Nissan Z 2022៖
នេះគឺជារថយន្តស្ព័ររបស់ក្រុមហ៊ុន Nissan Z និមិត្តសញ្ញារបស់ Nissan ជំនាន់ទី7 ដែលទើបបង្ហាញខ្លួនកាលពីពេលថ្មីៗនេះ។ វាបានក្លាយទៅជារថយន្តដែលផ្តល់អោយនូវជាទីពេញចិត្តដល់អ្នកចូលចិត្ត និងអតិថិជនតាមតម្រូវការរថយន្តស្ព័រសម្រាប់យុគសម័យទំនើប។
ជំនាន់ដំបូងរបស់វាត្រូវបានដាក់លក់នៅក្នុងសហរដ្ឋអាមេរិកក្នុងឆ្នាំ1969 ជាមួយនឹងឈ្មោះ Datsun 240Z ។ សម្រាប់ការចាប់ផ្តើមដំបូងរថយន្ត Datsun បានបំពាក់នៅម៉ាស៊ីន 2.4L, 6 ស៊ីឡាំងនៃកម្លាំងសេះ 151Hp មកដល់ជំនាន់ថ្មីជាធម្មតាតែងតែមានការអភិវឌ្ឍន៍ទៅមុខ ដែល Nissan Z បានផ្លាស់ប្តូរជាមួយនឹងម៉ាស៊ីន 3.0L, V-6 Twin-Turbo បង្កើតកម្លាំងសេះ 400Hp និងកម្លាំងរមួលកង់ 375Nm ជាកម្លាំងរង្វិលដែលកើនបាន 30% នៃជំនាន់មុន ។ ក៏ប៉ុន្តែ Performance របស់វាដូចជាមានកម្រិត ទាបជាង Special-Edition ជំនាន់មុនៗ។
ដូច្នេះជាមួយនឹងសមត្ថភាពនេះ Nissan Z អាចក្លាយជាគូរប្រកួតជាមួយនឹង Toyota Supra 2022 ដែលមានបំពាក់ម៉ាស៊ីន 3.0L V-6 Twin Turbo ដូចគ្នាដែរឬទេ? Toyota Supra ដែលទើបតែបង្ហាញខ្លួនក្នុងពេលថ្មីនេះក៏មានសមត្ថភាពបើកបរមិនធម្មតាដែរ ជាមួយនឹងម៉ាស៊ីនរបស់វា រថយន្តនេះអាចបង្កើតកម្លាំងសេះបាន 383Hp ហើយកម្លាំងរមួលកង់ 500Nm ។
Toyota Supra 2022៖
យ៉ាងណាក៏ដោយក្រុមហ៊ុន Nissan បានបញ្ជាក់ថា Nissan Z នឹងក្លាយជាស្តង់ដារជាមួយនឹងការបញ្ចូលល្បឿនដៃ 6-speed ហើយក៏មានបន្ថែមនូវ ប្រអប់លេខរហូតដល់ទៅ 9វគ្គអូតូនៅក្នុងនោះផងដែរ។ គួរអោយកត់សម្គាល់នៃការឌីសាញផ្នែកខាង ក្រៅបែបទំនើប និងបែប Retro ដែលមានលក្ខណៈពិសេសថ្មីទៅលើម៉ូឌែល Z ដូចជាចង្កៀងមុខរាងជារង្វង់ និង រាងពងក្រពើ ហើយចំណែកអំពូលខាងក្រោយមានលក្ខណៈផ្តេក និងរាបស្មើរ។
ប្រធានផ្នែកឌីសាញរបស់ក្រុមហ៊ុន Nissan ក៏បាននិយាយថា ទីបំផុតយើងបានបង្កើតរថយន្តដែលឆ្លងកាត់ជាច្រើនទសវត្សព្រមជាមួយនឹងភាពទំនើបទាន់សម័យ។ យោងទៅតាមអ្នកនាំពាក្យ Nissan បានអោយដឹងថាម៉ូឌែល Z 2023 គ្រោងនឹងដាក់លក់នៅពេលខាងមុខនេះហើយ ដោយចាប់ពីតម្លៃប្រហែល 40000$ ហើយវានឹងត្រូវបានផលិតនៅក្នុងរោងចក្រ Tochigi របស់ប្រទេសជប៉ុន ៕
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