ការឡើងថ្លៃនៃតម្លៃប្រេងអាចនឹងជួយជម្រុញអោយមានការផ្លាស់ប្តូរនៃការប្រើប្រាស់យាន្តយន្តអគ្គីសនីកាន់តែលឿន

មើល: 765

ជាទូទៅតាមរយៈនៃតម្លៃប្រេងសាំងឡើងថ្លៃ បានធ្វើអោយអតិថិជនជ្រើសរើសទិញរថយន្តធុនតូចដែល​ស្រាល និងមានលក្ខណៈសន្សំសំចៃប្រេងកាន់តែច្រើន។ តម្លៃប្រេងកាន់តែឡើងខ្ពស់ អាចមានឥទ្ធិពលទៅដល់ការប្រើប្រាស់រថយន្តប្រេងឥន្ធនៈ ដែលជាហេតុធ្វើអោយមានការងាកទៅរករថយន្តប្រភេទ Hybrid និង រថយន្តអគ្គីសនី។

កាលពីដើមខែនេះ តម្លៃប្រេងឆៅបានកើនឡើង 2/3 នៅទូទាំងពិភពលោកក្នុងឆ្នាំ2021 ដោយឡើងដល់ទៅ 77$ ក្នុងមួយ Barrel ឬ 160L ។ តម្រូវការប្រេងបានស្ទុះងើបឡើងខណៈពេលដែលសេដ្ឋកិច្ចបានបើកដំណើរការឡើងវិញនៅទូទាំងពិភពលោកបន្ទាប់ពីវបត្តិនៃជំងឺឆ្លងកូវីត-19 ។ ភាពមិនស៊ីចង្វាក់គ្នាបានបង្កអោយមានបញ្ហាដែលធ្វើអោយតម្លៃប្រេងកើនឡើង និងជំរុញអោយអ្នកផលិតប្រេងបូមប្រេងបន្ថែមទៀតសម្រាប់ការប្រែប្រួលនៃទីផ្សារ។

ដូច្នេះងាកទៅមើលការចំណាយតិចទៅលើថាមពលអគ្គីសនី បានជម្រុញអោយអ្នកបើកបរជាច្រើនផ្លាស់ប្តូរមកប្រើប្រាស់យានយន្តអគ្គីសនីវិញ។ បើទោះបីជាវារថយន្តទាំងនេះមានតម្លៃថ្លៃក៏ពិតមែន តែការចំណាយទៅលើថាមពលក្នុងមួយឆ្នាំវាប្រសើរជាងការប្រើប្រាស់ប្រេងសាំង។ តាមរយៈលទ្ធផលទាំងនេះក៏បានជួយពន្លឿនដល់ការខិតខំប្រឹងប្រែងនៃការកាត់បន្ថយផ្សែងពុលពីចំហេះឡានប្រើប្រេងឥន្ធនៈផងដែរ។

ប៉ុន្តែទោះជាយ៉ាងណាចំពោះតម្លៃប្រេងឡើងថ្លៃនេះ វាអាចជួយអោយសេដ្ឋកិច្ចកើនឡើងវិញនៅពាសពេញពិភពលោក ជាពិសេសនោះគឺប្រទេសកំពុងអភិវឌ្ឍន៍ បន្ទាប់ពីបញ្ហារ៉ាំរ៉ៃនៃជំងឺកូវីតចាប់តាំងពីឆ្នាំ2020 ៕

ចែករំលែក:

Relate Post

ក្រុមហ៊ុន Suzuki កំពុងត្រៀមដាក់លក់នូវម៉ូដែល Escudo ស៊េរីឆ្នាំ ២០២២ នៅលើទីផ្សារម្ដងទៀត

