Suzuki រួមដៃជាមួយ SkyDrive បង្កើតយន្តហោះអគ្គិសនីខ្នាតតូចហោះបានកម្ពស់ ៥០០ ម៉ែត្រពីដី
ការតាំងពិពរណ៍ CES ឆ្នាំ ២០២១ នៅក្នុងទីក្រុង Las Vegas របស់សហរដ្ឋអាមេរិក ដែលបានធ្វើឱ្យ Suzuki មានឱកាសពិនិត្យមើលកាន់តែច្បាស់អំពីកំណែដ៏ពេញលេញនៃយន្តហោះអគ្គិសនី SD-03 eVTOL របស់ក្រុមហ៊ុន SkyDrive ។
ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្ត Suzuki បានប្រកាសថាខ្លួននឹងចាប់ដៃគូជាមួយ SkyDrive ដើម្បីធ្វើការឆ្ពោះទៅរកការអភិវឌ្ឍន៍ និងការផលិត យន្តហោះអគ្គិសនីដ៏ពេញលេញមួយដែលពួកគេសង្ឃឹមថានឹងបង្ហាញខ្លួននៅក្នុងការតាំងពិព័រណ៍ពិភពលោក Osaka នៅឆ្នាំ ២០២៥។
អីឡូវនេះក្រុមហ៊ុន Suzuki កំពុងតែសិក្សាទៅលើបច្ចេកវិទ្យា R&D ដោយរៀបចំផែនការប្រព័ន្ធផលិតកម្មទ្រង់ទ្រាយធំជាមួយការអភិវឌ្ឍទៅក្នុងទីផ្សារប្រទេសឥណ្ឌាដែលជាគោលដៅដំបូងរបស់ពួកគេ។
ទន្ទឹមនឹងនេះ SkyDrive ក៏កំពុងតែបង្កើតនូវយន្តហោះទីពីររបស់ខ្លួនគឺ SD-XX ដែលបានបំពាក់មកជាមួយក្បាលម៉ាស៊ីនចំនួនប្រាំបីដោយវាប្រើពេលវេលាក្នុងការហោះហើរយូរជាងមុនសម្រាប់ល្បឿនសន្ទុះពី ០-១០០ ចំណាយពេលរហូតដល់ទៅ ៣០ នាទីឯណោះ ខណៈដែរ SD-03 អាចបង្កើតល្បឿនសន្ទុះ ០-៥០ គីឡូម៉ែត្រក្នុងមួយម៉ោងដោយប្រើរយៈពេលត្រឹមតែ ១០ នាទីប៉ុណ្ណោះ។
ជាមួយគ្នានេះដែរ SkyDrive ក៏បានបញ្ជាក់ពីមូលហេតុដែលធ្វើឱ្យល្បឿនមានការថយចុះជាងមុនពីព្រោះ SD-XX បានបំពាក់កៅអីចំនួនពីរ រីឯ SD-03 មានកៅអីតែមួយប៉ុណ្ណោះ ជាហេតុធ្វើឱ្យមានទម្ងន់ធ្ងន់ជាងមុនដោយ SD-XX ថ្មីនេះទម្ងន់ដល់ទៅ ៥០០ គីឡូក្រាម ជាមួយនឹងរយៈកម្ពស់របស់វាអាចហោះបានកម្ពស់ ៥០០ ម៉ែត្រ។
ទោះជាយ៉ាងណាក៏ដោយរហូតមកដល់ពេលនេះមិនទាន់មានព័ត៌មានលម្អិតណាមួយដែលបង្ហាញបច្ចេកវិទ្យាអ្វីដែលបំពាក់នៅលើយន្តហោះអគ្គិសនី SD-XX នេះនោះទេ៕
អត្ថបទដោយ៖ សាល សក្កណា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