ក្រុមហ៊ុន Kia នាំយករថយន្តអគ្គិសនីថ្មីរបស់ខ្លួនត្រៀមដាក់លក់នៅលើទីផ្សារឆាប់ៗនេះ

មើល: 855

Kia EV6 គឺជាប្រភេទ Crossover ដ៏គួរអោយទាក់ទាញដែលមានតម្លៃសមរម្យ ហើយអ្វីដែលពិសេសជាងនេះទៅទៀត វាមានការរចនាម៉ូដដ៏ទាន់សម័យផងដែរ។ ថ្មីៗនេះក្រុមហ៊ុន Kia មានផែនការធំសម្រាប់អនាគតដ៏មានថាមពលរបស់ខ្លួន ដែលរួមមានការដាក់បង្ហាញម៉ូដែលមួយចំនួនក្នុងពេលប៉ុន្មានឆ្នាំខាងមុខ។

ការប្រកាសដ៏គួរឱ្យចាប់អារម្មណ៌បំផុតគឺទាក់ទងនិងម៉ូដែលថ្មី  EV9 ដែលជារថយន្តអគ្គិសនីដ៏លេចធ្លោរបស់ម៉ាកយីហោនេះដោយគ្រោងនិងបង្ហាញខ្លួននៅឆ្នាំ ២០២៣ ជាប្រភេទ SUV ខ្នាតធំនឹងក្លាយជារថយន្តដំបូងគេក្នុងចំណោមរថយន្តអគ្គិសនីជាច្រើននឹងចេញលក់នៅចន្លោះឆ្នាំក្រោយនេះ។ ម៉ូដែល EV9 នេះមានសមត្ថផ្តល់ចម្ងាយបានប្រហែល ៥៣៩ គីឡូម៉ែត្រក្នុងអំលុងពេលសាកថ្មពេញ។

ដែលវាក៏មានបំពាក់នូវយ៉ាន់កង់ស្ព័រទំហំ ២២ អ៊ីង កាមេរ៉ាជំនួសកញ្ចក់ទ្វារធម្មតា និងកំណែនៃការរចនាប៉ាណាថ្មីដែលមានឈ្មោះថា Digital Tiger Face។ ចំពោះផ្នែកខាងក្នុងមានកៅអីបីជួរ ដំបូលកញ្ចក់បែប Panoramic កុងសូលកណ្តាលដ៏ទាក់ទាញ និងអេក្រង់បង្ហាញព័ត៌មានកម្សាន្តកណ្តាលទំហំ ២៧ អ៊ីញ។

រីឯលក្ខណៈពិសេសមួយទៀតរបស់ម៉ូដែលនេះគឺកៅអីខាងក្នុងកាប៊ីនដែរអាចធ្វើការបតបែនបានតាមកាលៈទេសៈដោយហៅថា របៀបសកម្ម គឺសម្រាប់នៅពេលអ្នកកំពុងបើកបរធម្មតា ប៉ុន្តែនៅពេលដែលចតរថយន្តវាក៏ប្តូរទៅជា Pause mode ដោយ ជួរទីមួយ និងទីបីបែរមកទល់មុខគ្នា ឯជួរទីពីរបត់ចុះក្រោមអាចធ្វើជាតុបាន។

គួរបញ្ជាក់ផងដែរថាក្រៅពីរថយន្ត EV9 ក្រុមហ៊ុនក៏មានគោលបំណងបញ្ចេញរថយន្តប្រើថាមពលអគ្គិសនីចំនួនពីរម៉ូដែលក្នុងមួយឆ្នាំចាប់ពីឆ្នាំ ២០២៣ តទៅ ដើម្បីមានរថយន្ត EV លក់បាន ១៤ ម៉ូដែលត្រឹមឆ្នាំ ២០២៧ ។ ក្រុមហ៊ុនក៏បានបន្ថែមថាម៉ូដែលទាំងនេះនឹងជួយក្នុងការពង្រឹងជំហររបស់ខ្លួនក្នុងនាមជាក្រុមហ៊ុនពិភពលោក។

