តម្លៃរថយន្ត Mazda 3 ឆ្នាំ ២០២២ មានការកើនឡើងជាងឆ្នាំមុនៗ

មើល: 10619

មិនមានការផ្លាស់ប្តូរអ្វីធំដុំណាមួយនោះទេចំពោះរថយន្ត Mazda ដែលជាប្រភេទរថយន្ត Sport នឹង hatchback ។ ប៉ុន្តែយើងក៏មានជម្រើសថ្មីបន្ថែមទៀតដែលអាចអោយអ្នកជ្រើសរើសបានសម្រាប់ម៉ូឌែលឆ្នាំ ២០២២នេះ។ Mazda ក៏បានបញ្ជាក់ផងដែរថាសម្រាប់ម៉ូឌែលឆ្នាំ ២០២២ នេះនឹងចាប់បង្ហាញក្នុង showroom ដែលមាននៅតាម Dealer របស់ខ្លួននៅរដូវរងារនេះ។

ចំនុចលេចធ្លោរបស់ Mazda 3 គឺ ខ្លប់ខាងក្រោយដ៏ធំទូលាយ នឹង ពណ៍ដែលមើទៅគួរអោយទាក់ទាញ។ ចំពោះខ្លប់ខាងក្រោយវាមិនថ្មីសម្រាប់ Mazda ផ្សេងៗ នោះទេតែវាថ្មីសម្រាប់ម៉ូឌែល 3 នេះ។ ហើយម៉ូឌែលនេះវាភ្ជាប់មកជាមួយម៉ាស៊ីន skyactiv-G I 4 ចំណុះ ២.០ លីត្រ នឹងប្រអប់លេខស្វ័យប្រវត្តិ ៦ វគ្គ។

ហើយពណ៍ Polymetal Gray Metallic គឺគ្របដណ្ដប់ពេញផ្ទៃរថយន្ត ជាមួយនឹងកងខ្មៅរលោង។ ផ្ទៃខាងក្នុងធ្វើពីស្បែកក្រហម ដែលបូករួមទាំងប្រព័ន្ធសំឡេង Bose speaker ១២គ្រាប់ ជាមួយនឹងសំណាញធុងបាសអាលុយមីញ៉ូម។ Version របស់ Sedan នឹងដាក់លក់ក្នុងតម្លៃ ២៧,៤១៥ ដុល្លារ ខណៈ Hatchback មានតម្លៃដល់ទៅ ១៨,៤១៥ ដុល្លារ។ 

សម្រាប់តម្លៃរបស់ Mazda 3 ឆ្នាំ ២០២២ មានការកើនឡើងមិនត្រឹមតែតម្លៃមូលដ្ធានប៉ុណ្ណោះទេ ថែមទាំងសេវាដឹកជញ្ញូនផងដែរ។ នៅឆ្នាំ ២០២១ តម្លៃដឹកជញ្ញូនមានចាប់ពី ៩២០ ដុល្លារ ទៅ ៩៤៥ ដុល្លារ ហើយមកដល់ឆ្នាំ២០២២ យើងឃើញតម្លៃកើនឡើងដល់ ១,០១៥ ដុល្លារ។

ចំពោះម៉ូឌែលផ្សេទៀតគឺមានតម្លៃឡើងចុះទៅតាមប្រភេទ ម៉ាស៊ីន ឫក៏ option ផ្សេងៗគ្នា ដូចជាម៉ូឌែល Mazda 3  S Premium គឺមានតម្លៃ ២០,០០០ ជាងប៉ុណ្ណោះ បើសិនជាlលោកអ្នកចង់បាន Option AWD ឫប្រព័ន្ធដែលដំណើរការដោយកង់ទាំងអស់ ត្រូវចំណាយបន្ថែមចំនួន ១,៤០០ ទៀត ហើយបូករួមជាមួយសេវាដឹកជញ្ជូន សម្រាប់ម៉ូឌែលនេះ​៕​

 

ចែករំលែក:
ស្លាក:

Relate Post

ក្រុមហ៊ុន Toyota បានបន្ថែមជម្រើសថ្មីលើម៉ូដែល Corolla ស៊េរីឆ្នាំ ២០២២ ដែលមានរូបរាងកាន់តែទាក់ទាញ

  • News

ម៉ូដែល Toyota Corolla គឺជាប្រភេទរថយន្ដ Sedan សម័យថ្មីដែលផ្ដល់ជូនក្នុងតម្លៃសមរម្យជាមួយជម្រើសម៉ូដេល Corolla ស្តង់ដារ ឬ Corolla Hybrid ។ ហើយការបន្ថែម ថ្មីនៃម៉ូដែល Corolla Apex ដែលនាំមកជាមួយម៉ាស៊ីន ២.០ លីត្រ មានស៊ីឡាំង ៤ ដូច Corolla SE និង XSE វាផលិតកម្លាំងបាន ១៦៩ សេះ និងកម្លាំងបង្វិល ២០៥ ញូតុនម៉ែត្រ នេះគឺជាម៉ាស៊ីនដែលអាចទទួលយកបានយ៉ាងល្អឥតខ្ចោះជាមួយនឹងថាមពលគ្រប់គ្រាន់ដើម្បីធ្វើឱ្យ Corolla មានភាពរីករាយក្នុងការបើកបរ។ ការពង្រឹងកំរិតបែប Sport របស់វាអាចប្រើបានជាមួយនឹងការបញ្ជូនដោយប្រអប់លេខដៃប្រាំមួយល្បឿននៅក្នុងរថយន្ត Corolla ។ កញ្ចប់ Option Apex នាំមកនូវការផ្លាស់ប្តូរដ៏អស្ចារ្យមួយចំនួនផ្សេងទៀតរួមទាំងបានកែសម្រួលប្រព័ន្ធជើងក្រោមកាន់តែមានភាពរឹងមាំជាងមុន។ ហើយជាពិសេសវាបានប្រើប្រាស់សំបកកង់ប្រភេទ Dunlop SportMaxx ទំហំ ១៨ អ៊ីង។ វាក៏ទទួលបានមុខងារស្តង់ដារ Apple CarPlay និង Android Auto នៅលើអេក្រង់ Touch screenទំហំ ៨ អ៊ីញ។ ដោយបានបំពាក់ប្រព័ន្ធ Speaker JBL ដែលនឹងមាននៅលើជម្រើស XSE និង Apex ។ ជាមួយរូបរាងខាងក្រៅនៃម៉ូដែលនេះបានបំពាក់ជាមួយកាងមួយជុំរថយន្ដហើយនៅខាងមុខបំពាក់ប៉ាណាថ្មីដែលមើលទៅកាន់តែអង្គអាច។ ហើយបច្ចេកវិទ្យាសុវត្ថិភាពមានការដាក់បញ្ចូលនូវប្រព័ន្ធ Safety Sense 2.0 suite របស់ Toyota ។ ដោយបច្ចេកវិជ្ជាជំនួយអ្នកបើកបរនេះនាំមកនូវហ្វ្រាំងសង្គ្រោះបន្ទាន់ដោយស្វ័យប្រវត្តិ ការគ្រប់គ្រងកន្លងផ្លូវជាមួយនឹងការគ្រប់គ្រងល្បឿនបើកបរបាន។ Corolla SE Apex ស៊េរីឆ្នាំ ២០២២ និងមានតម្លៃ ២៦,៧៣៥ ដែលចេញពីរោងចក្រ។ អត្ថបទដោយ៖ សូនីតា  