  • News

ក្រុមហ៊ុន Suzuki បានប្រកាសពីការត្រលប់មកវិញនៃរថយន្តម៉ូដែល Escudo នៅប្រទេសជប៉ុនបន្ទាប់ពីការឈប់ផលិតរថយន្ត SUV កាលពីឆ្នាំមុន។ ខណៈពេលដែលវាមើលទៅដូចគ្នាទៅនឹងអ្នកកាន់តំណែងមុនរបស់វា Escudo ដែលបានធ្វើបច្ចុប្បន្នភាព (ត្រូវបានគេស្គាល់ថា Suzuki Vitara នៅអឺរ៉ុប) ទទួលបានអត្ថប្រយោជន៍ពី powertrain Hybrid ថ្មីដែលបានរចនាឡើងវិញ។ រថយន្ដម៉ូដែល Suzuki Escudo ជំនាន់ទី ៣ នេះដែលបានមកជាមួយកម្លាំងថ្ម 140V full-hybrid tech ។ ជាមួយថាមពលថ្មីនៃស៊េរីឆ្នាំ ២០២២ នេះរួមបញ្ចូលគ្នានូវម៉ាស៊ីនស៊ីឡាំង 4 DualJet ចំណុះ ១.៥ លីត្រ ដែលផលិតកម្លាំងបាន ៩៩ សេះ ជាមួយកម្លាំងថ្ម ៧៤ គីឡូវ៉ាត និងកម្លាំងបង្វិល ១៣២ ញូតុនម៉ែត្រ។ វាអាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល ១២.៧ វិនាទី និងល្បឿនកំពូល ១៧៩ គីឡូម៉ែត្រក្នុងមួយម៉ោងថាមពលត្រូវបានបញ្ជូនទៅកាន់កង់ទាំងបួនតាមរយៈប្រអប់លេខស្វ័យប្រវត្តិ ASG ៦ វគ្គ ជាមួយនឹងប្រអប់ហ្គែរ រួមជាមួយនឹងប្រព័ន្ធ AllGrip AWD របស់ Suzuki ។ ហើយវាផ្តល់ជូននូវមុខងារ Auto, Sport, Snow និង Lock ដែលអនុញ្ញាតឱ្យមានលទ្ធភាព Off road ដ៏អស្ចារ្យសម្រាប់ផ្នែកនេះ។ នៅក្នុងទីផ្សារអ៊ឺរ៉ុបរថយន្កម៉ូដែលមួយនេះដំណើរដោយប្រព័ន្ធប៉ុងខាងមុខ នឹងមានជម្រើសដែលអាចដំណើរការបានដោយប៉ុងទាំងពីរបានដូចជារថយន្ត Suzuki ផ្សេងទៀតដែរ។ នៅលើទីផ្សារអឺរ៉ុបរថយន្តម៉ូដែលមួយនេះត្រូវបានផ្តល់ជូននៅដើមឆ្នាំ ២០២២ ជាមួយនឹងតម្លៃ ៣២,៤៦៤ ដុល្លារ៕ អត្ថបទដោយ៖ សូនីតា

ម៉ូដែល Prius Prime 2022 តម្លៃ ៣ម៉ឺនជាងចេញពីរោងចក្រនឹងមានលក្ខណៈខុសគ្នាដាច់ពី Prius ធម្មតា

