Lexus LC 500 ជាមួយនឹងរូបរាងថ្មីដ៏ប្រណិតដែលផលិតតែ ១៥០ គ្រឿងប៉ុណ្ណោះ
នៅចុងឆ្នាំ ២០២១ កន្លងមកនេះក្រុមហ៊ុន Toyota បានបង្ហាញនូវរថយន្ត Lexus ដ៏ប្រណិតជាច្រើនគ្រឿងដែលជាប្រភេទរថយន្តអគ្គិសនីដោយគ្រោងនឹងចេញនៅថ្ងៃអនាគត។ ខណៈដែរថ្មីៗនេះក្រុមហ៊ុន Toyota ក៏បានបង្ហាញនូវរថយន្ត Lexus LC 500 Inspiration ស៊េរីឆ្នាំ ២០២២ ដ៏ប្រណិតដែលបានមកជាមួយនឹងរថយន្តប្រភេទ Coupe និង Convertible ដោយវាត្រូវបានកំណត់ត្រឹមតែ ១៥០ គ្រឿងប៉ុណ្ណោះ។
LC 500 Inspiration ស៊េរីថ្មីមួយនេះ ដែលវាបានគ្របដណ្តប់ទៅដោយលោហៈធាតុ Iridiu និងរួមបញ្ចូលគ្នាជាមួយនឹងផ្នែកខាងក្នុងជាលក្ខណៈបែបពណ៌ខ្មៅ និងពណ៌ Dark Rose ដ៏ប្រណិត។ បន្ថែមពីនេះទៅទៀត LC 500 បានមកជាមួយនិងកង់ទំហំ ២១ អ៊ីញដែលមានប៉ាណា ចង្កៀងខាងមុខ និងចង្កៀងខាងក្រោយបានបំពាក់មកជាមួយនឹងសុមបែប Garnish ។
ជាមួយគ្នានេះដែររថយន្ត Coupe ក៏បានទទួលនូវ Spoiler ផ្នែកខាងក្រោយ ខណៈពេលដែលរថយន្ត Convertible ក៏ត្រូវបានផ្តល់មកជាមួយនឹងដំបូលបើកក្រណាត់ពណ៍ Dark Rose និងដំបូលខាងលើបែប NuLuxe Headliner ដ៏ប្រណិតផងដែរ។
រីឯផ្នែកខាងក្នុងនៃរថយន្តមួយនេះវាក៏បានភ្ជាប់ទៅនឹងផ្លាកសញ្ញារសម្គាល់របស់រថយន្តដែលជាប្រភេទទ្រនាប់ដែក Stainless Steel នៃ Plate Door ។ ចំណែកឯកៅអីនៃរថយន្តទាំងពីប្រភេទនេះក៏បានរចនាឡើងជាមួយនឹងស្បែក Aniline និងខ្សែក្រវ៉ាត់ពណ៌ Dark Rose ទៀតផង។
ហើយវាក៏បានបន្ថែមនូវប្រព័ន្ធ Audio Surround Sound ម៉ាក Mark Levinson មានចំនួន ១៣ Speaker ដែលមានកម្លាំងសំឡេង ៩១៥ វ៉ាត់ ហើយពិសេសពីនេះទៅទៀតវាក៏បានបន្ថែមនូវ Card សោរឆ្លាតវៃរបស់ Lexus ដោយឥតគិតថ្លៃផងដែរ។
ចំណែកឯតម្លៃសម្រាប់រថយន្ត Coupe បានចាប់ផ្តើមនូវតម្លៃ ១០៤,៥០០ ដុល្លារនិងតម្លៃ ១១៥,៥៨០ ដុល្លារសម្រាប់ Convertible ។ គួរបញ្ជាក់ផងដែរថា Lexus មិនបានបង្ហាញនូវការមកដល់រថយន្តស៊េរីថ្មីនេះទេ ប៉ុន្តែបើតាមសារព័ត៍មាន Carbuzz បានសន្មត់ថារថយន្តទាំងពីប្រភេទនេះនឹងអាចទៅដល់ដៃអ្នកចែកចាយនូវក្នុងខែឧសភាខាងមុខនេះហើយ៕
អត្ថបទដោយ៖ សាល សក្កណា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