ក្រុមហ៊ុន Kia កំពុងអភិវឌ្ឍន៍អំពូល Puddle ថ្មីដែលអាចឱ្យម្ចាស់រថយន្តរចនាតាមចំណង់ចំណូលចិត្ត

មើល: 732

Kia គឺជាក្រុមហ៊ុនផលិតរថយន្តចំណាស់ជាងគេបំផុតរបស់ប្រទេសកូរ៉េ ដែលបានបង្កើតឡើងក្នុងខែឧសភា ឆ្នាំ ១៩៤៤ ។ ក្រឡេកមកមើលពេលបច្ចុប្បន្ននេះក្រុមហ៊ុន Kia កំពុងតែប្រែក្លាយខ្លួនទៅជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែរមានតម្លៃសមរម្យសម្រាប់ផ្តល់ឱ្យអតិថិជនរបស់ពួកគេ។

ទន្ទឹមជាមួយគ្នានេះដែលក្រុមហ៊ុន Kia ក៏គ្រោងនឹងបង្ហាញរថយន្ត EV9 ថ្មីរបស់ខ្លួននៅឆ្នាំក្រោយនេះផងដែរ។ ការប្រកាសរបស់ក្រុមហ៊ុន Kia ទាំងពីរនេះបានធ្វើឱ្យអ្នកគាំទ្រមានការពេញចិត្តជាខ្លាំងជាមួយនឹងតម្រូវការនាពេលបច្ចុប្បន្ន។

ថ្មីៗនេះផងដែរក្រៅពីការប្រកាសនៃវត្តមានរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Kia យើងក៏បានប្រទះឃើញនូវប៉ាតង់ថ្មីដោយ Kia កំពុងធ្វើការទៅលើប្រព័ន្ធពន្លឺភ្លើងដោយវាអាចផ្លាស់ប្តូររូបភាពទៅតាមអ្វីដែលយើងចង់បាន។

បើតាមរូបភាពពីសារព័ត៌មាន CarBuzz បានបង្ហាញឱ្យឃើញនូវម៉ូដែលរថយន្ត Kia Sportage ដោយមានរូបភាពផ្សេងៗនៃពន្លឺភ្លើងដែលបានបញ្ចាំងទៅលើដី។ ក្រុមហ៊ុន Kia បានបញ្ជាក់ថា ការបង្កើតនូវប្រព័ន្ធពន្លឺភ្លើងមួយនេះវាអាចជួយឱ្យអ្នកងាយស្រួលក្នុងការបោះជំហានចូលទៅក្នុងរថយន្តជាមួយនឹងពន្លឺភ្លើងផ្នែកខាងក្រោមនៃទ្វាររថយន្ត ។

Kia បានបន្ថែមទៀតថា វាពិតជាងាយស្រួលក្នុងការសម្គាល់នូវរថយន្តរបស់អ្នកខណៈពេលដែលកំពុងតែចតចោលនៅកន្លែងណាមួយឬនៅក្នុងស្ថានភាពដែលងងឹតខ្លាំង។ ជាមួយគ្នានេះដែរវាក៏អាចឱ្យអ្នកបើកបរផ្សេងទៀតងាយស្រួលក្នុងការចតឆ្ងាយពីរថយន្តរបស់អ្នកដើម្បីជៀសវាងទៅលើការប៉ះទង្កិចណាមួយដែលនឹងអាចកើតមានឡើង។

អត្ថបទដោយ៖ សាល សក្កណា

ចែករំលែក:
ស្លាក:

Relate Post

ក្រុមហ៊ុន KIA គ្រោងនឹងដាក់បង្ហាញរថយន្ដម៉ូដែល Telluride ស៊េរីឆ្នាំ ២០២៣ លើទីផ្សារឆាប់ៗនេះ

