បំភ្លេច Toyota EV បន្តិចសិន មកមើល Concept EV របស់ក្រុមហ៊ុនបារាំងមួយនេះមានរចនាយ៉ាងពិសេស នឹងបំពាក់នូវបច្ចេកវិទ្យាទំនើបៗថែមទៀត
នេះគឺជារថយន្ត Peugeot 605 Presence ជា Concept រថយន្តអគ្គិសនី ដែលអាចដើរតួជាកំពូលរថយន្តដ៏ល្អឥតខ្ចោះរបស់ក្រុមហ៊ុនផលិតរថយន្តបារាំងមួយនេះ។ វត្តមានរបស់ 605 Presence ត្រូវបាននាំមកដោយអ្នករចនាជនជាតិឈីលី Carlos MM ដែលរស់នៅក្នុងទីក្រុង Milan ប្រទេសអ៊ីតាលី។
វាត្រូវបានរចនាឡើងនៅលើ Platform មួយដែលមានកញ្ចប់ថ្មលីចូម-អ៊ីយ៉ុង 100 kWh និងម៉ូទ័រអេឡិចត្រិចដែលដំណើរការដោយកង់ខាងមុខ និងខាងក្រោយ។ វាហាក់ដូចជាមានទំហំធំជាងរថយន្ត Peugeot 508 sedan បច្ចុប្បន្នបន្តិចប៉ុណ្ណោះ។
ផ្នែកខាងមុខនៃរថយន្តមានភាពលេចធ្លោខ្លាំងក៏ដោយសារចង្កៀងមុខ LED ដ៏ទាក់ទាញ ជាមួយនឹង Daytime Running ប្រដេញគ្នាយ៉ាងលេចធ្លោ និងសំណាញ់តូចមួយដែលនៅខាងមុខប៉ាណារថយន្ត។ លក្ខណៈសំគាល់របស់ EV មួយនេះគឺវាមានកាងរាងជ្រុង ហើយមានផ្នែកខាងមុខរាងខ្លី។
ការរចនាដ៏ស្រស់ស្អាតនៃផ្នែកខាងមុខបន្តនៅសងខាងរថយន្ត ដោយសារគម្របកង់ aerodynamic និងរន្ធសាកថ្មជាមួយនឹងអេក្រង់តូចមួយដែលពង្រីកទ្វេដងជាជំនួយការផ្ទាល់ខ្លួន។ យើងក៏នឹងសម្គាល់ឃើញវត្តមាន 605 មានកាមេរ៉ាតូចៗជាជាងកញ្ចក់ស្លាបធម្មតា។ ក្រៅពីនៅនោះរថយន្តមិនមានកន្លែងទាញទ្វារនោះទេ ដែលបណ្តាលឱ្យមានការរចនាកាន់តែស្រឡូនទៅតាមប្រព័ន្ធ aerodynamic និងរថយន្តនេះក៏មានដំបូលកញ្ចក់បែប Panoramic ផងដែរ។
សម្រាប់ផ្នែកខាងក្រោយនៃរថយន្ត Peugeot 605 Presence វាមានអំពូល LED ដ៏សាមញ្ញ ប៉ុន្តែមានកាងខាងក្រោយដ៏គួរឱ្យចាប់អារម្មណ៍ ដែលផ្តល់ឱ្យរថយន្តនូវរូបរាងដ៏រឹងមាំ។
ផ្ទៃខាងក្នុងដែលមើលទៅអនាគតក៏ត្រូវបានរចនាឡើងសម្រាប់រថយន្តដែលរួមមានបណ្តុំឧបករណ៍ឌីជីថល holographic និងអេក្រង់ infotainment holographic ដែលគ្របដណ្តប់នៅពីលើតាប្លូ ហើយវាក៏មានអេក្រង់លាតតាមបន្ទះទ្វារដែលមើលទៅវាពិតជាទំនើបជាមួយនឹងបច្ចេកវិជ្ជាសម័យថ្មីដោយក្រុមហ៊ុន Peugeot របស់បារាំងមួយនេះ៕
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