Starbucks និង Volvo នឹងសហការគ្នាបង្កើតនូវឧបករណ៍សាកថ្មដំឡើងតាមហាងកាហ្វេនានារបស់ Starbucks

មើល: 890

ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្ត Volvo និងហាងកាហ្វេ Starbucks បានក្លាយជាដៃគូរសហការដោយពួកគេនឹងបង្កើតបណ្តាញសាកថ្មល្បឿនលឿនសម្រាប់រថយន្តអគ្គិសនីដំបូងទៅលើហាងកាហ្វេ Starbucks នៅឯសហរដ្ឋអាមេរិក។

ដោយ Starbucks មានគម្រោងក្នុងការចាប់ផ្តើមជាមួយនឹងការដំឡើងឧបករណ៍បញ្ចូលថ្មល្បឿនលឿន ChargePoint DC ដល់ទៅ ៦០ នៅតាមហាងរបស់ខ្លួនចំនួន ១៥ កន្លែង។ នៅក្នុងដំណាក់កាលដំបូងរបស់ពួកគេនៃគម្រោងមួយនេះ ដែលគ្រោងនឹងចាប់ផ្តើមនូវរដូវក្តៅខាងមុខនេះ។

ហើយឧបករណ៍សាកថ្មមួយនេះនឹងត្រូវបានដំឡើងនៅតាមបណ្តោយផ្លូវដែលមានចម្ងាយ ២,១៧៣ គីឡូម៉ែត្រចាប់ពីទីក្រុង Denver ទៅទីស្នាក់ការកណ្តាលរបស់ Starbucks នៅឯទីក្រុង Seattle ។ ទន្ទឹមនឹងនេះពួកគេបានបន្ថែមទៀតថា ការបញ្ចូលថាមពលថ្មរបស់ពួកគេអាចបានចន្លោះពី ២០ ទៅ ៨០ ភាគរយដោយប្រើរយៈពេលសាកត្រឹមតែ ៤០ នាទីប៉ុណ្ណោះ។

ចំណែកឯម្ចាស់រថយន្តអគ្គិសនី Volvo ទាំងអស់់កាន់តែងាយស្រួលក្នុងការស្វែងរកនូវស្ថានីយ៍សាកថ្មដោយគ្រាន់តែប្រើប្រាស់កម្មវិធី ChargePoint ដែលវាបានរួមបញ្ចូលបន្ថែមទៀតទៅលើទីតាំងរបស់ Starbucks ។

ពិសេសពីនេះទៅទៀតម្ចាស់រថយន្ត Volvo ទាំងអស់នឹងទទួលបាននូវការបញ្ជូលថ្មរដោយឥតគិតថ្លៃជាមួយនឹងស្ថានីយ៍សាកថ្មថ្មីមួយនេះ។ នាយកប្រតិបត្តិក្រុមហ៊ុន Volvo លោក Anders Gustafsson បាននិយាយថា ការផ្តល់នូវឧបករណ៍បញ្ជូលថ្មនៅស្ថានីយ៍របស់ Starbucks ដោយវានឹងអាចធ្វើឱ្យម្ចាស់រថយន្តមានភាពរីករាយជាមួយភេសជ្ជៈ និងការសម្រាកពេលដែលរថយន្តរបស់ពួកគេកំពុងតែបញ្ចូលថ្ម៕

អត្ថបទដោយ៖ សាល សក្កណា

 

ចែករំលែក:
ស្លាក:

Relate Post

ក្រុមហ៊ុនផលិតរថយន្តទាំងពីរនេះត្រូវបានអតិថិជនដាក់ពាក្យបណ្តឹងពីបទចោរកម្មរថយន្ត

  • News

ដំណឹងនៃការបាត់រថយន្តបានក្លាយទៅជាប្រធានបទយ៉ាងក្តៅគគុកក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដែលកំពុងរីករាលដាលយ៉ាងខ្លាំងរហូតធ្វើឱ្យក្រុមហ៊ុនមួយចំនួនត្រូវបានរងការស្តីបន្ទោសពីម្ចាស់រថយន្ត ដែលមិនបានបំពាក់ឧបរណ៍ដែលជួយការពារសុវត្ថិភាពរថយន្តរបស់ពួកគេ។ ជាក់ស្តែងថ្មីៗនេះតាមរយៈគេហទំព័របរទេសមួយបាននិយាយថារថយន្តរបស់ប្រទេសកូរ៉េទាំងពីរនេះដែលមាន Kia និង Hyundai បានក្លាយជាទីពេញចិត្តយ៉ាងខ្លាំងនៃលោកចោរ។ ចាប់តាំងពីឆ្នាំ ២០១៩ អត្រានៃការលួចគឺជិត ៣០ ដងក្នុងមួយថ្ងៃ រយៈពេលត្រឹមតែ ៦ ខែដំបូងប៉ុណ្ណោះ មកទល់ពេលនេះការលួចរថយន្តគឺជិត ១០,០០០ គ្រឿងទៅហើយ។ មូលហេតុរថយន្តរបស់ Kia និង Hyundai បានក្លាយជាមុខសញ្ញាសំខាន់ ព្រោះវាងាយស្រួលលួចដោយគ្រាន់តែប្រើប្រាស់ទួណឺវីសដើម្បីដោះសោរទ្វា និងដៃចង្កូត បន្ទាប់មកពួកចោរអាចបើកបររថយន្តបានដោយគ្មានសោរ ហើយភាគច្រើនរថយន្តទាំងអស់ត្រូវបានលួចតាមវិធីនេះ។ ទីក្រុងដែលមានករណីលួចរថយន្តនេះច្រើនបានកំពុងដាក់ពាក្យបណ្តឹងទៅក្រុមហ៊ុន Kia & Hyundai ដោយចោទប្រកាន់ក្រុមហ៊ុនថាមិនបានដំឡើងឧបករណ៍ការពារ និងប្រឆាំងអំពើចោរកម្ម ដូចជាឧបករណ៍ immobilizer ដែលជាឧបរណ៍សុវត្ថិភាពអេឡិចត្រូនិចដែលបំពាក់ជាមួយយានយន្តការពារម៉ាស៊ីនពីការចាប់ផ្តើមលុះត្រាតែមានសោត្រឹមត្រូវ ហើយវាក៏បានកាត់បន្ថយអត្រានៃការលួចរថយន្តរហូតដល់ទៅ ៤០%។  ដោយបារម្ភពីការខឹងសម្បារនៃម្ចាស់រថយន្ត និងមិនចង់មានជោគវាសនាដូចជាក្រុមហ៊ុន Kia និង Hyundai ក្រុមហ៊ុនជាច្រើនបានព្យាយាមបំពាក់ឧបករណ៍ការពាររថយន្តសារជាថ្មី។ តួយ៉ាងក្រុមហ៊ុន Volvo ដែលទើបតែប្រកាសថ្មីៗនេះថាខ្លួនកំពុងបានចាប់ដៃគូជាមួយក្រុមហ៊ុន Vodafone Automotive ដើម្បីផ្តល់ជូនអតិថិជនរបស់ខ្លួននូវគ្រឿងបន្លាស់តាមដានយានយន្តថ្មី ដើម្បីប្រយុទ្ធប្រឆាំងនឹងការលួចរថយន្ត និងឧក្រិដ្ឋកម្ម។ ឧបករណ៍នេះហៅថា Vodafone Automotive VTS S5 ដែលម្ចាស់រថយន្តអាចតាមដាន និងយករថយន្តរបស់ពួកគេមកវិញ ដោយមានជំនួយពីបណ្តាញមជ្ឈមណ្ឌលប្រតិបត្តិការសុវត្ថិភាពរបស់ Vodafone Automotive ដែលដំណើរការ ២៤/៧ ក៏ដូចជាជំនួយពីប៉ូលីសក្នុងតំបន់ទូទាំងប្រទេស រួមទាំងឧបករណ៍ប្រើប្រាស់បច្ចេកវិទ្យា Internet of Things (IoT) ដែលវាអាចកំណត់ទីតាំងរបស់រថយន្តបានរហូតដល់ ១០ ម៉ែត្រ។

