Toyota Corolla Cross ទើបតែដាក់លក់ ៤-៥ ខែសោះជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងការលក់នៅអឺរ៉ុប
ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota បានផលិតនូវរថយន្តប្រភេទ SUV មួយចំនួនដែលមានដូចជា Toyota Land Cruiser និង RAV4 ដោយបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក។ ជាមួយគ្នានេះដែរការមកដល់នូវរថយន្ត Toyota Corolla Cross ដោយក្រុមហ៊ុនបានរំពឹងថាវានឹងក្លាយជារថយន្តទី ៣ នៃរថយន្តដ៏មានឥទ្ធិពលរបស់ក្រមហ៊ុន។
ប៉ុន្តែវាពិតជាពិបាកណាស់ក្នុងការយកមកប្រៀបធៀបជាមួយបងប្អូនបង្កើតដែលកំពុងពេញនិយម និងមានវ័យចំណាស់ដោយបានឆ្លងកាត់នូវបទពិសោធន៍ជាច្រើនផងនោះ។ មិនថ្វីទោះជាយ៉ាងណា Corolla Cross ក៏បានក្លាយជាកូនពៅសម្រាប់គ្រួសារ Toyota ផងដែរ ដែលបានកើតមកជាមួយនឹងការរំពឹងទុកដ៏អស្ចារ្យ។
ខណៈដែលថ្មីៗនេះសារព័ត៌មាន TopAuto បាននិយាយថារថយន្ត Toyota Corolla Cross កំពុងតែប្រឈមមុខជាមួយនឹងការបញ្ជាទិញរបស់អតិថិជននៅឯអាហ្វ្រិកខាងត្បូង ដោយអ្នកចែកចាយរបស់ Toyota បានបង្ហាញនូវទិន្ន័យរបស់អតិថិជនក្នុងការបញ្ជានៅដើមខែមីនានេះថារថយន្ត Corolla Cross ជាង ៥,០០០ គ្រឿងសម្រាប់ SUV និងជាង ១,០០០ គ្រឿងសម្រាប់រថយន្ត Hybrid ។
ទន្ទឹមនឹងនេះក្រុមហ៊ុន Toyota កំពុងតែគិតគូរអំពីការខ្វះខាតទៅលើការផ្គត់ផ្គង់ ខណៈដែរការបញ្ជាទិញកំពុងតែកើនឡើង ដោយសារតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងតាំងពីវាបានចាប់ផ្តើមដាក់លក់មកម្លេះ ។ មកទល់បច្ចុប្បន្ននេះវាបានឈានទៅដល់ចំណាត់ថ្នាក់លេខមួយសម្រាប់រថយន្ត SUV ដែលលក់ដាច់បំផុតនៅអាហ្រ្វិកខាងត្បូង។
បើយោងតាមស្ថិតិក្នុងការលក់រថយន្ត Corolla Cross ចាប់តាំងពីការចាប់ផ្តើមនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ មកដល់ខែកុម្ភៈ ឆ្នាំ ២០២២ Corolla Cross សរុប ៦,៥៥៨ គ្រឿងត្រូវបានលក់ចេញ។ ដោយនេះគឺជាទិន្ន័យដែលយើងអាចសន្មត់បានថារថយន្ត Toyota Corolla Cross កំពុងតែមានសន្ទុះយ៉ាងខ្លាំងទៅលើការបោះជំហានឈានទៅរកគោលដៅរបស់ក្រុមហ៊ុនដែលបានរំពឹងទុក៕
អត្ថបទដោយ៖ សាល សក្កណា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