Nissan បានដាក់បង្ហាញរថយន្តអគ្គិសនីអនាគតដ៏អស្ចារ្យចំនួន ៤ម៉ូដែល

មើល: 6515

ក្រុមហ៊ុន Nissan ទើបតែប្រកាសពីមហ្ឆិតាដ៏ធំរបស់ខ្លួនក្នុងការនាំមកនូវរថយន្តអគ្គិសនីដែលល្អបំផុតសម្រាប់ពិភពលោកនាពេលអនាគត។ ក្រុមហ៊ុននេះបានសន្យាថានឹងបញ្ចេញរថយន្តអគ្គិសនីចំនួន ២៣ម៉ូដែល នៅត្រឹមឆ្នាំ២០៣០ រួមទាំងម៉ាកយីហោ Infiniti ដ៏ប្រណីតរបស់ខ្លួនផងដែរ។

ក៏ប៉ុន្តែមិនទាន់បានប៉ុន្មានថ្ងៃផងពេលនេះ Nissan បង្ហាញ Concept ឡានអគ្គិសនីចំនួន៤ម៉ូដែល ដ៏អស្ចារ្យស្ទើមិនគួរឱ្យជឿថានេះគឺជាក្រុមហ៊ុនតែមួយដែលបង្កើតរថយន្តអគ្គិសនី Leaf បែបអភិរក្សដែររឺទេ។ ដូច្នេះសូមមកស្គាល់រថយន្តទាំង៤នេះទាំងអស់គ្នា

  ១. Nissan Chill-Out

គឺជារថយន្តប្រភេទ Crossover ជំនាន់ក្រោយដែលត្រូវបានពិពណ៌នាថា Mobile Haven។ វាមាន Platform ដូចគ្នាទៅនឹងរថយន្តអគ្គិសនិ Nissan Ariya ជា EV សម្រាប់យុគសម្រាប់សម័យថ្មី។

បើមើលពីចំហៀង យើងអាចមើលឃើញថារថយន្ត SUV បែប Coupe នេះវាមានកង់ធំ ពន្លឺដ៏ស្មុគស្មាញ និងមានកាប៊ីនដ៏ទំនើបអស្ចារ្យ ទាំងកៅអីអ្នកដំណើរនឹងកៅអ្នកបើកបរ។ វាផ្តល់នូវផ្ទាំង Touch screen សន្ទូកពេញនៃផ្ទៃខាងមុខតាប្លូ វាមើលទៅពិតជាបានផ្តល់នូវការបើកបររថយន្តនាពេលអនាគតដ៏អស្ចារ្យ។

ប្រសិនបើរថយន្តនេះឆ្លុះបញ្ចាំងពី Ariya វារំពឹងថា Chill-Out នឹងផលិតកម្លាំងជិត ៤០០សេះ ពីម៉ូទ័រអេឡិចត្រិចចំនួន២។

  ២. Nissan Max-Out

វាជារថយន្តបំលែងនាពេលអនាគតដែលត្រូវបានគេក្រុមហ៊ុននិយាយថានឹងផ្តល់នូវការកាច់ជ្រុងយ៉ាងស្វាហាប់ជាមួយនឹងដៃសចង្កូត។ រថយន្តនេះមើលទៅរាងចម្លែកបន្តិចដោយសារតែ Hood របស់វាទាប និងមានក្រឡាពន្លឺពណ៌បៃតងនៅពាសពេញផ្ទៃររថយន្ត។

ទោះប្បីជាក្រុមហ៊ុន Nissan មិនបានបញ្ជាក់ពីព័ត៌មានលំអិតបច្ចេកទេសក៏ដោយ ប៉ុន្តែសំបករបស់វាមើលទៅដូចបន្ទះសឡាដែលស្រូបពន្លឺព្រះអាទិត្យ រីឯនៅខាងក្នុងរថយន្តមានអេក្រង់ធំទូលាយដូចនៅក្នុង Chill-Out ដែរ។

  ៣. Nissan Hang-Out

Concept បន្ទាប់នេះមានរូបរាងទាក់ទាញជាងគេ វាត្រូវបានពិពណ៌នាថាជាយានជំនិះដែលអាចផ្លាស់ប្តូរការយល់ឃើញរបស់អ្នកអំពីទំហំចល័ត។ ជាមួយនឹងទ្វាររអិល និងកន្លែងជាន់រាបស្មើទាំងស្រុង Hang-Out ផ្តល់ជូនជម្រើសជាច្រើនសម្រាប់ការចំណាយពេលជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។

