Toyota Sequoia ស៊េរីឆ្នាំ ២០២៣ ដែលត្រូវបានរចនាឡើងដោយទាញយក DNA ពី Tundra ឆ្នាំ ២០២២

មើល: 13846

Toyota Sequoia ស៊េរីឆ្នាំ ២០២៣ ដែលត្រូវបានរចនាឡើងវិញ គ្រោងនឹងបង្ហាញនៅល្ងាចនេះ ដោយចង់បង្ហាញឱ្យគូប្រជែងរបស់ខ្លួននូវពេលបច្ចុប្បន្ន Chevy Tahoe, Chevy Suburban និង GMC Yukon ។ Toyota Sequoia ស៊េរីឆ្នាំ ២០២៣ ត្រូវបានគេដឹងថាវាទាក់ទងទៅនឹងរថយន្តភីកអាប់ Toyota Tundra ដោយបានប្រើប្រាស់ គ្រោងឆ្អឹង រួមទាំងការរចនាផ្នែកខាងមុខមួយចំនួនមានលក្ខណៈដូចគ្នាស្ទើតែទាំងស្រុង។

Sequoia បានរចនាឡើងវិញត្រូវបានបែកធ្លាយ ដែលត្រូវបានគេជឿថាជាកម្រិតនៃតុបតែងរបស់វាដូចទៅនិង Capstone ថ្មីពណ៌ក្រហម។ Capstone ជាប្រភេទរថយន្តលំដាប់ជួរមុខដ៏ប្រណិតដែលត្រូវបានប្រកាសកាលពីពេលថ្មីៗនេះសម្រាប់ Toyota Tundra ។

Sequoia ជំនាន់ទី 3 ត្រូវបានគេវាយតម្លៃថាមានទម្ងន់រហូតដល់ ៤,០៨២ គីឡូក្រាម។ ការកែលម្អយ៉ាងខ្លាំងលើម៉ូដែលមួយនេះ ទោះបីជាវាបានបាត់បង់ម៉ាស៊ីន V8 ក៏ដោយប៉ុន្តែសេរីថ្មីនេះវាបានបំពាក់ម៉ាស៊ីន Twin-turbo V6 ដែលបានបង្កើតកម្លាំងរហូតដល់ ៤៣៧ សេះនិងមានកម្លាំងរង្វិលកង់ ៧៩០ ញ៉ូតុនម៉ែត ដែលវាដូចទៅនិង i-Force Max V6 របស់ Toyota Tundra ដែរ។

ចំណែកឯកម្លាំងម៉ាស៊ីន Hydride បានរួមបញ្ចូលនូវម៉ូទ័រអេឡិចត្រិច និងម៉ាស៊ីនភ្លើង Parallel ដែលស្ថិតនៅចន្លោះម៉ាស៊ីន និងការបញ្ជូន ក៏ដូចជាថ្មនីកែល-ដែកអ៊ីដ្រូអ៊ីដ ការរួមបញ្ចូលគ្នាដែលអាចបន្តែមកម្លាំងបាន ៤៨ សេះ និងកម្លាំងបង្វិល ១៨៤ ផោនហ្វីត។ 

ចែករំលែក:
ស្លាក:

Relate Post

Land Cruiser ស៊េរីឆ្នាំ ២០២២ អាចឱ្យអ្នកដកលុយ ២៥,០០០ ដុល្លារទៀតដើម្បីទទួលបានឆុតកាបូនមួយនេះ

