Nio ក្រុមហ៊ុនផលិតរថយន្តរបស់ចិនបានក្លាយជាដៃគូរប្រកួតប្រជែងដ៏ខ្លាំងរបស់ក្រុមហ៊ុន Tesla នៃទីផ្សាររថយន្តអគ្គិសនី

មើល: 1124

ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន Nio បាននឹងកំពុងបង្ហាញភាពរឹងមាំរបស់ខ្លួនដើម្បីការប្រណាំងរថយន្តអគ្គិសនីនៅប្រទេសចិន។

គោលបំណងរបស់ Nio គឺចង់ប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន ​Tesla ដែលផ្តល់អោយនូវរថយន្តអគ្គិសនីដែលមានតម្លៃថោកជាង។ ក្រុមហ៊ុនផលិតរថយន្តនេះបានអះអាងថារថយន្តអគ្គីសនីរបស់ខ្លួននឹងមានតម្លៃសមរម្យជាង ហើយវាផ្តល់អោយនូវការច្នៃប្រឌិត និង បច្ចេកវិទ្យាកាន់តែច្រើនសាកសមជាមួយនឹងការចំណាយប្រាក់របស់លោកអ្នក។

នាយកប្រតិបត្តិការលោក William Li បាននិយាយថាយើងចង់ផ្តល់ផលិតផល និងសេវាកម្មដែលប្រសើរបំផុតក្នុងតម្លៃទាបជាងក្រុមហ៊ុន Tesla ។

Nio ត្រូវបានបង្កើតឡើងក្នុងឆ្នាំ2014 នៅទីក្រុងសៀងហៃប្រទេសចិន និងចាប់ផ្តើមដឹកជញ្ជូនរថយន្តដំបូងរបស់ខ្លួននៅក្នុង ខែមិថុនា ឆ្នាំ2018 ។ វាមាន 3ម៉ូឌែលនៅក្នុងត្រកូលរបស់វាហើយនៅក្នុងខែមេសា ឆ្នាំនេះ Nio បានលក់រថយន្តរបស់ខ្លួនបានចំនួន 10ម៉ឺនគ្រឿងដែលវាក្លាយជាផ្នែកមួយនៃការចាប់ផ្តើមរថយន្តអគ្គិសនី EV ដ៏ជោគជ័យបំផុត។

យ៉ាងណាក៏ដោយក្រឡេកទៅមើលរថយន្ត Tesla ដែលបាន សាងសង់រោងចក្រ Giga សៀងហៃរបស់ខ្លួននៅក្នុងឆ្នាំ2018 ហើយវាគឺជាក្រុមហ៊ុនចម្បងសម្រាប់ Tesla model 3 និង Tesla Model Y ជារថយន្តដែលលក់ដាច់បំផុតនៅក្នុងប្រទេសចិន។ ប៉ុន្តែប្រជាប្រិយភាពមិនអាចស្ថិតនៅគង់វង្សទេ ដោយបច្ចុប្បន្ន Tesla ត្រូវបានទម្លាក់ដោយរថយន្ត Wuling Hong Guang Mini EV ដែលកំពុងពេញនិយម និងលក់ដាច់ជាងគេបំផុតនៅលើពិភពលោក។

Tesla នៅតែមានដំណើរការល្អនៅក្នុងប្រទេសចិនប៉ុន្តែដៃគូរប្រកួតប្រជែងរបស់ខ្លួនកំពុងតែមានសន្ទុះខ្លាំងឡើងរហូតអាចយកឈ្នះក្រុមហ៊ុន EV ជើងចាស់ទៀតផង​​។ សម្រាប់ក្រុមហ៊ុន Nio វិញការស្ទង់មតិគុណភាពដែលធ្វើឡើងដោយ​ J.D power ដែលផ្តោតពិសេសទៅលើរថយន្តប្រភេទ EVs, PHEVS, និងរថយន្តប្រើដោយថាមពលថ្ម។ ក្នុងនោះចំណាត់ថ្នាក់លេខ1 គឺបានទៅលើក្រុមហ៊ុន​ Nio ចំណែក Tesla ឈរនៅលើលេខរៀងទី2 សម្រាប់រថយន្តដើរដោយថាមពលថ្ម។

