ក្រុមហ៊ុន Honda និង Sony ប្រកាសពីផែនការចាប់ផ្តើមផលិតរថយន្តអគ្គិសនីរួមគ្នា

មើល: 908

ក្រុមហ៊ុន Sony ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនផលិតគ្រឿង អេឡិចត្រូនិច គ្រប់ប្រភេទដូចជា smart phone, ទូទឹកកក និង ម៉ាស៊ីនត្រជាក់ជាដើម។ ហើយកាលពីប៉ុន្មានខែកន្លងទៅនេះក្រុមហ៊ុនក៏បង្ហាញនៅផលិតថ្មីរបស់ខ្លួនដែលជារថយន្តប្រភេទ SUV អគ្គិសនីត្រូវបានគេស្គាល់ថា Vision-S 02។

នៅថ្ងៃសុក្រសប្តាហ៍នេះក្រុមហ៊ុន sony បានប្រកាសភាពជាដៃគូរសហការរួមគ្នាជាមួយក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុនគឺ ក្រុមហ៊ុន Honda ដើម្បីផលិតរថយន្តអគ្គិសនីថ្មី និង បង្កើតជាក្រុមហ៊ុនថ្មីផងដែរ។ តើមានអ្វីកើតឡើងនៅពេលដែលក្រុមហ៊ុនផលិតរថយន្តដូចជា Honda សហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Sony ដើម្បីបង្កើតម៉ាករថយន្តអគ្គិសនីថ្មី?

ខណៈពេលនេះក្រុមហ៊ុន Honda និង Sony កំពុងស្ថិតក្នុងដំណើរការចរចាលម្អិតនៃភាពជាដៃគូរបស់ខ្លួន ក្រុមហ៊ុនទាំងពីបាននិយាយក្នុងសេចក្តីថ្លែងការណ៍រួមថា គោលដៅគឺដើម្បីបង្កើតក្រុមហ៊ុនថ្មីនៅក្នុងឆ្នាំនេះហើយគ្រោងនិងដាក់លក់រថយន្ត EV ដែលជាម៉ូដែលដំបូងរបស់ខ្លួននៅឆ្នាំ ២០២៥ ។

ក្រុមហ៊ុនថ្មីនេះមិនទាន់ត្រូវបានគេដាក់ឈ្មោះថា Sonda ឬ Hony mashups ភ្លាមៗនោះទេ ប៉ុន្តែផែនការអាជីវកម្មគឺសម្រាប់វាដើម្បីគ្រប់គ្រងការរចនា ការអភិវឌ្ឍន៍ ការធ្វើផែនការ និងទិដ្ឋភាពផ្នែកលក់។

លោក Toshihiro Mibe នាយក តំណាងប្រតិបត្តិការផ្តល់ជូន និងជានាយកប្រតិបត្តិក្រុមហ៊ុន Honda Motor Co., Ltd បាននិយាយថា "ក្រុមហ៊ុនថ្មីនឹងមានបំណងឈរនៅជួរមុខនៃការច្នៃប្រឌិត ការវិវត្តន៍ និងការពង្រីកការចល័តនៅជុំវិញពិភពលោក" ទោះបីជា Sony និង Honda គឺជាក្រុមហ៊ុនដែលចែករំលែកភាពស្រដៀងគ្នាខាងប្រវត្តិសាស្ត្រ និងវប្បធម៌ជាច្រើន ប៉ុន្តែជំនាញរបស់យើងគឺខុសគ្នាខ្លាំង។

ដូច្នេះហើយ យើងជឿថាសម្ព័ន្ធភាពនេះដែលនាំមកនូវភាពរឹងមាំរបស់ក្រុមហ៊ុនទាំងពីររបស់យើងផ្តល់នូវលទ្ធភាពកាន់តែច្រើនសម្រាប់អនាគតនៃការចល័ត។ ដោយលោកបានបន្ថែមថា ក្នុងរយៈពេល ៣ ឆ្នាំចាប់ពីពេលនេះតទៅ យើងទន្ទឹងរង់ចាំឃើញរថយន្ត EV របស់ក្រុមហ៊ុនថ្មីនេះនិងត្រៀមវាយលុកទីផ្សារដើម្បីប្រគួតប្រជែងជាមួយនឹងក្រុមហ៊ុន Tesla, Volkswagen និង Toyota ផងដែរ ៕ 

