ទីបំផុត Volvo អាចទម្លាក់ Tesla បានក្រោយពីលក់អស់រថយន្តអគ្គិសនីថ្មីរបស់ខ្លួន
ម៉ូដែលប្រើអគ្គិសនីដំបូងបង្អស់របស់ម៉ាកយីហោប្រណីតរបស់ស៊ុយអែតដែលគ្រប់គ្រងដោយចិន Volvo។ បើយោងទៅតាម Automotive News Europe រថយន្តអគ្គិសនីដំបូងត្រូវបានក្រុមហ៊ុន Volvo មានឈ្មោះថា Volvo C40 ឬក្រុមហ៊ុននេះហៅវាថា Tesla Fighter។
ពិតណាស់ដែលការបង្កើតនេះមានគោលបំណងបំបែកទីផ្សារ Tesla នៅចិន តែអ្វីដែលមិនគួរអោយជឿសម្រាប់ម៉ូដែលថ្មីនេះ វាត្រូវទទួលបានគាំទ្រជាខ្លាំងរហូតដល់ការបញ្ជាទិញត្រូវបានបិទ ដោយក្រុមហ៊ុនប្រកាសថាវាត្រូវបានលក់អស់ទាំងស្រុង។
វាមិនមែនជាស្ថានភាពដ៏គួរឱ្យស្តាយដែលរថយន្តត្រូវបានលក់អស់នោះទេ ប៉ុន្តែក្រុមហ៊ុន Volvo ពិតជាចង់បង្កើនអត្រាផលិតកម្ម ដើម្បីជៀសវាងការបាត់បង់ការលក់ទៅឱ្យគូប្រជែងដូចជា Tesla Model 3 និង Mercedes-Benz EQA ជាដើម។ ក្រុមហ៊ុន Volvo នឹងអាចបង្កើតគំរូពី ៦,០០០ ទៅ ៧,០០០ នៅដំណាច់ឆ្នាំនេះ។ មន្ត្រីក្រុមហ៊ុនបានបដិសេធមិនធ្វើអត្ថាធិប្បាយទាក់ទងនឹងសមត្ថភាពផលិតកម្មសម្រាប់ឆ្នាំ២០២២ នោះទេ។
ទោះយ៉ាងណាក៏ដោយ ក្រុមហ៊ុន Volvo មានផែនការរួចហើយក្នុងការបង្កើនបរិមាណផលិតកម្មរបស់រោងចក្រនេះចំនួនបីដងនាពេលអនាគតដ៏ខ្លីខាងមុខនេះ។ វាមិនត្រឹមតែផលិត C40 ប៉ុណ្ណោះទេ ប៉ុន្តែក៏មាន XC40 ដ៏ពេញនិយម រួមទាំង XC40 Recharge EV ផងដែរ។ ក្រុមហ៊ុន Volvo ចង់ឱ្យទិន្នផលរោងចក្របែលហ្សិកមានរថយន្ត EV យ៉ាងហោចណាស់ ៦០ ភាគរយនៅឆ្នាំក្រោយ។ ក្នុងឆ្នាំនេះវានឹងបញ្ចប់ការដំឡើងរថយន្តចំនួន ២០០,០០០គ្រឿង។
ទោះបីជា C40 និង XC40 Recharge ចែករំលែក Platform ជាមួយគ្នា និងសមាសធាតុសំខាន់ៗជាច្រើនទៀតក៏ដោយ ការផលិតក្នុងខែតុលា ទាក់ទាញអ្នកទិញខុសគ្នាបន្តិចបន្តួច។ វាក៏មានតម្លៃខ្ពស់ផងដែរ ដោយចាប់ផ្តើមពី ៥៨,៧៥០ដុល្លារ។
XC40 ដែលធំទូលាយជាងនេះបន្តិចមាន MSRP ក្នុងតម្លៃ ៥៥,០៨៥ដុល្លារ។ C40 ភ្ជាប់មកជាស្តង់ដារជាមួយនឹងដំបូលបែប Panoramic និងផ្នែកផ្សេងទៀតដូចជាចង្កៀងមុខ LED ជាមួយនឹងបច្ចេកវិទ្យា Pixel ថ្មី ដែលជួយកាត់បន្ថយពន្លឺចាំងសម្រាប់ចរាចរណ៍ដែលនឹងមកដល់។ សម្ភារខាងក្នុងមួយចំនួនមានដែលត្រូវបានរចនាឡើងយ៉ាងស៊ីវីល័យនឹងមានកាប៊ីនធំទូលាយ។
ដូចគ្នាទៅនឹងក្រុមហ៊ុន Tesla ដែរ C40 អាចត្រូវបានទិញតាមអ៊ីនធឺណិតទាំងស្រុងដោយអ្នកចែកចាយមិនចាំបាច់ដាក់តាំងបង្ហាញ នោះទេ ហើយការដឹកជញ្ជូនតាមផ្ទះក៏អាចធ្វើទៅបានដែរ។
C40 ចែករំលែកកញ្ចប់ថ្ម 78 kWh របស់ XC40 Recharge ដែលល្អសម្រាប់កម្លាំង ៤០២សេះ និងកម្លាំងបង្វិល ៦៦០ញូតុនម៉ែត្រ(Nm)។ EPA ប៉ាន់ប្រមាណថាមានចម្ងាយ 362គីឡូម៉ែត្រ លើការសាកថ្មពេញម្តង ដែលវាល្អជាងបន្តិចនៃ XC40 Recharge មានចំងាយ ៣៣៥គីឡូម៉ែត្រ។ តាមដែលដឹងការបញ្ជាទិញ XC40 នៅតែមាន ប៉ុន្តែវាមានតម្លៃថ្លៃជាង និងរូបរាងស្អាតជាង ដែលអាចឈ្នះចិត្តអតិថិជន។
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