  • News

រថយន្ត Toyota Prius ម៉ាកដែលពេញនិយមបំផុតសម្រាប់រថយន្តធុនស្រាលដែលសន្សំសំចៃប្រេងរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះ។ ចាត់តាំងពីការបង្ហាញ ពីរទសវត្សមុន Prius គឺជារថយន្តដំបូងដែលបានបំពាក់ប្រព័ន្ធ Hybrid ដែលដំណើរការបានទាំងឥន្ធនៈ និងម៉ូទ័រអគ្គិសនី។​ ទន្ទឹមនឹងការអភិវឌ្ឍន៍ឥតឈប់ឈរ Toyota ក៏បានបង្ហាញខ្លួនម៉ូដែលថ្មីដែលទាញយកហ្សែនពី Prius Hybrid មកដាក់បញ្ចូល Plug-in Hybrid នោះគឺរថយន្ត Prius Prime។ ទោះជាមានរូបរាងនឹងឈ្មោះស្រដៀងគ្នា តែក្រុមហ៊ុនបានបញ្ជាក់វាជាម៉ូដែលដាច់ដោយឡែកពី Prius Hybrid។  សម្រាប់ស៊េរីឆ្នាំ ២០២២ ដែលបង្ហាញខ្លួនកាលពីឆ្នាំទៅ ធ្វើអោយយើងបានដឹងលក្ខណៈពិសេសៗមួយចំនួនដែលប្លែកដាច់ពី Prius ធម្មតា។ ជាក់ស្តែងដូចជា ភ្លើងកាត់អ័ក្ស បញ្ឈរដ៏ធំនៅខាងក្រោម បន្ថែមរូបរាងកាន់តែទាក់ទាញ។  រូបរាងក្រៅមួយចំនួនអាចមើលទៅដូចគ្នានឹងរថយន្ត Prius ធម្មតា ដូច្នេះហើយទើបក្រុមហ៊ុនប្រាប់ថាវាទាញយកហ្សែនពី Prius។ តែអ្វីដែលគួរអោយចាប់អារម្មណ៍បំផុតគឺផ្នែកខាងក្នុងដ៏ប្រណិត កាន់តែផ្តល់ផាសុខភាពដល់អ្នកបើកបរ រីករាយជាមួយនឹងការកែប្រែថ្មីនៃអេក្រង់ទ័រឌីជីថល នៅដាច់ដោយឡែកពីដៃចង្កូត ងាយស្រួលមើលនឹងតាមដានលឿន ឬការបញ្ជូនសញ្ញាផ្សេងៗ។ ហើយក្នុងគ្រប់ម៉ូដែល Prius Prime ទាំងអស់នឹងទទួលបានការរក្សាទុកសម្រាប់កំណែរមូលដ្ឋាន មានអេក្រង់ Touchscreen បញ្ឈរទំហំ ១១.៦ អ៊ីងដ៏ធំ ដែលព័ន្ធជុំវិញដោយការគ្រប់គ្រង Capacitive touch។  ការរចនាកៅអីទាប ទោះមិនមែនរោមសត្វ តែវាក៏មានភាពប្រណិតខ្ពស់ ជាមួយនឹងពណ៌ដ៏ស្រស់ស្អាត។ សម្រាប់រថយន្តប្រភេទ Hatchback វាផ្តល់កន្លែងដាក់អីវ៉ាន់ទំហំសមល្មម ២០ ហ្វីតគូប ឬឯកៅអីខាងក្រោយអីឡូវនេះបានផ្តល់នូវខ្សែរក្រវាត់សម្រាប់បីអ្នកគ្រប់គ្រាន់សម្រាប់អ្នកដំណើរខាងក្រោយ។ ដូចដែលឈ្មោះល្បីល្បាញរបស់ Prius ជារថយន្តដែលសន្សំសំចៃ ពិតណាស់ Prius Prime បានបង្ហាញកម្រិតសាំងក្នុងការបើកបរដី ១០០ គីឡូម៉ែត្រ។ បើតាមការប៉ាន់ស្មាន EPA របស់ម៉ូដែល Prius Prime វាអាចចំណាយអស់ ៤.២៨ លីត្រក្នុងផ្លូវ ១០០គីឡូម៉ែត្រនៃផ្លូវទីក្រុង និង ៤.៤៤ លីត្រក្នុងដី ១០០ គីឡូម៉ែត្រ លើផ្លូវហាយវេសម្រាប់ម៉ាស៊ីនសាំង។ គួបផ្សំជាមួយអគ្គិសនីពីប្រព័ន្ធកូនកាត់ការប៉ាន់ប្រមាណថា វានឹងចំណាយតែ ១.៧៧ លីត្រក្នុង ១០០ គីឡូម៉ែត្រតែប៉ុណ្ណោះ។  ការរួមបញ្ចូលគ្នានៃកម្លាំង Plug-in Hybrid របស់ Prime នៃម៉ាស៊ីន ៤ ស៊ីឡាំងចំណុះ ១.៨ លីត្រ និងម៉ាស៊ីនភ្លើងចំនួន ២ តែផ្តល់កម្លាំងត្រឹមតែ ១២១ សេះ។ នៅលើផ្លូវសាកល្បងរបស់រថយន្តនេះ ការជាន់ល្បឿនពី ០ ទៅ ៩៦គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើរយៈពេល ១០.៣ វិនាទី ។ ទោះបីយឺតជាងរថយន្ត PHEV ធម្មតាកម្រិតថាមពលម៉ូទ័រអេឡិចត្រិចនៅក្នុងរថយន្ត អាចឱ្យវាបើកបរបានចំងាយ ៤០ គីឡូម៉ែត្រដោយការប្រើប្រាស់ថាមពលអគ្គិសនីនៅសុទ្ធ។  ជាមួយនឹងស៊េរីថ្មី តម្លៃរៀងក្រាស់គួរសមចាប់ផ្តើមពី Option ធម្មតា LE តម្លៃ ២៩,២៤៥ ដុល្លារ ឡើងដល់ ៣១,០២៥ ដុល្លារសម្រាប់ XLE និង Option កំពូល Limited មានតម្លៃរហូតដល់ទៅ ៣៥,០២៥ ដុល្លារ ដែលតម្លៃទាំងនេះគឺជាតម្លៃចេញពីរោងចក្រផ្ទាល់៕ 