អត្ថបទដោយ៖ ស្រីនុត

ចែករំលែក:
ស្លាក:

Relate Post

Honda HR-V សេ៊រីឆ្នាំ ២០២៣ ទទួលបានការកែប្រែមុខមាត់កាន់តែប្លែកជាងឆ្នាំមុនៗ

  • News

ថ្មីៗនេះក្រុមហ៊ុន Honda បានបញ្ចេញនូវរថយន្ដថ្មីនៃម៉ូដែល Honda HR-V សេ៊រីឆ្នាំ ២០២៣ ជាលើកដំបូងជាមួយជំនាន់ទី ២ នៃរថយន្តប្រភេទ Crossover នឹងចាប់ផ្តើមដំណើរការលើទីផ្សារនៅរដូវក្តៅនេះ។ ហើយការផ្លាស់ប្ដូរថ្មីនៃម៉ូដែលមួយនេះយើងអាចនឹងមើលចាប់ពីរូបរាងខាងក្រៅនៃតួរថយន្ដ ដែលបានបំពាក់បា៉ណាថ្មីដែលមានមានរាងជ្រុងជាងរថយន្តជំនាន់មុនៗ និងមានសំណាញ់នៅខាងក្រោមបា៉ណា រីឯរន្ធខ្យល់បញ្ឈរនៅជ្រុងម្ខាងនៃរថយន្ដ ដោយមានការបំបែកចង្កៀងមុខដាច់ចេញពីប៉ាណា។ ចង្កៀងក្រោយមើលទៅតូចជាង និងរលោងជាងហើយវាដូចជាសាមញ្ញជាងម៉ូដែលមុនៗបន្តិច។ បុ៉ន្ដែក្រុមហ៊ុន Honda មិនទាន់បានបង្ហាញផ្នែកណាមួយនៅផ្នែកខាងក្នុងរបស់ HR-V ថ្មីនោះទេ។ រថយន្ដប្រភេទ Crossover របស់អាមេរិកខាងជើងមានការរចនាបថខុសពីកំណែផ្សេងទៀតនៃពិភពលោក។ ប៉ុន្ដែព័ត៌មានបានបង្ហាញថា ស៊ីឡាំង ៤ ចំណុះ ១.៨ លីត្រ បង្កើតកម្លាំងបាន ១៤១ សេះ និងកម្លាំងបង្វិល ១៧២ ញូតុនម៉ែត្រ នឹងមិនផ្តល់ជូនអោយម៉ូដែលថ្មីនេះទេ។ ប្រព័ន្ធ non-Si របស់ម៉ូដែល Civic ដែលបច្ចុប្បន្ននៅសហរដ្ឋអាមេរិកអាចរកបានជាមួយនឹង ២.០ លីត្រ ៤ ស៊ីឡាំងដែលផ្តល់ ១៥៨ សេះ និងកម្លាំងបង្វិល ១៨៧ ញូតុនម៉ែត្រ ឬក៏ turbocharged ១.៥ លីត្រ ដែលមានស៊ីឡាំង ៤ មានកម្លាំង ១៨០ សេះ និងកម្លាំងបង្វិល ២៣៩ ញូតុនម៉ែត្រ  ដែលម៉ូដែល HR-V ២០២៣ នេះបានកំណែ Platform តាមម៉ូដែល Civic ចុងក្រោយបង្អស់។ សេចក្តីប្រកាសរបស់ក្រុមហ៊ុន Honda បានសំគាល់ថា ម៉ូដែល HR-V ថ្មីនេះនឹងបំពាក់នូវម៉ាស៊ីនដែលខ្លាំង និងប្រព័ន្ធជើងក្រោមថ្មី ដែលផ្តល់ឱ្យរថយន្តមានទំនុកចិត្ត ភាពស្រស់ស្រាយ និងមានភាពរីករាយក្នុងការបើកបរ៕ អត្ថបទដោយ៖ សូនីតា