ហើយការផលិតរថយន្តនេះមានគោលបំណងបង្កើនចំណែកទីផ្សាររបស់ខ្លួននៅក្នុងផ្នែកអគ្គិសនី ដោយចាប់ផ្តើមជាមួយនឹងការលក់ ១៦០,០០០ គ្រឿង នៅឆ្នាំនេះ ក្រុមហ៊ុនក៏មានគោលបំណងបង្កើនចំនួនលក់អោយបាន ៨០៧,០០០ គ្រឿងនៅឆ្នាំ ២០២៦ រហូតដល់ ១.២ លានគ្រឿងនៅឆ្នាំ ២០៣០៕ 

អត្ថបទដោយ៖ ស្រីនុត 

 

ចែករំលែក:
ស្លាក:

Relate Post

ក្រុមហ៊ុន KIA គ្រោងនឹងដាក់បង្ហាញរថយន្ដម៉ូដែល Telluride ស៊េរីឆ្នាំ ២០២៣ លើទីផ្សារឆាប់ៗនេះ

  • News

ថ្មីៗនេះក្រុមហ៊ុន Kia បានបញ្ចេញនូវម៉ូដែលថ្មីមួយគឺ Telluride ស៊េរីឆ្នាំ ២០២៣ ដែលជាម៉ូដែលមួយដែលបានឈ្នះពានរង្វាន់ MotorTrend ប្រចាំឆ្នាំ ២០២០ នៅពេលបង្ហាញខ្លួនដំបូងរបស់វា។ ឥលូវនេះអ្វីដែលកាន់តែល្អប្រសើរជាងមុននោះគឺក្រុមហ៊ុន Kia បានធ្វើការរចនារូបរាងខាងក្រៅកាន់តែអស្ចារ្យដែលវាបានបំពាក់ជាមួយនឹងម៉ាស៊ីន X-Line និង X-Pro សម្រាប់ថាមពលក៏ខ្លាំងជាងមុនជាមួយស៊េរីថ្មីនេះ។ ម៉ូដែលនេះមានពណ៌ជាច្រើនសម្រាប់ជ្រើសរើសមានដូចជា ពណ៍ខៀវក្រម៉ៅ, ពណ៌ឈាមជ្រូក និង ពណ៌បៃតងចាស់។ អ្វីដែលប្លែកជាងមុននោះគឺចង្កៀងខាងមុខ ស្តុបខាងក្រោយ បានរចនាឡើងយ៉ាងប្រណិតដែលពិសេសជាងម៉ូដែលមុនៗ។ បើក្រឡេកមើលនៅផ្នែកខាងក្នុងវិញដែលវាមានកៅអីបីជួរ ដែលអាចផ្ទុកអ្នកដំណើរបានរហូតដល់ប្រាំបីទៅប្រាំបួនអ្នកជាមួយផ្ទៃតាប្លូដ៏ស្រស់ស្អាតនឹងដៃចង្កូតរចនាឡើងថ្មី និងអេក្រង់ដែលលាតសន្ធឹងពីខាងមុខអ្នកបើកបរដល់ពាក់កណ្តាលនៃរថយន្តមានទំហំ ១២.៣ អ៊ីង។ សម្រាប់ម៉ូដែល Telluride ស៊េរីឆ្នាំ ២០២៣ វាមានជម្រើសថ្មីចំនួនពីរសំរាប់ជ្រើសរើសគឺ X-Line និង X-Pro ដោយ X-Line មានកម្ពស់ពីដីខ្ពស់ជាងមុន ១ សង់ទីម៉ែត្រ និងមានកង់ទំហំ ២០ អ៊ីញ។ រីឯជម្រើស X-Pro វិញក៏មានកង់ទំហំ ២០ អ៊ីង និងអាចសណ្តោងបានទម្ងន់បានរហូតដល់ ២៤៩៤ គីឡូក្រាម។ រថយន្ដមួយនេះវាបានបំពាក់ជាមួយម៉ាស៊ីន V6 ចំណុះ ៣.៨ លីត្រ បង្កើតបានកម្លាំង ២៩១ សេះ ដែលវាដំណើរការដោយប៉ុងទាំងពីរ និងប្រើប្រាស់ប្រអប់លេខស្វ័យប្រវត្តិប្រាំបីវគ្គ។ ជាមួយជម្រើស X-Line និង X-Pro ក្រុមហ៊ុន Kia បានបង្កើនប្រពន័្ធសុវត្ថិភាពការពារជាមួយការប៉ះទង្គិច និងប្រព័ន្ធជំនួយរក្សាគន្លងផ្លូវ ប្រពន័្ធជំនួយការបើកបរលើផ្លូវហាយវេ ហើយក្រុមហ៊ុនក៏បានបន្ថែមប្រព័ន្ធដែលអាចគ្រប់គ្រង់ដឹងពីស្លាកសញ្ញារហាមឃាត់បានយ៉ាងល្អ។ ជាមួយនឹងព័ត៍មានពីតម្លៃ និងពេលវេលាដាក់លក់នឹងមកដល់ឆាប់ៗនេះ៕ អត្ថបទដោយ៖ សូនីតា

