Honda Civic របស់ជប៉ុនជារថយន្តដែលលក់ដាច់ជាងគេបំផុតនៅសហរដ្ឋអាមេរិក
Honda Civic គឺជាប្រភេទរថយន្ត Hatchback ដោយក្រុមហ៊ុន Honda ដែលផលិតឡើងតាំងពីឆ្នាំ ១៩៧២ មកម្លេះដោយក្រុមហ៊ុន Honda ។ បច្ចុប្បន្នក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេស ជប៉ុន បាននាំយកនូវរថយន្តពីរម៉ូដែលគឺ Honda Civic និង Toyota Corolla ដោយរថយន្តទាំងពីរនេះកំពុងតែក្លាយជារថយន្តដែលមានតម្រូវការខ្ពស់ និងពេញនិយមយ៉ាងខ្លាំងនៅសហរដ្ឋអាមេរិក។
ក្រុមហ៊ុន Honda បាននិយាយថានៅឆ្នាំ ២០២១ រថយន្តរបស់ខ្លួនបានលក់ចេញ ២៥ ភាគរយនៃចំនួនអតិថិជននៅសហរដ្ឋអាមេរិក។លោក Mike Kistemaker ជំនួយការអនុប្រធានផ្នែកលក់ Honda National Sales បាននិយាយថា "រថយន្ត Civic ជំនាន់ទី ១១ របស់យើង គឺជារថយន្តដំណាងឱ្យរថយន្តធុនតូចទាំងអស់ និងជារថយន្តពេញនិយមមួយសម្រាប់អតិថិជនវ័យក្មេងជំនាន់ក្រោយ"។
Honda បានបន្តែមទៀតថាម៉ូដែល Civic នេះបានលក់ចេញជិតពីរលានគ្រឿងរាប់ចាប់តាំងពីឆ្នាំ ២០១៦ មកម្លេះ។ នៅក្នុងឆ្នាំ ២០២០ និង ២០២១ ការលក់ត្រូវបានធ្លាក់ចុះដល់ ២៦០,០០០ គ្រឿងដោយសារតែការរីករាលដាលនៃមេរោគ Covid-19 និងកង្វះបន្ទះ Chip ។
សម្រាប់ម៉ូដែលឆ្នាំ ២០២២ នៃរថយន្តស៊េរីទំនើបនេះមានតម្លៃចាប់ពី ២២,៣៥០ ដុល្លារឡើងទៅដោយវាជាប្រភេទរថយន្តលេខដៃ និងភ្ជាប់មកជាមួយនឹងប្រអប់លេខ ៦ វគ្គ ហើយវាបានបំពាក់ម៉ាស៊ីនដែលមានកម្លាំង ១៥៨ សេះ ខណៈពេលដែលម៉ូដែល EX បានបំពាក់ដោយម៉ាស៊ីន turbo កម្លាំង ១៨០ សេះ។ Honda ក៏បានត្រៀមខ្លួននឹងបង្ហាញរថយន្តប្រភេទ Sport ម៉ូដែលថ្មីរបស់ខ្លួនគឺ Civic Type R នៅឆ្នាំ ២០២៣ ខាងមុខនេះ៕
អត្ថបទដោយ៖ សក្កណា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