Hang-Out មានកៅអីបង្វិល -កៅអីខាងមុខអាចបង្វិលមកក្រោយអង្គុយមុខនឹងអ្នកដែលនៅខាងក្រោយ - ហើយការកំណត់ផ្សេងទៀតបង្ហាញពីការរៀបចំភាពយន្តជាមួយនឹងម៉ូនីទ័រយក្ស។ រចនាប័ទ្មអតីតកាល - សម័យទំនើបគឺជាជោគជ័យមួយ; នេះគឺជារថយន្តប្រភេទ SUV ដ៏គួរឱ្យស្រឡាញ់បំផុត។

  ៤. Nissan Surf-Out

ទីបំផុត ក្រុមហ៊ុន Nissan អាចស្វែងរកការពេញចិត្តជាមួយរថយន្តប្រភេទ Pick Up ដ៏គួរឱ្យស្រឡាញ់ តែអ្នកប្រហែលជាកំពុងពិចារណារថយន្ត Tesla Cybertruck ផងដែរ។ រថយន្តភីកអាប់ហៅថា Surf-Out វាមានការកំណត់ការរចនាកាប៊ីនតែមួយដែលមានទ្វារពីរ ។ Nissan និយាយថា Surf-Out នេះនឹងផ្តល់នូវប្រភពថាមពលផ្សេងៗគ្នា និងសមត្ថភាពគ្រប់ផ្លូវ។

ព័ត៌មានលម្អិតនៃរចនាមិនធម្មតាមួយគឺផ្នែកខាងមុខដែលមានបន្ទះថ្លាហើយប៉ាណាវិញ គឺអាចមើលធ្លុះដល់កាប៊ីនខាងក្នុង។ រថយន្តភីកអាប់ត្រូវបានផ្លាស់ប្តូរទៅជារូបរាងដូចរថយន្តប្រភេទ Coupe-SUV ។ នៅផ្នែកខាងក្រោយ tailgate ទាំងមូលគឺជាអេក្រង់ដែលអាចត្រូវបានប្ដូរតាមបំណងដើម្បីបង្ហាញភាពខុសគ្នានៃពាក្យ ឬ emojis ។ នៅខាងក្នុង Surf-Out មានកាប៊ីនគ្មានប៊ូតុងទាំងស្រុង ដែលគ្មានអ្វីក្រៅពីកៅអី ឈ្នាន់ និងអេក្រង់ដ៏ធំទូលាយ។

យ៉ាងណាមិញ ត្បិតថារថយន្តអគ្គិសនីទាំងនេះមានរូបរាងចម្លែកក៏ពិតមែនប៉ុន្តែ ការរចនាយ៉ាងច្បាស់លាស់ដោយក្រុមអ្នករចនារថយន្តរបស់ Nissan ដែលមិនត្រូវបានហាមឃាត់ដោយស្តង់ដារថយន្តបច្ចប្បន្ននោះទេ។

ដូច្នេះវាអាចទៅរួចដែលរថយន្តទាំងអស់នេះត្រូវបានចរាចរណ៍នៅលើដងផ្លូវនាពេលអនាគត ហើយវាច្បាស់ណាស់ថាពួកវានឹងត្រូវបានរចនាឡើងដើម្បីបំពាក់បច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិផងដែរ៕

ចែករំលែក:

Relate Post

ម៉ូដែល Nissan Pathfinder ស៊េរី ២០២៣ កាន់តែកាចជាមួយនឹងកម្លាំងអូសសន្តោងជិត ៣០០០ គីឡូក្រាម

