Mitsubishi Mirage ប្រែក្លាយរូបរាងជារថយន្តប្រណាំងប៉ុន្តែកម្លាំងតែ ៧៨ សេះ
Mitsubishi Mirage គឺជាប្រភេទរថយន្ត Hatchback ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនផលិតរថយន្តជប៉ុន Mitsubishi តាំងពីឆ្នាំ ១៩៧៨ មកម្លេះ។ ហើយថ្មីៗនេះ ក្រុមហ៊ុន Mitsubishi បានទទួលនូវការមិនពេញចិត្តដោយសារតែម៉ូដែលរថយន្ត Mitsubishi Mirage របស់ពួកគេត្រូវបានកែប្រែដោយក្រុម Ralliart ដែលជាអ្នករៀបចំការប្រណាំងរបស់ក្រុមហ៊ុន Mitsubishi ។
ទោះជាយ៉ាងណាក៏ដោយការមកដល់នូវរថយន្ត Mitsubishi Mirage ថ្មីនេះនៅតែរក្សានូវម៉ាស៊ីនចំណុះ ១.២ លីត្រ ៣ ស៊ីឡាំងដែលអាចបង្កើតកម្លាំងបាន ៧៨ សេះ និងកម្លាំងបង្វិល ១០០ ញូតុនម៉ែត្រដដែល។
ហើយផ្នែកខាងក្រៅនៃរថយន្តថ្មីមួយនេះ Ralliart ក៏បានរចនាបន្ថែមនៅផ្នែកខាងក្រោយជំហៀងរថយន្តដោយបានរួមបញ្ជូលស្ទីគ័របែបរថយន្តប្រណាំង របាំងភក់ពណ៌ក្រហម ដំបូលពណ៌ខ្មៅ និងបំពង់ស៊ីមាំងក្រូមេ ហើយអ្វីដែលប្លែកបំផុតនោះគឺបន្ទះស្រោបពីលើកង់ជាប្រភេទ Carbon Fiber ។
ពិសេសពីនេះទៅទៀត Mirage ថ្មីនេះនឹងអាចមកជម្រើសពីរពណ៌ផងដែររួមមាន White Diamond និង Red Metallic ។ រីឯផ្នែកខាងក្នុងនៃរថយន្ត Mirage ក៏បានបន្ថែមមកជាមួយម៉ាក Ralliart ដែលរួមមានកម្រាលជើង ផ្ទៃតាប្លូ និងកៅអីពូកជាដើម។
រីឯតម្លៃនៃរថយន្តដែលបានកែប្រែថ្មីមួយនេះ មានតម្លៃប្រហែលចន្លោះពី ១ ម៉ឺនដុល្លារស្តើងទៅ ១ ម៉ឺនដុល្លារក្រាស់។ ទោះជារថយន្តថ្មីនេះមានរូបរាងស្រដៀងគ្នាទៅនឹង Toyota GR Yaris ក៏ដោយប៉ុន្តែបើយកមកប្រៀបធៀបល្បឿនជាមួយគ្នានោះ GR Yaris ដែលមានកម្លាំង ២៥៧ សេះបា្រកដជាយកឈ្នះដោយគ្មានឧបសគ្គអ្វីឡើយ៕
អត្ថបទដោយ៖ សូនីតា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