លម្អិតរថយន្ត Mazda CX-60 ស៊េរីឆ្នាំ ២០២៣ ទាំងម៉ាស៊ីន កម្លាំងសេះនិងចំងាយបើកបររបស់ម៉ូទ័រអគ្គិសនី
កាលពីប៉ុន្មានខែមុននេះក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន Mazda បានបើកបង្ហាញរថយន្ត SUV ថ្មីរបស់ខ្លួនដែលយើងស្គាល់ថាជាម៉ូដែល Mazda CX-60 ស៊េរីឆ្នាំ ២០២៣។ ប៉ុន្តែទន្ទឹមនឹងការចេញផ្សាយព័ត៌មានហាក់ត្រូវបានលាក់ទុកយ៉ាងអាថកំបាំង។
ទើបតែពេលថ្មីៗនេះ ការចេញផ្សាយពីព័ត៌មានលម្អិតត្រូវបានបង្ហាញ ដែលរថយន្តនេះគឺជារថយន្តដំបូងបានបំពាក់ជាមួយនឹងម៉ាស៊ីន Skyactiv-G 2.5 និង e-Skyactiv Plug-in hybrid ថ្មីរបស់ក្រុមហ៊ុន Mazda។
សម្រាប់ CX-60 មួយនេះវាបានបញ្ជូនចលនាដោយប្រអប់លេខស្វ័យប្រវត្តិប្រាំបីវគ្គ វាក៏ជាលើកដំបូងដែល Mazda ព្រមដំឡើងម៉ាស៊ីនសាំង Skyactiv-G ដែលមកជាមួយនឹងស៊ីឡាំង ៤ ចំណុះ ២.៥ លីត្រ នឹងមានសមត្ថភាពអាចបង្កើតកម្លាំងបានដល់ទៅ ២៥៦ សេះ រីឯកម្លាំងរង្វិលគឺ ៤៣៣ ញូតុនម៉ែត្រ។
ដោយសារតែរថយន្តបានបំពាក់ជាមួយម៉ាស៊ីន e-Skyactiv Plug-in hybrid ថ្មីនោះប្រសិនបើអ្នកបើកបរប្រើប្រាស់ជាមួយថាមពលអគ្គីសនីសុទ្ធ រថយន្តមួយនេះនឹងអាចរត់បាន ៦០ គីឡូម៉ែត្រ ឬរហូតទៅដល់ ១០០ គីឡូម៉ែត្រ ជាមួយនឹងការសាកថ្មពេញម្ដង ដោយការសាកថ្មមួយពេញម្ដងត្រូវការរយៈពេល ៤ ម៉ោង។ រីឯវិមាត្ររបស់វាវិញរថយន្តនេះមានកម្ពស់ ១,៦៨៥ មីលីម៉ែត្រ និងប្រវែង ៤,៧៤០ មីលីម៉ែត្រ។ CX-60 ថ្មីក៏មានទទឹង ១,៨៩០ មីលីម៉ែត្រ និងទទឹង ២,៨៧០ មីលីម៉ែត្រ។
លោក Kazuyoshi Todo នាយកប្រតិបត្តិការទទួលបន្ទុកផ្នែកលក់ក្នុងស្រុកបាននិយាយថា រថយន្ត CX-60 ត្រូវបានកែលម្អគុណភាពខ្ពស់បំផុតក្នុងការបើកបរ ភាពប៉ិនប្រសប់ និងសុវត្ថិភាព។
ក្រុមហ៊ុនគ្រោងនឹងដាក់ឱ្យដំណើរការលើទីផ្សារប្រទេសជប៉ុននៅរដូវស្លឹកឈើជ្រុះខាងមុខនេះ។ ហើយរថយន្ត Mazda CX-60 នេះទំនងជាអាចប្រកួតប្រជែងនឹងរថយន្តអឺរ៉ុប ដែលរួមមានម៉ូដែល Jeep Grand Cherokee និង Ford Explorer៕
អត្ថបទដោយ៖ សូនីតា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