Honda Civic ជំនាន់ថ្មីបំពាក់បច្ចេកវិទ្យា Hybrid ត្រៀមបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ

មើល: 905

រថយន្ត Honda Civic ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៧២ ដោយឆ្នាំ ២០០១ ក្រុមហ៊ុន Honda បាននាំយករថយន្ត Civic មកកែលម្អទៅជារថយន្តប្រភេទ Hybrid ដែលបានបញ្ចប់នៅក្នុងឆ្នាំ ២០១៥ ។ រហូតមកទល់ពេលបច្ចុប្បន្ននេះរថយន្ត Honda Civic Hybrid ក៏បានបង្ហាញខ្លួនម្តងទៀតជាមួយនឹងរូបរាងថ្មីដែលជាប្រភេទ Hatchback ជំនាន់ទី ១១ របស់ Civic ។

ខណៈដែររថយន្ត Civic កន្លងមកនេះបានភ្ជាប់មកជាមួយម៉ាស៊ីន Hybrid Drivetrain ដោយវាបានជួយសន្សំសំចៃប្រេងឥន្ធនៈប្រសើរជាងមុន ដែលនេះគឺជាតម្រុយមួយដ៏ល្អដោយអាចឱ្យយើងដឹងបន្ថែមទៀតសម្រាប់ការបំពាក់ម៉ាស៊ីនរបស់រថយន្ត Civic e:HEV ថ្មីនេះ។ ទន្ទឹមនឹងនេះ Honda Insight ឆ្នាំ ២០២២ គឺជាម៉ូដែលតែមួយគត់ដែលជំនួសដោយ Honda Civic នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។

ជាមួយនឹងម៉ូដែល Honda Insight វាត្រូវបានបំពាក់នូវម៉ាស៊ីនដែលមានចំណុះ ១.៥ លីត្រ Atkinson Cycle ៤ ស៊ីឡាំង មានសមត្ថភាពបង្កើតកម្លាំងបាន ១៥១ សេះនិងកម្លាំងបង្វិល ២៦៧ ញ៉ូតុនម៉ែត្រ។ ជាមួយគ្នានេះដែរ Honda បានបង្ហាញថារថយន្ត Civic នឹងអាចមានកម្លាំងខ្លាំងជាង Insight បច្ចុប្បន្ននេះទៅទៀត ហើយក៏រំពឹងថា Civic នឹងអាចមកជាមួយម៉ាស៊ីន ២.០ លីត្រ Direct Injection Atkinson Cycle ៤ ស៊ីឡាំងដែលបង្កើតកម្លាំងបាន ១៨១ សេះនិងកម្លាងបង្វិល ៣១៥ ញ៉ូតុនម៉ែត្រ។

រីឯផ្នែកខាងក្នុងនៃរថយន្ត Civic ជំនាន់ទី ១១ ថ្មីនេះក៏បានផ្តល់នូវការអាប់ដេតជាច្រើនរួមមានអេក្រង់កម្សាន្តទំហំ ៩ អ៊ីញថ្មីរបស់ Honda ជាមួយនឹង Apple CarPlay និង Android Auto ឥតខ្សែផងដែរ។ ហើយ Civic e:HEV ថែមទាំងមានទម្ងន់ស្រាលជាងមុន និងដងខ្លួនវែង ដែលអាចជួយឱ្យបង្កើនភាពងាយស្រួលក្នុងបើកបរដ៏រីករាយ។ បើនិយាយអំពីតម្លៃនៃរថយន្ត Honda Civic e:HEV ថ្មីនេះមិនទាន់មានព័ត៌មានណាដែលបញ្ជាក់ពីតម្លៃវានូវឡើយទេ៕ 

អត្ថបទដោយ៖ សាល សក្កណា

ចែករំលែក:
ស្លាក:

Relate Post

Honda HR-V សេ៊រីឆ្នាំ ២០២៣ ទទួលបានការកែប្រែមុខមាត់កាន់តែប្លែកជាងឆ្នាំមុនៗ

  • News

ថ្មីៗនេះក្រុមហ៊ុន Honda បានបញ្ចេញនូវរថយន្ដថ្មីនៃម៉ូដែល Honda HR-V សេ៊រីឆ្នាំ ២០២៣ ជាលើកដំបូងជាមួយជំនាន់ទី ២ នៃរថយន្តប្រភេទ Crossover នឹងចាប់ផ្តើមដំណើរការលើទីផ្សារនៅរដូវក្តៅនេះ។ ហើយការផ្លាស់ប្ដូរថ្មីនៃម៉ូដែលមួយនេះយើងអាចនឹងមើលចាប់ពីរូបរាងខាងក្រៅនៃតួរថយន្ដ ដែលបានបំពាក់បា៉ណាថ្មីដែលមានមានរាងជ្រុងជាងរថយន្តជំនាន់មុនៗ និងមានសំណាញ់នៅខាងក្រោមបា៉ណា រីឯរន្ធខ្យល់បញ្ឈរនៅជ្រុងម្ខាងនៃរថយន្ដ ដោយមានការបំបែកចង្កៀងមុខដាច់ចេញពីប៉ាណា។ ចង្កៀងក្រោយមើលទៅតូចជាង និងរលោងជាងហើយវាដូចជាសាមញ្ញជាងម៉ូដែលមុនៗបន្តិច។ បុ៉ន្ដែក្រុមហ៊ុន Honda មិនទាន់បានបង្ហាញផ្នែកណាមួយនៅផ្នែកខាងក្នុងរបស់ HR-V ថ្មីនោះទេ។ រថយន្ដប្រភេទ Crossover របស់អាមេរិកខាងជើងមានការរចនាបថខុសពីកំណែផ្សេងទៀតនៃពិភពលោក។ ប៉ុន្ដែព័ត៌មានបានបង្ហាញថា ស៊ីឡាំង ៤ ចំណុះ ១.៨ លីត្រ បង្កើតកម្លាំងបាន ១៤១ សេះ និងកម្លាំងបង្វិល ១៧២ ញូតុនម៉ែត្រ នឹងមិនផ្តល់ជូនអោយម៉ូដែលថ្មីនេះទេ។ ប្រព័ន្ធ non-Si របស់ម៉ូដែល Civic ដែលបច្ចុប្បន្ននៅសហរដ្ឋអាមេរិកអាចរកបានជាមួយនឹង ២.០ លីត្រ ៤ ស៊ីឡាំងដែលផ្តល់ ១៥៨ សេះ និងកម្លាំងបង្វិល ១៨៧ ញូតុនម៉ែត្រ ឬក៏ turbocharged ១.៥ លីត្រ ដែលមានស៊ីឡាំង ៤ មានកម្លាំង ១៨០ សេះ និងកម្លាំងបង្វិល ២៣៩ ញូតុនម៉ែត្រ  ដែលម៉ូដែល HR-V ២០២៣ នេះបានកំណែ Platform តាមម៉ូដែល Civic ចុងក្រោយបង្អស់។ សេចក្តីប្រកាសរបស់ក្រុមហ៊ុន Honda បានសំគាល់ថា ម៉ូដែល HR-V ថ្មីនេះនឹងបំពាក់នូវម៉ាស៊ីនដែលខ្លាំង និងប្រព័ន្ធជើងក្រោមថ្មី ដែលផ្តល់ឱ្យរថយន្តមានទំនុកចិត្ត ភាពស្រស់ស្រាយ និងមានភាពរីករាយក្នុងការបើកបរ៕ អត្ថបទដោយ៖ សូនីតា

រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Honda ជាច្រើនគ្រឿងដែលត្រៀមនឹងបង្ហាញសម្រស់នៅលើទីផ្សារ

