វិបត្តិកូវីតរីករាលដាលក្នុងប្រទេសថៃ ដែលសូម្បីតែរោងចក្រផលិតរថយន្ត Toyota ក៏ផ្អាកដំណើរការដែរ
ស្ថានភាពកាន់តែវឹកវរនៅក្នុងប្រទេសថៃពេលនេះរោងចក្រផលិតរថយន្ត Toyota បានផ្អាកដំណើរការផលិតបន្ថែមដោយសារតែកង្វះខាតផ្នែកខ្លះនៃរថយន្ត។
ក្រុមហ៊ុន Toyota Motor Co.LTD បាននិយាយកាលពីថ្ងៃព្រហស្បត្តិ៍ ទី22 សប្តាហ៍មុនថាពួកគេនឹងផ្អាកជាបណ្តោះអាសន្ននូវការផលិតរថយន្តក្នុងរោងចក្រចំនួន ៣ នៅក្នុងប្រទេសថៃ។ ដែលក្នុងនោះមានរោងចក្រ Ban Pho plant បានផ្អាកនៅថ្ងៃទី20 ហើយ Samrong និង GateWay Plant គឺផ្អាកនៅថ្ងៃទី21 ខែកក្កដានេះ។ ប្រទេសថៃគឺជាមជ្ឈមណ្ឌលប្រមូលផ្តុំ និងនាំចេញរថយន្តធំជាងគេលំដាប់ថ្នាក់ទី ៤ នៅអាស៊ីសម្រាប់ក្រុមហ៊ុនផលិតរថយន្តធំៗនៅលើពិភពលោកមានដូចជាក្រុមហ៊ុន Honda និង China’s Great Wall Motor ។
រីឯក្រុមហ៊ុន Toyota វិញបើយោងទៅតាមគេហទំព័ររបស់ Toyota បានបង្ហាញថាក្រុមហ៊ុន មានសមត្ថភាពអាចផលិតនៅក្នុងប្រទេសថៃចំនួន 550000គ្រឿងនៅក្នុងមួយឆ្នាំ ចំពោះការផ្អាកទាំងនេះត្រូវបានរាយការណ៍ដំបូងដោយសារព័ត៌មាន Nikkei Asia ។ ហើយមូលហេតុពិតប្រាកដនោះគឺដោយសារតែការផ្ទុះឡើងនៃជំងឺឆ្លង COVID-19 បានបង្ខំអោយរោងចក្រផលិតគ្រឿងបន្លាស់រថយន្តនៅក្នុងប្រទេសត្រូវបិទទ្វាជាបណ្តោះអាសន្ន។ គួរបញ្ជាក់ផងដែរថាពេលថ្មីៗនេះ ចំនួនអ្នកដែលឆ្លងជំងឺ COVID-19 នៅក្នុង ប្រទេសថៃហាក់មានការកើនឡើងជាខ្លាំងដែលបណ្តាលអោយប្រជាជនមានការព្រួយបារម្ភ ឯរោងចក្រមួយចំនួនក៏បានបន្តបិទជាបណ្តោះអាសន្នបណ្តើរៗផងដែរ ៕
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