Brabus នឹងមកដល់កម្ពុជាឆាប់ៗនេះហើយ
ចុះបងប្អូនដឹងអត់ថាអ្វីទៅជាBrabus? ថ្ងៃនេះមេគង្គខាមកនិយាយខ្លះៗអំពីក្រុមហ៊ុនមួយនេះ ៖
Brabus ជាក្រុមហ៊ុនកែយានយន្តប្រណិតដែលមានគុណភាពខ្ពស់ដែលបានដាក់លក់ ។ វាជាក្រុមហ៊ុនរបស់ប្រទេសអាឡឺម៉ង់ បានបង្កើតឡើងនៅឆ្នាំ1977 ។
ក្រុមហ៊ុននេះមានជំនាញទៅលើរថយន្ត Mecerdes-Benz , Smart និង Maybach ហើយជាក្រុមហ៊ុនធំជាងគេបន្ទាប់ពី Mercedes-AMG ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Daimler AG តាំងពីឆ្នាំ1990 ។ ក្រុមហ៊ុននេះចាប់ផ្តើមដោយលោក Bodo Buschmann ដែលដំបូងឡើងលោកចង់ផ្លាស់ប្តូររថយន្តទៅតាមតម្រូវការរបស់លោក ប៉ុន្តែមិនមានក្រុមហ៊ុនណាអាចយល់ពីចក្ខុវិស័យ និងតម្រូវការរបស់គាត់ ទើបគាត់សម្រេចចិត្តចាប់ផ្តើមបង្កើតម៉ាករថយន្តផ្ទាល់ខ្លួន គឺ Brabus GmbH ។
ក្រុមហ៊ុននេះត្រូវបានចុះបញ្ជីដំបូងនៅឆ្នាំ1977 នៅប្រទេសអាឡឺម៉ង់ខាងលិច ជាមួយមិត្តភ័ក្តិរបស់លោកឈ្មោះ Klaus Brackmann ព្រោះច្បាប់អាឡឺម៉ង់តម្រូវអោយ
បង្កើតក្រុមហ៊ុនមួយដែលមានមនុស្សយ៉ាងតិច២នាក់។
ឈ្មោះក្រុមហ៊ុនបានមកពីអក្សរបីតួដំបូងរបស់ឈ្មោះពួកគាត់ ។ លោក Brackmann មិនបានចាប់អារម្មណ៍ក្នុងការកែយានយន្តឡើយ ដូច្នេះគាត់បានលក់ភាគហ៊ុនទៅអោយលោក Bushmann ក្នុងតម្លៃ 100អឺរ៉ូ។ នៅឆ្នាំ2012 Brabus បានសាងសង់រោងចក្រទី3របស់ខ្លួននៅ Bottrop ។
ការផ្តោតសំខាន់របស់Brabus គឺដើម្បីសម្រេចបាននូវសមត្ថភាពអតិបរមាតាមរយះការបង្កើនកម្លាំសេះ និងចលនា។ អតិថិជនអាចបញ្ជារទិញរថយន្តដោយផ្ទាល់ ឬអាចផ្ញើររថយន្តរបស់ពួកគេទៅតាមតម្រូវការ។ អតិថិជនអាចធ្វើការកម្មង់នូវគ្រឿងលំអរ ឬគ្រឿងបន្លាស់ផ្សេងៗនៃរថយន្ត ដូចជាCarbonឬយ៉ាន់ស្ព័រ ៕
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