  • News

ម៉ូដែល Pathfinder រថយន្ត SUV ទំហំពេញដែលមានកៅអី ៣ ជួររបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan អាយុកាលកាន់ច្រើនទីផ្សារកាន់តែទូលំទូលាយ។ ហើយថ្មីជំនាន់ចុងក្រោយបង្អស់ ទើបតែបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ New York Auto Show ដែលម៉ូដែលថ្មីកាន់តែមានលក្ខណៈពិសេស នឹងរូបរាងកាន់តែទាក់ទាញ ក្រុមហ៊ុនបានអោយឈ្មោះវាថា Nissan Pathfinder Rock Creek។  ការកែប្រែសម្រាប់ម៉ូដែលថ្មីនេះក្រុមហ៊ុនបានរចនាបន្ថែមកម្ពស់ពីដីស្តង់ដារ ០.៦ អ៊ីញ និងបានប្រើប្រាស់ជាមួយសំបកកង់ប្រភេទ beadlock ដែលមានទំហំយ៉ាន់ ១៨ អ៊ីញ។ ក្រុមហ៊ុន Nissan បាននិយាយថាប្រពន័្ធជើងក្រោមនៃម៉ូដែលនេះមានការលៃតម្រូវសំរាប់ផ្លូវ Off-road។ ផ្នែកខាងមុខនៃរថយន្ដ នៅពីលើមុខរាងពងក្រពើប្លាស្ទិកនេះ មានប៉ាណាពណ៌ខ្មៅមួយដែលមានរន្ធប្រាក់ចំនួនបីនៅគែមខាងលើ និងបន្ទះក្តារជំនួសឱ្យសំណាញ់ ហើយនៅខាងលើដំបូលរថយន្ដបំពាក់ជាមួយ revised roof rack មានរាងជាបំពង់ ដែលអាចផ្ទុកទម្ងន់បានរហូតដល់ ១០០ គីឡូក្រាម។ រីឯផ្នែកខាងក្នុងវិញបានរចនាជាមួយនឹងកៅអីស្បែកដ៏ប្រណិត មានកៅអីបីជួរ និងកៅអីនីមួយៗមានទំហំធំទូលាយងាយស្រួលក្នុងការធ្វើដំណើប្រកបដោយផាសុខភាព។ ជាមួយគ្នានេះដែរផ្នែកតាប្លូ កុងសូលកណ្តាល និងបន្ទះទ្វារមានការរចនាដោយស្បែកប្រណិតដែលបានដេរជាមួយថ្នេរពណ៌ក្រូចផងដែរ។ គ្រប់ផ្លាកសញ្ញាដែលនៅខាងក្រៅនៃរថយន្ដបានប្រើដោយពណ៌ខ្មៅទាំងអស់ដែលវាធ្វើអោយរថយន្ដមួយនេះកាន់តែមានភាពអង់អាចបន្ថែមទៀត។ វាបានប្រើប្រាស់ជាមួយអេក្រង់កំសាន្ដ Touch screen ដែលមានទំហំធំ និងមានប៊ូតុងចុចផ្លាស់ប្ដូរជាច្រើននៅលើដៃចង្កូត។ ក្រឡេកមកមើលម៉ាស៊ីននៃម៉ូដែល Pathfinder នេះវាបានបំពាក់មកជាមួយម៉ាស៊ីន V6 ចំណុះ ៣.៥ លីត្រ មានសមត្ថភាពអាចបង្កើតកម្លាំងបាន ២៩៥ សេះ និងកម្លាំងបង្វិល ៣៥១ ញូតុនម៉ែត្រ ហើយវាក៏ដំណើរការដោយប៉ុងទាំងពីរជាមួយប្រអប់លេខស្វ័យប្រវត្តិប្រាំបួនវគ្គ។ លក្ខណៈពិសេសដ៏គួរឱ្យចាប់អារម្មណ៍នោះគឺកម្លាំងអូសសន្តោងដ៏ខ្លាំងក្លាគឺ Pathfinder Rock Creek អាចអូសសណ្ដោងទម្ងន់បានរហូតទៅដល់ ២,៧២១ គីឡូក្រាម ដែលវាខ្លាំងជាងរថយន្ត Pick up មួយចំនួននាពេលបច្ចុប្បន្ននេះ។  បន្ទាប់ពីការបង្ហាញខ្លួនលើកដំបូងរបស់ខ្លួននៅទីក្រុងញូវយ៉កម៉ូដែល Pathfinder Rock Creek ស៊េរីឆ្នាំ ២០២៣ នឹងសម្រេចវាយលុកព្រមទាំងចែកចាយលើទីផ្សារនៅរដូវក្តៅនេះ ជាមួយនឹងតម្លៃចន្លោះពី ៤០,០០០ ដុល្លារទៅ ៤៥,០០០ ដុល្លារដែលជាតម្លៃចេញពីររោងចក្រ៕ អត្ថបទដោយ៖ សូនីតា