រថយន្តស៊េរីទំនើបចុងក្រោយបង្អស់របស់ Nio គឺម៉ូឌែល ET7 កំពុងផលិតដែលនឹងត្រៀមដាក់លក់នៅក្នុងឆ្នាំ2022 ខាងមុខនេះ។ ET7 នឹងផ្តល់ថាមពលថ្ម 70kWh បើកបរបានចំងាយ 483Km ។ ពួកគេក៏បាននិយាយដែរថាខ្លួនកំពុងតែធ្វើការទៅលើថាមពលថ្ម 150.0kWh ដែលអាចប៉ាន់ស្មានល្បឿនអាចឈានទៅដល់ 700Km ។

ប្រសិនបើវាអាចដំណើរការទៅបានវានឹងអាចក្លាយទៅជា Performance កំពូលនៅលើរថយន្ត Tesla Model S ដែលបច្ចុប្បន្នវាមានល្បឿនអតិបរមា 645Km ។ រីឯតម្លៃរបស់ Nio ET7 ចាប់ផ្តើមប្រហែល 69000$ មានតម្លៃទាបជាង Tesla ដល់ទៅជាង 20000$ ៕

ចែករំលែក:

Relate Post

ក្រុមហ៊ុន BYD របស់ចិនបញ្ឈប់ការផលិតរថយន្តប្រើសាំង ងាកមកផលិតរថយន្ត PHEV និង EV វិញម្តង

  • News

ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន BYD ដែលជាដៃគូប្រគួតប្រជែងដ៏សំខាន់មួយរបស់ក្រុមហ៊ុន Tesla នៅក្នុងប្រទេសអាស៊ី។ ជាមួយគ្នានេះដែរ BYD ក៏បានយកឈ្នះក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិកនៅក្នុងរយៈពេលពីរឆ្នាំចុងក្រោយមកនេះ ដោយការលក់របស់ BYD គឺច្រើនជាងទ្វេដងនៃ Tesla ឯណោះ។ ការយកឈ្នះរបស់ក្រុមហ៊ុន BYD គឺដោយសារជម្រើស Powertrain ជាច្រើនដែល BYD បានផ្តល់ជូនដល់អតិថិជនរបស់ពួកគេ ហើយនៅពីក្រោយការជោគជ័យរបស់ BYD ក៏ដោយសារការវិនិយោគិនពីមហាសេដ្ឋីជំនួញជនជាតិអាមេរិក Warren Buffet ផងដែរ។ ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនមួយនេះបាននិយាយថា ពួកគេបានបញ្ឈប់ការផលិតនូវរថយន្តប្រើងសាំងនៅចុងខែមីនាកន្លងមកនេះ។ ហើយក្រុមហ៊ុនក៏កំពុងជំរុញក្នុងការផលិតនូវរថយន្តប្រភេទ PHEV និង EV ឱ្យបានច្រើនតាមដែលអាចធ្វើបាន ដោយក្រុមហ៊ុននឹងព្យាយាមដើម្បីបង្កើតនូវរថយន្តដែលអាចរត់បានចម្ងាយឆ្ងាយ និងមានតម្លៃថោកសម្រាប់អតិថិជនរបស់ពួកគេ។ ប៉ុន្តែក្រុមហ៊ុនផលិតរថយន្ត BYD នៅតែមានការផ្គត់ផ្គង់គ្រឿងបន្លាស់ និងសេវាកម្មដែលនឹងផ្តល់ជូនសម្រាប់អតិថិជនរបស់ពួកគេ។ ហើយ BYD ក៏នៅតែផលិតម៉ាស៊ីនម៉ាស៊ូតផងដែរ ប៉ុន្តែវាប្រើបានសម្រាប់តែរថយន្តក្រុង និងរថយន្តដឹកទំនិញប៉ុណ្ណោះ។ ការផ្លាសប្តូរភ្លាមៗមួយនេះនឹងអាចធ្វើឱ្យក្រុមហ៊ុន BYD មានផលប៉ះពាល់ជាច្រើន ខណៈដែរក្រុមហ៊ុនមួយនេះក៏ជាក្រុមហ៊ុនផលិតរថយន្តក្រុងអគ្គិសនីដែលគេត្រូវការច្រើនបំផុត និងជាផ្នែកមួយនៃកិច្ចព្រមព្រៀងក្នុងការដឹកជញ្ជូនដ៏ធំបំផុតសម្រាប់ប្រទេសចិនផងដែរ៕ អត្ថបទដោយ៖ សាល សក្កណា