ម៉ូដែល Mercedes-AMG C43 ស៊េរីឆ្នាំ ២០២៣ កម្លាំងខ្លាំង ៤០២ សេះ ជាមួយនឹងស៊ីឡាំង ៤

  • News

បន្ទាប់ពីការមកដល់ថ្មីនៃរថយន្ត Mercedes-AMG C43 ស៊េរីឆ្នាំ ២០២៣ ។ វាគឺជាម៉ូដែលដ៏ពេញនិយមសម្រាប់ម៉ាកនេះចាប់តាំងពីវាត្រូវបានណែនាំកាលពីប៉ុន្មានឆ្នាំមុន។ ហើយការផ្លាស់ប្តូរដ៏ធំបំផុតភាគច្រើនកើតឡើងនៅក្នុង drivetrain រួមទាំង turbo អគ្គិសនីថ្មី និងប្រព័ន្ធ Hybrid វាបានមកជាមួយម៉ាស៊ីន M139 ចំណុះ ២.០ លីត្រ មានស៊ីឡាំងបួន។ ដែលអាចបង្កើនកម្លាំងបាន ៤០២ សេះ និងកម្លាំងបង្វិល ៥០០ ញូតុនម៉ែត្រ វាក៏មានការជំរុញល្បឿនបាន ១៣ សេះពីប្រព័ន្ធ Hybrid របស់រថយន្ត ហើយវាបញ្ចូនចលនាតាមរយៈប្រអប់លេខប្រាំបួនវគ្គស្វ័យប្រវត្តិ ដ៏ល្អឥតខ្ចោះរបស់ក្រុមហ៊ុន Mercedes ។ នៅខាងក្នុងកាប៊ីនក៏មើលទៅល្អជាងពេលមុនៗ ដែលរួមមានទាំងអេក្រង់ infotainment នៅលើកុងសុលកណ្តាលទំហំ ១១.៩ អ៊ីងថ្មី និងកុងទ័រល្បឿនឌីជីថលទំហំ ១២.៣ អ៊ីង ហើយប្រើប្រាស់ជាមួយប្រព័ន្ធ Apple CarPlay និង Android Auto ឥតខ្សែ។ វាបានធ្វើឱ្យផ្ទៃខាងក្នុងមានអារម្មណ៍បែបស្ព័រដោយដៃចង្កូត AMG បានរចនាដោយស្បែកដ៏ប្រណិតហើយនៅលើដៃចង្កូតរថយន្ដអាចជ្រើសរើសកំរិតបើកបរបានប្រាំជម្រើសមានដូចជា Slippery, Comfort, Sport, Sport + និង Individual ។ ហើយផ្នែកខាងក្រៅបានមកជាមួយប៉ាណាធំដែលមើលទៅកាន់តែអស្ចារ្យ ចង្កៀងខាងមុខបានបំពាក់ប្រភេទភ្លើង LED វាក៏បានបំពាក់ដោយស៊ីម៉ាំងប ៤ ដែលមើលទៅកាន់តែស្រស់ស្អាតបន្ថែមទៀត។ ម៉ូដែលមួយនេះប្រើប្រាស់ជាមួយយ៉ាន់កងស្តង់ដារទំហំ ១៨ អ៊ីង ហើយវាក៏មានជម្រើសយ៉ាន់កង់ដែលអាចរើសបានដោយមានទំហំ ១៩ និង ២០ អ៊ីញផងដែរ។ ជាក់ស្តែងរថយន្ដ Mercedes-AMG C43 ស៊េរីឆ្នាំ ២០២៣ គ្រោងនឹងចេញលក់នៅចុងឆ្នាំនេះ សម្រាប់តម្លៃវិញក្រុមហ៊ុននៅមិនទាន់បានបញ្ចេញនៅឡើយទេ៕ អត្ថបទដោយ៖ សូនីតា  