  • News

ថ្មីៗនេះក្រុមហ៊ុន Kia បានបញ្ចេញនូវម៉ូដែលថ្មីមួយគឺ Telluride ស៊េរីឆ្នាំ ២០២៣ ដែលជាម៉ូដែលមួយដែលបានឈ្នះពានរង្វាន់ MotorTrend ប្រចាំឆ្នាំ ២០២០ នៅពេលបង្ហាញខ្លួនដំបូងរបស់វា។ ឥលូវនេះអ្វីដែលកាន់តែល្អប្រសើរជាងមុននោះគឺក្រុមហ៊ុន Kia បានធ្វើការរចនារូបរាងខាងក្រៅកាន់តែអស្ចារ្យដែលវាបានបំពាក់ជាមួយនឹងម៉ាស៊ីន X-Line និង X-Pro សម្រាប់ថាមពលក៏ខ្លាំងជាងមុនជាមួយស៊េរីថ្មីនេះ។ ម៉ូដែលនេះមានពណ៌ជាច្រើនសម្រាប់ជ្រើសរើសមានដូចជា ពណ៍ខៀវក្រម៉ៅ, ពណ៌ឈាមជ្រូក និង ពណ៌បៃតងចាស់។ អ្វីដែលប្លែកជាងមុននោះគឺចង្កៀងខាងមុខ ស្តុបខាងក្រោយ បានរចនាឡើងយ៉ាងប្រណិតដែលពិសេសជាងម៉ូដែលមុនៗ។ បើក្រឡេកមើលនៅផ្នែកខាងក្នុងវិញដែលវាមានកៅអីបីជួរ ដែលអាចផ្ទុកអ្នកដំណើរបានរហូតដល់ប្រាំបីទៅប្រាំបួនអ្នកជាមួយផ្ទៃតាប្លូដ៏ស្រស់ស្អាតនឹងដៃចង្កូតរចនាឡើងថ្មី និងអេក្រង់ដែលលាតសន្ធឹងពីខាងមុខអ្នកបើកបរដល់ពាក់កណ្តាលនៃរថយន្តមានទំហំ ១២.៣ អ៊ីង។ សម្រាប់ម៉ូដែល Telluride ស៊េរីឆ្នាំ ២០២៣ វាមានជម្រើសថ្មីចំនួនពីរសំរាប់ជ្រើសរើសគឺ X-Line និង X-Pro ដោយ X-Line មានកម្ពស់ពីដីខ្ពស់ជាងមុន ១ សង់ទីម៉ែត្រ និងមានកង់ទំហំ ២០ អ៊ីញ។ រីឯជម្រើស X-Pro វិញក៏មានកង់ទំហំ ២០ អ៊ីង និងអាចសណ្តោងបានទម្ងន់បានរហូតដល់ ២៤៩៤ គីឡូក្រាម។ រថយន្ដមួយនេះវាបានបំពាក់ជាមួយម៉ាស៊ីន V6 ចំណុះ ៣.៨ លីត្រ បង្កើតបានកម្លាំង ២៩១ សេះ ដែលវាដំណើរការដោយប៉ុងទាំងពីរ និងប្រើប្រាស់ប្រអប់លេខស្វ័យប្រវត្តិប្រាំបីវគ្គ។ ជាមួយជម្រើស X-Line និង X-Pro ក្រុមហ៊ុន Kia បានបង្កើនប្រពន័្ធសុវត្ថិភាពការពារជាមួយការប៉ះទង្គិច និងប្រព័ន្ធជំនួយរក្សាគន្លងផ្លូវ ប្រពន័្ធជំនួយការបើកបរលើផ្លូវហាយវេ ហើយក្រុមហ៊ុនក៏បានបន្ថែមប្រព័ន្ធដែលអាចគ្រប់គ្រង់ដឹងពីស្លាកសញ្ញារហាមឃាត់បានយ៉ាងល្អ។ ជាមួយនឹងព័ត៍មានពីតម្លៃ និងពេលវេលាដាក់លក់នឹងមកដល់ឆាប់ៗនេះ៕ អត្ថបទដោយ៖ សូនីតា