  • News

ក្រុមហ៊ុន Honda ជាក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុនដែលធ្លាប់តែផលិតរថយន្តដែលប្រើចំហេះខាងក្នុង ប៉ុន្តែបន្ទាប់ពីពិភពលោកមានការប្រែប្រួល ការជម្រុញអោយប្រើប្រាស់រថយន្តអគ្គិសនីមានការកើនឡើង ក្រុមហ៊ុនក៏ចាប់ផ្តើមស្វែងរកដៃគូរសហការដើម្បីត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរមួយនេះ។ ហើយថ្មីៗនេះ ក្រុមហ៊ុនទើបតែបានប្រកាសពីការសហការរវាងក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចដ៏ធំ SONY ក្នុងកិច្ចសហការផលិតរថយន្តអគ្គិសនីថ្មីសម្រាប់ពិភពលោក។ ក្រុមហ៊ុន Honda ធ្លាប់បានបង្ហាញនូវម៉ូដែល Prologue ជាប្រភេទរថយន្តអគ្គិសនី SUV ដែលជាការសហការរវាងក្រុមហ៊ុនអាមេរិក General Motor នឹងបាននែនាំទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដោយក្រុមហ៊ុនសន្យាថានឹងចេញលក់នៅឆ្នាំ ២០២៤ ខាងមុខ។ Honda ក៏បានចែករំលែកនូវសមត្ថភាពរបស់ Prologue ដែលវាបានភ្ជាប់មកជាមួយនឹងកញ្ចប់ថ្ម Ultium ដូចគ្នាទៅនឹងរថយន្តរបស់ក្រុមហ៊ុន GM មាន Cadillac Lyriq និង GMC Hummer EV ផងដែរ។ ប្រសិនបើ Prologue បញ្ចូលថ្ម ១០០ គីឡូវ៉ាត់ម៉ោង ដូចគ្នាទៅនឹង Lyriq នោះគេរំពឹងថាវានឹងអាចបើកបរបានចម្ងាយប្រហែល ៤៨៣ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង។  ចំពោះការសហការជាមួយនឹងក្រុមហ៊ុន SONY, Honda ក៏បានបង្ហាញនូវម៉ូដែលអគ្គិសនីដែលមានឈ្មោះប្លែកៗ ផ្តើមដោយអក្សរ “e” នៅក្នុងឈ្មោះនីមួយៗដោយវាបញ្ជាក់ពីប្រភេទរថយន្ដអគ្គិសនី eTechnology របស់ Honda មានដូចជា e: Ny2 រហូតដល់ e:Ny9 ។ តម្រង់នៃរថយន្តអគ្គិសនីទាំងនោះ Honda និងប្រើប្រាស់ Platform ចំនួន ៣ មានទាំងប្រព័ន្ធដែលដំណើរដោយកង់ខាងមុខ ដំណើរការដោយកង់ខាងក្រោយ និងចុងក្រោយប្រព័ន្ធដំណើរការដោយកង់ទាំង ៤។ ជាមួយនឹងប្រភេទម៉ូដែលនីមួយៗ ទាំងអស់នេះអាចនឹងមានទំហំខុសៗគ្នា ប៉ុន្តែក្រុមហ៊ុនមិនទាន់បានបង្ហាញព័ត៌មានអ្វីច្រើនទេអំពីរថយន្ត EV ជំនាន់ក្រោយរបស់ខ្លួន តែក្រុមហ៊ុនបានបញ្ជាក់ថារថយន្តទីមួយគ្រោងនឹងមកដល់នៅឆ្នាំ ២០២៥។ ដោយពិចារណាពីឈ្មោះ EV ចំនួនប្រាំបីជាសញ្ញាសំគាល់មើលទៅដូចជា Honda កំពុងរៀបចំផែនការគ្រប់យ៉ាងរហូតដល់រថយន្ត SUV ដ៏ប្រណិត។ ការមកដល់នៃរថយន្តអគ្គិសនីថ្មីៗអាចនឹងបង្កើតជម្រើសអគ្គិសនីដែលមានលក្ខណៈប្រកួតប្រជែងសម្រាប់ម៉ូដែលពេញនិយមដូចជាម៉ូដែល Civic, Accord និង CR-V ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ប្រសិនបើត្រកូល "e:Ny" មានការគាំទ្រខ្លាំង៕ អត្ថបទដោយ៖ សូនីតា

