និស្សិតមួយក្រុមបានកែប្រែរថយន្ត Suzuki Jimny ឱ្យក្លាយជា Mini Monster Truck ដ៏អស្ចារ្យ
Suzuki Jimny គឺជារថយន្ត SUV ខ្នាតតូចប្រភេទ Off-Road វាមានប្រភពមកពីប្រទេស ជប៉ុន ដែលមានតាំងពីឆ្នាំ ១៩៧០ មកម៉្លេះ។ Suzuki Jimny ជារថយន្តដែលមានរាងស្រដៀង ទៅនិងរថយន្ត Jeep Wrangler របស់សហរដ្ឋអាមេរិក។
ជាមួយនឹងរូបរាងដ៏ប្រណិត សមត្ថភាពក្នុងការជិះលើផ្លូវ Off-road ដ៏គួរឱ្យចាប់អារម្មណ៍ និងវិធីសាស្រ្តដែលមិនគួរអោយជឿនូវផ្នែកខាងក្នុង។ Jimny បានអនុម័តនូវម៉ូដែលទ្វារប្រាំ និងផ្នែកខាងក្រោមមានរាងខ្ពស់ងាយស្រួលក្នុងការជិះឡើងភំ្ន ឬផ្លូវ Off-road ជាមូលហេតុធ្វើអោយរថយន្តនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ។
ពិសេសពីនេះទៅទៀតរថយន្តមួយនេះត្រូវបានផលិតដោយក្រុមនិស្សិតដែលមានគ្នាចំនួនប្រាំបីនាក់មកពីមហាវិទ្យាល័យ Nihon Automobile College ដោយលោក Jimny ដែលជាគ្រូរបស់ពួកគេ។ ពួកគេបានខិតខំប្រឹងប្រែងដើម្បីកែប្រែវាជាទ្វារប្រាំ អោយដូចទៅនិងប្រភេទរថយន្ត Crossover។
បន្ទាប់មកពួកគេបានបំពាក់, winch, ទ្រុងការពារខាងក្រៅជាមួយនឹង Rood Rack និងតង់, និងបានដំឡើងភ្លើង LED ផងដែល។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគុណភាពនៃការផលិតនោះគឺរយៈពេលដែលពួកគេត្រូវបានបញ្ចប់ក្នុងការកែប្រែ។
ក្រុមនិស្សិតទាំងប្រាំបីនាក់បានចាប់ផ្តើមក្នុងការកែប្រែរថយន្តនេះនៅក្នុងខែតុលា ប៉ុន្តែពួកគេបានបញ្ចប់វាទាន់ពេលសម្រាប់កម្មវិធី Tokyo Auto Salon ដែលបានធ្វើឡើងនៅថ្ងៃទី ១៤ ដល់ ១៦ ខែមករា ប៉ុន្មានថ្ងៃមុននេះSuzuki Jimny ក៏បានបង្ហាញខ្លួននៅទីនោះផងដែរ។ ការលះបង់ពេលវេលាក្រៅម៉ោងសិក្សាររបស់ពួកគេ ដើម្បីកែសម្រួលវា ដែលធ្វើអោយពួកគេបានបង្ហាញនូវការតាំងពិពណ៌មួយដ៏អស្ចារ្យ៕
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