Range Rover Evoques ឆ្នាំ ២០២០ ត្រូវបានប្រកាសប្រមូលឃ្លាំងវិញជិត ១៩,០០០ គ្រឿង

មើល: 747

ខណៈពេលដែលក្រុមហ៊ុនផលិតរថយន្តជាច្រើននៅដើមឆ្នាំ ២០២២ នេះកំពុងតែប្រឈមមុខយ៉ាងខ្លាំងជាមួយ នឹងបញ្ហាផ្សេងៗគ្នាដែលធ្វើឱ្យមានការប្រមូលចូលឃ្លាំងវិញ។

ក្នុងនោះក្រុមហ៊ុន Land Rover ក៏កំពុងតែប្រឈមមុខជាមួយនឹងការប្រមូលមកវិញដែរ ដោយមានបញ្ហាទៅលើម៉ូដែល Range Rover Evoque ស៊េរីឆ្នាំ ២០២០ ដែលមានតម្លៃ ៤៣,៦៤៥ ដុល្លា ។

Land Rover បានប្រកាសក្នុងការប្រមូលយកមកវិញសម្រាប់ម៉ូដែល Evoque ឆ្នាំ ២០២០ នេះដោយមានចំនួនរហូតទៅដល់ ១៨,៨២៤ គ្រឿង ដែលធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីក្រុមហ៊ុន។

ក្រុមហ៊ុនបាននិយាយថាម៉ូដែលរថយន្តមួយនេះមានបញ្ហាជាមួយនឹងប្រព័ន្ឋភ្លើងសញ្ញាព្រមានពោងសុវត្ថិភាពទៅលើការបំភ្លឺមិនពិតដោយវាអាចបណ្តាលឱ្យពោងសុវត្ថិភាពរបស់រថយន្តមិនដំណើរការនៅពេលដែលមានករណីគ្រោះថ្នាក់ណាមួយកើតមានឡើងជាយថាហេតុ។

ការប្រមូលមកវិញនេះគឺដោយសារតែមានកំហុសទៅលើកម្មវិធី Module ដែលជាកម្មវិធីគ្រប់គ្រងថាមពលជាច្រើននៅក្នុងរថយន្ត ហើយក្នុងនោះក៏មានប្រព័ន្ធពោងសុវត្ថិភាព (SRS Airbags) ផងដែរ។

ក្រុមហ៊ុនបានបញ្ជាក់ថាការដោះស្រាយបញ្ហាគឺសាមញ្ញសម្រាប់ពួកគេដោយផ្អែកទៅលើការអភិវឌ្ឍនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ។ Jaguar Land Rover រំពឹងថានឹងជូនដំណឹងដល់ម្ចាស់រថយន្តដែលរងផលប៉ះពាល់ទាំងអស់នៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២២ ។

អត្ថបទដោយ៖ សាល សក្កណា

ចែករំលែក:
ស្លាក:

Relate Post

Land Rover ធ្វើកំណែទម្រង់ថ្មីលើម៉ូដែល Defender ចំនួន ៥០០​ គ្រឿងបន្ថែមទៀតសម្រាប់ការគម្រប់ខួបទី ៣០ នៃការចេញលក់លើទីផ្សារជាលើកដំបូង