ក្រុមហ៊ុន Honda និង Sony ប្រកាសពីផែនការចាប់ផ្តើមផលិតរថយន្តអគ្គិសនីរួមគ្នា

  • News

ក្រុមហ៊ុន Sony ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនផលិតគ្រឿង អេឡិចត្រូនិច គ្រប់ប្រភេទដូចជា smart phone, ទូទឹកកក និង ម៉ាស៊ីនត្រជាក់ជាដើម។ ហើយកាលពីប៉ុន្មានខែកន្លងទៅនេះក្រុមហ៊ុនក៏បង្ហាញនៅផលិតថ្មីរបស់ខ្លួនដែលជារថយន្តប្រភេទ SUV អគ្គិសនីត្រូវបានគេស្គាល់ថា Vision-S 02។ នៅថ្ងៃសុក្រសប្តាហ៍នេះក្រុមហ៊ុន sony បានប្រកាសភាពជាដៃគូរសហការរួមគ្នាជាមួយក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុនគឺ ក្រុមហ៊ុន Honda ដើម្បីផលិតរថយន្តអគ្គិសនីថ្មី និង បង្កើតជាក្រុមហ៊ុនថ្មីផងដែរ។ តើមានអ្វីកើតឡើងនៅពេលដែលក្រុមហ៊ុនផលិតរថយន្តដូចជា Honda សហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Sony ដើម្បីបង្កើតម៉ាករថយន្តអគ្គិសនីថ្មី? ខណៈពេលនេះក្រុមហ៊ុន Honda និង Sony កំពុងស្ថិតក្នុងដំណើរការចរចាលម្អិតនៃភាពជាដៃគូរបស់ខ្លួន ក្រុមហ៊ុនទាំងពីបាននិយាយក្នុងសេចក្តីថ្លែងការណ៍រួមថា គោលដៅគឺដើម្បីបង្កើតក្រុមហ៊ុនថ្មីនៅក្នុងឆ្នាំនេះហើយគ្រោងនិងដាក់លក់រថយន្ត EV ដែលជាម៉ូដែលដំបូងរបស់ខ្លួននៅឆ្នាំ ២០២៥ ។ ក្រុមហ៊ុនថ្មីនេះមិនទាន់ត្រូវបានគេដាក់ឈ្មោះថា Sonda ឬ Hony mashups ភ្លាមៗនោះទេ ប៉ុន្តែផែនការអាជីវកម្មគឺសម្រាប់វាដើម្បីគ្រប់គ្រងការរចនា ការអភិវឌ្ឍន៍ ការធ្វើផែនការ និងទិដ្ឋភាពផ្នែកលក់។ លោក Toshihiro Mibe នាយក តំណាងប្រតិបត្តិការផ្តល់ជូន និងជានាយកប្រតិបត្តិក្រុមហ៊ុន Honda Motor Co., Ltd បាននិយាយថា "ក្រុមហ៊ុនថ្មីនឹងមានបំណងឈរនៅជួរមុខនៃការច្នៃប្រឌិត ការវិវត្តន៍ និងការពង្រីកការចល័តនៅជុំវិញពិភពលោក" ទោះបីជា Sony និង Honda គឺជាក្រុមហ៊ុនដែលចែករំលែកភាពស្រដៀងគ្នាខាងប្រវត្តិសាស្ត្រ និងវប្បធម៌ជាច្រើន ប៉ុន្តែជំនាញរបស់យើងគឺខុសគ្នាខ្លាំង។ ដូច្នេះហើយ យើងជឿថាសម្ព័ន្ធភាពនេះដែលនាំមកនូវភាពរឹងមាំរបស់ក្រុមហ៊ុនទាំងពីររបស់យើងផ្តល់នូវលទ្ធភាពកាន់តែច្រើនសម្រាប់អនាគតនៃការចល័ត។ ដោយលោកបានបន្ថែមថា ក្នុងរយៈពេល ៣ ឆ្នាំចាប់ពីពេលនេះតទៅ យើងទន្ទឹងរង់ចាំឃើញរថយន្ត EV របស់ក្រុមហ៊ុនថ្មីនេះនិងត្រៀមវាយលុកទីផ្សារដើម្បីប្រគួតប្រជែងជាមួយនឹងក្រុមហ៊ុន Tesla, Volkswagen និង Toyota ផងដែរ ៕  អត្ថបទដោយ៖ ស្រីនុត

