Tesla ឈរនៅលើតារាងកំពូលដែលជារថយន្តងាយឆាបឆេះបំផុត
ផ្ទុយពីអ្វីដែលប្រព័ន្ធផ្សព្វផ្សាយទូទៅមួយចំនួនបានប្រាប់ថាការឆេះរថយន្តអគ្គិសនីវាគឺជារឿងដែលកម្រ ប៉ុន្តែតែវាមិនមែនជាការពិតនោះទេ។ ថ្មីៗនេះក្រុមហ៊ុន Tesla បានរកឃើញថារថយន្តរបស់ខ្លួនងាយនិងមានការឆេះជាងរថយន្តផ្សេងៗទៀតដែលប្រើហ្គាស នឹង ម៉ាស៊ូត។ ហើយរឿងរ៉ាវរបស់ Tesla គឺតែងតែឈរនៅទំព័រទីមួយក្នុងប្រព័ន្ធផ្សព្វផ្សាយជានិច្ច។
កាលពីខែកក្កដារថយន្ត Tesla Model S Plaid បានឆាបឆេះយ៉ាងអាថ៌កំបាំងនៅរដ្ធ Philadelphia នៃសហរដ្ធអាមេរិក។ ហើយថ្មីៗនេះ Tesla Model 3 ក៏បានឆេះនៅតាមដងផ្លូវខណៈពេលកំពុងបើកបរផងដែរ។
Video មួយដែលបានបង្ហាញពីរថយន្ត Tesla Model 3 ដែលកំពុងឆេះយ៉ាងសន្ធោសន្ធៅនៅពេលអ្នកពន្លត់អគ្គិភ័យបានព្យាយាមពន្លត់កុំអោយរាលដាលដល់ខាងក្នុងផ្ទះ។ អគ្គិភ័យនេះកើតឡើងនៅម៉ោង១០និង៣០នាទីយប់ វាជាសំណាងល្អដែលមិនមានអ្នកណារងរបួសនោះទេ ប៉ុន្តែភ្លើងដែលឆេះនោះបានបណ្ដាលអោយខូចខាតកន្លែងចតឡាននៅមុខផ្ទះយ៉ាងធ្ងន់ធ្ងរ។
ចំពោះ Model 3 ដែលបានឆេះនោះមើលទៅដូចជាខូចខាតមិនតិចទេ គេក៏មិនច្បាស់ដែលថាការឆេះចេញមកពីរន្ធសាកថ្មឬក៍យ៉ាងណានោះទេហើយរឿងនេះកំពុងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ។
ខណៈដែលរថយន្តដែលប្រើថ្មទំនងជាអាចនិងឆេះយូរជាងរថយន្តដែលប្រើហ្គាសទៅទៀត។ នៅក្នុងឧប្បត្តិហេតុពាក់ព័ន្ធនឹង Tesla Model 3 តម្រូវអោយអ្នកពន្លត់អគ្គិភ័យប្រើទឹកអស់ ២៨០០០ លីត្រដើម្បីពន្លត់។
ឧបទ្ទវហេតុចុងក្រោយនេះស្រដៀងគ្នាជាមួយនឹងការឆេះ Chevrolet Bolt EV ថ្មីៗដែរ។ រថយន្តអគ្គិសនីនេះភាគច្រើនគឺឆេះក្មុងកំលុងពេលសាកថ្ម។ ជាលទ្ធផងក្រុមហ៊ុន General Motors កំពុងធ្វើការជុំវិញរឿងនេះដើម្បីណែនាំអោយម្ចាស់យានយន្តទាំងអស់មិនអោយសាកថ្មរថយន្តរបស់ខ្លួននៅក្នុងផ្ទះពេញមួយយប់នោះទេ។
បច្ចុប្បន្នក្រុមហ៊ុន Tesla កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតដើម្បីកំណតថាតើ Autopilot ជាហេតុបណ្ដាលអោយមានឧប្បត្តិហេតុដែលទាក់ទងនឹងករណីនេះដែរឬយ៉ាងណា។ ហើយក្រុមហ៊ុន tesla ក៏មិនបានបើកការស៊ើបអង្កេត ឬ ប្រមូលរថយន្តអោយត្រឡប់មកវិញនោះទេ។
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