មានលុយត្រឹម ៩ ពាន់ដុល្លារជាងក៏អាចទិញរថយន្ដដែលមានការសន្សំសំចៃសាំងបាន

  • News

មួយរយៈពេលចុងក្រោយមកនេះពិភពលោកបន្តជួបវិបត្តិឥតឈប់ឈរបង្កទំនិញឡើងថ្លៃ ហើយជាពិសេសគឺតម្លៃនៃប្រេងសាំង។ សម្រាប់អ្នកបើកបរមួយចំនួនចាប់ផ្តើមគិតបារម្ភអំពីតម្លៃសាំង និងរថយន្តគ្មានបច្ចេកវិទ្យាសន្សំសំចៃប្រេង ប្រសិនបើពួកចង់បានលុះត្រាតែចំណាយលុយច្រើនសម្រាប់ទិញរថយន្តទាំងនោះ។ ប៉ុន្តែវាមិនដូច្នោះទេ សម្រាប់អ្នកដែលថវិការមានកំណត់ក្នុងការទិញរថយន្តថ្ងៃនេះយើងសូមនែនាំរថយន្តមួយម៉ូដែល ដែលមានតម្លៃធូរថ្លៃបំផុតនឹងពេញនិយមបំផុតនៅក្នុងទីផ្សារបច្ចុប្បន្នហើយវាផ្តល់នូវការសន្សំសំចៃប្រេងផងដែរ ហើយរថយន្តនោះត្រូវបានគេស្គាល់ថាជា Toyota Prius ស៊េរីឆ្នាំ ២០០៤ និង ២០០៥។ ក្រុមហ៊ុន Toyota បានដាក់លក់រថយន្ត Prius ជារថយន្តប្រភេទ Hybrid ដែលផលិតនិងមានទីផ្សារជាលក្ខណៈពាណិជ្ជកម្មដំបូងគេក្នុងពិភពលោក។ វាត្រូវបានដាក់លក់នៅប្រទេសជប៉ុនក្នុងឆ្នាំ ១៩៩៧ និងនៅទូទាំងពិភពលោកក្នុងឆ្នាំ ២០០១ ។ ហើយបច្ចុប្បន្ននេះម៉ូដែលមួយនេះនៅតែមានឈ្មោះល្បីល្បាញយ៉ាងខ្លាំង មិនថាទីផ្សារបរទេសនឹងនៅក្នុងទីផ្សារប្រទេសកម្ពុជា ។ ឥលូវនេះមកដឹងពីម៉ាស៊ីនរបស់ Toyota Prius ស៊េរីឆ្នាំ ២០០៤ និង ២០០៥ នេះដោយរថយន្តនេះផ្តល់នូវការសន្សំសំចៃប្រេងសាំងបានច្រើន ហើយវាប្រើប្រាស់ម៉ាស៊ីនចំហេះខាងក្នុងដែលដំណើរការជាមួយប្រព័ន្ធ Hybrid ដែលប្រើបាននៅពេលបើកបរក្នុងល្បឿនទាប តែប្រសិនបើបើកបរជាមួយល្បឿនលឿនវានឹងកាត់ចូលម៉ាស៊ីនសាំងដោយស្វ័យប្រវត្ដិ។ ទាំង២ ស៊េរីនេះមានថាមពលខ្លាំងដែលវាមានម៉ាស៊ីនចំណុះ ១.៥ លីត្រ ៤ស៊ីឡាំង ជាមួយប្រអប់លេខស្វ័យប្រវត្ដិ ២ វគ្គប្រភេទ CVT មានកម្លាំង ១១០ សេះ នឹងកម្លាំងបង្វិលជុំ ៨២ ញូតុនម៉ែត្រ។ វាត្រូវបានដំណើរការដោយប្រព័ន្ធប៉ុងមួយខាងមុខហើយជាមួយបច្ចេកវិទ្យាប្រព័ន្ធហ្វាំង ABS ដោយវាអាចជាន់ស្ទុះពី ០ ទៅ ៩៦ គីឡូម៉ែត្រក្នុងមួយម៉ោងដោយប្រើរយៈពេល ២ វិនាទី។ ម៉ាស៊ីនដែលបំពាក់នៅលើរថយន្ត និងជំនួយពីប្រព័ន្ធ Hybrid ការវាស់កំរិតស៊ីសាំងប្រមាណ ៤.៣ លីត្រក្នុង ១០០ គីឡូម៉ែត្រ។ សម្រាប់សមាមាត្រវិញ រថយន្ដមួយនេះមានកម្ពស់ ១៤៧.៥ សង់ទីម៉ែត្រ ដែលមានប្រវែងបណ្ដោយ ៤៤៤.៥ សង់ទីម៉ែត្រ ទទឹង ១៧២.៥ សង់ទីម៉ែត្រ និងកម្ពស់ពីដីប្រវែង ១២.៤៤ សង់ទីម៉ែត្រ។ ប្រសិនអ្នកកំពុងស្វែងរករថយន្តដែលមានតម្លៃសមរម្យ ទំហំសមល្មមសម្រាប់គ្រួសារ ម៉ូដែលមួយនេះជាជម្រើសល្អបំផុត ជាពិសេសសម្រាប់អ្នកកំពុងតែស្វែងរករថយន្ដដែលមានការសន្សំសំចៃសាំងខ្ពស់ និងគ្រឿងបន្លាស់ក៏មានតម្លៃសមរម្យ ឯការបើកបរមានផាសុកភាពនិងជារថយន្តដែលពេញនិយមនាពេលបច្ចុប្បន្ន។ ហើយសម្រាប់តម្លៃហាងឆេងនៅស្រុកបច្ចុប្បន្នម៉ូដែល Prius ស៊េរីឆ្នាំ ២០០៤ រឺ ២០០៥ សំរាប់រថយន្ដស្លាកលេខមានតម្លៃចន្លោះពី ៨,៥០០ ដល់ ៩,៨០០ ដុល្លារ៕ អត្ថបទដោយ៖ សូនីតា