Lexus LS Hybrid បន្ថែមមុខងារពិសេសៗជាច្រើនដែលធ្វើឱ្យតម្លៃរបស់វាកើនទៅដល់ ១១២,០០០ ដុល្លារ

  • News

មួយរយៈប៉ុន្មានឆ្នាំកន្លងមកនេះក្រុមហុ៊នផលិតរថយន្ដជាច្រើនកំពុងតែមានការប្រកួតប្រជែងយ៉ាងខ្លាំង ប៉ុន្តែអ្នកគាំទ្រនៅម៉ាកយីហោររបស់ Lexus នៅតែបន្តរហូតមក។ ឥឡូវនេះរថយន្តប្រភេទ sedan premium នៃម៉ាកយីហោរ Lexus ដែលវាមានទំហំដូចរថយន្តម៉ូដែល Mercedes-Benz S-Class និង BMW 7 Series វាក៏មានដៃគូប្រកួតប្រជែងជាមួយម៉ូដែល Jaguar XJhave ហើយក៏បានចាកចេញពីការប្រកួតមួយនេះ ប៉ុន្តែម៉ូដែល LS វិញនៅតែរក្សាវត្តមានរបស់ខ្លួននឹងមានការគាំទ្រមកដល់បច្ចុប្បន្ន។ រថយន្តស៊េរីទំនើបរបស់ម៉ាកយីហោមួយនេះមានជម្រើសជាមួយថាមពលនៃការបើកបរ វាមានទំហំម៉ាស៊ីន V6 ចំណុះ ៣.៥ លីត្រ twin-turbo ឬ ៣.៥លីត្រ ជាមួយម៉ាស៊ីន V6 hybrid ដែលវាបញ្ចូនចលនាកង់ដោយប្រអប់លេខ CVT ។ ដូចនេះរថយន្តម៉ូដែល Lexus LS Hybrid នឹងក្លាយជារថយន្ដដែលទទួលនូវការបន្ថែមជាមួយបច្ចេកវិទ្យាជាច្រើន រីឯតម្លៃវិញបានឡើងរហូតទៅដល់ ៣៦,០០០ ដុល្លារ បន្ថែមទៀតដែលធ្វើអោយម៉ូដែលនេះមានតម្លៃសរុប ១១២,០០០ ដុល្លារ ក៏ជាតម្លៃចេញរោងចក្រផងដែរ។ ឥឡូវនេះ វាក៏មានជាមួយនឹងប្រព័ន្ធ Lexus Teammate cruise control ពាក់កណ្តាលស្វ័យប្រវត្តិ និងប្រព័ន្ធជំនួយអ្នកការបើកបរកម្រិតខ្ពស់ ហើយក៏មានប្រព័ន្ធសុវត្ថិភាព ២.៥+ ផងដែល។ អ្នកនាំពាក្យរបស់ម៉ាយីហោ Lexus លោក Amanda Roark បានបញ្ជាក់យ៉ាងច្បាស់ថា LS Hybrid នឹងក្លាយជាម៉ូដែលតែមួយគត់ដែលមានបច្ចេកវិទ្យានេះ វាក៏នឹងរួមបញ្ចូលផងដែរនូវលក្ខណៈពិសេសទាំងអស់ពីកញ្ចប់ប្រណិតរបស់វាមានដូចជាប្រព័ន្ធដែលអាចបញ្ជាជើងក្រោមឡើងចុះបានតាមស្ថានភាពផ្លូវ ហើយវាដំណើរការដោយប៉ុងទាំងពីរ។ នឹងមានម៉ូនីទ័រPanoramic ដែលជាបច្ចេកវិទ្យាថ្មីអាចឱ្យអ្នកបើកបរមើលឃើញនូវទិដ្ឋភាពជុំវិញរបស់រថយន្ដហើយក៏ធ្វើឱ្យការបើកបរការចតរថយន្តកាន់តែមានសុវត្ថិភាព និងងាយស្រួលជាងមុនដែលវាអាចមើលឃើញនៅលើអេក្រង់កំសាន្ដរបស់រថយន្ដ។ ជាមួយនឹងការកែប្រែមួយនេះ ការបន្ថែមទាំងអស់ជាជម្រើសតែមួយគត់ដែលអ្នកអាចបន្ថែមលើ LS Hybrid ការរំលេចរូបភាពសម្រាប់ផ្នែកខាងក្នុង និងខាងក្រៅ ព្រមទាំងគ្រឿងបន្ថែមមុខងារផ្សេងៗទៀតដែលវាធ្វើអោយមានភាពទាក់ទាញ។ ការសម្រេចចិត្តក្នុងការកែប្រែនៃម៉ូដែល LS គឺជាយុទ្ធសាស្រ្តមួយដែលគេបានធ្វើអោយវាមានតម្លៃថ្លែជាមួយនឹងការផ្តល់ជូនអតិថិជននូវលក្ខណៈពិសេសដែលមានទាំងអស់ក្នុងកញ្ចប់តែមួយ។ អត្ថបទដោយ៖ សូនីតា