Polestar បង្ហើបពីគម្រោងម៉ូដែលថ្មីចំនួនបីដែលនឹងមកដល់នាពេលប៉ុន្មានឆ្នាំខាងមុខ

  • News

ថ្មីៗនេះ Polestar មានផែនការធំសម្រាប់ប៉ុន្មានឆ្នាំខាងមុខ ដោយក្រុមហ៊ុនផលិតរថយន្តស៊ុយអែតនេះ គ្រោងនឹងបង្កើតរថយន្តអគ្គិសនីនៅឆ្នាំ ២០២៤ ដោយសង្ឃឹមថានឹងអាចបង្កើនការលក់នៅឆ្នាំ ២០២៥ ដែលជាម៉ូដែល Polestar ថ្មីដែលនឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។​​ យានជំនិះអគ្គិសនីទាំងនេះកំពុងកំណត់គោលដៅប្រើប្រាស់ស្ថាបត្យកម្មអគ្គិសនី ៨០០ វ៉ុល ដែលសហការបង្កើតឡើងដោយក្រុមហ៊ុន Volvo និង Lotus ជាមួយនឹងកញ្ចប់ថ្ម ១០៣.០ kWh ហើយ Polestar ក៏បានអះអាងថាវាអាចនឹងសាកបាន ៨០ ភាគរយក្នុងរយៈពេល ២០ នាទី ។ Polestar ក៏កំពុងរចនាម៉ូទ័រអេឡិចត្រិចដែលនឹងផលិតកម្លាំងបាន ៦០៣ សេះ ហើយម៉ូដែលនាពេលអនាគតទាំងនេះនឹងប្រើប្រអប់លេខ Two-speed ដូចរថយន្ត Porsche Taycan និង Audi e-tron GT ផងដែរ។ Model ទីមួយនោះគឺ Polestar ៣ (២០២២) ដែលជាប្រភេទ Crossover ដែលមានទំហំ តម្លៃ និងដំណើរការស្រដៀងគ្នាទៅនឹង Porsche Cayenne ។ ហើយតម្លៃត្រូវបានគេរំពឹងថាប្រហែល ៧៥,០០០ ដុល្លារ ។ Model ទីពីរគឺ Polestar ៤ (២០២២) ដែលក្រុមហ៊ុនទើបតែចែករំលែករូបភាពនៃរថយន្ត SUV ៤ គ្រឿងដែលគ្របដណ្តប់ដោយសន្លឹកពណ៌ស ប៉ុន្តែក្រុមហ៊ុនពណ៌នាថាវាជាប្រភេទ Crossover ដូចទៅនឹងរថយន្ត Coupe។ រីឯតម្លៃវិញអាចនឹងចាប់ផ្តើមពាក់កណ្តាលចន្លោះ $ ៥០,០០០​ ។ ចំណែកឯ Model ទីបីនោះគឺ Polestar ៥ (២០២៤) ដែលជាប្រភេទ Crossover ទំហំមធ្យមទាក់ទងទៅនឹង Volvo XC90 ដែលត្រូវបានរចនាឡើងវិញ ព្រមទាំងជាគូប្រជែងជាមួយនឹង Model Porsche Panamera ផងដែរ។ មិនតែប៉ុណ្ណោះវាក៏ជា Model ដែលប្រកួតប្រជែងយ៉ាងខ្លាំងក្លាជាមួយនឹងរថយន្តអគ្គិសនីប្រណីតផ្សេងៗទៀតដូចជា Tesla Model S, Porsche Taycan, Mercedes-Benz EQS និង Lucid Air ។ រីឯតម្លៃវិញត្រូវបានគេរំពឹងថានឹងចាប់ផ្តើមប្រហែល $១០០,០០០ ៕  