រថយន្ត Range Rover ទាំងអស់នឹងក្លាយជាម៉ូដែលអគ្គិសនីសុទ្ធត្រឹមឆ្នាំ ២០៣០

  • News

ក្នុងរយៈពេលបុ៉ន្មានឆ្នាំកន្លងមកនេះឧស្សាហ៍កម្មផលិតរថយន្តដែលប្រើប្រាស់ថាមពលអគ្គីសនីមានការកើនឡើងជាបន្ដរបន្ទាប់។ ដោយឡែកបច្ចុប្បន្ននេះមានម៉ាកយីហោរជាច្រើនក៏កំពុងតែដាក់បង្ហាញលើទីផ្សារផងដែលមានដូចជាក្រុមហ៊ុន Tesla ,Kia ,Honda ,BYD និងមានក្រុមហ៊ុនផលិតរថយន្ដរបស់ចិនជាច្រើនទៀតផងដែរ។ ហើយថ្មីៗនេះក្រុមហ៊ុន Jaguar Land Rover ក៏នឹងមានគំរោងដ៏ធំមួយនឹងបានសន្យាថានៅបុ៉ន្មានឆ្នាំខាងមុខទៀតក្រុមហ៊ុននឹងផលិតរថយន្ដម៉ូដែល Range Rover ជំនាន់ថ្មីដែលបំពាក់ជាមួយថាមពលអគ្គីសនីទាំងស្រុង។ ជាការពិតណាស់ JLR នឹងត្រូវបង្កើនថាមពលអគ្គិសនីក្នុងជួរម៉ូដែលរបស់ខ្លួនដើម្បីសម្រេចបាននូវគោលដៅរបស់ពួកគេ។ ហើយបច្ចុប្បន្ននេះរថយន្តត្រូវបានបំពាក់មកជាមួយប្រព័ន្ធ Hybrid បណ្តើរៗលើម៉ូដែល Range Rover  រួចមកហើយនឹងកំណែ Plug-in Hybrid របស់ Defender ក៏កំពុងដំណើរការផងដែរ។ ទីបំផុត Range Rover សេ៊រីថ្មីត្រូវបានបង្ហាញហើយប្រហែលជាការទទួលយកដ៏ធំបំផុតគឺជាព័ត៌មានផ្លូវការដែលរថយន្ត SUV ជំនាន់ទី ៥ នឹងប្រើប្រាស់ជាមួយអគ្គិសនីពេញលេញនឹងធ្វើឱ្យការផ្លាស់ប្តូរទៅជាម៉ូដែលអគ្គិសនីទាំងអស់អោយកាន់តែងាយស្រួល។ រថយន្តអគ្គិសនីដែលមានទំហំធំមិនទាន់បានជ្រៀតចូលទៅក្នុងទីផ្សារខ្លាំងនៅឡើយដូច្នេះហើយ Land Rover មានឱកាសកំណត់ស្តង់ដារថ្មីជាមួយនឹង Range Rover EV។ សម្រាប់ក្រុមហ៊ុន Jaguar វិញវាក៏បានប្រកាសកាលពីឆ្នាំមុនថាខ្លួននឹងក្លាយជាក្រុមហ៊ុនផលិតរថយន្តសម្រាប់តែរថយន្ត EV នៅឆ្នាំ ២០២៥។ លោក Rossella Cardone ដែលជាប្រធានការិយាល័យនិរន្តរិ៍ភាពនៅ JLR បាននិយាយថា នៅពេលដែលយើងផ្លាស់ប្តូរពីមហិច្ឆតាទៅជាសកម្មភាពឥឡូវនេះយើងកំពុងបញ្ចូលវាទៅក្នុងហ្សែន Jaguar Land Rover ដើម្បីកាត់បន្ថយការបំភាយឧស្ម័ន។ រថយន្តម៉ូដែល Range Rover អគ្គិសនីថ្មីនេះត្រូវបានគេរំពឹងទុក្ខថានឹងអាចធ្វើដំណើរបានគ្រប់ស្ថានភាពផ្លូវលំបាកៗហើយក្រុមហ៊ុន  JLR នឹងបង្ហាញពេលវេលាច្បាស់លាស់នៅឆ្នាំ ២០៣០ ខាងមុខនេះ៕ អត្ថបទដោយ៖ សូនីតា

Honda Civic ជំនាន់ថ្មីបំពាក់បច្ចេកវិទ្យា Hybrid ត្រៀមបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ

  • News, New Car

រថយន្ត Honda Civic ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៧២ ដោយឆ្នាំ ២០០១ ក្រុមហ៊ុន Honda បាននាំយករថយន្ត Civic មកកែលម្អទៅជារថយន្តប្រភេទ Hybrid ដែលបានបញ្ចប់នៅក្នុងឆ្នាំ ២០១៥ ។ រហូតមកទល់ពេលបច្ចុប្បន្ននេះរថយន្ត Honda Civic Hybrid ក៏បានបង្ហាញខ្លួនម្តងទៀតជាមួយនឹងរូបរាងថ្មីដែលជាប្រភេទ Hatchback ជំនាន់ទី ១១ របស់ Civic ។ ខណៈដែររថយន្ត Civic កន្លងមកនេះបានភ្ជាប់មកជាមួយម៉ាស៊ីន Hybrid Drivetrain ដោយវាបានជួយសន្សំសំចៃប្រេងឥន្ធនៈប្រសើរជាងមុន ដែលនេះគឺជាតម្រុយមួយដ៏ល្អដោយអាចឱ្យយើងដឹងបន្ថែមទៀតសម្រាប់ការបំពាក់ម៉ាស៊ីនរបស់រថយន្ត Civic e:HEV ថ្មីនេះ។ ទន្ទឹមនឹងនេះ Honda Insight ឆ្នាំ ២០២២ គឺជាម៉ូដែលតែមួយគត់ដែលជំនួសដោយ Honda Civic នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។ ជាមួយនឹងម៉ូដែល Honda Insight វាត្រូវបានបំពាក់នូវម៉ាស៊ីនដែលមានចំណុះ ១.៥ លីត្រ Atkinson Cycle ៤ ស៊ីឡាំង មានសមត្ថភាពបង្កើតកម្លាំងបាន ១៥១ សេះនិងកម្លាំងបង្វិល ២៦៧ ញ៉ូតុនម៉ែត្រ។ ជាមួយគ្នានេះដែរ Honda បានបង្ហាញថារថយន្ត Civic នឹងអាចមានកម្លាំងខ្លាំងជាង Insight បច្ចុប្បន្ននេះទៅទៀត ហើយក៏រំពឹងថា Civic នឹងអាចមកជាមួយម៉ាស៊ីន ២.០ លីត្រ Direct Injection Atkinson Cycle ៤ ស៊ីឡាំងដែលបង្កើតកម្លាំងបាន ១៨១ សេះនិងកម្លាងបង្វិល ៣១៥ ញ៉ូតុនម៉ែត្រ។ រីឯផ្នែកខាងក្នុងនៃរថយន្ត Civic ជំនាន់ទី ១១ ថ្មីនេះក៏បានផ្តល់នូវការអាប់ដេតជាច្រើនរួមមានអេក្រង់កម្សាន្តទំហំ ៩ អ៊ីញថ្មីរបស់ Honda ជាមួយនឹង Apple CarPlay និង Android Auto ឥតខ្សែផងដែរ។ ហើយ Civic e:HEV ថែមទាំងមានទម្ងន់ស្រាលជាងមុន និងដងខ្លួនវែង ដែលអាចជួយឱ្យបង្កើនភាពងាយស្រួលក្នុងបើកបរដ៏រីករាយ។ បើនិយាយអំពីតម្លៃនៃរថយន្ត Honda Civic e:HEV ថ្មីនេះមិនទាន់មានព័ត៌មានណាដែលបញ្ជាក់ពីតម្លៃវានូវឡើយទេ៕  អត្ថបទដោយ៖ សាល សក្កណា

រថយន្តអគ្គិសនី Pickup របស់ Ford បំពាក់កញ្ចប់ថ្មធំមានតម្លៃជិត ១០ ម៉ឺនដុល្លារចេញពីរោងចក្រ