ស្របពេលដែរប្រេងសាំងកំពុងតែឡើងថ្លៃរថយន្តអគ្គិសនី Tesla បែជាខំដំឡើងថ្លៃថែមទៀត

  • News

Tesla គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលលក់ដាច់បំផុតនៅលើពិភពលោក ហើយក៏ជាក្រុមហ៊ុនដែលមានតម្លៃថ្លៃបំផុតរបស់ពិភពលោកផងដែរ។ កាលពីសប្តាហ៍មុននាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានដាក់សម្ភោធនូវរោងចក្រ Gigafactory ថ្មីរបស់ខ្លួននៅឯប្រទេសអាល្លឺម៉ង់ ខណៈដែររោចក្រនៅក្នុងទីក្រុង Austin  រដ្ឋ Texas កំពុងសាងសង់។ ថ្មីៗនេះក្រុមហ៊ុន Tesla បានទទួលរងនូវការរិះគន់ចំពោះការឡើងថ្លៃនៃតម្លៃរថយន្ត Tesla Model 3 ដែលវាបានកើនឡើងដល់ទៅ ២,០០០ ដុលា្លរ ដោយបានចាប់ផ្តើមនូវតម្លៃ ៤៤,៩៩០ ដុល្លារមកដល់ ៤៦,៩៩០ ដុល្លារ។ ជាមួយគ្នាដែរ Model Y ក៏បានកើនឡើងដល់ទៅ ៣,០០០ ដុលា្លរឯណោះដោយវាមានតម្លៃដើម ៥៩,៩៩០ ដុល្លារ ខណៈដែរបច្ចុប្បន្នវាមានតម្លៃរហូតដល់ទៅ ៦២,៩៩០ ដុល្លារ។ ហើយសម្រាប់អតិថិជនដែលបានធ្វើការបញ្ជាទិញ Model Y និងត្រូវរងចាំរហូតដល់ទៅចន្លោះពីខែមករាដល់ខែមេសា ឆ្នាំ ២០២៣ រីឯ Model 3 និងត្រូវចែកចាយនៅចន្លោះខែកក្កដា និងខែកញ្ញា ក្នុងឆ្នាំ ២០២២ នេះ។ ហើយមធ្យោបាយតែមួយគត់ដើម្បីបង្កើនល្បឿនជាងនេះគឺគ្រាន់តែជ្រើសរើសនូវជម្រើសបន្ថែមទៀតសម្រាប់រថយន្តរបស់អ្នក ដោយអ្នកចំណាយកាន់តែច្រើន អាទិភាពនៃការបញ្ជាទិញរបស់អ្នកក៏កាន់តែឆាប់រហ័សដែរ។ ខណៈដែរប្រេងឥន្ធនៈកំពុងតែឡើងថ្លៃផងនោះក្រុមហ៊ុន Tesla បានលេងមួយក្បាច់នេះធ្វើឱ្យអតិថិជនរបស់ពួកគេមានការខកចិត្តជាខ្លាំង៕ អត្ថបទដោយ៖ សាល សក្កណា    

Tesla រំពឹងថានឹងប្រកាស់ការលក់ ១៦.៤៤ ពាន់លានដុល្លារសម្រាប់ត្រីមាសទី១ នៃឆ្នាំ ២០២២ នេះ

