Toyota Highlander Bronze Edition ឆ្នាំ ២០២២ ផ្តល់នូវការរចនាបែបសំរឹទ្ធដ៏ប្រណិត
Toyota Highlander ស៊េរីឆ្នាំ ២០២២ ដែលបានបង្ហាញខ្លួនជាផ្លូវការនៅចុងឆ្នាំ ២០២១ កន្លងមកនេះ។ ថ្មីៗនេះរថយន្ត Toyota Highlander ឆ្នាំ ២០២២ បានបង្ហាញខ្លួនជាមួយនឹងរូបរាងដ៏ប្រណិតដែលបានទទួលនូវការរចនាថ្មីពីកញ្ចប់ Bronze Edition ។
គួរបញ្ជាក់ផងដែរថាវាមានតែនៅលើម៉ូដែល XLE Hybrid ប៉ុណ្ណោះដោយមានតម្លៃចាប់ពី ៤៥,២៩៥ ដុល្លារសម្រាប់ប្រព័ន្ធដំណើរការដោយកង់ខាងមុខ (FWD) និង ៤៦,៨៩៥ ដុល្លារសម្រាប់ប្រព័ន្ធដំណើរការដោយកង់ទាំងអស់ (AWD) ។
អីឡូវយើងមកមើលជាមួយនឹងការរចនារបស់ Toyota Highlander Bronze Edition ឆ្នាំ ២០២២ នូវផ្នែកខាងក្រៅដោយរួមមានយ៉ាន់កង់បែបស្ព័រយ៉ាងប្រណិតជាមួយពណ៌សំរិទ្ធទំហំ ១៨ អ៊ីញដ៏លិចធ្លោរទៀតផង។ រីឯពណ៌ដែលស្រោបពេញដងខ្លួនរបស់ Highlander ក៏បានមកជាមួយនឹងពីរជម្រើសដូចជា Wind Chill Pearl និង Midnight Black Metallic ។
ហើយលក្ខណៈពិសេសស្ដង់ដារដ៏គួរឲ្យកត់សម្គាល់មួយចំនួនទៀតរួមមាន ការបើកទ្វារក្រោយដោយមិនប្រើដៃ ផ្លិតទឹក អំពូលភ្លើង Puddle Lamps ដែលបង្ហាញស្លាកសញ្ញា Highlander និង LED Day Time Running Light ។
ចំណែកឯផ្នែកខាងក្នុងនៃរថយន្តមានការរចនាបែបសំរិទ្ធរួមមានបន្ទះ Door Sills និងកៅអី SoftTex ដែលត្រូវបានបំផុសគំនិតដោយពាក់កណ្តាលសតវត្សន៍ទំនើបជាមួយនឹងការបញ្ចូលក្រណាត់ និងការដេរថ្នេរបែបពណ៌សំរិទ្ធ។
ទន្ទឹមនឹងនេះដែរ Highlander ថ្មីនេះក៏បានបំពាក់មកជាមួយម៉ាស៊ីនចំណុះ ២.៥ លីត្រ Inline 4 ដែលបង្កើតកម្លាំងបាន ១៨៦ សេះនិងកម្លាំងបង្វិល ២៣៧ ញ៉ូតុនម៉ែត្រ។ ការមកជាមួយនឹង Bronze Edition បានធ្វើឱ្យរថយន្ត Highlander ថ្មីនេះមានការទាក់ទាញជាខ្លាំងទៅលើការរចនារួមផ្សំជាមួយលោហៈធាតុសំរិទ្ធដ៏ប្រណិតនៅលើរថយន្តជប៉ុនមួយនេះ៕
អត្ថបទដោយ៖ សាល សក្កណា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