  • News

ក្រុមហ៊ុន Ford Motor Company គឺជាក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិក ដែលកំពុងតែប្រកួតប្រជែងជាខ្លាំងនៅទីផ្សាររថយន្តនាពេលបច្ចុប្បន្ន ជាពិសេសសម្រាប់រថយន្តដែលជាបច្ចេកវិទ្យាថ្មីដំណើរដោយថាមពលអគ្គិសនីសុទ្ធ។ ក្រុមហ៊ុនធ្លាប់បានបង្ហាញរួចមកហើយនូវម៉ូដែលអគ្គិសនីរបស់ខ្លួនកាលពីឆ្នាំមុន ដែលមានទាំងរថយន្ត Mustang អគ្គិសនី និង ប្រភេទភីកអាប់អគ្គិសនី ។ Ford F-150 Lightning ដែលជារថយន្តភីកអាប់អគ្គីសនីដំបូងគេដែលបង្ហាញខ្លួននៅលើទីផ្សារ ហើយក្រុមហ៊ុនក៏ទើបតែធ្វើការដឹកជញ្ជូនជូនអតិថិជនកាលពីពេលថ្មីៗ ដោយស៊េរីឆ្នាំ ២០២២ មកជាមួយនឹងតម្លៃចេញពីរោងចក្រចាប់ពី ៣៩,៩៧៤ ដុល្លារ សម្រាប់ Option F-150 lightning Pro និងអាចឡើងដល់ ៩០,៨៧៤ ដុល្លារសម្រាប់ Option Platinum ដ៏ប្រណិត។ បើនិយាយសម្រិតនៃកញ្ចប់ថ្មដែលបំពាក់នៅលើ F-150 Lightning Pro ជាមួយនឹងកញ្ចប់ថ្មតូច ៩៨ គីឡូវ៉ាត់ម៉ោង នឹងអាចបើកបរបានចំងាយ ៣២០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង។ លើសពីនោះ Ford នឹងផ្តល់ថាមពលថ្មធំជាង ១៣១ គីឡូវ៉ាត់ម៉ោង ដែលផ្តល់ការបើកកាន់តែឆ្ងាយ ហើយប្រាកដណាស់វាត្រូវបានជ្រើសរើសបំពាក់នៅលើ Lightning Platinum ដ៏ប្រណិតបំផុត ជាមួយនឹងកំណែដ៏មានឥទ្ធិពលបំផុតដែលមានកម្លាំងសរុប ៥៦៣ សេះ និងកម្លាំងបង្វិល ១០៥០ ញូតុនម៉ែត្រ ដោយសារម៉ូទ័រពីររបស់វា។ Linda Zhang ដែលជាប្រធានវិស្វករកម្មវិធីសម្រាប់ F-150 Lightning បាននិយាយថា យើងផ្តោតលើការបន្តធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពលរបស់យើងសម្រាប់ Lightning ហើយក្រុមការងារពិតជារីករាយក្នុងការផ្តល់នូវលទ្ធផលទាំងនេះសម្រាប់អតិថិជនរបស់យើង។ ម៉ូដែល F-150 Lightning មានការប្រកួតប្រជែងខ្ពស់ជាមួយនឹងរថយន្តអគ្គីសនី ផ្សេងទៀតនៅលើទីផ្សារ ទាំងរថយន្តប្រភេទ Truck និង SUV ៕ អត្ថបទដោយ៖ សូនីតា

រថយន្ត BMW i3 ជាច្រើនគ្រឿងត្រូវបានប្រទះឃើញបោះបង់ចោលនៅកណ្តាលព្រៃនៃកោះជេជូ ប្រទេសកូរ៉េ