រថយន្ត Range Rover ទាំងអស់នឹងក្លាយជាម៉ូដែលអគ្គិសនីសុទ្ធត្រឹមឆ្នាំ ២០៣០

  • News

ក្នុងរយៈពេលបុ៉ន្មានឆ្នាំកន្លងមកនេះឧស្សាហ៍កម្មផលិតរថយន្តដែលប្រើប្រាស់ថាមពលអគ្គីសនីមានការកើនឡើងជាបន្ដរបន្ទាប់។ ដោយឡែកបច្ចុប្បន្ននេះមានម៉ាកយីហោរជាច្រើនក៏កំពុងតែដាក់បង្ហាញលើទីផ្សារផងដែលមានដូចជាក្រុមហ៊ុន Tesla ,Kia ,Honda ,BYD និងមានក្រុមហ៊ុនផលិតរថយន្ដរបស់ចិនជាច្រើនទៀតផងដែរ។ ហើយថ្មីៗនេះក្រុមហ៊ុន Jaguar Land Rover ក៏នឹងមានគំរោងដ៏ធំមួយនឹងបានសន្យាថានៅបុ៉ន្មានឆ្នាំខាងមុខទៀតក្រុមហ៊ុននឹងផលិតរថយន្ដម៉ូដែល Range Rover ជំនាន់ថ្មីដែលបំពាក់ជាមួយថាមពលអគ្គីសនីទាំងស្រុង។ ជាការពិតណាស់ JLR នឹងត្រូវបង្កើនថាមពលអគ្គិសនីក្នុងជួរម៉ូដែលរបស់ខ្លួនដើម្បីសម្រេចបាននូវគោលដៅរបស់ពួកគេ។ ហើយបច្ចុប្បន្ននេះរថយន្តត្រូវបានបំពាក់មកជាមួយប្រព័ន្ធ Hybrid បណ្តើរៗលើម៉ូដែល Range Rover  រួចមកហើយនឹងកំណែ Plug-in Hybrid របស់ Defender ក៏កំពុងដំណើរការផងដែរ។ ទីបំផុត Range Rover សេ៊រីថ្មីត្រូវបានបង្ហាញហើយប្រហែលជាការទទួលយកដ៏ធំបំផុតគឺជាព័ត៌មានផ្លូវការដែលរថយន្ត SUV ជំនាន់ទី ៥ នឹងប្រើប្រាស់ជាមួយអគ្គិសនីពេញលេញនឹងធ្វើឱ្យការផ្លាស់ប្តូរទៅជាម៉ូដែលអគ្គិសនីទាំងអស់អោយកាន់តែងាយស្រួល។ រថយន្តអគ្គិសនីដែលមានទំហំធំមិនទាន់បានជ្រៀតចូលទៅក្នុងទីផ្សារខ្លាំងនៅឡើយដូច្នេះហើយ Land Rover មានឱកាសកំណត់ស្តង់ដារថ្មីជាមួយនឹង Range Rover EV។ សម្រាប់ក្រុមហ៊ុន Jaguar វិញវាក៏បានប្រកាសកាលពីឆ្នាំមុនថាខ្លួននឹងក្លាយជាក្រុមហ៊ុនផលិតរថយន្តសម្រាប់តែរថយន្ត EV នៅឆ្នាំ ២០២៥។ លោក Rossella Cardone ដែលជាប្រធានការិយាល័យនិរន្តរិ៍ភាពនៅ JLR បាននិយាយថា នៅពេលដែលយើងផ្លាស់ប្តូរពីមហិច្ឆតាទៅជាសកម្មភាពឥឡូវនេះយើងកំពុងបញ្ចូលវាទៅក្នុងហ្សែន Jaguar Land Rover ដើម្បីកាត់បន្ថយការបំភាយឧស្ម័ន។ រថយន្តម៉ូដែល Range Rover អគ្គិសនីថ្មីនេះត្រូវបានគេរំពឹងទុក្ខថានឹងអាចធ្វើដំណើរបានគ្រប់ស្ថានភាពផ្លូវលំបាកៗហើយក្រុមហ៊ុន  JLR នឹងបង្ហាញពេលវេលាច្បាស់លាស់នៅឆ្នាំ ២០៣០ ខាងមុខនេះ៕ អត្ថបទដោយ៖ សូនីតា