  • News

រថយន្ត SUV ដ៏ពេញនិយមបំផុតរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota បន្ទាប់ពីបានចាប់ផ្តើមដំណើរការតាំងពី ៧០ ឆ្នាំមុន មកទល់ពេលនេះ Toyota Land Cruiser ជំនាន់ថ្មីស៊េរីឆ្នាំ ២០២២ ទើបតែបាននែនាំកាលពីឆ្នាំមុនជាមួយនឹងការកែប្រែរូបរាងជាច្រើនដែលប្លែកដាច់ពីជំនាន់មុនៗ។ ហើយដោយសារតែរូបរាងដ៏ទាក់ទងទាំងនេះទើបក្រុមហ៊ុនកែប្រែរថយន្តដ៏ល្បីលំដាប់ពិភពលោក Khann International សម្រេចធ្វើការរចនាបន្ថែមដើម្បីធ្វើឱ្យ Land Cruiser មានរូបរាងកាន់តែអង់អាច។  ក្រុមហ៊ុន Khann តែងផ្តោតលើការធ្វើឱ្យរថយន្ត SUV មានលក្ខណៈស្ព័រ ហើយ Land Cruiser ទទួលបានប៉ាណាថ្មី និងបំពង់ខ្យល់ដែលផលិតពីសរសៃកាបូន បូករួមទាំងការបន្ថែមកាងខាងមុខដែលបង្ហាញពីការបញ្ចូលភ្លើងក្លែងក្លាយ និងអំពូល LED ជាដើម។ មិនតែប៉ុណ្ណោះពួកគេក៏បានពង្រីកបន្ថែមគម្របកង់ឱ្យធំទូលាយតាមទម្រង់ថ្មី ដែលមានយ៉ាន់កង់ទំហំ ២២ អ៊ីង និងសំបកកង់ដែលមានទ្រង់ទ្រាយទាប។ សមាសធាតុផ្សេងទៀតរួមមានមួកកញ្ចក់កាបូន ព្រមទាំង Spoiler ខាងក្រោយក៏រំលេចដោយសរសៃកាបូនផងដែរ។  សម្រាប់តម្លៃដែលបានចំណាយលើការកែប្រែមួយនេះ ក្រុមហ៊ុន Khann បានកំណត់តម្លៃដូចតទៅ៖ តម្លៃ ៥,២១០ ដុល្លារ សម្រាប់ខ្លប់ខាងមុខកាបូនហ្វាយប័រ តម្លៃ ១,៤៤០ ដុល្លារសម្រាប់មួកកញ្ចក់ទាំងសងខាង តម្លៃ ១,៣៥០ ដុល្លារសម្រាប់ Spoiler ខាងក្រោយ តម្លៃ  ២,០៦០ ដុល្លារសម្រាប់ប៉ាណាខាងមុខ តម្លៃ ២,៥១០ ដុល្លារសម្រាប់ bodykit តម្លៃ ២,២៤០ ដុល្លារសម្រាប់កាបូនហ្វាយប័រ ៨ ផ្នែក  តម្លៃ ៨,៦០០ ដុល្លារសម្រាប់សំណុំកង់ទាំង៤ មានយ៉ាន់កង់ និងរបាំងការពារកង់ អ្វីដែលលើសពីនេះតម្លៃដែលបានចំណាយនេះមិនរាប់បញ្ចូលការដឹកជញ្ជូន ថ្នាំលាប ពន្ធ និងថ្លៃប្រតិបត្តិការទេ។  គួរបញ្ជាក់ផងដែរជាមួយនឹងរូបរាងដ៏កាចមួយនេះត្រូវបានផ្សំជាមួយនឹងការបង្កើតថាមពលរបស់ម៉ាស៊ីន V6 ចំណុះ ៣.៥ លីត្រ ដែលមានសមត្ថភាពអាចផលិតកម្លាំងបាន ៤០៩ សេះ ។  ដូច្នេះប្រសិនបើអ្នកចង់ធ្វើការកែប្រែ Land Cruiser ថ្មីរបស់ អ្នកមិនចាំបាច់ចំណាយទៅលើការកែប្រែម៉ាស៊ីនថ្មីនោះទេ តែអ្នកអាចចំណាយទឹកប្រាក់ប្រហែល ២៤,០០០ ដុល្លារ ទៅ ២៥,០០០ ដុល្លារពីលើតម្លៃរថយន្តចេញពីរោងចក្រ ៨០,៨៧៣ ដុល្លារ៕

