Toyota Corolla ឆ្នាំ ២០២២ យកឈ្នះឧបសគ្គទាំង ៦ ដំណាក់កាលរបស់ IIHS ជាមួយនឹងពានរង្វាន់សុវត្ថិភាពកំពូល
Corolla រថយន្តប្រភេទ Sedan របស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota ដែលមានអាយុកាលយូជាងគេ គឺវាបានចាប់កំណើតតាំងពីឆ្នាំ ១៩៦៦ មកម្លេះ។ មកទល់ពេលបច្ចុប្បន្ននេះរថយន្ត Toyota Corolla កំពុងតែពង្រឹងខ្លួនបន្តិចម្តងៗដើម្បីប្រែក្លាយខ្លួនទៅជារថយន្តមួយដ៏ទំនើបនិងទាន់សម័យ បច្ចេកវិទ្យាកាន់តែរីកចម្រើន នឹងសុវត្ថិភាពកាន់តែខ្ពស់។
ជាមួយនឹងការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Toyota នូវការបន្ថែមនូវសុវត្ថិភាពទំនើបសម្រាប់អ្នកប្រើប្រាស់ ថ្មីៗនេះរថយន្ត Corolla ស៊េរីឆ្នាំ ២០២២ ក៏បានទទួលនូវពានរង្វាន់ Top Safety Pick+ ពីវិទ្យាស្ថានធានារ៉ាប់រងសម្រាប់សុវត្តិភាពផ្លូវហាយវេ (IIHS)។
ហើយនៅក្នុងផងដែរដើម្បីឱ្យរថយន្តមានលក្ខណៈគ្រប់គ្រាន់សម្រាប់ពានរង្វាន់របស់វិទ្យាស្ថាន IIHS រថយន្តត្រូវតែទទួលបានចំណាត់ថ្នាក់ល្អក្នុងការវាយតម្លៃភាពសក្តិសមរបស់វិទ្យាស្ថាន IIHS ទាំងប្រាំមួយដំណាក់កាលរួមមាន ការបុកពាក់កណ្តាល់នៃផ្នែកខាងមុខអ្នកបើកបរ ការបុកប្រឈិតផ្នែកខាងមុខអ្នកបើកបរ ការបុកប្រឈិតផ្នែកខាងមុខអ្នកដំណើរ ការប៉ះទង្គិចពីលើដំបូល ការបុកជំហៀង និងការទប់លំនឹងក្បាល។
បន្ថែមពីនេះទៅទៀតរថយន្តក៏តម្រូវឱ្យមានប្រព័ន្ធទប់ហ្វាំ្រងដោយវាយតម្លៃទៅលើការប៉ះទង្គិចរថយន្តជាមួយរថយន្ត និងរថយន្តទៅលើអ្នកថ្មើរជើង។ សម្រាប់ពានរង្វាន់ Top Safety Pick កម្រិតទាបយ៉ាងហោចណាស់ត្រូវមានប្រព័ន្ធភ្លើងមុខល្អ ឬអាចទទួលយកបាន។
ប៉ុន្តែសម្រាប់ Top Safety Pick+ កម្រិតខ្ពស់តម្រូវឱ្យមានចង្កៀងមុខល្អ ឬអាចទទួលយកបានត្រូវតែជាលក្ខណៈស្តង់ដារ។ រថយន្ត Corolla ឆ្នាំ ២០២២ មួយនេះបានបំពេញតាមលក្ខណៈវិនិច្ឆ័យទាំងអស់សម្រាប់ Top Safety Pick+ កម្រិតខ្ពស់ ដោយវាបានភ្ជាប់មកជាមួយនឹងប្រព័ន្ធទប់ហ្វាំ្រងស្ដង់ដារ ដែលទទួលបាននូវការវាយតម្លៃខ្ពស់ទាំងការធ្វើតេស្តពីរថយន្តនឹងរថយន្ត និងរថយន្តទៅលើអ្នកថ្មើរជើង។
នេះគឺជាអ្វីដែរល្អសម្រាប់រថយន្ត Corolla ដោយបានទទួលនូវពានរង្វាន់កម្រិតខ្ពស់ ហើយនេះក៏ជាលើកទី ១ សម្រាប់ Corolla ដែលឆ្នាំមុនវាបានត្រឹមតែកម្រិតទាបប៉ុណ្ណោះ៕
អត្ថបទដោយ៖ សាល សក្កណា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