ម៉ូដែល Range Rover Velar HST ស៊េរីថ្មីឆ្នាំ ២០២៣ បន្ថែមការរចនា នឹងជម្រើសម៉ាស៊ីនកាន់តែច្រើន
ក្រុមហ៊ុន Land Rover បានដាក់បង្ហាញរថយន្តស៊េរីថ្មីដែលជាម៉ូដែល Range Rover Velar HST ថ្មី។ Range Rover Velar HST Edition មានការផ្លាស់ប្តូរមួយចំនួនដើម្បីធ្វើឱ្យវាប្លែកពីគេដោយការរចនាប័ទ្មរបស់វាគឺផ្អែកលើកញ្ចប់ R-Dynamic ហើយវាភ្ជាប់មកជាមួយកញ្ចក់ពណ៌ខ្មៅសម្រាប់ផ្នែកខាងក្រៅដែលមានដំបូលពណ៌ខ្មៅក៏ត្រូវបានគេប្រើនៅលើ Velar HST ផងដែរ។
រថយន្ដម៉ូដែលមួយនេះវាបានបំពាក់ជាមួយយ៉ានកង់ទំហំ ២១ អ៊ីញពណ៌ខ្មៅរលោង។ រីឯតាប្លូវិញបានរចនាដោយស្បែកប្រភេទ Suedecloth ពណ៌ខ្មៅ នឹងបំពាក់ជាមួយអេក្រង់កម្សាន្ត Pivi Pro កម្រិតខ្ពស់ដែលមើលទៅកាន់តែលេចធ្លោជាងមុនផងដែរ។
វាបានបំពាក់ជាមួយដំបូលប្រភេទកញ្ចក់ដែលអាចមើលឃើញទៅខាងក្រៅ លើសពីនេះ Velar HST បានភ្ជាប់មកជាមួយប្រពន័្ធជើងក្រោមដែលអាចបញ្ជារឡើងចុះបានដែលធ្វើអោយមានភាពងាយស្រួលក្នុងការបើកបរគ្រប់ស្ថានភាពផ្លូវ។
ម៉ូដែល Range Rover Velar HST Edition កំពុងត្រូវបានផ្តល់ជូនជាមួយនឹងជម្រើសថាមពលពីរគឺ ៣.០ លីត្រ P400 ដោយម៉ាស៊ីនសាំង និង ៣.០ លីត្រ D300 ជាមួយម៉ាស៊ីនម៉ាស៊ូត។ ម៉ាស៊ីនទាំងពីរនេះប្រើដោយស៊ីឡាំងប្រាំមួយ ខណៈពេលដែលម៉ាស៊ីនសាំងបញ្ចេញកម្លាំងខ្ពស់បំផុតបាន ៣៩៥ សេះ។
លោក Finbar McFall នាយកក្រុមហ៊ុន Land Rover បាននិយាយថា “រថយន្ត Range Rover Velar HST ថ្មីផ្តល់នូវការរួមបញ្ចូលគ្នានៃការកែលម្អការរចនាដែលបានរៀបចំយ៉ាងប្រុងប្រយ័ត្ន និងលក្ខណៈពិសេសជាងពេលមុនៗ។ បើនិយាយពីតម្លៃវិញជម្រើស D300 HST វាមានតម្លៃ ៩១,០០០ ដុល្លារ និងជម្រើស P400 HST វាមានតម្លៃ ៩៦,២០០ ដុល្លារ៕
អត្ថបទដោយ៖ សូនីតា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