រថយន្ត Range Rover ទាំងអស់នឹងក្លាយជាម៉ូដែលអគ្គិសនីសុទ្ធត្រឹមឆ្នាំ ២០៣០

  • News

ក្នុងរយៈពេលបុ៉ន្មានឆ្នាំកន្លងមកនេះឧស្សាហ៍កម្មផលិតរថយន្តដែលប្រើប្រាស់ថាមពលអគ្គីសនីមានការកើនឡើងជាបន្ដរបន្ទាប់។ ដោយឡែកបច្ចុប្បន្ននេះមានម៉ាកយីហោរជាច្រើនក៏កំពុងតែដាក់បង្ហាញលើទីផ្សារផងដែលមានដូចជាក្រុមហ៊ុន Tesla ,Kia ,Honda ,BYD និងមានក្រុមហ៊ុនផលិតរថយន្ដរបស់ចិនជាច្រើនទៀតផងដែរ។ ហើយថ្មីៗនេះក្រុមហ៊ុន Jaguar Land Rover ក៏នឹងមានគំរោងដ៏ធំមួយនឹងបានសន្យាថានៅបុ៉ន្មានឆ្នាំខាងមុខទៀតក្រុមហ៊ុននឹងផលិតរថយន្ដម៉ូដែល Range Rover ជំនាន់ថ្មីដែលបំពាក់ជាមួយថាមពលអគ្គីសនីទាំងស្រុង។ ជាការពិតណាស់ JLR នឹងត្រូវបង្កើនថាមពលអគ្គិសនីក្នុងជួរម៉ូដែលរបស់ខ្លួនដើម្បីសម្រេចបាននូវគោលដៅរបស់ពួកគេ។ ហើយបច្ចុប្បន្ននេះរថយន្តត្រូវបានបំពាក់មកជាមួយប្រព័ន្ធ Hybrid បណ្តើរៗលើម៉ូដែល Range Rover  រួចមកហើយនឹងកំណែ Plug-in Hybrid របស់ Defender ក៏កំពុងដំណើរការផងដែរ។ ទីបំផុត Range Rover សេ៊រីថ្មីត្រូវបានបង្ហាញហើយប្រហែលជាការទទួលយកដ៏ធំបំផុតគឺជាព័ត៌មានផ្លូវការដែលរថយន្ត SUV ជំនាន់ទី ៥ នឹងប្រើប្រាស់ជាមួយអគ្គិសនីពេញលេញនឹងធ្វើឱ្យការផ្លាស់ប្តូរទៅជាម៉ូដែលអគ្គិសនីទាំងអស់អោយកាន់តែងាយស្រួល។ រថយន្តអគ្គិសនីដែលមានទំហំធំមិនទាន់បានជ្រៀតចូលទៅក្នុងទីផ្សារខ្លាំងនៅឡើយដូច្នេះហើយ Land Rover មានឱកាសកំណត់ស្តង់ដារថ្មីជាមួយនឹង Range Rover EV។ សម្រាប់ក្រុមហ៊ុន Jaguar វិញវាក៏បានប្រកាសកាលពីឆ្នាំមុនថាខ្លួននឹងក្លាយជាក្រុមហ៊ុនផលិតរថយន្តសម្រាប់តែរថយន្ត EV នៅឆ្នាំ ២០២៥។ លោក Rossella Cardone ដែលជាប្រធានការិយាល័យនិរន្តរិ៍ភាពនៅ JLR បាននិយាយថា នៅពេលដែលយើងផ្លាស់ប្តូរពីមហិច្ឆតាទៅជាសកម្មភាពឥឡូវនេះយើងកំពុងបញ្ចូលវាទៅក្នុងហ្សែន Jaguar Land Rover ដើម្បីកាត់បន្ថយការបំភាយឧស្ម័ន។ រថយន្តម៉ូដែល Range Rover អគ្គិសនីថ្មីនេះត្រូវបានគេរំពឹងទុក្ខថានឹងអាចធ្វើដំណើរបានគ្រប់ស្ថានភាពផ្លូវលំបាកៗហើយក្រុមហ៊ុន  JLR នឹងបង្ហាញពេលវេលាច្បាស់លាស់នៅឆ្នាំ ២០៣០ ខាងមុខនេះ៕ អត្ថបទដោយ៖ សូនីតា

