Tesla ប្តឹងទាមទារសំណងរាប់ម៉ឺនដុល្លារពីអតិថិជនរបស់ខ្លួន
កាលពីខែមេសា ឆ្នាំ2021 ក្រុមហ៊ុន Tesla ក៏ដូចជាក្រុមហ៊ុនដទៃទៀតបានរៀបចំកម្មវិធី Auto show 2021 ក្នុងទីក្រុងសៀងហៃប្រទេសចិន ។ ប៉ុន្តែនៅក្នុងព្រឹត្តិការណ៍នោះមានរឿងដែលគួរឱ្យភ្ញាក់ផ្អើលបានកើតឡើងដោយស្រ្តីម្នាក់បានបង្ហាញការមិនពេញចិត្តទៅលើក្រុមហ៊ុន Tesla ។
ការចាប់ផ្តើមនៅពេលដែលស្រ្តីរូបនោះលោតឡើងទៅលើដំបូលរថយន្ត Tesla Model 3 នៅចំកណ្តាលនៃពិព័ររថយន្តសៀងហៃ ។ នាងបានដឹកនាំការតវ៉ាដោយអះអាងថារថយន្តរបស់ក្រុមហ៊ុន Tesla មានប្រព័ន្ធហ្វ្រាំងដែលមិនត្រឹមត្រូវ ។ ស្ថានភាពកាន់តែច្របូកច្របល់ខណៈពេលដែលមនុស្សមួយចំនួនក៏បានគាំទ្រនាង និងបានធ្វើវីដេអូក្លែងក្លាយអំពីរថយន្ត Tesla ដែលមានបញ្ហាហ្វ្រាំង ។
ហេតុការណ៍នេះបានធ្វើអោយប៉ះពាល់ដល់កេរ្តិ៍ឈ្មោះក្រុមហ៊ុននៅក្នុងប្រទេសចិន ។ ពួកគេបានរាយការណ៍ថារឿងរ៉ាវទាំងអស់ត្រូវបានបង្កើតឡើងដោយការអះអាងមិនពិត និងគ្មានមូលដ្ឋានច្បាស់លាស់ ។ រហូតមកទល់ពេលថ្មីៗនេះមានការបង្ហោះព័ត៌មាននៅក្នុងបណ្តាញសង្គម Twitter មួយថា៖ ស្រ្តីដែលតវ៉ានោះមានឈ្មោះ Zhang Yazhou ពេលនេះត្រូវបានក្រុមហ៊ុន Tesla ប្តឹងបកទៅវិញនឹងទាមទារប្រាក់សំណងរហូតដល់ 5លានយាន់ដែលស្មើនឹង 70ម៉ឺនដុល្លាអាមេរិចសម្រាប់ការខូចខាតដែលនាងបានបង្កឱ្យប៉ះពាល់ដល់មុខមាត់របស់ក្រុមហ៊ុន Tesla ។
រដ្ឋាភិបាលក៏បានចូលរួមផងដែរជាមួយនឹងការណែនាំអំពីរបៀបដែលក្រុមហ៊ុនគួរតែគ្រប់គ្រងសេវាកម្មអតិថិជនរបស់ខ្លួន ។ ប្រហែលជាស្ថានភាពនេះនឹងនៅតែមាននៅក្នុងប្រទេសចិន ។ ដូច្នេះយើងនឹងរងចាំមើលថាតើក្រុមហ៊ុន Tesla ឈ្នះការប្តឹងបរិហារកេរ្តិ៍ទាំងនេះឬយ៉ាងណា ។ វាក៏គួរឱ្យចាប់អារម្មណ៍ផងដែរ ពីរបៀបដែលបណ្តឹងបរិហារកេរ្តិ៍របស់ Yazhou ប្រឆាំងនឹងក្រុមហ៊ុន Tesla ៕
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