៥ ចំណុចសំខាន់ៗដែលអ្នកត្រូវដឹងមុនទិញ​ម៉ូដែល Toyota Tundra Capstone ស៊េរីឆ្នាំ ២០២២

  • News

Toyota Tundra Capstone ស៊េរីឆ្នាំ ២០២២ គឺជារថយន្តកំពូលរបស់ត្រកូល Tundra ហើយវាមានតម្លៃសរុប ៧៣,៥៣០ ដុល្លារចេញពីរោងចក្រ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺរថយន្ត Pickup ដ៏ប្រណិតមួយនេះបានភ្ជាប់មកជាមួយប្រព័ន្ធ Hybrid ដែលជួយសន្សំសំចៃប្រេងឥន្ធនៈដល់អ្នកបើកបរជាដើម។ ជាមួយផ្ទៃខាងក្នុងដែលអាចប្រកួតប្រជែងជាមួយរថយន្ត SUV មួយចំនួនបានការរចនាផ្នែកខាងក្រៅដែលអាចប្រកួតប្រជែងជាមួយនឹងរថយន្ត Pickup ប្រណិតផ្សេងទៀតដូចជា Ford F-150 Limited, Chevrolet Silverado និង Ram 1500 Limited ។ ហើយថ្ងៃនេះយើងនឹងលើកចំនុចសំខាន់ៗទាំង ៥ ដែលអ្នកត្រូវដឹងមុនពេលទិញម៉ូដែល Toyota Tundra Capstone ស៊េរីឆ្នាំ ២០២២ ។   ១. ប្រព័ន្ធ Hybrid Powertrain ដែលល្អសម្រាប់ការបើកបរលើផ្លូវហាយវេ វាមកជាមួយម៉ាស៊ីន Twin-turbo V6 ចំណុះ ៣.៥ លីត្រ ដែលមានថាមពលថ្ម ៣៦ គីឡូវ៉ាត់ដែលបង្កើតកម្លាំងសរុប ៤៣៧ សេះ និងកម្លាំងបង្វិល ៧៩០ ញូតុនម៉ែត្រអាចបង្កើនល្បឿនពី ០ ទៅ ៩៦ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេលប្រហែល ៦.៥ វិនាទីដែលបញ្ជូនចលនាដោយប្រអប់លេខស្វ័យប្រវត្តិ ១០ វគ្គ។   ២. កំលាំងអូសសណ្ដោង រថយន្តនេះបានផ្តល់នូវកម្លាំងអូសសណ្ដោងបាន ៤,៦៩០ គីឡូក្រាម ដែលសមត្ថភាពអូសទាញនេះគឺទាបជាងគូប្រជែងនៅលើទីផ្សារបច្ចុប្បន្ន។   ៣. កំរិតស៊ីសាំង ជាមួយនឹងការចាក់សាំងមួយពេញ ១២២ លីត្រ រថយន្តនេះអាចបើកបរបានចម្ងាយ ៩៨៣ គីឡូម៉ែត្រក្នុងទីក្រុង និង ១១៣៩ គីឡូម៉ែត្រនៅលើផ្លូវហាយវេ។   ៤. ការរចនាផ្នែកខាងមុខ ម៉ូដែលមួយនេះបានបំពាក់ជាមួយចង្កៀងមុខ LED ដែលត្រូវបានរចនាយ៉ាងស្រស់ស្អាតជាមួយនឹងភ្លើងប្រដេញពេលថ្ងៃ Daytime running light និងប្រើប្រាស់យ៉ាន់កង់ទំហំ ២២ អ៊ីងហើយក៏បានបំពាក់ជាបូ៉មខ្យល់ដែលងាយស្រួលបើកបរគ្រប់ស្ថានភាពផ្លូវបានយ៉ាងល្អ។   ៥. ប្រព័ន្ធព័ត៌មានដ៏ទំនើប ផ្ទៃខាងក្នុងបានបំពាក់មកជាមួយនឹងប្រព័ន្ធអេក្រង់កំសាន្ដ Touchscreen ទំហំ ១៤ អ៊ីងជាមួយនឹងប្រព័ន្ធ Apple CarPlay និង Android Auto នៅមានវិទ្យុ SiriusXM ប្រព័ន្ធ Speaker JBL ១២ គ្រាប់ផ្តល់នូវបទពិសោធន៍បើកបរស្តាប់តន្ត្រីដ៏ពិរោះ។ ក្រុមហ៊ុនក៏បានរចនាកៅអីពូកស្បែក និងដៃចង្កូតដែលរុំដោយស្បែកជាមួយនឹងប៊ូតុងចុចដ៏ប្រណិត ដែលសុទ្ធតែបំពាក់ដោយបច្ចេកវិទ្យាខ្ពស់។ កៅអីខាងមុខមានផាសុកភាព ហើយកៅអីខាងក្រោយមានទំហំធំទូលាយងាយស្រួលក្នុងការធ្វើដំណើរ រីឯទ្រុងខាងក្រោយផ្ទុកបាន ៦៨០ គីឡូក្រាមដែលធ្វើអោយអ្នកបើកបររីករាយក្នុងការដាក់ទំនិញបានកាន់តែច្រើន៕ អត្ថបទដោយ៖ សូនីតា  