  • News

ថ្មីៗនេះអ្នកវិភាគស្រាវជ្រាវភាគហ៊ុនបានរំពឹងថាក្រុមហ៊ុន Tesla នឹងរាយការណ៍ពីការលក់ ១៦.៤៤ ពាន់លានដុល្លារសម្រាប់មួយត្រីមាសដំបូងនៃសារពើពន្ធក្នុងឆ្នាំ ២០២២ ។ ជាមួយគ្នានេះដែរនៅក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២១ ក្រុមហ៊ុន Tesla បានរាយការណ៍ពីការលក់ ១០.៣៩ ពាន់លានដុល្លារដោយវាបានបង្ហាញពីអត្រាកំណើនពីមួយឆ្នាំទៅមួយឆ្នាំដែលមានការកើនឡើង ៥៨.២ ភាគរយ។ បើយោងតាមក្រុមហ៊ុន Zacks ដែលជាអ្នកវិភាគក្រុមហ៊ុនស្រាវជ្រាវភាគហ៊ុនបានរំពឹងថាក្រុមហ៊ុន Tesla នឹងរាយការណ៍ពីការលក់ពេញមួយឆ្នាំចំនួន ៨១.៤៨ ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០២២ នេះ។ ដោយ Zacks បានប៉ាន់ស្មាននៃការលក់របស់ Tesla ចាប់ពី ៦៤.៣៧ ពាន់លានដុល្លារដល់ ៩៣.៣០ ពាន់លានដុល្លារ ដែលពួកគេបានផ្អែកទៅលើការស្ទង់មតិអ្នកវិភាគផ្នែកលក់របស់ Tesla ។ សម្រាប់សារពើពន្ធឆ្នាំ ២០២៣ អ្នកវិភាគបានរំពឹងថាក្រុមហ៊ុន Tesla នឹងរាយការណ៍ពីការលក់ចំនួន ១០៧.៤៣ ពាន់លានដុល្លារជាមួយនឹងការប៉ាន់ស្មានចាប់ពី ៨១.២៨ ពាន់លានដុល្លារដល់ ១៣៤.៩៣ ពាន់លានដុល្លារ។ Tesla Gigafactory Berlin ដែលស្ថិតនៅលំដាប់កំពូលនៃបញ្ជីជាមួយនឹងរថយន្ត Model Y ដោយបានផលិតក្នុងប្រទេសអាឡឺម៉ង់ដំបូងគេសម្រាប់ការចែកចាយនៅថ្ងៃទី ២២ ខែមីនា។ ដោយ Gigafactory Berlin នឹងរៀបចំព្រឹត្តិការណ៍តូចមួយសម្រាប់ការផ្តល់ជូន Model Y ដំបូងរបស់ខ្លួនទៅឱ្យអ្នកចែកចាយក្នុងប្រទេសអាល្លឺម៉ង់។ ទន្ទឹមនឹងនេះនៅក្នុងរដ្ឋ Texas ក្រុមហ៊ុន Tesla ក៏កំពុងតែរៀបចំចែកចាយរថយន្ត Model Y ដំបូងគេដោយបានបំពាក់មកជាមួយនឹងកញ្ចប់កោសិកាថ្មទំហំ ៤៦៨០ ។ មិនបង្អង់យូរ Tesla Giga Shanghai បានបង្ហោះតួរលេខលក់ដុំនៃរថយន្តចំនួន ៥៩,៨៤៥ គ្រឿងសម្រាប់ខែមករា និងរថយន្ត ៥៦,៥១៥ គ្រឿងសម្រាប់ថ្ងៃទី ២២ ខែកុម្ភៈ។ Tesla ដែលមានមូលដ្ឋានូវប្រទេសចិនមួយនេះបានបង្កើនប្រាក់ចំណូលរបស់ខ្លួនលើសពី ១០០ ភាគរយសម្រាប់រយៈពេលពីរឆ្នាំជាប់ៗគ្នាចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ ២០១៩។ ជាមួយគ្នានេះ Tesla ក៏កំពុងតែស្ថិតក្នុងការពង្រីករោងចក្រ Fremont នៅឯរដ្ឋ California ផងដែរ៕ អត្ថបទដោយ៖ សាល សក្កណា

គ្រាន់តែវិក្កយបត្រ Tesla ទូទាត់ជាង ៦០ ម៉ឺនដុល្លារម្ចាស់រថយន្តលាន់មាត់ថាអាចសាងសង់ស្ថានីយ៍សាកថ្មផ្ទាល់ខ្លួនមួយបាន