ក្រុមហ៊ុន Kia នាំយករថយន្តអគ្គិសនីថ្មីរបស់ខ្លួនត្រៀមដាក់លក់នៅលើទីផ្សារឆាប់ៗនេះ

  • News, New Car

Kia EV6 គឺជាប្រភេទ Crossover ដ៏គួរអោយទាក់ទាញដែលមានតម្លៃសមរម្យ ហើយអ្វីដែលពិសេសជាងនេះទៅទៀត វាមានការរចនាម៉ូដដ៏ទាន់សម័យផងដែរ។ ថ្មីៗនេះក្រុមហ៊ុន Kia មានផែនការធំសម្រាប់អនាគតដ៏មានថាមពលរបស់ខ្លួន ដែលរួមមានការដាក់បង្ហាញម៉ូដែលមួយចំនួនក្នុងពេលប៉ុន្មានឆ្នាំខាងមុខ។ ការប្រកាសដ៏គួរឱ្យចាប់អារម្មណ៌បំផុតគឺទាក់ទងនិងម៉ូដែលថ្មី  EV9 ដែលជារថយន្តអគ្គិសនីដ៏លេចធ្លោរបស់ម៉ាកយីហោនេះដោយគ្រោងនិងបង្ហាញខ្លួននៅឆ្នាំ ២០២៣ ជាប្រភេទ SUV ខ្នាតធំនឹងក្លាយជារថយន្តដំបូងគេក្នុងចំណោមរថយន្តអគ្គិសនីជាច្រើននឹងចេញលក់នៅចន្លោះឆ្នាំក្រោយនេះ។ ម៉ូដែល EV9 នេះមានសមត្ថផ្តល់ចម្ងាយបានប្រហែល ៥៣៩ គីឡូម៉ែត្រក្នុងអំលុងពេលសាកថ្មពេញ។ ដែលវាក៏មានបំពាក់នូវយ៉ាន់កង់ស្ព័រទំហំ ២២ អ៊ីង កាមេរ៉ាជំនួសកញ្ចក់ទ្វារធម្មតា និងកំណែនៃការរចនាប៉ាណាថ្មីដែលមានឈ្មោះថា Digital Tiger Face។ ចំពោះផ្នែកខាងក្នុងមានកៅអីបីជួរ ដំបូលកញ្ចក់បែប Panoramic កុងសូលកណ្តាលដ៏ទាក់ទាញ និងអេក្រង់បង្ហាញព័ត៌មានកម្សាន្តកណ្តាលទំហំ ២៧ អ៊ីញ។ រីឯលក្ខណៈពិសេសមួយទៀតរបស់ម៉ូដែលនេះគឺកៅអីខាងក្នុងកាប៊ីនដែរអាចធ្វើការបតបែនបានតាមកាលៈទេសៈដោយហៅថា របៀបសកម្ម គឺសម្រាប់នៅពេលអ្នកកំពុងបើកបរធម្មតា ប៉ុន្តែនៅពេលដែលចតរថយន្តវាក៏ប្តូរទៅជា Pause mode ដោយ ជួរទីមួយ និងទីបីបែរមកទល់មុខគ្នា ឯជួរទីពីរបត់ចុះក្រោមអាចធ្វើជាតុបាន។ គួរបញ្ជាក់ផងដែរថាក្រៅពីរថយន្ត EV9 ក្រុមហ៊ុនក៏មានគោលបំណងបញ្ចេញរថយន្តប្រើថាមពលអគ្គិសនីចំនួនពីរម៉ូដែលក្នុងមួយឆ្នាំចាប់ពីឆ្នាំ ២០២៣ តទៅ ដើម្បីមានរថយន្ត EV លក់បាន ១៤ ម៉ូដែលត្រឹមឆ្នាំ ២០២៧ ។ ក្រុមហ៊ុនក៏បានបន្ថែមថាម៉ូដែលទាំងនេះនឹងជួយក្នុងការពង្រឹងជំហររបស់ខ្លួនក្នុងនាមជាក្រុមហ៊ុនពិភពលោក។ ហើយការផលិតរថយន្តនេះមានគោលបំណងបង្កើនចំណែកទីផ្សាររបស់ខ្លួននៅក្នុងផ្នែកអគ្គិសនី ដោយចាប់ផ្តើមជាមួយនឹងការលក់ ១៦០,០០០ គ្រឿង នៅឆ្នាំនេះ ក្រុមហ៊ុនក៏មានគោលបំណងបង្កើនចំនួនលក់អោយបាន ៨០៧,០០០ គ្រឿងនៅឆ្នាំ ២០២៦ រហូតដល់ ១.២ លានគ្រឿងនៅឆ្នាំ ២០៣០៕  អត្ថបទដោយ៖ ស្រីនុត   

ម៉ូដែល SUV របស់ក្រុមហ៊ុនផលិតរថយន្តកូរ៉េទាំង២ នេះត្រូវបានក្រុមហ៊ុនហាមឃាត់មិនឱ្យចតនៅក្នុងផ្ទះ