រថយន្តអគ្គិសនី Pickup របស់ Ford បំពាក់កញ្ចប់ថ្មធំមានតម្លៃជិត ១០ ម៉ឺនដុល្លារចេញពីរោងចក្រ

  • News

ក្រុមហ៊ុន Ford Motor Company គឺជាក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិក ដែលកំពុងតែប្រកួតប្រជែងជាខ្លាំងនៅទីផ្សាររថយន្តនាពេលបច្ចុប្បន្ន ជាពិសេសសម្រាប់រថយន្តដែលជាបច្ចេកវិទ្យាថ្មីដំណើរដោយថាមពលអគ្គិសនីសុទ្ធ។ ក្រុមហ៊ុនធ្លាប់បានបង្ហាញរួចមកហើយនូវម៉ូដែលអគ្គិសនីរបស់ខ្លួនកាលពីឆ្នាំមុន ដែលមានទាំងរថយន្ត Mustang អគ្គិសនី និង ប្រភេទភីកអាប់អគ្គិសនី ។ Ford F-150 Lightning ដែលជារថយន្តភីកអាប់អគ្គីសនីដំបូងគេដែលបង្ហាញខ្លួននៅលើទីផ្សារ ហើយក្រុមហ៊ុនក៏ទើបតែធ្វើការដឹកជញ្ជូនជូនអតិថិជនកាលពីពេលថ្មីៗ ដោយស៊េរីឆ្នាំ ២០២២ មកជាមួយនឹងតម្លៃចេញពីរោងចក្រចាប់ពី ៣៩,៩៧៤ ដុល្លារ សម្រាប់ Option F-150 lightning Pro និងអាចឡើងដល់ ៩០,៨៧៤ ដុល្លារសម្រាប់ Option Platinum ដ៏ប្រណិត។ បើនិយាយសម្រិតនៃកញ្ចប់ថ្មដែលបំពាក់នៅលើ F-150 Lightning Pro ជាមួយនឹងកញ្ចប់ថ្មតូច ៩៨ គីឡូវ៉ាត់ម៉ោង នឹងអាចបើកបរបានចំងាយ ៣២០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង។ លើសពីនោះ Ford នឹងផ្តល់ថាមពលថ្មធំជាង ១៣១ គីឡូវ៉ាត់ម៉ោង ដែលផ្តល់ការបើកកាន់តែឆ្ងាយ ហើយប្រាកដណាស់វាត្រូវបានជ្រើសរើសបំពាក់នៅលើ Lightning Platinum ដ៏ប្រណិតបំផុត ជាមួយនឹងកំណែដ៏មានឥទ្ធិពលបំផុតដែលមានកម្លាំងសរុប ៥៦៣ សេះ និងកម្លាំងបង្វិល ១០៥០ ញូតុនម៉ែត្រ ដោយសារម៉ូទ័រពីររបស់វា។ Linda Zhang ដែលជាប្រធានវិស្វករកម្មវិធីសម្រាប់ F-150 Lightning បាននិយាយថា យើងផ្តោតលើការបន្តធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពលរបស់យើងសម្រាប់ Lightning ហើយក្រុមការងារពិតជារីករាយក្នុងការផ្តល់នូវលទ្ធផលទាំងនេះសម្រាប់អតិថិជនរបស់យើង។ ម៉ូដែល F-150 Lightning មានការប្រកួតប្រជែងខ្ពស់ជាមួយនឹងរថយន្តអគ្គីសនី ផ្សេងទៀតនៅលើទីផ្សារ ទាំងរថយន្តប្រភេទ Truck និង SUV ៕ អត្ថបទដោយ៖ សូនីតា

ក្រុមហ៊ុន Kia កំពុងអភិវឌ្ឍន៍អំពូល Puddle ថ្មីដែលអាចឱ្យម្ចាស់រថយន្តរចនាតាមចំណង់ចំណូលចិត្ត