បើកបង្ហាញម៉ូដែលទាំង ៨ របស់ TOYOTA ដែលពេញនិយមបំផុតសម្រាប់ឆ្នាំ ២០២២

  • News

Toyota ដែលជាក្រុមហ៊ុនរថយន្តធំជាងគេនៅប្រទេសជប៉ុន ក៏ជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតមួយរបស់ពិភពលោកផងដែរ។ Toyota មានម៉ូដែលជាច្រើនកំពុងចរាចរណ៍នៅលើទីផ្សារ មួយក្នុងចំនោមកំពូលរថយន្តទាំងនោះម៉ូដែល Corolla ស្ថិតក្នុងចំណោមរថយន្តដែលលក់ដាច់បំផុតនៅលើពិភពលោក។ ហើយបច្ចុប្បន្នម៉ាកយីហោរនេះក៏កំពុងបន្តចែកចាយរថយន្តជាច្រើនម៉ូដែល ប៉ុន្តែនៅក្នុងនោះយើងសង្កេតឃើញថាមានម៉ូដែលមួយចំនួនកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកប្រើប្រាស់។ ហើយក្នុងអត្ថបទនេះយើងនឹងមកបង្ហាញម៉ូដែលទាំង ៨ ដែលកំពុងពេញនិយមខ្លាំងសម្រាប់ឆ្នាំ ២០២២៖   ១. Toyota RAV4 Prime ស៊េរីឆ្នាំ ២០២២ រថយន្ត RAV4 មិនខុសពីម៉ូដែល Corolla គឺស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូលមួយនៅទូទាំងពិភពលោក។ សម្រាប់ស៊េរីឆ្នាំ ២០២២ នេះ Toyota បានកែប្រែពិសេសទៅលើ RAV4 Prime ដោយបានបំពាក់នូវ Plug-in Hybrid ជាមួយនឹងម៉ាស៊ីនដែលមានចំណុះ ២.៥ លីត្រមានស៊ីឡាំង ៤ ផ្តល់នូវការបង្កើនល្បឿន និងសន្សំសំចៃប្រេងបានយ៉ាងល្អ។ រថយន្តនេះដំណើរការដោយប៉ុងទាំងអស់ (AWD) នឹងមានលក្ខណៈស្តង់ដារហើយ RAV4 Prime អាចធ្វើដំណើរបានចម្ងាយ ៦៧ គីឡូម៉ែត្រដោយម៉ូទ៏រអគ្គិសនីសុទ្ធ។ Toyota បានដាក់លក់ RAV4 Prime នៅក្នុងតម្លៃ ៤១,០១៥ ដុល្លារដែលជាតម្លៃចេញពីររោងចក្រ។    ២. Toyota Sienna ស៊េរីឆ្នាំ ២០២២  រថយន្ត Minivan ទ្វារ ៥ ទទួលបានការរចនាឡើងវិញយ៉ាងសំខាន់សម្រាប់ឆ្នាំ ២០២១។ សម្រាប់ម៉ូដែលឆ្នាំ ២០២២ យើងក៏ឃើញមានការកែប្រែមួយចំនួន ដែលធ្វើឱ្យ Sienna ទទួលបានចាប់អារម្មណ៍ខ្លាំងជាងឆ្នាំមុនៗ ហើយរថយន្តច្រើនជាង ១០០,០០០ គ្រឿងត្រូវបានលក់ចេញ។ Sienna បានបំពាក់មកជាមួយនឹងម៉ាស៊ីនចំណុះ ២.