ម៉ូដែល Patrol ដ៏ល្បីរបស់ក្រុមហ៊ុន Nissan ស៊េរីថ្មីម៉ាស៊ីនកាន់តែខ្លាំងតម្លៃជាង ៦ ម៉ឺននៅទីផ្សារអាមេរិក

  • News

រថយន្តម៉ូដែល Nissan Patrol មួយនេះជាប្រភេទ SUV ដែលវារួមមកជាមួយនឹងប្រព័ន្ធ 4x4 ដែលផ្តល់ឱ្យអ្នកបើកបរមានទំនុកចិត្តគ្រប់គ្រាន់ក្នុងការបើកបរ រថយន្តនេះត្រូវបានបំពាក់ដោយម៉ាស៊ីន V8 ដែលមានចំណុះ ៥.៦ លីត្រ ផលិតកម្លាំងបាន ៤០០ សេះ និងកម្លាំងបង្វិលកង់ ៥៦០ ញូតុនម៉ែត្រ ជាមួយនឹងសមត្ថភាពដំណើរការលើប្រេងឥន្ធនៈ។ ម៉ាស៊ីននេះត្រូវបានប្រើជាមួយប្រអប់លេខអូតូ ៧ វគ្គ ហើយនេះគឺជាថាមពលតែមួយគត់ដែលមានសម្រាប់ Patrol ។ រថយន្តនេះក៏បានភ្ជាប់មកជាមួយនឹងឧបករណ៍ជ្រើសរើសការបើកបរដែលអាចបញ្ជូនថាមពលទៅកាន់ប៉ុងខាងក្រោយនៅពេលប្រើប្រាស់ក្នុងទីក្រុង ឬក៏បញ្ជូនទៅកាន់កង់ទាំងបួននៅពេលដែលត្រូវបើកបរលើផ្លូវ Off-road។ រថយន្តនេះអាចបង្កើនល្បឿនចាប់ពី ០ ទៅ ៩៦ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយប្រើរយៈពេល ៥.៨ វិនាទី ហើយមានល្បឿនអតិបរមា ២០៩ គីឡូម៉ែត្រក្នុងមួយម៉ោង។ វាបានប្រើប្រាស់ជាមួយយ៉ាន់កង់ស្តង់ដារទំហំ ១៨ អ៊ីញហើយវាក៏អាចបន្ថែមទំហំបានរហូតដល់ ២២ អ៊ីញ។ សម្រាប់វិមាត្ររបស់ Patrol វាមានប្រវែង ៥.២៨៣ មីលីម៉ែត្រ និងមានកម្លាតពីកង់មុខទៅកង់ក្រោយប្រវែង ៣.០៧៣ មីលីម៉ែត្រ។ ហើយវាបានភ្ជាប់មកជាមួយកៅអីបីជួរ ដែលអាចផ្ទុកអ្នកដំណើរបានរហូតទៅដល់ ៨ នាក់ និងមានអេក្រង់ព័ត៌មានដ៏ធំទំហំ ១២.៣ អ៊ីង ដោយបំពាក់មកជាមួយនឹង Android Auto និង Apple CarPlay ។ វាក៏បានបន្ថែមនូវឆ្នាំងសាកស្មាតហ្វូនឥតខ្សែ និងបានបំពាក់ Speaker ម៉ាក Bose ចំនួន ១៣ គ្រាប់រួមទាំងមានអេក្រង់ទំហំ ៨ អ៊ីញចំនួនពីរសម្រាប់អ្នកដំណើរខាងក្រោយ។ រាល់ការតុបតែងរបស់ Nissan Patrol ផ្តល់នូវសុវត្ថិភាពស្តង់ដារ និងមុខងារជំនួយអ្នកបើកបរដោយវាភ្ជាប់មកជាមួយប្រព័ន្ធចាប់ហ្រ្វាំងស្វ័យប្រវត្តិនៅពេលមានអាសន្ន ប្រព័ន្ធគ្រប់គ្រងកន្លងផ្លូវ និងកាមេរ៉ា ៣៦០ ដឺក្រេ។ ម៉ូដែល Nissan Patrol ឆ្នាំ ២០២២ គឺជាឈ្មោះដ៏ល្បីមួយដោយសារកេរ្តិ៍ដំណែលដែលត្រូវបានបង្កើតឡើងដោយម៉ាកនេះបានរក្សាកេរ្តិ៍ឈ្មោះអស់រយៈពេលជាង ៧០ ឆ្នាំមកហើយ។ រថយន្តនេះត្រូវបានគេរំពឹងថានឹងមានតម្លៃ ៦០,០០០ ដុល្លារដែលនឹងដាក់លក់នៅលើទីផ្សារអាមេរិកខាងជើង៕ អត្ដបទដោយ៖ សូនីតា