  • News

Kia គឺជាក្រុមហ៊ុនផលិតរថយន្តចំណាស់ជាងគេបំផុតរបស់ប្រទេសកូរ៉េ ដែលបានបង្កើតឡើងក្នុងខែឧសភា ឆ្នាំ ១៩៤៤ ។ ក្រឡេកមកមើលពេលបច្ចុប្បន្ននេះក្រុមហ៊ុន Kia កំពុងតែប្រែក្លាយខ្លួនទៅជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែរមានតម្លៃសមរម្យសម្រាប់ផ្តល់ឱ្យអតិថិជនរបស់ពួកគេ។ ទន្ទឹមជាមួយគ្នានេះដែលក្រុមហ៊ុន Kia ក៏គ្រោងនឹងបង្ហាញរថយន្ត EV9 ថ្មីរបស់ខ្លួននៅឆ្នាំក្រោយនេះផងដែរ។ ការប្រកាសរបស់ក្រុមហ៊ុន Kia ទាំងពីរនេះបានធ្វើឱ្យអ្នកគាំទ្រមានការពេញចិត្តជាខ្លាំងជាមួយនឹងតម្រូវការនាពេលបច្ចុប្បន្ន។ ថ្មីៗនេះផងដែរក្រៅពីការប្រកាសនៃវត្តមានរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Kia យើងក៏បានប្រទះឃើញនូវប៉ាតង់ថ្មីដោយ Kia កំពុងធ្វើការទៅលើប្រព័ន្ធពន្លឺភ្លើងដោយវាអាចផ្លាស់ប្តូររូបភាពទៅតាមអ្វីដែលយើងចង់បាន។ បើតាមរូបភាពពីសារព័ត៌មាន CarBuzz បានបង្ហាញឱ្យឃើញនូវម៉ូដែលរថយន្ត Kia Sportage ដោយមានរូបភាពផ្សេងៗនៃពន្លឺភ្លើងដែលបានបញ្ចាំងទៅលើដី។ ក្រុមហ៊ុន Kia បានបញ្ជាក់ថា ការបង្កើតនូវប្រព័ន្ធពន្លឺភ្លើងមួយនេះវាអាចជួយឱ្យអ្នកងាយស្រួលក្នុងការបោះជំហានចូលទៅក្នុងរថយន្តជាមួយនឹងពន្លឺភ្លើងផ្នែកខាងក្រោមនៃទ្វាររថយន្ត ។ Kia បានបន្ថែមទៀតថា វាពិតជាងាយស្រួលក្នុងការសម្គាល់នូវរថយន្តរបស់អ្នកខណៈពេលដែលកំពុងតែចតចោលនៅកន្លែងណាមួយឬនៅក្នុងស្ថានភាពដែលងងឹតខ្លាំង។ ជាមួយគ្នានេះដែរវាក៏អាចឱ្យអ្នកបើកបរផ្សេងទៀតងាយស្រួលក្នុងការចតឆ្ងាយពីរថយន្តរបស់អ្នកដើម្បីជៀសវាងទៅលើការប៉ះទង្កិចណាមួយដែលនឹងអាចកើតមានឡើង។ អត្ថបទដោយ៖ សាល សក្កណា

រថយន្ត BMW i3 ជាច្រើនគ្រឿងត្រូវបានប្រទះឃើញបោះបង់ចោលនៅកណ្តាលព្រៃនៃកោះជេជូ ប្រទេសកូរ៉េ