៥ លីត្រ ស៊ីឡាំង ៤ នឹងម៉ូទ័រអេឡិចត្រិចមួយគូរ ផ្សំគ្នាដើម្បីបង្កើតកម្លាំង ២៤៣ សេះ។ ដូចឆ្នាំមុនៗ Sienna ត្រូវបានផ្តល់ជូនផ្តាច់មុខជារថយន្ត Hybrid ហើយវាក៏ជារថយន្តមួយក្នុងចំណោមរថយន្តធុនស្រាលនៅលើទីផ្សារដែលដំណើរការដោយប៉ុងទាំងអស់ (AWD) នឹងមានតម្លៃ ៣៥,៩២៥ ដុល្លារ តម្លៃចេញពីររោងចក្រ។   ៣. Toyota Tundra ស៊េរីឆ្នាំ ២០២២ Tundra ទទួលបានលក្ខណៈពិសេសផ្នែកខាងក្រៅថ្មីសម្រាប់ឆ្នាំ ២០២២ ដូចជាប៉ាណាដ៏ធំ និងជម្រើស Hybrid V6 ដែលផ្តល់ឱ្យអ្នកនូវកម្លាំងបង្វិលជុំបន្ថែមរហូតដល់ ៦៤៩ ញ៉ូតុនម៉ែត្រ។ នៅខាងក្នុងប្រព័ន្ធ infotainment ក៏មានការរចនាប្រសើរឡើងផងដែរ លើសពីនេះទៀតវាមានជម្រើសដំណើរការដោយប៉ុងទាំងពីរ (4WD) អាចបិទបើកបាន នឹងដាក់លក់នៅក្នុងតំម្លៃ ៣៧,៦៤៥ ដុល្លារឡើងទៅ ក៏ជាតម្លៃចេញពីររោងចក្រ។ ជំនាន់ថ្មី Tundra មានម៉ាស៊ីនមូលដ្ឋានចំណុះ ៣.៥ លីត្រ twin-turbo V-6 ផ្តល់កម្លាំង ៣៨៩ សេះ។    ៤. Toyota Highlander ស៊េរី២០២២ រថយន្តប្រភេទ SUV មានកៅអីអង្គុយចំនួន ៣ ជួរ ដែលពេញនិយមខ្លាំងនៅក្នុងទីផ្សារកម្ពុជា គឺជារថយន្តដែលលក់ដាច់បំផុតនៅក្នុងថ្នាក់របស់ Toyota អស់រយៈពេល ២០ ឆ្នាំ។ ស៊េរីថ្មីបានបំពាក់មកជាមួយនឹងម៉ាស៊ីន V6 ចំណុះ ៣.៥ លីត្រ ផលិតកម្លាំង ២៩៥ សេះ ដែលភ្ជាប់មកជាមួយនឹងប្រអប់លេខស្វ័យប្រវត្តិ ៨ វគ្គ។ ការដំណើរការដោយប៉ុងខាងមុខ ឬដំណើរការដោយប៉ុងប៉ុងទាំងពីរ ព្រមទាំងប្រើប្រាស់ជាមួយប្រព័ន្ធ Hybrid ធ្វើឱ្យ Highlander ថ្មីមានតម្លៃខ្លួនដល់ទៅ ៣៦,៦២០ ដុល្លារ ជាតម្លៃចេញពីររោងចក្រ។    ៥. Prius Prime ស៊េរីឆ្នាំ ២០២២ Prius ដែលជារថយន្ត Hatchback ធន់ស្រាលរបស់ Toyota ដ៏ល្បីល្បាញមួយទៀត ក៏ជារថយន្តដំបូងគេបង្អស់ដែលផលិតឡើងដោយភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា Hybrid ផ្តល់នូវការសន្សំសំចៃប្រេងដល់អ្នកប្រើប្រាស់។ ការរចនាបន្ថែមសម្រាប់ Prius Prime ស៊េរីឆ្នាំ ២០២២ ផ្តល់ជូននូវ Option ចំនួនបី កំណែ Plug-in Hybrid Prime នឹងលក្ខណៈពិសេសស្តង់ដារដូចជាកៅអីខាងមុខដែលមានកំដៅងាយស្រួលក្នុងការបើកបរ។ ជាមួយនឹងតម្លៃចេញពីរោងចក្រ ២៩,២៤៥ ដុល្លារដែលអ្នកបានកំណត់ Prius ផ្តល់ឱ្យអ្នកនូវម៉ាស៊ីន ៤ ស៊ីឡាំងដែលដំណើរការដោយម៉ូទ័រអេឡិច កញ្ចប់ថ្ម និង ប្រអប់លេខ CVT ស្វ័យប្រវត្តិដើម្បីបង្កើនប្រសិនភាពដល់ Prime។    ៦. Toyota Venza ស៊េរីឆ្នាំ ២០២២ រថយន្ត SUV មានកៅអីពីរជួ Toyota Venza