BMW 7-Series ជំនាន់ថ្មីកាន់តែទំនើបទាន់សម័យជាមួយនឹងអេក្រង់កំសាន្តដ៏ធំសម្រាប់អ្នកដំណើរខាងក្រោយ

  • News

រថយន្ត BMW 7-Series បានឈានចូលដល់ជំនាន់ទី ៧ របស់ខ្លួនជាមួយនឹងរូបរាងថ្មីដ៏អស្ចារ្យ និងបានបន្ថែមជាមួយជម្រើសប្រើប្រាស់ដោយថាមពលអគ្គិសនី។ ហើយម៉ូដែលនេះនឹងមានតែបីជម្រើសតែប៉ុណ្ណោះដែលមានដូចជា i7 xDrive60 ,760i xDrive និង 740i ។ ជម្រើសដែលប្រើប្រាស់ដោយថាមពលអគ្គិសនីគឺ i7 xDrive60 វាបានបំពាក់ប្រព័ន្ធដំណើរការដោយប៉ុងទាំងពីរ ដែលផ្តល់នូវកម្លាំងខ្ពស់បំផុតបាន ៥៣៦ សេះ និងកម្លាំងបង្វិល ៧៤៤ ញូតុនម៉ែត្រដែលបង្កើនល្បឿនពី ០-៨០ គីឡូម៉ែត្រក្នុងមួយម៉ោងរយៈពេលប្រហែល ៤.៥ វិនាទី ល្បឿនកំពូលគឺ ២០០គីឡូម៉ែត្រក្នុងមួយម៉ោងហើយកម្លាំងថ្មនេះមានសមត្ថភាពប្រើបាន ១០១.៧ គីឡូវ៉ាត់ម៉ោង។ រីឯជម្រើស 740i វាដំណើរការដោយប៉ុងខាងក្រោយហើយត្រូវបានបំពាក់ដោយម៉ាស៊ីន ៣.០ លីត្រ turbocharged inline-6 ជាមួយនឹងការដំឡើង Hybrid វាផ្តល់នូវកម្លាំងខ្ពស់បំផុត ៣៧៥ សេះ និងកម្លាំងបង្វិលជុំ ៥២០ ញូតុនម៉ែត្រ គេអាចរំពឹងថាវានិងអាចបង្កើតល្បឿនបានពី ០-៩៦ គីឡីម៉ែត្រក្នុងមួយម៉ោងរយៈ ៥ វិនាទី។ បើជម្រើសរបស់ 760i xDrive មានលក្ខណៈពិសេសដែលវាដំណើរការដោយប្រព័ន្ធប៉ុងទាំងពីរ ហើយត្រូវបានបំពាក់ដោយម៉ាស៊ីន ៤.៤ លីត្រ twin-turbocharged V8 ថ្មីរបស់ BMW ក៏បានដំឡើង Hybrid ផងដែរ វាមានកម្លាំង ៥៣៦ សេះ និងកម្លាំងបង្វិល ៧៥០ ញូតុនម៉ែត្រ វាបង្កើនល្បឿនដល់ ៩៦ គីឡូម៉ែត្រក្នុងមួយម៉ោងរយៈពេលត្រឹមតែ ៤.