បូកសរុបចំនួនក្រុមហ៊ុនផលិតរថយន្ត នឹងប្រទេសដែលបានធ្វើកិច្ចសន្យាបញ្ឈប់ការផលិតឡានសាំងនៅក្នុងឆ្នាំ ២០២១ នេះ

  • News

ពិភពលោកកំពុងជួបបញ្ហាពីការបំពុលបរិស្ថានដែលបណ្តាលមកពីឧស្ម័នពុលនានានៅលើបរិយាកាស ហើយក្នុងនោះចំហេះឥន្ធនៈបំភាយចេញមកពីរថយន្តប្រើប្រាស់សាំង គឺជាបញ្ហាចម្បងមុនគេដែលពិភពលោកកំពុងរកដំណោះស្រាយ។ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំដែលចូលរួមជាមួយនឹងម្ចាស់សាជីវកម្មរថយន្តទាំងអស់ ទីបំផុតពួកគេអាចរកឃើញច្រកចេញពីកង្វល់ទាំងនេះ ដោយការកាត់បន្ថយរថយន្តប្រើប្រាស់ចំហេះខាងក្នុង ជំនួសមកវិញដោយថាមពលថ្មីនោះគឺ “អគ្គិសនី” ។ ជាក់ស្តែងកាលពីខែវិច្ឋិកា ក្រុមហ៊ុនផលិតរថយន្តនៅជុំវិញពិភពលោកបានចុះហត្ថលេខាលើកិច្ចសន្យាមួយដែលយល់ព្រមបញ្ឈប់ការលក់រថយន្តដែលប្រើប្រេងសាំង និងម៉ាស៊ូតត្រឹមឆ្នាំ ២០៤០ ។ រោងចក្រផលិតរថយន្តធំៗទាំងនោះរួមមាន Ford, Mercedes-Benz, General Motors, នឹង Volvo ។ ហើយក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំរបស់ចិននៅក្នុងទ្វីបអឺរ៉ុប ក៏ដូចជា Jaguar Land Rover ក៏បានចូលរួមលើកិច្ចសន្យានេះផងដែរ ។ ប៉ុន្តែក៏មានក្រុមហ៊ុនធំៗមួយចំនួនដែលមិនបានចុះហត្ថលេខាលើកិច្ចសន្យា មានដូចជាក្រុមហ៊ុន Toyota, Volkswagen និង Nissan-Renault ។ ទោះបីជាមិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះក៏ពិតមែន ប៉ុន្តែក្រុមហ៊ុនទាំងនេះកំពុងតែសំងំខ្លួនបោះទុនវិនិយោគទៅលើបច្ចេកវិទ្យារថយន្តអគ្គិសនី ។ ដោយឡែកក្រុមហ៊ុន Volkswagen បានប្រកាសថា ខ្លួននិងផលិត ព្រមទាំងដាក់បញ្ចេញរថយន្តដែលប្រើប្រាស់ដោយថាមពលអគ្គិសនីនៅឆ្នាំ ២០៣០ ។ រីឯក្រុមហ៊ុន Toyota ក៏បាននិយាយថា ខ្លួនកំពុងធ្វើការបណ្តាក់ទុនដ៏ធំនៅក្នុងវិស័យរថយន្តអគ្គិសនីផងដែរ។ ចំណែកប្រទេសធំៗចំនួនបីដូចជា សហរដ្ឋអាមេរិក ចិន និងជប៉ុន ក៏បានបដិសេធមិនចុះហត្ថលេខាផងដែរ ប្រហែលជាដោយសារតែ Toyota, VW និង Nissan សុទ្ធតែមានរោងចក្រនៅក្នុងប្រទេសទាំងនោះ។ មកដល់សព្វថ្ងៃនេះ រថយន្តអគ្គិសនីនៅតែបន្តបង្កើនកំណត់ត្រាលក់ជាសាកលថ្មីរៀងរាល់ឆ្នាំ  ហើយថ្មីៗនេះក្រុមហ៊ុនរថយន្តធំៗក៏បានចាប់ផ្តើមវិនិយោគរាប់សិបពាន់លានដុល្លារ ដើម្បីជួសជុលរោងចក្រឡើងវិញ និងបង្កើតរថយន្តដែលប្រើថ្ម និងរថយន្តធុនស្រាលថ្មី។

