ហេតុផលដែល Lexus ក្លាយជាម៉ាកយីហោដែលទទួលបានទំនុកចិត្តខ្លាំងបំផុតពីអ្នកប្រើប្រាស់
ភាពធន់របស់រថយន្តគឺជាលក្ខណៈពិសេសដ៏សំខាន់បំផុត ក្នុងរបាយការណ៍មួយដែលស្តីពីភាពទុកចិត្តនៃរថយន្តក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះយើងបានសង្គេតឃើញថា Lexus ក៏មានចំណែកក្នុងចំណាក់ថ្នាក់ នេះផងដែរ ហើយរបាយការណ៍នៃភាពអាចជឿជាក់រថយន្តឆ្នាំ ២០២១ ធ្វើឡើងតាមរយៈការស្ទង់មតិអ្នកប្រើប្រាស់ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ Lexus គឺជាម៉ាកយីហោលំដាប់កំពូលដែលអាចជឿជាក់បាន។
ការវាយតម្លៃភាពជឿជាក់របស់ Lexus គឺ ៤.០ ក្នុងចំណោម ៥.០ ដែលវាជាប់ចំណាត់ថ្នាក់ទី ៧ ក្នុងចំណោម ៣២ សម្រាប់ម៉ាករថយន្តទាំងអស់។ ការវាយតម្លៃនេះគឺផ្អែកលើមធ្យមភាគលើម៉ូដែលប្លែកៗចំនួន ៣៤៥ ម៉ូដែល។
Lexus ត្រូវបានគេស្គាល់ថាជាម៉ូដែលទីពីរ របស់ Toyota ដែលបានចាប់ផ្តើមក្នុងទសវត្សរ៍ទី ៩០ ដើម្បីប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនដទៃទៀតដូចជា Cadillac និង Mercedes' Maybach ជាដើម។ ហេតុអ្វីបានជា Lexus ជារថយន្តគួរអោយទុកចិត្តបំផុត ?
ចម្លើយនោះព្រោះថា Lexus គឺជាម៉ាកយីហោដ៏ប្រណីតរបស់ Toyota ដែលនៅតែប្រកាន់យកលក្ខណៈពិសេសនៃក្រុមហ៊ុនរបស់ខ្លួន ដោយធ្វើជារថយន្តមួយក្នុងចំណោមរថយន្តដែលគួរឱ្យទុកចិត្ត ហើយជារថយន្តប្រណិតជាប់ជារថយន្តដែលប្រើប្រាស់បានយូរអង្វែងបំផុតផងដែរ ។ ចាប់តាំងពីការបង្ហាញខ្លួននៅក្នុងឆ្នាំ ១៩៨៩ មក Lexus បានទទួលការកាន់កាប់យ៉ាងរឹងមាំនៅលើទីផ្សាររថយន្ត ដោយសារតែភាពធន់ របស់វា ។
ក្រុមហ៊ុន RepairPal គឺជាក្រុមហ៊ុនឈានមុខគេក្នុងការផ្ដល់ព័ត៌មានជួសជុលនិងថែទាំមរថយន្តរបស់អ្នកប្រើប្រាស់ បានចាត់ចំណាត់ថ្នាក់ Lexus អោយស្ថិតក្នុងចំណាត់ថ្នាក់ទីប្រាំមួយ ដោយសារតែតម្លៃជួសជុលទាបរបស់វា ជារៀងរាល់ឆ្នាំលើការថែទាំ និងការជួសជុលនានា ។
ទោះបីជា ស្ថិតនៅតំបន់ឬស្ថានភាពណាក៏ដោយ Lexus នៅតែមិនធ្វើអោយអ្នកខ្វះខាត់ គ្រឿងបន្លាស់នៅក្នុងប្រទេសនោះទេ ។ អ្នកប្រើប្រាស់ Lexus ភាគច្រើនបានប្រាប់ថាម៉ូដែលនេះមិនមានបញ្ហាអ្វីធំដុំទេសូម្បីតែការបើកក្នុងចំងាយ ១០,០០០ម៉ាយ ទៅ ១៥,០០០ម៉ាយ ក៏ដោយក៏មិនសូវឃើញមានបញ្ហាដែរ ៕
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