២ វិនាទីប៉ុណ្ណោះ។ ក្រឡេកមកមើលផ្នែកខាងមុខត្រូវបានគ្របដណ្ដប់ដោយប៉ាណាដ៏ធំមើលទៅមានភាពទាក់ទាញជាមួយការរចនានៃចង្កៀងមុខដែលកំណត់សម្រាប់រថយន្ត BMW ស៊េរីថ្មីនេះហើយភ្លើងខាងក្រោយមានលក្ខណៈពិសេសថ្មីមួយដែលមានរូបរាង L-shape រថយន្តប្រភេទ sedan មួយនេះមានប្រវែង ៥៣៨ សង់ទីម៉ែត្រ និងមានកម្លាតពីកង់មុខទៅកង់ក្រោយមានប្រវែងវែងជាងមុនត្រឹម ០.៥ សង់ទីម៉ែត្រតែប៉ុណ្ណោះ។ ផ្ទៃខាងក្នុងរចនាយ៉ាងប្រណិតជាងជំនាន់មុនៗដោយវាបានបំពាក់នូវអេក្រង់ Touch screen ដែលមានទំហំ ១២.៣ អ៊ីងបន្ទាប់មកវាក៏បានភ្ជាប់មកជាមួយនឹងអេក្រង់ទំហំ ៣១ អ៊ីងដែលមានកម្រិតភាពច្បាស់ដល់ទៅ 8K ដែលចុះពីលើដំបូលដើម្បីផ្តល់បទពិសោធន៍មើលទៅដូចជានៅក្នុងរោងកុនសម្រាប់អ្នកដំណើរខាងក្រោយ។ គួរបញ្ជាក់ផងដែរថាមុខងារជំនួយអ្នកបើកបរថ្មីដែលត្រូវបានគេស្គាល់ថាជាជំនួយការផ្លូវហាយវេ វាអាចគ្រប់គ្រងផ្លូវក្នុងល្បឿនរហូតដល់ ១២៨ គីឡូម៉ែត្រក្នុងមួយម៉ោង។ កម្រិតនេះមានន័យថា ជារថយន្តដែលអាចគ្រប់គ្រងខ្លួនឯងបានក្នុងលក្ខខណ្ឌដែលបានកំណត់ ដោយអាចឱ្យអ្នកបើកបរលែងដៃចង្កូត។ ក្រុមហ៊ុន BMW កំពុងអភិវឌ្ឍបច្ចេកវិទ្យាបើកបរដោយខ្លួនឯងជាមួយនឹងប្រព័ន្ធ Mobileye របស់ក្រុមហ៊ុន Intel ។ មកដឹងពីតម្លៃវិញ BMW ជម្រើស 740i មានតម្លៃ៩៤,២៩៥ ដុល្លារ រីឯ BMW 760i xDrive មានតម្លៃ ១១៤,៥៩៥ ដុល្លារ និង BMW i7 xDrive60 មានតម្លៃខ្ពស់ជាងគេរហូតទៅដល់ ១២០,២៩៥ ដុល្លារ៕ អត្ថបទដោយ៖ សូនីតា

លម្អិតរថយន្ត Mazda CX-60 ស៊េរីឆ្នាំ ២០២៣ ទាំងម៉ាស៊ីន កម្លាំងសេះនិងចំងាយបើកបររបស់ម៉ូទ័រអគ្គិសនី