  • News

រថយន្តអគ្គិសនីម៉ូដែល BMW i3 ជាច្រើនគ្រឿងត្រូវគេបោះបង់ចោលនៅកណ្តាលព្រៃនៅជាប់ផ្លូវលើភ្នំ Goseong សង្កាត់ Awol នៃទីកោះ Jeju ប្រទេសកូរ៉េ។ បើតាមគេហទំព័ររបស់ Korea Times បានចុះផ្សាយថារថយន្តទាំងនោះត្រូវបានក្រុមហ៊ុនជួលរថយន្តទុកចោល បន្ទាប់ពីក្រុមហ៊ុនបានក្ស័យធន។ យោងតាមរបាយការណ៍ក្នុងស្រុកបន្ទាប់ពីក្រុមហ៊ុនបានក្ស័យធនរថយន្តទាំងអស់ មិនអាចដំណើរការបានទៀតទេ នឹងត្រូវបានទុកចោលជាបណ្ដោះអាសន្ន។ ចាប់ពីឆ្នាំ ២០១៦ រហូតដល់ឆ្នាំ ២០១៧ ក្រុមហ៊ុនបានទិញរថយន្ដម៉ូដែល BMW  i3s ចំនួន ២០០ គ្រឿងតាមរយៈការបង់រំលស់ប្រចាំខែ ក៏ប៉ុន្តែអាជីវកម្មមួយនេះមិនដំណើរការល្អនោះទេ ហើយក្រុមហ៊ុនក៏បានក្ស័យធន ដោយមិនអាចសងប្រាក់កម្ចីនិងពន្ធដែលនៅសេសសល់រថយន្តទាំងអស់ក៏ត្រូវបានរឹបអូស។ ចំណែកឯសារព័ត៌មានក៏បានអោយដឹងថាក្រុមហ៊ុន BMW នៅប្រទេសកូរ៉េបានទទួលយល់ព្រមពីតុលាការកាលពីថ្ងៃទី ១៧ ខែឧសភា ដើម្បីទទួលបានរថយន្តដែលបោះបង់ចោលតាមរយៈការដេញថ្លៃមួយ។ ហើយនេះក៏មិនមែនជាលើកទីមួយទេដែលក្រុមហ៊ុនជួលរថយន្តនៅលើកោះមួយនេះបានធ្វើរឿងបែបនេះ ក្រុមហ៊ុនមួយចំនួនជ្រើសរើសការបោះបង់ចោលរថយន្ត ព្រោះតែត្រូវចំណាយពេលយូរក្នុងការជួសជុលរថយន្តអគ្គិសនីជាងរថយន្តប្រើសាំងធម្មតា។ បើតាមសំដីអ្នកធ្វើការនៅក្រុមហ៊ុនមួយដែលកាន់កាប់រថយន្ដម៉ូដែល BMW i3 ១០គ្រឿង បាននិយាយថាវាមានហិរញ្ញវត្ថុច្រើនលើសលប់ក្នុងការគ្រប់គ្រងរថយន្តជួលប្រភេទអគ្គិសនីបើប្រៀបធៀបទៅនឹងរថយន្តដែលមានម៉ាស៊ីនចំហេះខាងក្នុង។ រដ្ឋាភិបាលគ្រប់គ្រងកោះ Jeju បានហាមឃាត់ក្រុមហ៊ុនជួលមិនឱ្យលក់ ឬបោះចោលរថយន្តអគ្គីសនីរបស់ពួកគេដែលបានទិញដោយមានជំនួយឥតសំណងរបស់រដ្ឋាភិបាលក្នុងរយៈពេលពីរឆ្នាំដំបូង ដោយសារតែប្រាក់ជំនួយឥតសំណងរបស់រដ្ឋាភិបាលមានចំនួនច្រើន។ សម្រាប់ម៉ូដែល i3 ឆ្នាំ ២០១៨ ដែលលក់ក្នុងតម្លៃ ៦០ លានវ៉ុន (៤៩,៤០១ ដុល្លារ) រដ្ឋាភិបាលបានចំណាយប្រាក់ឧបត្ថម្ភជិត ១៧ លានវ៉ុន(១៣,៩៩៧ ដុល្លារ) ប៉ុន្តែមិនមានច្បាប់បច្ចុប្បន្នអនុញ្ញាតឱ្យរដ្ឋាភិបាលយកមកវិញនូវប្រាក់ឧបត្ថម្ភដែលក្រុមហ៊ុនជួលដើម្បីទិញរថយន្តសូម្បីតែក្រុមហ៊ុនទាំងនោះក្ស័យធន់។ ខាងសារព័ត៌មានបានរាយការណ៍ថា រហូតមកដល់ចុងឆ្នាំ ២០២០ រដ្ឋាភិបាល Jeju បានឃើញរថយន្តអគ្គីសនីជាង ៤,១០០ គ្រឿងត្រូវបានទិញនៅលើកោះនេះជាមួយនឹងការឧបត្ថម្ភរហូតដល់ ៥៨ ពាន់លានវ៉ុន(៤៧,៧៥៤,៨៩៧ ដុល្លារ)៕  

Copy link Success.

×

ព័ត៌មានពេញនិយម

ស្លាក

ទាញយកកម្មវិធីដោយឥតគិតថ្លៃ