  • News

ក្រុមហ៊ុន Land Rover កំពុងប្រារព្ធខួបលើកទី ៣០ នៃការណែនាំនៅម៉ូដែល Defender ម៉ូដែលនេះត្រូវបានគេដាក់ឈ្មោះថា Defender 30th Anniversary Edition ស៊េរីឆ្នាំ ២០២៣ ។ រថយន្ដម៉ូដែលមួយនេះបានណែនាំក្នុងឆ្នាំ ១៩៩២ ដែលត្រូវបានគេស្គាល់ថាជា Defender 110 គឺជារថយន្តដំបូងគេដែលបានលក់នៅអាមេរិកខាងជើង។ ដោយវាបានផលិតដោយដៃនៅរោងចក្រ Solihull ជាប្រវត្តិសាស្ត្ររបស់ Land Rover ក្នុងចក្រភពអង់គ្លេសហើយវាមានការគាំទ្រខ្លាំងពីអតិថិជន។ ម៉ូដែល Defender 30th Anniversary Edition ស៊េរីឆ្នាំ ២០២៣ ត្រូវបានកំណត់ចេញលក់ត្រឹមតែ ៥០០ គ្រឿងតែប៉ុណ្ណោះដោយផ្អែកលើ Defender 110 ម៉ូដែល P300 S។ ផ្នែកខាងក្រៅនៃរថយន្ដវាបានបំពាក់ចង្កៀងប្រភេទ LED ដោយបានបន្ថែមជាមួយកាងសំរាប់ដាក់អ៊ីវ៉ាននៅខាងលើដំបូលដែលវាមានជណ្ដើរនៅជំហៀងរថយន្ដធ្វើអោយកាន់តែងាយស្រួលក្នុងការឡើងចុះ នឹងវាប្រើប្រាស់ជាមួយយ៉ានកង់ទំហំ ១៨ អ៊ីង នៅខាងក្រោយក៏បានបំពាក់ផ្លាកសញ្ញា Defender 30 years ផងដែល។ Defender នឹងទទួលបានម៉ាស៊ីន V8 ចំណុះ ៥.០ លីត្រដែលផលិតកម្លាំងបាន ៥១៨ សេះ និងកម្លាំងបង្វិល៨៤៦ ញូតុនម៉ែត្រ។ រថយន្តមួយនេះត្រូវបានបំពាក់យ៉ាងល្អសម្រាប់ការបើកបរលើផ្លូវ Off road និងបានបំពាក់នូវប្រព័ន្ធជើងក្រោមដែលអាចបញ្ជារចុះឡើងបានធ្វើអោយងាយស្រួលក្នុងការបើកបរគ្រប់ស្ថានភាពផ្លូវ។ ជាមួយការចនាប័ទ្មផ្នែកខាងក្នុងវិញវាបានបំពាក់ជាមួយកៅអីស្បែកប្រភេទ Ebony grained វាបានបំពាក់អេក្រង់ touchscreen ទំហំ ១១.៤ អ៊ីញ ដែលប្រើប្រាស់ជាមួយប្រព័ន្ធ Apple CarPlay, Android Auto ថែមទាំងមានការសាកថ្មឥតខ្សែ វាក៏មានជាមួយរន្ធ USB ២ និង speaker ចំនួនប្រាំមួយគ្រាប់ផងដែល។ វាបានរចនាមកយ៉ាងពិសេសសំរាប់ខួបទី ៣០ នេះហើយម៉ូដេល Land Rover Defender 30th Anniversary Edition នេះវាមកជាមួយតម្លៃ ៧៦,៣៥០ ដុល្លារដែលជាតម្លៃចេញពីរោងចក្រ។ អត្ថបទដោយ៖ សូនីតា

ម៉ូដែល Range Rover Velar HST ស៊េរីថ្មីឆ្នាំ ២០២៣ បន្ថែមការរចនា នឹងជម្រើសម៉ាស៊ីនកាន់តែច្រើន