  • News

កាលពីប៉ុន្មានខែមុននេះក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន Mazda បានបើកបង្ហាញរថយន្ត SUV ថ្មីរបស់ខ្លួនដែលយើងស្គាល់ថាជាម៉ូដែល Mazda CX-60 ស៊េរីឆ្នាំ ២០២៣។ ប៉ុន្តែទន្ទឹមនឹងការចេញផ្សាយព័ត៌មានហាក់ត្រូវបានលាក់ទុកយ៉ាងអាថកំបាំង។ ទើបតែពេលថ្មីៗនេះ ការចេញផ្សាយពីព័ត៌មានលម្អិតត្រូវបានបង្ហាញ ដែលរថយន្តនេះគឺជារថយន្តដំបូងបានបំពាក់ជាមួយនឹងម៉ាស៊ីន Skyactiv-G 2.5 និង e-Skyactiv Plug-in hybrid ថ្មីរបស់ក្រុមហ៊ុន Mazda។ សម្រាប់ CX-60 មួយនេះវាបានបញ្ជូនចលនាដោយប្រអប់លេខស្វ័យប្រវត្តិប្រាំបីវគ្គ វាក៏ជាលើកដំបូងដែល Mazda ព្រមដំឡើងម៉ាស៊ីនសាំង Skyactiv-G ដែលមកជាមួយនឹងស៊ីឡាំង ៤ ចំណុះ ២.៥ លីត្រ នឹងមានសមត្ថភាពអាចបង្កើតកម្លាំងបានដល់ទៅ ២៥៦ សេះ រីឯកម្លាំងរង្វិលគឺ ៤៣៣ ញូតុនម៉ែត្រ។ ដោយសារតែរថយន្តបានបំពាក់ជាមួយម៉ាស៊ីន e-Skyactiv Plug-in hybrid ថ្មីនោះប្រសិនបើអ្នកបើកបរប្រើប្រាស់ជាមួយថាមពលអគ្គីសនីសុទ្ធ រថយន្តមួយនេះនឹងអាចរត់បាន ៦០ គីឡូម៉ែត្រ ឬរហូតទៅដល់ ១០០ គីឡូម៉ែត្រ ជាមួយនឹងការសាកថ្មពេញម្ដង ដោយការសាកថ្មមួយពេញម្ដងត្រូវការរយៈពេល ៤ ម៉ោង។ រីឯវិមាត្ររបស់វាវិញរថយន្តនេះមានកម្ពស់ ១,៦៨៥ មីលីម៉ែត្រ និងប្រវែង ៤,៧៤០ មីលីម៉ែត្រ។ CX-60 ថ្មីក៏មានទទឹង ១,៨៩០ មីលីម៉ែត្រ និងទទឹង ២,៨៧០ មីលីម៉ែត្រ។ លោក Kazuyoshi Todo នាយកប្រតិបត្តិការទទួលបន្ទុកផ្នែកលក់ក្នុងស្រុកបាននិយាយថា រថយន្ត CX-60 ត្រូវបានកែលម្អគុណភាពខ្ពស់បំផុតក្នុងការបើកបរ ភាពប៉ិនប្រសប់ និងសុវត្ថិភាព។ ក្រុមហ៊ុនគ្រោងនឹងដាក់ឱ្យដំណើរការលើទីផ្សារប្រទេសជប៉ុននៅរដូវស្លឹកឈើជ្រុះខាងមុខនេះ។ ហើយរថយន្ត Mazda CX-60 នេះទំនងជាអាចប្រកួតប្រជែងនឹងរថយន្តអឺរ៉ុប ដែលរួមមានម៉ូដែល Jeep Grand Cherokee និង Ford Explorer៕ អត្ថបទដោយ៖ សូនីតា

Copy link Success.

×

ព័ត៌មានពេញនិយម

ស្លាក

ទាញយកកម្មវិធីដោយឥតគិតថ្លៃ