ទីបំផុត Volvo អាចទម្លាក់ Tesla បានក្រោយពីលក់អស់រថយន្តអគ្គិសនីថ្មីរបស់ខ្លួន

  • News

ម៉ូដែលប្រើអគ្គិសនីដំបូងបង្អស់របស់ម៉ាកយីហោប្រណីតរបស់ស៊ុយអែតដែលគ្រប់គ្រងដោយចិន Volvo។ បើយោងទៅតាម Automotive News Europe រថយន្តអគ្គិសនីដំបូងត្រូវបានក្រុមហ៊ុន Volvo មានឈ្មោះថា Volvo C40 ឬក្រុមហ៊ុននេះហៅវាថា Tesla Fighter។ ពិតណាស់ដែលការបង្កើតនេះមានគោលបំណងបំបែកទីផ្សារ Tesla នៅចិន តែអ្វីដែលមិនគួរអោយជឿសម្រាប់ម៉ូដែលថ្មីនេះ វាត្រូវទទួលបានគាំទ្រជាខ្លាំងរហូតដល់ការបញ្ជាទិញត្រូវបានបិទ ដោយក្រុមហ៊ុនប្រកាសថាវាត្រូវបានលក់អស់ទាំងស្រុង។ វាមិនមែនជាស្ថានភាពដ៏គួរឱ្យស្តាយដែលរថយន្តត្រូវបានលក់អស់នោះទេ ប៉ុន្តែក្រុមហ៊ុន Volvo ពិតជាចង់បង្កើនអត្រាផលិតកម្ម ដើម្បីជៀសវាងការបាត់បង់ការលក់ទៅឱ្យគូប្រជែងដូចជា Tesla Model 3 និង Mercedes-Benz EQA ជាដើម។ ក្រុមហ៊ុន Volvo នឹងអាចបង្កើតគំរូពី ៦,០០០ ទៅ ៧,០០០ នៅដំណាច់ឆ្នាំនេះ។ មន្ត្រីក្រុមហ៊ុនបានបដិសេធមិនធ្វើអត្ថាធិប្បាយទាក់ទងនឹងសមត្ថភាពផលិតកម្មសម្រាប់ឆ្នាំ២០២២ នោះទេ។ ទោះយ៉ាងណាក៏ដោយ ក្រុមហ៊ុន Volvo មានផែនការរួចហើយក្នុងការបង្កើនបរិមាណផលិតកម្មរបស់រោងចក្រនេះចំនួនបីដងនាពេលអនាគតដ៏ខ្លីខាងមុខនេះ។ វាមិនត្រឹមតែផលិត C40 ប៉ុណ្ណោះទេ ប៉ុន្តែក៏មាន XC40 ដ៏ពេញនិយម រួមទាំង XC40 Recharge EV ផងដែរ។ ក្រុមហ៊ុន Volvo