ក្រុមហ៊ុន Toyota នឹងបញ្ចេញរថយន្ដម៉ូដែល Toyota Supra ស៊េរីឆ្នាំ ២០២៣ នៅលើទីផ្សារចុងឆ្នាំនេះ

  • News

ក្រុមហ៊ុន Toyota បានបង្ហាញនៅម៉ូដែលថ្មីជារថយន្ដបែបស្ព័រដែលគេបានស្គាល់ថាវាគឺម៉ូដែល Toyota Supra A91-MT ស៊េរីឆ្នាំ ២០២៣ ។ ម៉ូដែលនេះត្រូវបានគេចាត់ទុកថាជាការអភិវឌ្ឍន៍ថ្មីមួយ ដែលវាប្រើប្រាស់ជាមួយចង្កឹះលេខដៃហើយត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ម៉ាស៊ីន ៣.០ លីត្រនឹងកម្លាំងបង្វិលរបស់ម៉ាស៊ីនត្រូវបានកំណែបន្ថែមអោយវាកាន់តែខ្លាំង។ ប្រអប់លេខដែលមានទម្ងន់ ២០០ ក្រាម និងចង្កឹះលេខដែលមានភាពងាយស្រួលក្នុងការផ្លាស់ប្តូរប្រអប់លេខ។ ដោយវាមានប្រាំមួយស៊ីឡាំង 4-pot នឹងមានជម្រើស Option ពីរគឺ ៣.០ និង ៣.០ Premium trims កំណែថ្មីសម្រាប់ឆ្នាំ ២០២៣ នេះបានភ្ជាប់មកជាមួយអត្ថប្រយោជន៍ទាំងអស់ប៉ុន្តែជាមួយនឹងស្រោមពូកស្បែក Cognac ពណ៌ត្នោត ដែលមិនមាននៅលើ Supra ផ្សេងទៀតទេ។ ហើយវាក៏មានភ្ជាប់មកជាមួយប៊ូតុងប្តូរ Alcantara, ប្រអប់ហ្វ្រាំងពណ៌ក្រហម, ផ្លាកសញ្ញាពណ៌ក្រហម និងប៊ូតុងប្តូរដែលរុំដោយ Alcantara ។ ម៉ូដែលពិសេសនេះត្រូវបានកំណត់ត្រឹម ៥០០ គ្រឿងតែប៉ុណ្ណោះដែលមានពណ៌ ប្រផេះផ្លេកៗ ឬ ពណ៌សកាមៃ៉។ រថយន្ដ A91-MT បានភ្ជាប់មកជាមួយប្រព័ន្ធសំឡេង JBL ថ្មីចំនួន ១២ គ្រាប់ដែលត្រូវបានផ្តល់ជូនជាស្តង់ដារនៅលើផ្នែក Premium ផងដែរ។ ការផ្លាស់ប្តូរនៃម៉ូដែលនេះច្រើនមានតែប្រើប្រាស់ដោយចង្កឹះលេខដៃ ដោយសារ Toyota បានកែប្រែបន្ថែមលើប្រព័ន្ធជើងក្រោម និងចង្កូត ព្រមទាំងមុខងារ Track mode សម្រាប់ការបើកបរកាន់តែងាយស្រួល។ គួរឱ្យចាប់អារម្មណ៍ណាស់ឥឡូវនេះវាក៏មានមុខងារ Hairpin+ drive ដើម្បីឱ្យមានភាពខុសប្លែកគ្នាកាន់តែខ្លាំង នឹងដើម្បីធ្វើឱ្យការបើកបរលើផ្លូវដែលកោងមានភាពងាយស្រួលជាងមុន និងម៉ូដែលនេះប្រើប្រាស់ជាយ៉ាន់កង់ទំហំ ១៩ អ៊ីញ។ ក្រុមហ៊ុន Toyota នឹងមានរថយន្ត Supra ស៊េរីឆ្នាំ ២០២៣ ចែកចាយនឹងដាក់លក់នៅសហរដ្ឋអាមេរិកចុងឆ្នាំនេះជាមួយនឹងព័ត៌មានលម្អិតអំពីតម្លៃនឹងត្រូវប្រកាសនៅពេលឆាប់ៗនេះ៕ អត្ថបទដោយ៖ សូនីតា  