  • News

ក្រុមហ៊ុន Tesla កំពុងតែមានភាពល្បីល្បាញជាខ្លាំងនៅពេលមនុស្សចាប់ផ្តើមងាកមកជួយបរិស្ថានវិញដោយការប្រើប្រាស់រថយន្តអគ្គិសនីទាំងស្រុង ព្រោះនឹងអាចជួយកាត់បន្ថយផ្សែងពុលដែលកើតពីរថយន្តប្រើឥន្ធនៈ។ ក្រៅពីរថយន្តដែលគ្មានការបំភាយផ្សែងពុលក្រុមហ៊ុន Tesla ក៏បានបង្កើតស្ថានីយសាកថ្មជាច្រើនដែលហៅថា Tesla Supercharger ដើម្បីបង្កើតភាពងាយស្រួលដល់អ្នកប្រើប្រាស់របស់ខ្លួន។ បណ្តាញ Tesla Supercharger របស់ក្រុមហ៊ុន Tesla គឺជាបណ្តាញដ៏ល្អបំផុតនៅក្នុងឧស្សាហកម្មនេះ ហើយមនុស្សជាច្រើនក៏បានសរសើរពីភាពងាយស្រួលក្នុងការប្រើប្រាស់ គ្រប់ទីកន្លែងនៃស្ថានីយសាកថ្ម និងរួមបញ្ចូលប្រព័ន្ធទូទាត់វិក្កយបត្រដោយរលូនជាមួយនឹងគណនីរបស់ម្ចាស់រថយន្ត Tesla។ ក៏ប៉ុន្តែថ្មីៗនេះប្រព័ន្ធទូទាត់សាច់ប្រាក់នៅក្នុង Tesla Supercharger មិនដំណើរការល្អទេបន្ទាប់មានរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយកើតឡើងទៅលើម្ចាស់រថយន្ត Tesla Model 3 ជនជាតិចិនម្នាក់ ដែលបានបង្ហាញពីវិក្កយបត្រដែលទទួលបានពីក្រុមហ៊ុន Tesla នៅប្រទេសចិនជាមួយនឹងចំនួនទឹកប្រាក់ដែលត្រូវបង់ប្រមាណ ៦០ ម៉ឺនដុល្លារ។ យោងតាមរយៈសារព័ត៌មាន CnEVPost ម្ចាស់រថយន្ត Tesla Model 3 បានទទួលការជូនដំណឹងពីកម្មវិធី Tesla ថារថយន្តរបស់គាត់ត្រូវបានហាមឃាត់ពីបណ្តាញ Supercharger ។ គាត់ក៏បានធ្វើការចែកចាយរូបភាពវិក្កយបត្រនៅបណ្តាញផ្សព្វផ្សាយរបស់ប្រទេសចិន Weibo ដែលមានតួរលេខនៃអគ្គិសនីដែលគាត់បានប្រើប្រាស់អស់ចំនួន ១,៩២៣,៧២០ គីឡូវ៉ាត់ម៉ោង នេះគឺវាមិនអាចទៅរួចនោះ បើគិតពីថ្លៃដែលគាត់ត្រូវបង់ទឹកប្រាក់សម្រាប់ក្រុមហ៊ុន Tesla នេះគឺគាត់អាចទិញ Tesla Model S Plaid ថ្មីបានដល់ទៅ ៥ គ្រឿងឯណោះ។ គាត់បានបញ្ជាក់ទៀតថាគាត់បានប្រើ Tesla Supercharger ចុងក្រោយនៅក្នុងខែកុម្ភៈ នៅពេលដែលគាត់សាក Model 3 របស់គាត់ត្រឹម ២០ នាទីប៉ុណ្ណោះ។ នៅថ្ងៃដដែលនោះ កម្មវិធី Tesla បានបង្ហាញថាគាត់នៅតែមាន ២,២៨៥ គីឡូម៉ែត្រ នៃការសាកថ្មដោយឥតគិតថ្លៃ ដោយមានការអនុញ្ញាតពីកម្មវិធីបញ្ជូនត Tesla ហើយប៉ុន្មានថ្ងៃក្រោយគាត់បានទទួលវិក្កយបត្រដែលតម្លៃខ្ពស់ល្មអាចឱ្យគាត់សាងសង់ស្ថានីយ៍ Tesla Supercharger ផ្ទាល់ខ្លួនបាន។  បន្ទាប់ពីរឿងដ៏គួរឱ្យអស់សំណើចនេះបានកន្លងផុតទៅក្រុមហ៊ុន Tesla បានផ្ញើរទៅគាត់ថា មានកំហុសនៅក្នុងប្រព័ន្ធខាងក្រោយនៃរថយន្តមួយចំនួន ហើយអ្វីៗវានឹងត្រូវជួសជុលឱ្យដំណើរការប្រក្រតីឡើងវិញ។ គួរបញ្ជាក់ផងដែរថាតម្លៃជាមធ្យមនៃ Supercharger របស់ Tesla មានតម្លៃ ០.២៥ ដុល្លារក្នុងមួយគីឡូវ៉ាត់ (kW) សម្រាប់ Model 3 ក៏ដូចជាម៉ូដែលផ្សេងៗ។ ការបញ្ចូលថ្មពេញទៅប្រហែល ៤០២ គីឡូម៉ែត្រនៃកម្រិតរបស់វាអាចមានតម្លៃប្រហែល ២២ ដុល្លារ។ ជាទូទី ការគិតម្លៃពាក់កណ្តាល ២៤១ គីឡូម៉ែត្រនឹងមានតម្លៃប្រហែល ១១ ដុល្លារ តម្លៃប្រែប្រួលអាស្រ័យលើតំបន់នៃប្រទេស និងអត្រាអគ្គិសនីក្នុងតំបន់៕ អត្ថបទដោយ៖ សាល សក្កណា

