Toyota អាចនឹងបិទប្រព័ន្ធ Hybrid ដែលបំពាក់លើរថយន្ត Prius និង Prius Prime ចោលទាំងស្រុង
តូយ៉ូតាដែលជាក្រុមហ៊ុនឈានមុខគេក្នុងពិភពរថយន្តនៅសហរដ្ឋអាមេរិក ហើយកំពុងធ្វើការប្រមូលរថយន្តប្រមាណ ៨៤០០គ្រឿងយកមកវិញដើម្បីត្រួតពិនិត្រប្រព័ន្ធសុវត្ថិភាពឡើងវិញដែលបំពាក់ជាមួយរថយន្ត Prius នឹង Prius Prime ស៊េរីឆ្នាំ២០២២។ ដែលរថយន្តPrius ស៊េរីឆ្នាំ២០២២ នេះត្រូវបានផលិតនៅចន្លោះដើមខែមិថុនា ដល់ខែសីហាឆ្នាំ ២០២១ ។
យោងតាមឯកសារដែលបានដាក់ជូនរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្រុមហ៊ុនបានទទួលរបាយការណ៍ដំបូងដោយចោទប្រកាន់ថាមានភ្លើងសញ្ញាព្រមានបំភ្លឺលើយានយន្តកាលពីខែកក្កដា នៅប្រទេសជប៉ុន ។អ្នកចែកចាយរថយន្តបានរកឃើញProgram ដែលមានបញ្ហាពី “ការត្រួតពិនិត្យដំណើរការដែលមិនបានរំពឹងទុក”។
នៅក្នុងយានជំនិះដែលមានកំហុសឆ្គងផ្នែក Software អាចបណ្តាលឱ្យអង្គភាពត្រួតពិនិត្យអេឡិចត្រូនិក ( ECU ) កំណត់ព័ត៌មានមិនបានត្រឹមត្រូវអំពីទីតាំងបញ្ជូនសញ្ញានឹងអាចច្រឡំនៅពេលដែល System កំពុងពិនិត្យមើលព័ត៌មាន ។ ប្រសិនបើបញ្ហានេះកើតឡើងភ្លើងសញ្ញាព្រមាននឹងបំភ្លឺហើយប្រព័ន្ធHybrid នឹងបិទដែលបណ្តាលឱ្យបាត់បង់ថាមពលជម្រុញ។
កម្លាំងជម្រុញវាបាត់បង់ខណៈពេលកំពុងបើកបរក្នុងល្បឿនលឿនដែលអាចបង្ករឲមានហានិភ័យ នៃគ្រោះថ្នាក់ផ្សេងៗកើតឡើង។
អតិថិជននឹងត្រូវបានជូនដំណឹងអំពីការប្រមូលមកវិញតាមរយៈអ៊ីមែល នៅថ្ងៃទី ២០ ខែវិច្ឆិកាខាងមុខនេះ ហើយអ្នកចែកចាយនឹងធ្វើការ Update Software System Hybrid ដើម្បីកែសម្រួលស្ថានភាពនេះឡើងវិញ ៕
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