ក្រុមហ៊ុន Toyota បានបន្ថែមជម្រើសថ្មីលើម៉ូដែល Corolla ស៊េរីឆ្នាំ ២០២២ ដែលមានរូបរាងកាន់តែទាក់ទាញ

  • News

ម៉ូដែល Toyota Corolla គឺជាប្រភេទរថយន្ដ Sedan សម័យថ្មីដែលផ្ដល់ជូនក្នុងតម្លៃសមរម្យជាមួយជម្រើសម៉ូដេល Corolla ស្តង់ដារ ឬ Corolla Hybrid ។ ហើយការបន្ថែម ថ្មីនៃម៉ូដែល Corolla Apex ដែលនាំមកជាមួយម៉ាស៊ីន ២.០ លីត្រ មានស៊ីឡាំង ៤ ដូច Corolla SE និង XSE វាផលិតកម្លាំងបាន ១៦៩ សេះ និងកម្លាំងបង្វិល ២០៥ ញូតុនម៉ែត្រ នេះគឺជាម៉ាស៊ីនដែលអាចទទួលយកបានយ៉ាងល្អឥតខ្ចោះជាមួយនឹងថាមពលគ្រប់គ្រាន់ដើម្បីធ្វើឱ្យ Corolla មានភាពរីករាយក្នុងការបើកបរ។ ការពង្រឹងកំរិតបែប Sport របស់វាអាចប្រើបានជាមួយនឹងការបញ្ជូនដោយប្រអប់លេខដៃប្រាំមួយល្បឿននៅក្នុងរថយន្ត Corolla ។ កញ្ចប់ Option Apex នាំមកនូវការផ្លាស់ប្តូរដ៏អស្ចារ្យមួយចំនួនផ្សេងទៀតរួមទាំងបានកែសម្រួលប្រព័ន្ធជើងក្រោមកាន់តែមានភាពរឹងមាំជាងមុន។ ហើយជាពិសេសវាបានប្រើប្រាស់សំបកកង់ប្រភេទ Dunlop SportMaxx ទំហំ ១៨ អ៊ីង។ វាក៏ទទួលបានមុខងារស្តង់ដារ Apple CarPlay និង Android Auto នៅលើអេក្រង់ Touch screenទំហំ ៨ អ៊ីញ។ ដោយបានបំពាក់ប្រព័ន្ធ Speaker JBL ដែលនឹងមាននៅលើជម្រើស XSE និង Apex ។ ជាមួយរូបរាងខាងក្រៅនៃម៉ូដែលនេះបានបំពាក់ជាមួយកាងមួយជុំរថយន្ដហើយនៅខាងមុខបំពាក់ប៉ាណាថ្មីដែលមើលទៅកាន់តែអង្គអាច។ ហើយបច្ចេកវិទ្យាសុវត្ថិភាពមានការដាក់បញ្ចូលនូវប្រព័ន្ធ Safety Sense 2.0 suite របស់ Toyota ។ ដោយបច្ចេកវិជ្ជាជំនួយអ្នកបើកបរនេះនាំមកនូវហ្វ្រាំងសង្គ្រោះបន្ទាន់ដោយស្វ័យប្រវត្តិ ការគ្រប់គ្រងកន្លងផ្លូវជាមួយនឹងការគ្រប់គ្រងល្បឿនបើកបរបាន។ Corolla SE Apex ស៊េរីឆ្នាំ ២០២២ និងមានតម្លៃ ២៦,៧៣៥ ដែលចេញពីរោងចក្រ។ អត្ថបទដោយ៖ សូនីតា  