Ford បោះលុយ ២០ ពាន់លានដុល្លារត្រៀមខ្លួនដណ្តើមទីផ្សាររថយន្តអគ្គិសនីរបស់ Tesla

  • News

Ford គឺជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយរបស់អាមេរិក ហើយក៏ជាក្រុមហ៊ុនធំជាងគេទី ៥ ក្នុងចំណោមក្រុមហ៊ុនធំៗជុំវិញពិភពលោកដោយផ្អែកទៅលើការលក់ទូទាំងពិភពលោក។ មកមើលពេលបច្ចុប្បន្នវិស័យឧស្សាហកម្មផលិតរថយន្តកំពុងតែមានការរីកចម្រើនយ៉ាងខ្លាំង រីឯក្រុមហ៊ុន Ford នឹងត្រូវប្រឈមមុខក្នុងការចំណាយប្រាក់រហូតដល់ ២០ ពាន់លានដុល្លារ ដើម្បីរៀបចំអាជីវកម្មរបស់ខ្លួនឡើងវិញសម្រាប់អនាគតរថយន្តអគ្គិសនី នេះបើយោងតាមព័ត៌មាន Bloomberg ។ ក្រុមហ៊ុន Ford ធ្លាប់បាននិយាយថា ខ្លួននឹងចំណាយប្រាក់ ៣០ ពាន់លានដុល្លារទៅលើការអភិវឌ្ឍន៍រថយន្តអគ្គិសនីនៅឆ្នាំ ២០២៥ ខាងមុខ។ គេបានរាយការណ៍បន្ថែមទៀតថា Ford បាននាំយកអតីតនាយកប្រតិបត្តិ Apple និង Tesla គឺលោក Doug Field ឱ្យទទួលខុសត្រូវលើការរៀបចំឡើងវិញ ដែលនឹងរួមបញ្ចូលការបំប្លែងរោងចក្ររបស់ខ្លួនពីថាមពលហ្គាស ទៅជាការផលិតរថយន្តអគ្គិសនី ។ Ford កំពុងតែជាប់គាំងក្នុងការប្រជែងយកភាគហ៊ុនដើម្បីប្រឆាំងនឹងគូប្រជែងរបស់ខ្លួនគឺក្រុមហ៊ុន Tesla ដែលជាក្រុមហ៊ុនកំពូលមួយក្នុងការផលិតរថយន្ត EV ។ នាយកប្រតិបត្តិក្រុមហ៊ុន Ford លោក Jim Farley កំពុងព្យាយាមផ្លាស់ប្តូរការគិតអំពីការប្រជែងយកភាគហ៊ុន ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ហាញថាក្រុមហ៊ុនរបស់គាត់នឹងអាចប្រកួតប្រជែងបាន។ ថ្មីៗនេះក្រុមហ៊ុន Ford បានប្រកាសថាខ្លួនកំពុងផលិតទ្វេដងនៃរថយន្ត Pickup EV គឺ F-150 Lightning និងការផលិតច្រើនជាងមុនបីដងសម្រាប់រថយន្ត Mustang Mach-E ជាមួយនឹងការរំពឹងទុកថាវានឹងកើនឡើងដល់ជាង ២០០,០០០ គ្រឿងនៅក្នុងឆ្នាំ ២០២២ នេ៕

Copy link Success.

×

ព័ត៌មានពេញនិយម

ស្លាក

ទាញយកកម្មវិធីដោយឥតគិតថ្លៃ