រថយន្ត Range Rover ទាំងអស់នឹងក្លាយជាម៉ូដែលអគ្គិសនីសុទ្ធត្រឹមឆ្នាំ ២០៣០

  • News

ក្នុងរយៈពេលបុ៉ន្មានឆ្នាំកន្លងមកនេះឧស្សាហ៍កម្មផលិតរថយន្តដែលប្រើប្រាស់ថាមពលអគ្គីសនីមានការកើនឡើងជាបន្ដរបន្ទាប់។ ដោយឡែកបច្ចុប្បន្ននេះមានម៉ាកយីហោរជាច្រើនក៏កំពុងតែដាក់បង្ហាញលើទីផ្សារផងដែលមានដូចជាក្រុមហ៊ុន Tesla ,Kia ,Honda ,BYD និងមានក្រុមហ៊ុនផលិតរថយន្ដរបស់ចិនជាច្រើនទៀតផងដែរ។ ហើយថ្មីៗនេះក្រុមហ៊ុន Jaguar Land Rover ក៏នឹងមានគំរោងដ៏ធំមួយនឹងបានសន្យាថានៅបុ៉ន្មានឆ្នាំខាងមុខទៀតក្រុមហ៊ុននឹងផលិតរថយន្ដម៉ូដែល Range Rover ជំនាន់ថ្មីដែលបំពាក់ជាមួយថាមពលអគ្គីសនីទាំងស្រុង។ ជាការពិតណាស់ JLR នឹងត្រូវបង្កើនថាមពលអគ្គិសនីក្នុងជួរម៉ូដែលរបស់ខ្លួនដើម្បីសម្រេចបាននូវគោលដៅរបស់ពួកគេ។ ហើយបច្ចុប្បន្ននេះរថយន្តត្រូវបានបំពាក់មកជាមួយប្រព័ន្ធ Hybrid បណ្តើរៗលើម៉ូដែល Range Rover  រួចមកហើយនឹងកំណែ Plug-in Hybrid របស់ Defender ក៏កំពុងដំណើរការផងដែរ។ ទីបំផុត Range Rover សេ៊រីថ្មីត្រូវបានបង្ហាញហើយប្រហែលជាការទទួលយកដ៏ធំបំផុតគឺជាព័ត៌មានផ្លូវការដែលរថយន្ត SUV ជំនាន់ទី ៥ នឹងប្រើប្រាស់ជាមួយអគ្គិសនីពេញលេញនឹងធ្វើឱ្យការផ្លាស់ប្តូរទៅជាម៉ូដែលអគ្គិសនីទាំងអស់អោយកាន់តែងាយស្រួល។ រថយន្តអគ្គិសនីដែលមានទំហំធំមិនទាន់បានជ្រៀតចូលទៅក្នុងទីផ្សារខ្លាំងនៅឡើយដូច្នេះហើយ Land Rover មានឱកាសកំណត់ស្តង់ដារថ្មីជាមួយនឹង Range Rover EV។ សម្រាប់ក្រុមហ៊ុន Jaguar វិញវាក៏បានប្រកាសកាលពីឆ្នាំមុនថាខ្លួននឹងក្លាយជាក្រុមហ៊ុនផលិតរថយន្តសម្រាប់តែរថយន្ត EV នៅឆ្នាំ ២០២៥។ លោក Rossella Cardone ដែលជាប្រធានការិយាល័យនិរន្តរិ៍ភាពនៅ JLR បាននិយាយថា នៅពេលដែលយើងផ្លាស់ប្តូរពីមហិច្ឆតាទៅជាសកម្មភាពឥឡូវនេះយើងកំពុងបញ្ចូលវាទៅក្នុងហ្សែន Jaguar Land Rover ដើម្បីកាត់បន្ថយការបំភាយឧស្ម័ន។ រថយន្តម៉ូដែល Range Rover អគ្គិសនីថ្មីនេះត្រូវបានគេរំពឹងទុក្ខថានឹងអាចធ្វើដំណើរបានគ្រប់ស្ថានភាពផ្លូវលំបាកៗហើយក្រុមហ៊ុន  JLR នឹងបង្ហាញពេលវេលាច្បាស់លាស់នៅឆ្នាំ ២០៣០ ខាងមុខនេះ៕ អត្ថបទដោយ៖ សូនីតា

