Toyota Land Cruiser 300 ឆ្នាំ ២០២២ កាន់តែកាចជាមួយនឹងអាវក្រោះថ្មីពីក្រុមហ៊ុន INKAS
INKAS ដែលជាក្រុមហ៊ុនឈានមុខខាងផលិតរថយន្តពាសដែក មានសមត្ថភាពអាចការពារគា្រប់កាំភ្លើង ដោយផ្តល់នូវការធានាសុវត្ថិភាពកម្រិតខ្ពស់។ ថ្មីៗនេះយើងបានប្រទះឃើញក្រុមហ៊ុន INKAS បាននាំយកនូវម៉ូដែលដ៏ល្បីរបស់ក្រុមហ៊ុនតូយ៉ូតាគឺរថយន្ត Land Cruiser 300 ស៊េរីឆ្នាំ ២០២២ ដែលបានបង្ហាញខ្លួនមួយរយៈមុននេះ។
ដែលវាពិតជាទទួលបានការគាំទ្រជាខ្លាំងដោយសារតែរូបរាងថ្មីដែលក្រុមហ៊ុនបានរចនាឡើង ដូច្នេះទើប INKAS សម្រេចបន្ថែមភាពអង់អាចបន្ថែមទៀតដោយបានបំពាក់មកជាមួយអាវក្រោះការពារយ៉ាងពិសេសទៅលើរថយន្តនេះ។
បើយោងតាមគេហទំព័រ INKAS បានបញ្ជាក់ថា ពួកគេបានបំពាក់ដែកកម្រិត BR6 ដោយអាចធានាការការពារ ៣៦០ ដឺក្រេពីគ្រាប់កាំភ្លើងប្រវែង ៧.៦២ មីលីម៉ែត្រនិង អាចទប់ទល់ជាមួយនឹងការវាយប្រហារពីគ្រាប់បែកដៃ DM51 រហូតដល់ពីរគ្រាប់ឯណោះ។
ក្រៅពីនោះពួកគេក៏បានបន្ថែមនូវអំពូលភ្លើងប្រកាសអាសន្ត ភ្លើងស៊ីរ៉ែន ប្រព័ន្ធ Intercom ប្រព័ន្ធពន្លត់អគ្គីភ័យ ព្រមទាំងបង្អួចដ៏ក្រាស់ជាមួយនឹងឃ្លុបខាងក្រោយបិតជិតផងដែរ ទោះវាមានទម្ងន់ធ្ងន់ជាងមុនក៏ដោយ ប៉ុន្តែវាមានលក្ខណៈពិសេសជាច្រើនដែលវាមិនធ្លាប់មានពីមុនមក។
Land Cruiser ដែលមានម៉ាស៊ីនពីរោងចក្រចំណុះ ៣.៣ លីត្រ Twin-Turbo V6 ផ្តល់កម្លាំង ៣០៤ សេះ INKAS ក៏បានធ្វើការកែប្រែដោយដំឡើងម៉ាស៊ីន ៣.៥ លីត្រ Twin-turbocharged V6 មានសមត្ថភាពអាចផលិតកម្លាំងបាន ៤០៩ សេះនិងកម្លាំងបង្វិល ៦៤៩ ញ៉ូតុនម៉ែត្រ។
ចំណែកឯតម្លៃនៃរថយន្ត Land Cruiser 300 ដ៏រឹងមាំមួយនេះ INKAS មិនទាន់បានបង្ហាញពីតម្លៃវានៅឡើយទេដោយគ្រាន់តែបញ្ជាក់ថា រថយន្តមួយនេះនឹងផ្តល់ជូនតាមរយៈការដឹកជញ្ជូនទូទាំងពិភពលោកទៅកាន់កំពង់ផែសមុទ្រធំៗទាំងអស់ និងការដឹកជញ្ជូនតាមផ្លូវអាកាសតាមការស្នើសុំពិសេសរបស់អតិថិជន៕
អត្ថបទដោយ៖ សាល សក្កណា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