ក្រុមហ៊ុនផលិតរថយន្តធំៗប្រកាសផ្អាកអាជីវកម្មនៅរុស្ស៊ី ដោយងាកមកផ្ដល់ជំនួយអោយអ៊ុយក្រែនវិញ

  • News

សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែននៅតែបន្ត មានក្រុមហ៊ុនផលិតរថយន្តកាន់តែច្រើនកំពុងធ្វើការប្រកាសទាក់ទងនឹងប្រតិបត្តិការនៅក្នុងតំបន់ ជាជំនួយហិរញ្ញវត្ថុសម្រាប់អ៊ុយក្រែន ។ ក្នុងនោះរួមមាន Toyota និង Honda គឺជាក្រុមហ៊ុនផលិតចុងក្រោយគេបង្អស់ដែលផ្អាកអាជីវកម្មទាំងស្រុងនៅក្នុងប្រទេសទាំងពីរ ។  សេចក្តីប្រកាសព័ត៌មានពីក្រុមហ៊ុន Toyota បញ្ជាក់ថា ប្រតិបត្តិការលក់នៅតាម Dealer របស់ខ្លួនចំនួន ៣៧ កន្លែងក្នុងប្រទេសអ៊ុយក្រែនត្រូវបានបញ្ចប់នៅថ្ងៃទី ២៤ ខែកុម្ភៈកន្លងទៅនេះ។ ប៉ុន្តែក្រុមហ៊ុន Honda មិនមានមជ្ឈមណ្ឌលផលិតនៅក្នុងប្រទេសរុស្ស៊ី ឬអ៊ុយក្រែននោះទេ បើយោងតាមសារព័ត៌មាន Automotive News បានអោយដឹងថាក្រុមហ៊ុនផលិតរថយន្តនឹងបញ្ឈប់ការនាំចេញយានយន្ត និងម៉ូតូរបស់ខ្លួនទៅកាន់ប្រទេសរុស្ស៊ី។  អ្នកនាំពាក្យក្រុមហ៊ុន Honda បាននិយាយបន្ថែមថា ប្រតិបត្តិការនឹងបន្តឡើងវិញ នៅពេលដែលស្ថានការណ៍វិលមករកភាពប្រក្រតី។ របាយការណ៍ក៏បានកំណត់អត្តសញ្ញាណក្រុមហ៊ុន Mazda ថាបានផ្អាកការនាំចេញទៅកាន់រោងចក្រនៅក្នុងប្រទេសរុស្ស៊ីផងដែរ ។  រីឯក្រុមហ៊ុន Volvo , Jaguar នឹង Land Rover ឯណោះវិញក៏បានប្រកាសផ្អាកប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ីដូចគ្នា ។ កាលពីថ្ងៃទី ១ ខែមីនា នាយកប្រតិបត្តិក្រុមហ៊ុន Ford លោក Jim Farley បានប្រកាសពីការផ្អាកប្រតិបត្តិការរបស់ក្រុមហ៊ុននៅក្នុងប្រទេសរុស្ស៊ី ខណៈពេលដែលគាត់ក៏បានបរិច្ចាគ ១ លានដុល្លារដុល្លារ ដល់មូលនិធិ Global Giving Ukraine Relief Fund ។  ចំណែកឯ ក្រុមហ៊ុន Volkswagen និង Mercedes-Benz ក៏បានបរិច្ចាគប្រាក់ចំនួន ១.១ លានដុល្លារដល់អ៊ុយក្រែនផងដែរ ៕   អត្ថបទដោយ៖ ស្រីនុត

