Toyota Land Cruiser ស៊េរីឆ្នាំ ២០២២ ត្រូវបានផ្អាកការបញ្ជារទិញជាបណ្តោះអាសន្ត
ការនាំមកនូវរថយន្ត Land Cruiser ស៊េរី ២០២២ ត្រូវបានទទួលការបញ្ជាទិញជាច្រើននៅក្នុងប្រទេសជប៉ុន។ តាមគេហទំព័រ Wep CarTop របស់ប្រទេសជប៉ុន បានរាយការណ៍ពីតួលេខចំនួននៃការបញ្ជាទិញរបស់អតិថិជន ដែលមានចំនួនរហូតទៅដល់ ១៨,០០០ គ្រឿង ហើយបានបញ្ជាក់ទៀតថាវានឹងកើនលើស ២០,០០០ គ្រឿងនាពេលបច្ចុប្បន្ននេះ ។
យោងតាមរបាយការណ៍បានឱ្យដឹងថា ការផលិតរថយន្តប្រចាំឆ្នាំសម្រាប់ប្រទេសជប៉ុនគឺ ៥,០០០ គ្រឿង។ បើតាមការប៉ាន់ស្មានក្នុងការផលិតរថយន្ត ២០,០០០ គ្រឿង និងត្រូវប្រើរយៈពេលរហូតទៅដល់ ៤ ឆ្នាំ។
ហើយគេបានរាយការណ៍បន្តែមទៀតថាការបញ្ជាទិញត្រូវបានផ្អាកជាបណ្តោះអាសន្ននៅក្នុងប្រទេសជប៉ុនរហូតដល់ថ្ងៃទី ១ ខែសីហា។ ទន្ទឹមនឹងនេះព័ត៌មាន Creative311 របស់ជប៉ុន បានរាយការណ៍ថា Toyota មិនអោយអ្នកទិញលក់បន្តនោះទេ នៅក្នុងរយៈពេលមួយឆ្នាំនៃការទិញ។
នៅក្នុងប្រទេសជប៉ុនតម្រូវឱ្យចុះហត្ថលេខាលើការសន្យាដើម្បីបញ្ជាក់ថាការទិញមិនមែនសម្រាប់គោលបំណងនាំចេញ ឬលក់បន្តនោះទេ។ ហេតុផលនៅពីក្រោយការរឹតបន្តឹងនេះគឺដោយសារការព្រួយបារម្ភអំពីរថយន្ត Land Cruiser ដែលត្រូវបានប្រើប្រាស់ក្នុងការជួញដូរយកប្រាក់ចំណេញឬសកម្មភាពណាមួយដែលពាក់ព័ន្ធទៅនឹងច្បាប់។
សរុបមក Land Cruiser ត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងថ្មីចំណុះ ៣,៥ លីត្រ ៦ស៊ីឡាំង Twin-Turbo កម្លាំង ៤០៩សេះ កម្លាំងរមួល ៦៥០ញ៉ូតុនម៉ែត្រ ដំណើការដោយប្រអប់លេខ ១០វគ្គស្វ័យប្រវត្តិ។
ហើយទម្ងន់របស់វាស្រាល និងរឹងជាងមុនដែលអាចកាត់បន្ថយទម្ងន់បាន ២០០ គីឡូក្រាម។ វាបានបំពាក់មកជាមួយប្រព័ន្ធ Multi-Terrain Monitor ដែលបង្ហាញអំពីឧបសគ្គនៅខាងមុខ មុខងារជ្រើសរើសរបៀបបើកបរដោយស្វ័យប្រវត្តិ Multi-Terrain Select និងប្រព័ន្ឋសុវត្ថិភាព Toyota Safety Sense (TSS) ជាមុខងារសុវត្ថិភាពចុងក្រោយរបស់ក្រុមហ៊ុន Toyota ៕
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