ចង់ឱ្យទិន្នផលរោងចក្របែលហ្សិកមានរថយន្ត EV យ៉ាងហោចណាស់ ៦០ ភាគរយនៅឆ្នាំក្រោយ។ ក្នុងឆ្នាំនេះវានឹងបញ្ចប់ការដំឡើងរថយន្តចំនួន ២០០,០០០គ្រឿង។ ទោះបីជា C40 និង XC40 Recharge ចែករំលែក Platform ជាមួយគ្នា និងសមាសធាតុសំខាន់ៗជាច្រើនទៀតក៏ដោយ ការផលិតក្នុងខែតុលា ទាក់ទាញអ្នកទិញខុសគ្នាបន្តិចបន្តួច។ វាក៏មានតម្លៃខ្ពស់ផងដែរ ដោយចាប់ផ្តើមពី ៥៨,៧៥០ដុល្លារ។  XC40 ដែលធំទូលាយជាងនេះបន្តិចមាន MSRP ក្នុងតម្លៃ ៥៥,០៨៥ដុល្លារ។ C40 ភ្ជាប់មកជាស្តង់ដារជាមួយនឹងដំបូលបែប Panoramic និងផ្នែកផ្សេងទៀតដូចជាចង្កៀងមុខ LED ជាមួយនឹងបច្ចេកវិទ្យា Pixel ថ្មី ដែលជួយកាត់បន្ថយពន្លឺចាំងសម្រាប់ចរាចរណ៍ដែលនឹងមកដល់។ សម្ភារខាងក្នុងមួយចំនួនមានដែលត្រូវបានរចនាឡើងយ៉ាងស៊ីវីល័យនឹងមានកាប៊ីនធំទូលាយ។ ដូចគ្នាទៅនឹងក្រុមហ៊ុន Tesla ដែរ C40 អាចត្រូវបានទិញតាមអ៊ីនធឺណិតទាំងស្រុងដោយអ្នកចែកចាយមិនចាំបាច់ដាក់តាំងបង្ហាញ នោះទេ ហើយការដឹកជញ្ជូនតាមផ្ទះក៏អាចធ្វើទៅបានដែរ។ C40 ចែករំលែកកញ្ចប់ថ្ម 78 kWh របស់ XC40 Recharge ដែលល្អសម្រាប់កម្លាំង ៤០២សេះ និងកម្លាំងបង្វិល ៦៦០ញូតុនម៉ែត្រ(Nm)។ EPA ប៉ាន់ប្រមាណថាមានចម្ងាយ 362គីឡូម៉ែត្រ លើការសាកថ្មពេញម្តង ដែលវាល្អជាងបន្តិចនៃ XC40 Recharge មានចំងាយ ៣៣៥គីឡូម៉ែត្រ។ តាមដែលដឹងការបញ្ជាទិញ XC40 នៅតែមាន ប៉ុន្តែវាមានតម្លៃថ្លៃជាង និងរូបរាងស្អាតជាង ដែលអាចឈ្នះចិត្តអតិថិជន។