មានលុយត្រឹម ៩ ពាន់ដុល្លារជាងក៏អាចទិញរថយន្ដដែលមានការសន្សំសំចៃសាំងបាន

  • News

មួយរយៈពេលចុងក្រោយមកនេះពិភពលោកបន្តជួបវិបត្តិឥតឈប់ឈរបង្កទំនិញឡើងថ្លៃ ហើយជាពិសេសគឺតម្លៃនៃប្រេងសាំង។ សម្រាប់អ្នកបើកបរមួយចំនួនចាប់ផ្តើមគិតបារម្ភអំពីតម្លៃសាំង និងរថយន្តគ្មានបច្ចេកវិទ្យាសន្សំសំចៃប្រេង ប្រសិនបើពួកចង់បានលុះត្រាតែចំណាយលុយច្រើនសម្រាប់ទិញរថយន្តទាំងនោះ។ ប៉ុន្តែវាមិនដូច្នោះទេ សម្រាប់អ្នកដែលថវិការមានកំណត់ក្នុងការទិញរថយន្តថ្ងៃនេះយើងសូមនែនាំរថយន្តមួយម៉ូដែល ដែលមានតម្លៃធូរថ្លៃបំផុតនឹងពេញនិយមបំផុតនៅក្នុងទីផ្សារបច្ចុប្បន្នហើយវាផ្តល់នូវការសន្សំសំចៃប្រេងផងដែរ ហើយរថយន្តនោះត្រូវបានគេស្គាល់ថាជា Toyota Prius ស៊េរីឆ្នាំ ២០០៤ និង ២០០៥។ ក្រុមហ៊ុន Toyota បានដាក់លក់រថយន្ត Prius ជារថយន្តប្រភេទ Hybrid ដែលផលិតនិងមានទីផ្សារជាលក្ខណៈពាណិជ្ជកម្មដំបូងគេក្នុងពិភពលោក។ វាត្រូវបានដាក់លក់នៅប្រទេសជប៉ុនក្នុងឆ្នាំ ១៩៩៧ និងនៅទូទាំងពិភពលោកក្នុងឆ្នាំ ២០០១ ។ ហើយបច្ចុប្បន្ននេះម៉ូដែលមួយនេះនៅតែមានឈ្មោះល្បីល្បាញយ៉ាងខ្លាំង មិនថាទីផ្សារបរទេសនឹងនៅក្នុងទីផ្សារប្រទេសកម្ពុជា ។ ឥលូវនេះមកដឹងពីម៉ាស៊ីនរបស់ Toyota Prius ស៊េរីឆ្នាំ ២០០៤ និង ២០០៥ នេះដោយរថយន្តនេះផ្តល់នូវការសន្សំសំចៃប្រេងសាំងបានច្រើន ហើយវាប្រើប្រាស់ម៉ាស៊ីនចំហេះខាងក្នុងដែលដំណើរការជាមួយប្រព័ន្ធ Hybrid ដែលប្រើបាននៅពេលបើកបរក្នុងល្បឿនទាប តែប្រសិនបើបើកបរជាមួយល្បឿនលឿនវានឹងកាត់ចូលម៉ាស៊ីនសាំងដោយស្វ័យប្រវត្ដិ។ ទាំង២ ស៊េរីនេះមានថាមពលខ្លាំងដែលវាមានម៉ាស៊ីនចំណុះ ១.