  • News

ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង Hyundai និង Kia មានទំនាក់ទំនងយ៉ាងជិតស្និទ្ធហើយ ក្រុមហ៊ុនទាំងពីរបានចែករំលែកវិស្វកម្មជាច្រើននៅក្នុងម៉ូដែលផ្សេងៗរបស់ពួកគេតែទោះជាយ៉ាងណាក៏ដោយ នៅសហរដ្ឋអាមេរិក ពួកគេក៏នៅតែជាក្រុមហ៊ុនពីរដាច់ដោយឡែកពីគ្នាទាំងស្រុង។ ក្នុងពេលថ្មីៗនេះក្រុមហ៊ុនទាំងពីរកំពុងតែជួបបញ្ហាដែលទាក់ទងនឹងប្រព័ន្ធហ្វាំងស្រដៀងគ្នាផងដែរ។ ដោយក្រុមហ៊ុនផលិតរថយន្ត Hyundai និង Kia ប្រាប់ម្ចាស់រថយន្ត SUV ជិត ៥០០,០០០គ្រឿង ឱ្យចតនៅខាងក្រៅ ឬឆ្ងាយពីផ្ទះរបស់ខ្លួនដោយសារតែវាអាចបណ្តាលឱ្យរថយន្តឆេះដោយឯកឯង ទោះបីជារថយន្តមិនដំណើរការក៏ដោយ។ ចំពោះបញ្ហាគឺថាដោយសារតែ "សារធាតុកខ្វក់ដែលមាននៅក្នុងរថយន្ត និងការឆ្លងនៃម៉ូឌុលត្រួតពិនិត្យហ្វ្រាំងប្រឆាំងនឹងការចាក់អាចនិងបង្កើតជាចរន្តភ្លើងនៅក្នុងម៉ាស៊ីនបាន។ ក្រុមហ៊ុន Hyundai បានចេញការប្រមូលរថយន្តមកវិញដូចជាម៉ូដែល Santa Fe ឆ្នាំ ២០១៦ ដល់ ២០១៨ Santa Fe Sport ឆ្នាំ ២០១៧ ដល់ ២០១៨ ម៉ូដែល Santa Fe XL ឆ្នាំ ២០១៩ និង Tucson ២០១៤ ដល់ ២០១៥ ។ ចំណែកឯក្រុមហ៊ុន Kia វិញក៏កំពុងប្រមូលរថយន្តស៊េរីឆ្នាំ ២០១៦ ដល់ ២០១៨ K900 និងរថយន្ត Sportage SUVs ឆ្នាំ២០១៤ ដល់ ២០១៦ មកវិញដែរ ។ សរុបមក ក្រុមហ៊ុន Hyundai កំពុងប្រមូលរថយន្តចំនួន ៣៥៧,៨៣០  គ្រឿង រីឯ Kia កំពុងប្រមូលមកវិញចំនួន ១២៦,៧៤៧ គ្រឿងដែរ។ ដោយក្រុមហ៊ុនបានប្រាប់ទៅ  Dealer របស់ខ្លួនអោយត្រួតពិនិត្យម៉ូឌុលហ្វ្រាំងប្រឆាំងសោររបស់រថយន្ត ដែលជាប្រព័ន្ធកុំព្យូទ័រតូចមួយដែលគ្រប់គ្រងប្រព័ន្ធហ្វ្រាំងប្រឆាំងនឹងការចាក់សោរពេលរថយន្តមានអាសន្នដោយអាចជំនួសវាដោយឧបករណ៍ថ្មីដែលជាហ្វុយហ្ស៊ីបគ្រប់គ្រងចរន្តអគ្គិសនី ហ្វុយហ្ស៊ីបថ្មីនឹងកាត់បន្ថយបរិមាណថាមពលដែលចូលទៅក្នុងម៉ូឌុល។ នៅក្នុងឯកសារដែលបានដាក់ជូនរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេ Kia បាននិយាយថាខ្លួនបានដឹងអំពីរថយន្តចំនួន ៣ គ្រឿងដែលបានឆេះ។ ក្រុមហ៊ុនក៏បាននិយាយផងដែរថាម្ចាស់អាចបន្តបើកបរដោយសុវត្ថិភាព ប៉ុន្តែពួកគេគួរតែចតនៅឆ្ងាយពីផ្ទះ ឬឆ្ងាយពីទីប្រជុំជនណាមួយ។ ក្រុមហ៊ុន Kia បានប្រាប់ថាចំពោះម្ចាស់រថយន្តដែលគិតថាយានយន្តរបស់ខ្លួនអាចពាក់ព័ន្ធ អាចទាក់ទង Dealer របស់ Kia ឬផ្នែកសេវាកម្មអតិថិជនរបស់ក្រុមហ៊ុនបានឬអាចពិនិត្យមើលគេហទំព័រសុវត្ថិភាពស្វ័យប្រវត្តិរបស់ NHTSA ផងដែរ៕  អត្ថបទដោយ៖ ស្រីនុត

