Mazda Carol របស់ក្រុមហ៊ុន Mazda ចេញលក់តម្លៃក្រោម ១ ម៉ឺនដុល្លារ
Mazda ឈប់លក់រថយន្តម៉ូដែលនេះប៉ុន្មានឆ្នាំមុនហើយវាបានត្រលប់មកវិញក្នុងទម្រង់ជា Toyota Yaris hatchback ប៉ុន្តែវាត្រូវបានបញ្ឈប់មុនឆ្នាំ ២០២១។ ទោះជាយ៉ាងណាក៏ដោយ ម៉ាកយីហោជប៉ុនក៏មានរថយន្តដែលតូចជាងហើយក៏កំពុងចរាចរណ៍នៅក្នុងទីផ្សារក្នុងស្រុករបស់ខ្លួនផងដែរ ត្រូវបានគេហៅថា Mazda Carol ម៉ូដែលនេះវាទទួលបានការអាប់ដេតដ៏ធំសម្រាប់ឆ្នាំ ២០២២ ហើយបន្តក្លាយជាក្រុមហ៊ុនផលិតរថយន្តសម្រាប់ប្រភេទ Kei។
បើមើលទៅវាស្រដៀងគ្នានិងប្អូនភ្លោះរបស់ Suzuki Alto ដែលមានលក់នៅប្រទេសជប៉ុន និងតំបន់ផ្សេងទៀតក្នុងពិភពលោក។ រថយន្ត Mazda Carol ដែលបានកែលម្អឡើងវិញមានកម្រិតដូចគ្នានឹងរថយន្ត Alto ដែរវាក៏ចែករំលែកម៉ាស៊ីន 658cc R06A inline-3 ជាមួយ Suzuki ក៏ដូចជា 657cc R06D mild-hybrid powertrain ផងដែរ។
គួរឱ្យភ្ញាក់ផ្អើល មានកំណែ All-wheel-drive ប៉ុន្តែការដំឡើងស៊ីសាំងបំផុតគឺ 2WD MHEV សាំងចំណុះមួយលីត្រវាអាចបើបរបានត្រឹមតែ ២៧.៧ លីត្រប៉ុណ្ណោះ ឬ ប្រហែលចន្លោះពី ៣ ទៅ ៤ លីត្រក្នុង ១០០ គីឡូម៉ែត្រ។
ភាពជាដៃគូរវាង Suzuki និង Mazda នៅក្នុងថ្នាក់ Kei មានដំណើរទៅមុខរហូតដល់ចុងទសវត្សរ៍ទី ៨០ នៅពេលដែលក្រុមហ៊ុនក្រោយបានបញ្ចូលផ្នែកនេះឡើងវិញ។ ស្រដៀងនឹងរចនាសម្ព័ន្ធតួខ្លួន និងរចនាបថទៅនឹង Suzuki របស់វា ហើយCarol មានភាពខុសប្លែកពី Alto ជាមួយនឹងការតុបតែងកាប៊ីនរបស់វា។
រឿងគឺដូចគ្នាសម្រាប់គំរូឆ្នាំ ២០២២ ចាប់តាំងពីក្រុមហ៊ុន Suzuki បានបង្ហាញរថយន្ត Alto ជំនាន់ទី៩ នៅក្នុងប្រទេសជប៉ុន ឥឡូវនេះ Mazda កំពុងដើរតាមរថយន្ត Carol ជំនាន់ទី៨។ Mazda Carol នឹងមានលក់នៅតាម dealer របស់ខ្លួននៅពាក់កណ្តាលខែមករា ឆ្នាំ ២០២២ ជាមួយនឹងតម្លៃ sticker ដែលចាប់ផ្តើមពី ៩៩៨,៨០០ យ៉េន ឬប្រហែល ៨,៦៨០ ដុល្លារ ដែលតម្លៃនេះឡើងចុះទៅតាមអត្រាប្តូរប្រាក់បច្ចុប្បន្ន៕
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