៥ លីត្រ ៤ស៊ីឡាំង ជាមួយប្រអប់លេខស្វ័យប្រវត្ដិ ២ វគ្គប្រភេទ CVT មានកម្លាំង ១១០ សេះ នឹងកម្លាំងបង្វិលជុំ ៨២ ញូតុនម៉ែត្រ។ វាត្រូវបានដំណើរការដោយប្រព័ន្ធប៉ុងមួយខាងមុខហើយជាមួយបច្ចេកវិទ្យាប្រព័ន្ធហ្វាំង ABS ដោយវាអាចជាន់ស្ទុះពី ០ ទៅ ៩៦ គីឡូម៉ែត្រក្នុងមួយម៉ោងដោយប្រើរយៈពេល ២ វិនាទី។ ម៉ាស៊ីនដែលបំពាក់នៅលើរថយន្ត និងជំនួយពីប្រព័ន្ធ Hybrid ការវាស់កំរិតស៊ីសាំងប្រមាណ ៤.៣ លីត្រក្នុង ១០០ គីឡូម៉ែត្រ។ សម្រាប់សមាមាត្រវិញ រថយន្ដមួយនេះមានកម្ពស់ ១៤៧.៥ សង់ទីម៉ែត្រ ដែលមានប្រវែងបណ្ដោយ ៤៤៤.៥ សង់ទីម៉ែត្រ ទទឹង ១៧២.៥ សង់ទីម៉ែត្រ និងកម្ពស់ពីដីប្រវែង ១២.៤៤ សង់ទីម៉ែត្រ។ ប្រសិនអ្នកកំពុងស្វែងរករថយន្តដែលមានតម្លៃសមរម្យ ទំហំសមល្មមសម្រាប់គ្រួសារ ម៉ូដែលមួយនេះជាជម្រើសល្អបំផុត ជាពិសេសសម្រាប់អ្នកកំពុងតែស្វែងរករថយន្ដដែលមានការសន្សំសំចៃសាំងខ្ពស់ និងគ្រឿងបន្លាស់ក៏មានតម្លៃសមរម្យ ឯការបើកបរមានផាសុកភាពនិងជារថយន្តដែលពេញនិយមនាពេលបច្ចុប្បន្ន។ ហើយសម្រាប់តម្លៃហាងឆេងនៅស្រុកបច្ចុប្បន្នម៉ូដែល Prius ស៊េរីឆ្នាំ ២០០៤ រឺ ២០០៥ សំរាប់រថយន្ដស្លាកលេខមានតម្លៃចន្លោះពី ៨,៥០០ ដល់ ៩,៨០០ ដុល្លារ៕ អត្ថបទដោយ៖ សូនីតា

Copy link Success.

×

ព័ត៌មានពេញនិយម

ស្លាក

ទាញយកកម្មវិធីដោយឥតគិតថ្លៃ