  • News

រថយន្តអគ្គិសនីម៉ូដែល BMW i3 ជាច្រើនគ្រឿងត្រូវគេបោះបង់ចោលនៅកណ្តាលព្រៃនៅជាប់ផ្លូវលើភ្នំ Goseong សង្កាត់ Awol នៃទីកោះ Jeju ប្រទេសកូរ៉េ។ បើតាមគេហទំព័ររបស់ Korea Times បានចុះផ្សាយថារថយន្តទាំងនោះត្រូវបានក្រុមហ៊ុនជួលរថយន្តទុកចោល បន្ទាប់ពីក្រុមហ៊ុនបានក្ស័យធន។ យោងតាមរបាយការណ៍ក្នុងស្រុកបន្ទាប់ពីក្រុមហ៊ុនបានក្ស័យធនរថយន្តទាំងអស់ មិនអាចដំណើរការបានទៀតទេ នឹងត្រូវបានទុកចោលជាបណ្ដោះអាសន្ន។ ចាប់ពីឆ្នាំ ២០១៦ រហូតដល់ឆ្នាំ ២០១៧ ក្រុមហ៊ុនបានទិញរថយន្ដម៉ូដែល BMW  i3s ចំនួន ២០០ គ្រឿងតាមរយៈការបង់រំលស់ប្រចាំខែ ក៏ប៉ុន្តែអាជីវកម្មមួយនេះមិនដំណើរការល្អនោះទេ ហើយក្រុមហ៊ុនក៏បានក្ស័យធន ដោយមិនអាចសងប្រាក់កម្ចីនិងពន្ធដែលនៅសេសសល់រថយន្តទាំងអស់ក៏ត្រូវបានរឹបអូស។ ចំណែកឯសារព័ត៌មានក៏បានអោយដឹងថាក្រុមហ៊ុន BMW នៅប្រទេសកូរ៉េបានទទួលយល់ព្រមពីតុលាការកាលពីថ្ងៃទី ១៧ ខែឧសភា ដើម្បីទទួលបានរថយន្តដែលបោះបង់ចោលតាមរយៈការដេញថ្លៃមួយ។ ហើយនេះក៏មិនមែនជាលើកទីមួយទេដែលក្រុមហ៊ុនជួលរថយន្តនៅលើកោះមួយនេះបានធ្វើរឿងបែបនេះ ក្រុមហ៊ុនមួយចំនួនជ្រើសរើសការបោះបង់ចោលរថយន្ត ព្រោះតែត្រូវចំណាយពេលយូរក្នុងការជួសជុលរថយន្តអគ្គិសនីជាងរថយន្តប្រើសាំងធម្មតា។ បើតាមសំដីអ្នកធ្វើការនៅក្រុមហ៊ុនមួយដែលកាន់កាប់រថយន្ដម៉ូដែល BMW i3 ១០គ្រឿង បាននិយាយថាវាមានហិរញ្ញវត្ថុច្រើនលើសលប់ក្នុងការគ្រប់គ្រងរថយន្តជួលប្រភេទអគ្គិសនីបើប្រៀបធៀបទៅនឹងរថយន្តដែលមានម៉ាស៊ីនចំហេះខាងក្នុង។ រដ្ឋាភិបាលគ្រប់គ្រងកោះ Jeju បានហាមឃាត់ក្រុមហ៊ុនជួលមិនឱ្យលក់ ឬបោះចោលរថយន្តអគ្គីសនីរបស់ពួកគេដែលបានទិញដោយមានជំនួយឥតសំណងរបស់រដ្ឋាភិបាលក្នុងរយៈពេលពីរឆ្នាំដំបូង ដោយសារតែប្រាក់ជំនួយឥតសំណងរបស់រដ្ឋាភិបាលមានចំនួនច្រើន។ សម្រាប់ម៉ូដែល i3 ឆ្នាំ ២០១៨ ដែលលក់ក្នុងតម្លៃ ៦០ លានវ៉ុន (៤៩,៤០១ ដុល្លារ) រដ្ឋាភិបាលបានចំណាយប្រាក់ឧបត្ថម្ភជិត ១៧ លានវ៉ុន(១៣,៩៩៧ ដុល្លារ) ប៉ុន្តែមិនមានច្បាប់បច្ចុប្បន្នអនុញ្ញាតឱ្យរដ្ឋាភិបាលយកមកវិញនូវប្រាក់ឧបត្ថម្ភដែលក្រុមហ៊ុនជួលដើម្បីទិញរថយន្តសូម្បីតែក្រុមហ៊ុនទាំងនោះក្ស័យធន់។ ខាងសារព័ត៌មានបានរាយការណ៍ថា រហូតមកដល់ចុងឆ្នាំ ២០២០ រដ្ឋាភិបាល Jeju បានឃើញរថយន្តអគ្គីសនីជាង ៤,១០០ គ្រឿងត្រូវបានទិញនៅលើកោះនេះជាមួយនឹងការឧបត្ថម្ភរហូតដល់ ៥៨ ពាន់លានវ៉ុន(៤៧,៧៥៤,៨៩៧ ដុល្លារ)៕  

Copy link Success.

×

ព័ត៌មានពេញនិយម

ស្លាក

ទាញយកកម្មវិធីដោយឥតគិតថ្លៃ