បើកបង្ហាញសមត្ថភាពបើកបរ និង តម្លៃរថយន្តអគ្គិសនីថ្មី ដែលនឹងចេញលក់សម្រាប់ឆ្នាំ ២០២២

  • News

បើនិយាយអំពីរថយន្តអគ្គិសនី Tesla នៅតែឈរជាម្ចាស់គ្រងដំណែងនៃការផលិតរថយន្តអគ្គិសនីដ៏ធំ និងក្តោបក្តាប់បានទីផ្សាររថយន្តអគ្គិសនីជាច្រើននៅលើពិភពលោក។ ដូច្នេះភាពជោគជ័យទាំងនេះតែងតែត្រូវបានមើលឃើញដោយក្រុមហ៊ុនផលិតរថយន្តដទៃទៀត ដែលមានគម្រោងចង់ប្រជៀតទីផ្សារថយន្ត Tesla ឬគ្រាន់តែទទួលបានចំណែកបន្តិចបន្តួច រួមទាំងអាចចូលរួមសម្រាប់ការផ្លាស់ប្តូរដ៏ធំរបស់ពិភពលោកនាពេលអនាគតដោយគ្មានការបំភាយឧស័ន្មពីប្រេងឥន្ធនៈ។ ហើយទាំងនេះគឺជារថយន្តអគ្គិសនីដែលក្រុមហ៊ុនផលិតរថយន្តធំៗនានាត្រៀមនឹងដាក់លក់សម្រាប់ឆ្នាំ ២០២២ នេះ។ ១. Ford’s F-150 Lightning  រថយន្តនេះនឹងត្រៀមដាក់លក់នៅចុងខែ មីនា ឆ្នាំ២០២២ ជាមួយនឹងតម្លៃចេញពីរោងចក្រ ចាប់ផ្តើមពី ៤០,០០០ ដុល្លារ ហើយសមត្ថភាពនៃរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Ford មួយនេះសាកភ្លើងពេញអាចបើកបរបានចំងាយ ៤៨២ គីឡូម៉ែត្រ ជាមួយនឹងថាមពលអាគុយអគ្គិសនីដែលអាចបង្កើតកម្លាំងបានរហូតដល់ ៥៦៣ សេះ។    ២. Rivian R1S  R1S SUV ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមដឹកជញ្ជូនដល់អតិថិជននៅខែ មីនា ឆ្នាំ ២០២២ ជាមួយនឹងតម្លៃចាប់ផ្តើមពី ៧០,០០០ ដុល្លារ ដែលតម្លៃដ៏ថ្លៃមួយនេះនឹងអតិថិជនវានឹងផ្តល់សមត្ថភាពឱ្យ Rivian អាចបើកបរបានចំងាយ ៥០៨ គីឡូម៉ែត្រនៃការសាកថ្មមួយពេញ ហើយវាក៏មានសមត្ថភាពអាចបង្កើតកម្លាំងបាន ៧៥០ សេះ នៃ R1S មួយនេះ។    ៣​. Nissan Ariya  ពីក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុន Nissan បានសន្យានឹងដាក់លក់រថយន្តអគ្គិសនីប្រភេទ Crossover ដែលមានរូបរាងយ៉ាងទាក់ទាញរបស់ខ្លួននៅក្នុងខែ មីនា ដោយតម្លៃនឹងចាប់ពី ៤៦,០០០ ដុល្លារសម្រាប់តម្លៃចេញពីរោងចក្រ។ សម្រាប់រថយន្តមួយនេះវានឹងផ្តល់អោយនូវបទពិសោធន៍នៃការបើកបរដ៏សប្បាយរីករាយនៅចំងាយ ៤៨២ គីឡូម៉ែត្រ នៅពេលដែលវាសាកថ្មពេញ។    ៤. Hyundai Ioniq  SUV ខ្នាតតូចនេះនឹងក្លាយជារថយន្តអគ្គិសនីដំបូងគេបង្អស់របស់ក្រុមហ៊ុន Hyundai ត្រៀមនឹងចេញលក់នៅចុងខែ ធ្នូ  ក្នុងតម្លៃចាប់ផ្តើម ៣៩,៧០០ ដុល្លារ សម្រាប់តម្លៃចេញពីរោងចក្រ ហើយសម្រាប់សមត្ថភាពនៃការសាកថ្មពេញម្តងវាអាចបើកបរបានចំងាយ ៤៨២ គីឡូម៉ែត្រ។    ៥. BMW iX រថយន្ត SUV អគ្គិសនីដំបូងបង្អស់របស់ក្រុមហ៊ុនផលិតរថយន្តប្រណីតរបស់អាល្លឺម៉ង់នឹងមកដល់សម្រាប់អតិថិជននៅសហរដ្ឋអាមេរិកក្នុងខែ មីនា ឆ្នាំ ២០២២។ ជាមួយនឹតម្លៃចេញពីរោងចក្រនៃ iX មានតម្លៃចាប់ពី ៨៣,២០០ ដុល្លារ និងមានកម្លាំងអតិបរមា ៥២៣ សេះ ហើយអាចបើកបរចម្ងាយរហូតដល់ ៤៨២ គីឡូម៉ែត្រនៅពេលសាកថ្មពេញ។    ៦. Lucid Air Pure ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលមានមូលដ្ឋាននៅទីក្រុង Newark រដ្ឋកាលីហ្វ័រញ៉ា បានបញ្ចេញរថយន្តដំបូងរបស់ខ្លួនគឺ Lucid Air នៅឆ្នាំនេះ ដែលមានតម្លៃប្រហែល ៧៧,០០០ ដុល្លារ បើប្រៀបធៀបទៅនឹងតម្លៃ ១៦៩,០០០ ដុល្លារ សម្រាប់ Dream Edition ដែលមានប្រសិទ្ធភាពខ្ពស់។ Air Pure ត្រូវបានគេរំពឹងថានឹងវាយលុកទីផ្សារនៅចុងឆ្នាំ ២០២២ ហើយទំនងជានឹងអាចបើកបរបានចំងាយ ៦៤៤គីឡូម៉ែត្រ នៅពេលដែលវាសាកថ្មពេញ។    ៧. Cadillac Lyriq  រថយន្តអគ្គិសនីដំបូងបង្អស់របស់ Cadillac គឺជារថយន្តប្រភេទ SUV ដែលនឹងដាក់លក់នៅចុងខែ មិថុនា ឆ្នាំ២០២២ នេះ។ វានឹងចាប់ផ្តើមពីតម្លៃជិត ៥៩,០០០ ដុល្លារ Lyriq នឹងមានចម្ងាយជាង ៤៨២ គីឡូម៉ែត្រ ក៏នឹងក្លាយជារថយន្តដំបូងគេនៅលើទីផ្សារជាមួយនឹង Platform Ultium EV ថ្មីរបស់ GM ដែលជាប្រព័ន្ធថ្មជំនាន់ក្រោយបង្ហាញពីតម្លៃថោកជាង និងមានប្រសិទ្ធភាពជាងអាគុយ EV ស្តង់ដារ។    ៨. Kia EV6  EV6 មានតម្លៃមូលដ្ឋាន ៥៦,០០០ ដុល្លារ និងមានចម្ងាយឆ្ងាយជាង ៤៨២ គីឡូម៉ែត្រ វាក៏មានបំពាក់មកជាមួយនឹងការសាកថ្មល្បឿនលឿនបំផុតជាមួយនឹងប្រព័ន្ធ ៨០០ វ៉ុល ដែលអាចកើនថ្មពី ១០% ទៅ ៨០% ក្នុងរយៈពេលត្រឹមតែ ១៨ នាទីប៉ុណ្ណោះ៕ 