Nissan Ariya ត្រូវបានគេដឹកដៃនាំយកមកធ្វើតេស្តដើម្បីចង់ដឹងពីគុណភាពនៃអាគុយអគ្គិសនី

  • News

Nissan Ariya ប្រភេទរថយន្តអគ្គិសនី Crossover តែមួយរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan ដែលបានបង្ហាញខ្លួនលើកដំបូងនៅក្នុងឆ្នាំ ២០២០ ។ យើងបានដឹងរួចមកហើយរួចមកហើយថារថយន្តអគ្គិសនីមានទំនោរងាយឆេះជាងរថយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈដូចច្នេះកម្មវិធីតេស្តសុវត្តិភាពរថយន្ត NCAP បាននាំយកនូវម៉ូដែល Ariya របស់ Nissan មកធ្វើតេស្តដើម្បីចង់ដឹងពីគុណភាពថ្មដែលបានបំពាក់លើរថយន្តមួយនេះ។ ការធ្វើតេស្តមួយនេះ NCAP បានបង្ហាញថាកញ្ចប់ថ្មរបស់ Ariya ត្រូវបានការពារយ៉ាងល្អទោះជាផ្នែកខាងក្រៅមានការប៉ះទង្គិចខ្លាំងក៏ដោយ។ ក្រុមហ៊ុនផលិតរថយន្ត Nissan បាននិយាយថាការមកជាមួយកម្លាំងវ៉ុល់ខ្ពស់គឺជាការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពរបស់អតិថិជនដោយវានឹងអាចឱ្យមានការឆាបឆេះណាមួយកើតឡើងនូវអំឡុងពេលដែលត្រូវបានប៉ះទង្គិច។ ប៉ុន្តែការបំពាក់នូវកញ្ចប់ថ្មដែលរឹងមាំវាជារឿងដ៏សំខាន់សម្រាប់ក្រុមហ៊ុនផលិតរថយន្ត EV ដោយនឹងត្រូវឆ្លងកាត់ក្នុងការធ្វើតេស្តដើម្បីធានានូវសុវត្តិភាពដល់អតិថិជនរបស់ពួកគេ។ លោក Gen Tanabe ដែលជាសមាជិកនៃក្រុមវាយតម្លៃសុវត្ថិភាពបាននិយាយថា Nissan បានធ្វើឱ្យប្រាកដថាកញ្ចប់ថ្មត្រូវបានរក្សាទុកយ៉ាងត្រឹមត្រូវនៅក្នុងរថយន្ត ដោយការធ្វើតេស្តមួយនេះបង្ហាញឱ្យឃើញថាសារធាតុអេឡិចត្រូលីតមិនបានលេចធ្លាយនោះទេ។ ហើយលោក Tanabe ក៏បន្ថែមទៀតថា Nissan បានរៀបចំនូវកញ្ចប់ថ្មយ៉ាងយកចិត្តទុកដាក់ដោយមិនមានការធ្លោះធ្លោយអ្វីឡើយ ខណៈដែរបច្ចុប្បន្នកោសិកាលីចូមអ៊ីយ៉ុងភាគច្រើនត្រូវបានភ្ជាប់មកជាមួយអេឡិចត្រូលីតដែលវានឹងអាចបង្កហានីភ័យឆាបឆេះបាន។ លោក Tanabe បាននិយាយអំពីការធ្វើតេស្តផ្សេងទៀតរបស់ Ariya ដែលបានឆ្លងកាត់ ដោយវាមានលក្ខណៈស្តង់ដារគួរសមទៅលើការប៉ះទង្គិចផ្នែកខាងមុខ ចំហៀង និងខាងក្រោយ។ ទោះជា Ariya មិនបានបង្កបញ្ហាអ្វីក្នុងការធ្វើតេស្តនោះក៏ដោយយ៉ាងណាអតិថិជនគួរតែប្រុងយ័ត្នឱ្យបានខ្ពស់ជាមួយនឹងរថយន្តអគ្គិសនី៕ អត្ថបទដោយ៖ សាល សក្កណា

Nissan Ariya រថយន្តអគ្គិសនីរបស់ជប៉ុនលក់នៅទីផ្សារអឺរ៉ុបតម្លៃចាប់ពី ៥១,១១៤ ដុល្លារឡើង

  • News, New Car

ទីផ្សារបរទេស៖ រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Nissan ដែលមានឈ្មោះថា Ariya បង្ហាញខ្លួនកាលពីប៉ុន្មានខែមុនក្នុងទម្រង់រថយន្តប្រភេទ Crossover SUV  ហើយរថយន្តនេះក៏កំពុងចាប់ផ្តើមផលិតនៅឯរោងចក្រ Tochigi ក្នុងប្រទេសជប៉ុនក្នុងឆ្នាំ ២០២២ នេះ។ Nissan ក៏បានបង្ហាញនូវតម្លៃនៃម៉ូដែល Ariya ដែលមានថាមពលថ្ម ៣ កម្រិតនឹងនាំចូលទៅក្នុងទីផ្សារប្រទេសបារាំងក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ ជាមួយគ្នានេះក្រុមហ៊ុនបញ្ចេញនូវតារាងតម្លៃដោយចាប់ផ្តើមពីកញ្ចប់ថាមពលថ្ម ៦៣ គីឡូវ៉ាត់ម៉ោង Advance អាចរត់បានចម្ងាយ ៤០៣ គីឡូម៉ែត្រនៅពេលសាកថ្មពេញ មានតម្លៃ ៥១,១១៤ ដុល្លារ។ រីឯថាមពលថ្មកម្រិតមធ្យម ៨៧ គីឡូវ៉ាត់ម៉ោង Evolve មកជាមួយនឹងការរត់បានចម្ងាយរហូតដល់ ៥២០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង មានតម្លៃ ៦៣,២៣២ ដុល្លារ ហើយរថយន្តអគ្គិសនីទាំងពីរកម្រិតនេះនឹងមកដល់នូវរដូវក្តៅខាងមុខនេះ។ ទន្ទឹមនឹងនេះ Nissan ក៏បានបង្ហាញនូវថាមពលថ្មកម្រិត ៨៧ គីឡូវ៉ាត់ម៉ោង Evolve ដែលបានភ្ជាប់មកជាមួយនឹងប្រព័ន្ធ e-4ORCE ដែលផ្តល់ជូននូវរយៈចម្ងាយផ្លូវ ៤៩៣ គីឡូម៉ែត្រជាមួយល្បឿនសន្ទុះ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងដោយប្រើរយៈពេលត្រឹមតែ ៥.៧ វិនាទីប៉ុណ្ណោះ។ រីឯតម្លៃនៃរថយន្តមួយនេះមានតម្លៃរហូតដល់ទៅ ៦៦,៥៣៧ ដុល្លារឯណោះដោយបានបូករួមបញ្ជូលជាមួយនឹងតម្លៃប្រព័ន្ធ e-4ORCE ដែលមានតម្លៃ ៣,៣០៥ ដុល្លារ។ ពិសេសពីនេះទៅទៀត Nissan ក៏បានបន្ថែមឆ្នាំងសាក ២២ គីឡូវ៉ាត់ដែលវាមានតម្លៃរហូតដល់ ១,១០២ ដុល្លារផងដែរ។ Nissan ក៏បានបន្ថែមទៀតថាប្រសិនបើអតិថិជនណាមួយចង់បានឆ្នាំងសាកដែលមានកម្លាំងខ្លាំងជាងនេះ ពួកគេនឹងត្រូវរងចាំរយៈពេលមួយឆ្នាំទៀតដើម្បីទទួលបាននូវឆ្នាំងសាកដែលមានល្បឿនលឿនជាមួយនឹងរថយន្តរបស់ពួកគេ៕ អត្ថបទដោយ៖ សាល សក្កណា  

Copy link Success.

×

ព័ត៌មានពេញនិយម

ស្លាក

ទាញយកកម្មវិធីដោយឥតគិតថ្លៃ