បានត្រឡប់មកវិញជាមួយនឹងនាំយកនូវប្រព័ន្ធ Hybrid powertrain ទទួលបានការសន្សំសំចៃប្រេងកាន់តែប្រសើរ។ វាត្រូវបានរួមបញ្ចូលនៅក្នុងត្រកូល Crossover ដែលមាន Venza, RAV4 និង Highlander។ Venza ត្រូវបានផ្តល់ជូនផ្តាច់មុខជារថយន្ត Hybrid ដំណើរការដោយការដំឡើងដែលមានម៉ាស៊ីនសាំង ៤ ស៊ីឡាំង ចំណុះ ២.៥ លីត្រ និងម៉ូទ័រអេឡិចត្រិចចំនួន ៣ ដែលរួមគ្នាបង្កើតកម្លាំង ២១៩ សេះ។ បើនិយាយពីតម្លៃថោកជា Highlander បន្តិចគឺវាមានតម្លៃ ៣៤,១០៥ ដែលជាតម្លៃចេញពីរោងចក្រ។    ៧. Toyota Corolla Cross ស៊េរីឆ្នាំ ២០២២ ថ្មីបំផុតសម្រាប់ឆ្នាំ ២០២២ Toyota Corolla Cross គឺជារថយន្តប្រភេទ SUV ដែលគួរឱ្យចាប់អារម្មណ៍វាមានទំហំតូចជាង C-HR ប៉ុន្តែធំជាង RAV4។ Corolla Cross ថ្មីបានផ្តល់នូវសុវត្ថិភាពពិសេសបំផុតដែលអាចឱ្យជ្រើសរើសវាជារថយន្តដែលមានការគាំទ្រច្រើន។ យ៉ាងណាមិញក្រៅពីប្រព័ន្ធសុវត្ថិភាពខ្ពស់វាក៏បានបំពាក់មកជាមួយនឹងម៉ាស៊ីនចំណុះ ២.០ លីត្រ មានស៊ីឡាំង ៤ ផលិតកម្លាំងបាន ១៦៩ សេះ និងប្រើប្រាស់ប្រអប់លេខ Variable automatic។ បច្ចុប្បន្ន Corolla Cross កំពុងពេញនិយមនៅលើទីផ្សារទូទាំងពិភពលោក ហើយក្រុមហ៊ុន Toyota ក៏បានកំណត់តម្លៃចេញពីរោងចក្រ ២៣,៤១០ ដុល្លារ។   ៨. Toyota Camry ស៊េរីឆ្នាំ ២០២២ Toyota Camry សេ៊រីឆ្នាំ ២០២២ រថយន្តដ៏ពេញនិយមបំផុតមិនថាក្នុងទីផ្សារប្រទេសកម្ពុជា ឬ ទីផ្សារនានាលើពិភពលោក Toyota គឺបានធ្វើអាប់ដេតសម្រាប់ម៉ូដែលមិនធ្វើឱ្យអ្នកបើកបរមានអារម្មណ៍នឿយណាយនោះទេ។ ការផ្លាស់ប្តូរដ៏សំខាន់បំផុតរបស់ Camry សម្រាប់ឆ្នាំ ២០២២ គឺជាកម្រិតតុបតែងថ្មី Nightshade Edition សម្រាប់កំណែ Hybrid។ Toyota Camry ផ្តល់ឱ្យអ្នកបើកបរនូវជម្រើសនៃការបញ្ជូនថាមពលពីរផ្សេងគ្នា។ ទាំងនេះរួមបញ្ចូលម៉ាស៊ីន ៤ ស៊ីឡាំង ២.៥ លីត្រដ៏ខ្លាំងក្លា និងម៉ាស៊ីន V6 ៣.៥ លីត្រដែលមានថាមពល D-4S Fuel Injection ។ លក្ខណៈពិសេសជាច្រើនត្រូវបានបញ្ចូលនៅលើ Camry ហើយកំណត់តម្លៃមូលដ្ឋានចាប់ផ្តើមពី ២៦,៤២០ ដុល្លារជាតម្លៃចេញពីររោងចក្រ៕ អត្ថបទដោយ៖ សូនីតា

Copy link Success.

×

ព័ត៌មានពេញនិយម

ស្លាក

ទាញយកកម្មវិធីដោយឥតគិតថ្លៃ