ក្រុមហ៊ុនផលិតរថយន្តទាំងពីរនេះត្រូវបានអតិថិជនដាក់ពាក្យបណ្តឹងពីបទចោរកម្មរថយន្ត

  • News

ដំណឹងនៃការបាត់រថយន្តបានក្លាយទៅជាប្រធានបទយ៉ាងក្តៅគគុកក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដែលកំពុងរីករាលដាលយ៉ាងខ្លាំងរហូតធ្វើឱ្យក្រុមហ៊ុនមួយចំនួនត្រូវបានរងការស្តីបន្ទោសពីម្ចាស់រថយន្ត ដែលមិនបានបំពាក់ឧបរណ៍ដែលជួយការពារសុវត្ថិភាពរថយន្តរបស់ពួកគេ។ ជាក់ស្តែងថ្មីៗនេះតាមរយៈគេហទំព័របរទេសមួយបាននិយាយថារថយន្តរបស់ប្រទេសកូរ៉េទាំងពីរនេះដែលមាន Kia និង Hyundai បានក្លាយជាទីពេញចិត្តយ៉ាងខ្លាំងនៃលោកចោរ។ ចាប់តាំងពីឆ្នាំ ២០១៩ អត្រានៃការលួចគឺជិត ៣០ ដងក្នុងមួយថ្ងៃ រយៈពេលត្រឹមតែ ៦ ខែដំបូងប៉ុណ្ណោះ មកទល់ពេលនេះការលួចរថយន្តគឺជិត ១០,០០០ គ្រឿងទៅហើយ។ មូលហេតុរថយន្តរបស់ Kia និង Hyundai បានក្លាយជាមុខសញ្ញាសំខាន់ ព្រោះវាងាយស្រួលលួចដោយគ្រាន់តែប្រើប្រាស់ទួណឺវីសដើម្បីដោះសោរទ្វា និងដៃចង្កូត បន្ទាប់មកពួកចោរអាចបើកបររថយន្តបានដោយគ្មានសោរ ហើយភាគច្រើនរថយន្តទាំងអស់ត្រូវបានលួចតាមវិធីនេះ។ ទីក្រុងដែលមានករណីលួចរថយន្តនេះច្រើនបានកំពុងដាក់ពាក្យបណ្តឹងទៅក្រុមហ៊ុន Kia & Hyundai ដោយចោទប្រកាន់ក្រុមហ៊ុនថាមិនបានដំឡើងឧបករណ៍ការពារ និងប្រឆាំងអំពើចោរកម្ម ដូចជាឧបករណ៍ immobilizer ដែលជាឧបរណ៍សុវត្ថិភាពអេឡិចត្រូនិចដែលបំពាក់ជាមួយយានយន្តការពារម៉ាស៊ីនពីការចាប់ផ្តើមលុះត្រាតែមានសោត្រឹមត្រូវ ហើយវាក៏បានកាត់បន្ថយអត្រានៃការលួចរថយន្តរហូតដល់ទៅ ៤០%។  ដោយបារម្ភពីការខឹងសម្បារនៃម្ចាស់រថយន្ត និងមិនចង់មានជោគវាសនាដូចជាក្រុមហ៊ុន Kia និង Hyundai ក្រុមហ៊ុនជាច្រើនបានព្យាយាមបំពាក់ឧបករណ៍ការពាររថយន្តសារជាថ្មី។ តួយ៉ាងក្រុមហ៊ុន Volvo ដែលទើបតែប្រកាសថ្មីៗនេះថាខ្លួនកំពុងបានចាប់ដៃគូជាមួយក្រុមហ៊ុន Vodafone Automotive ដើម្បីផ្តល់ជូនអតិថិជនរបស់ខ្លួននូវគ្រឿងបន្លាស់តាមដានយានយន្តថ្មី ដើម្បីប្រយុទ្ធប្រឆាំងនឹងការលួចរថយន្ត និងឧក្រិដ្ឋកម្ម។ ឧបករណ៍នេះហៅថា Vodafone Automotive VTS S5 ដែលម្ចាស់រថយន្តអាចតាមដាន និងយករថយន្តរបស់ពួកគេមកវិញ ដោយមានជំនួយពីបណ្តាញមជ្ឈមណ្ឌលប្រតិបត្តិការសុវត្ថិភាពរបស់ Vodafone Automotive ដែលដំណើរការ ២៤/៧ ក៏ដូចជាជំនួយពីប៉ូលីសក្នុងតំបន់ទូទាំងប្រទេស រួមទាំងឧបករណ៍ប្រើប្រាស់បច្ចេកវិទ្យា Internet of Things (IoT) ដែលវាអាចកំណត់ទីតាំងរបស់រថយន្តបានរហូតដល់ ១០ ម៉ែត្រ។

Copy link Success.

×

ព័ត៌មានពេញនិយម

ស្លាក

ទាញយកកម្មវិធីដោយឥតគិតថ្លៃ