Honda Civic របស់ជប៉ុនជារថយន្តដែលលក់ដាច់ជាងគេបំផុតនៅសហរដ្ឋអាមេរិក

  • News

Honda Civic គឺជាប្រភេទរថយន្ត Hatchback ដោយក្រុមហ៊ុន Honda ដែលផលិតឡើងតាំងពីឆ្នាំ ១៩៧២ មកម្លេះដោយក្រុមហ៊ុន Honda ។ បច្ចុប្បន្នក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេស ជប៉ុន បាននាំយកនូវរថយន្តពីរម៉ូដែលគឺ Honda Civic និង Toyota Corolla ដោយរថយន្តទាំងពីរនេះកំពុងតែក្លាយជារថយន្តដែលមានតម្រូវការខ្ពស់ និងពេញនិយមយ៉ាងខ្លាំងនៅសហរដ្ឋអាមេរិក។ ក្រុមហ៊ុន Honda បាននិយាយថានៅឆ្នាំ ២០២១ រថយន្តរបស់ខ្លួនបានលក់ចេញ ២៥ ភាគរយនៃចំនួនអតិថិជននៅសហរដ្ឋអាមេរិក។លោក Mike Kistemaker ជំនួយការអនុប្រធានផ្នែកលក់ Honda National Sales បាននិយាយថា "រថយន្ត Civic ជំនាន់ទី ១១ របស់យើង គឺជារថយន្តដំណាងឱ្យរថយន្តធុនតូចទាំងអស់ និងជារថយន្តពេញនិយមមួយសម្រាប់អតិថិជនវ័យក្មេងជំនាន់ក្រោយ"។ Honda បានបន្តែមទៀតថាម៉ូដែល Civic នេះបានលក់ចេញជិតពីរលានគ្រឿងរាប់ចាប់តាំងពីឆ្នាំ ២០១៦ មកម្លេះ។ នៅក្នុងឆ្នាំ ២០២០ និង ២០២១ ការលក់ត្រូវបានធ្លាក់ចុះដល់ ២៦០,០០០ គ្រឿងដោយសារតែការរីករាលដាលនៃមេរោគ Covid-19 និងកង្វះបន្ទះ Chip ។ សម្រាប់ម៉ូដែលឆ្នាំ ២០២២ នៃរថយន្តស៊េរីទំនើបនេះមានតម្លៃចាប់ពី ២២,៣៥០ ដុល្លារឡើងទៅដោយវាជាប្រភេទរថយន្តលេខដៃ និងភ្ជាប់មកជាមួយនឹងប្រអប់លេខ ៦ វគ្គ ហើយវាបានបំពាក់ម៉ាស៊ីនដែលមានកម្លាំង ១៥៨ សេះ ខណៈពេលដែលម៉ូដែល EX បានបំពាក់ដោយម៉ាស៊ីន turbo កម្លាំង ១៨០ សេះ។ Honda ក៏បានត្រៀមខ្លួននឹងបង្ហាញរថយន្តប្រភេទ Sport ម៉ូដែលថ្មីរបស់ខ្លួនគឺ Civic Type R  នៅឆ្នាំ ២០២៣ ខាងមុខនេះ៕ អត្ថបទដោយ៖ សក្កណា

Copy link Success.

×

ព័ត៌មានពេញនិយម

ស្លាក

ទាញយកកម្មវិធីដោយឥតគិតថ្លៃ