ក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើនចំណាយទឹកប្រាក់វល់លានសម្រាប់ការផ្លាស់ប្តូរមកផលិតរថយន្តអគ្គិសនី

  • News

ក្រុមហ៊ុនផលិតរថយន្តបានចំណាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីធ្វើការផ្លាស់ប្តូររថយន្តឥន្ធនៈប្រេងអោយទៅជារថយន្តអគ្គិសនីដែលប្រើប្រាស់ថាមពលថ្មវិញ។ ក៏ប៉ុន្តែជាមួយនឹងបច្ចេកវិទ្យានេះវាក៏នាំមកនូវថ្លៃដើមកាន់តែថ្លៃជាងមុន។ ក្នុងនោះផងដែរបច្ចេកវិទ្យាថ្មីនេះបានបង្ហាញអោយឃើញពីបញ្ហាដែលបានកើតមានឡើងនៅលើរថយន្តដូចជាការឆេះរថយន្ត ការប្រមូលត្រឡប់មកវិញ ការបាត់បង់ថាមពលភ្លាមៗ និងបញ្ហាមួយចំនួនទៀតនៅពេលចាប់ផ្តើមដំណើរការរថយន្ត។ បច្ចេកវិទ្យាថ្មទាំងនោះបានក្លាយជាបញ្ហាប្រឈមនិងបានធ្វើអោយក្រុមហ៊ុនផលិតរថយន្តល្បីៗមួយចំនួនបានធ្វើការប្រមូលរថយន្តរបស់ខ្លួនត្រឡប់មកវិញនិងបានចំណាយថវិការថវិការជាង 2.2ពាន់ដុល្លារនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ហើយការប្រមូលនេះបានពាក់ព័ន្ធជាមួយនឹងរថយន្ត 132000គ្រឿង នៃបញ្ហាអាគុយឬប្រព័ន្ធ Software ទៅលើ EV ថ្មីរួមមាន៖ ក្រុមហ៊ុន GM បានចេញសេចក្តីប្រកាសប្រមូលរថយន្ត Chevrolet Bolt EV ឆ្នាំ 2017-2019 ត្រឡប់មកវិញបន្ទាប់ពីមានការរាយការណ៍ជាច្រើនដងនៃអគ្គិភ័យឆាបឆេះរថយន្តដោយសារតែបញ្ហាថ្មលីចូម-អ៊ីយ៉ុងនៅក្នុងកញ្ចប់ថ្មរបស់រថយន្ត។ ក្រុមហ៊ុនបាននិយាយថា ពួកគេនឹងចំណាយប្រាក់ 800លានដុល្លារទៅលើការប្រមូលរថយន្តប្រហែល 69000គ្រឿង នៅទូទាំងពិភពលោករួមទាំង 51000គ្រឿងនៅសហរដ្ឋអាមេរិក ក្រុមហ៊ុន Porsche ក៏បានរំលឹងរថយន្ត Taycan ដែលជារថយន្ត EV របស់ខ្លួនដោយសារតែបញ្ហាផ្នែក Software ដែលបណ្តាលអោយរថយន្តបាត់បង់ថាមពលទាំងស្រុងនៅពេលកំពុងបើកបរ ក្រុមហ៊ុន Ford បានប្រមូលរថយន្តប្រហែល 20500គ្រឿង Kuga plug-in hybrid ប្រភេទ crossovers និងបានផ្អាកលក់យានយន្ត ដោយសារតែមានការព្រួយបារម្ភថាថ្មនៅក្នុងរថយន្តអាចឡើងកំដៅ ខ្លាំងនិងបណ្តាលឱ្យឆេះរថយន្ត ។ វាត្រូវចំណាយទឹកប្រាក់អស់ ៤០០លានដុល្លារ ក្រុមហ៊ុន Hyundai កាលពីដើមឆ្នាំនេះបាននិយាយថា ខ្លួននឹងចំណាយទឹកប្រាក់ 900លានដុល្លារសម្រាប់ការប្រមូលមកវិញ បន្ទាប់ពីមានអគ្គិភ័យឆេះរថយន្ត Kona EV ចំនួន 15គ្រឿងរបស់ខ្លួន BMW, Volvo និងក្រុមហ៊ុនផ្សេងទៀតក៏បានប្រមូលរថយន្ត EV រួមទាំង ម៉ូឌែលកូនកាត់មកវិញផងដែរដោយសារបញ្ហាប្រព័ន្ធអាគុយ។ លោក Betts ដែលអាជីពរបស់គាត់ចូលរួមការផ្លាស់ប្តូរ EV នៅ Toyota Fiat Chrysler និង Apple បាននិយាយថាគាត់ជឿជាក់ក្រុមហ៊ុនផលិតរថយន្តដែលមានកេរដំណែលនិងដោះស្រាយបញ្ហាទាំងនេះនៅពេលពួកគេបញ្ចេញរថយន្តអគ្គិសនីបន្ថែមទៀត ប៉ុន្តែវាគ្រាន់តែជាបញ្ហាពេលវេលាប៉ុណ្ណោះ ៕

Copy link Success.

×

ព័ត៌មានពេញនិយម

ស្លាក

ទាញយកកម្មវិធីដោយឥតគិតថ្លៃ