  • News

ក្រុមហ៊ុន Land Rover បានដាក់បង្ហាញរថយន្តស៊េរីថ្មីដែលជាម៉ូដែល Range Rover Velar HST ថ្មី។ Range Rover Velar HST Edition មានការផ្លាស់ប្តូរមួយចំនួនដើម្បីធ្វើឱ្យវាប្លែកពីគេដោយការរចនាប័ទ្មរបស់វាគឺផ្អែកលើកញ្ចប់ R-Dynamic ហើយវាភ្ជាប់មកជាមួយកញ្ចក់ពណ៌ខ្មៅសម្រាប់ផ្នែកខាងក្រៅដែលមានដំបូលពណ៌ខ្មៅក៏ត្រូវបានគេប្រើនៅលើ Velar HST ផងដែរ។ រថយន្ដម៉ូដែលមួយនេះវាបានបំពាក់ជាមួយយ៉ានកង់ទំហំ ២១ អ៊ីញពណ៌ខ្មៅរលោង។ រីឯតាប្លូវិញបានរចនាដោយស្បែកប្រភេទ Suedecloth ពណ៌ខ្មៅ នឹងបំពាក់ជាមួយអេក្រង់កម្សាន្ត Pivi Pro កម្រិតខ្ពស់ដែលមើលទៅកាន់តែលេចធ្លោជាងមុនផងដែរ។ វាបានបំពាក់ជាមួយដំបូលប្រភេទកញ្ចក់ដែលអាចមើលឃើញទៅខាងក្រៅ លើសពីនេះ Velar HST បានភ្ជាប់មកជាមួយប្រពន័្ធជើងក្រោមដែលអាចបញ្ជារឡើងចុះបានដែលធ្វើអោយមានភាពងាយស្រួលក្នុងការបើកបរគ្រប់ស្ថានភាពផ្លូវ។ ម៉ូដែល Range Rover Velar HST Edition កំពុងត្រូវបានផ្តល់ជូនជាមួយនឹងជម្រើសថាមពលពីរគឺ ៣.០ លីត្រ P400 ដោយម៉ាស៊ីនសាំង និង ៣.០ លីត្រ D300 ជាមួយម៉ាស៊ីនម៉ាស៊ូត។ ម៉ាស៊ីនទាំងពីរនេះប្រើដោយស៊ីឡាំងប្រាំមួយ ខណៈពេលដែលម៉ាស៊ីនសាំងបញ្ចេញកម្លាំងខ្ពស់បំផុតបាន ៣៩៥ សេះ។ លោក Finbar McFall នាយកក្រុមហ៊ុន Land Rover បាននិយាយថា “រថយន្ត Range Rover Velar HST ថ្មីផ្តល់នូវការរួមបញ្ចូលគ្នានៃការកែលម្អការរចនាដែលបានរៀបចំយ៉ាងប្រុងប្រយ័ត្ន និងលក្ខណៈពិសេសជាងពេលមុនៗ។ បើនិយាយពីតម្លៃវិញជម្រើស D300 HST វាមានតម្លៃ ៩១,០០០ ដុល្លារ និងជម្រើស P400 HST វាមានតម្លៃ ៩៦,២០០ ដុល្លារ៕ អត្ថបទដោយ៖ សូនីតា

រថយន្ត Range Rover ទាំងអស់នឹងក្លាយជាម៉ូដែលអគ្គិសនីសុទ្ធត្រឹមឆ្នាំ ២០៣០

  • News

ក្នុងរយៈពេលបុ៉ន្មានឆ្នាំកន្លងមកនេះឧស្សាហ៍កម្មផលិតរថយន្តដែលប្រើប្រាស់ថាមពលអគ្គីសនីមានការកើនឡើងជាបន្ដរបន្ទាប់។ ដោយឡែកបច្ចុប្បន្ននេះមានម៉ាកយីហោរជាច្រើនក៏កំពុងតែដាក់បង្ហាញលើទីផ្សារផងដែលមានដូចជាក្រុមហ៊ុន Tesla ,Kia ,Honda ,BYD និងមានក្រុមហ៊ុនផលិតរថយន្ដរបស់ចិនជាច្រើនទៀតផងដែរ។ ហើយថ្មីៗនេះក្រុមហ៊ុន Jaguar Land Rover ក៏នឹងមានគំរោងដ៏ធំមួយនឹងបានសន្យាថានៅបុ៉ន្មានឆ្នាំខាងមុខទៀតក្រុមហ៊ុននឹងផលិតរថយន្ដម៉ូដែល Range Rover ជំនាន់ថ្មីដែលបំពាក់ជាមួយថាមពលអគ្គីសនីទាំងស្រុង។ ជាការពិតណាស់ JLR នឹងត្រូវបង្កើនថាមពលអគ្គិសនីក្នុងជួរម៉ូដែលរបស់ខ្លួនដើម្បីសម្រេចបាននូវគោលដៅរបស់ពួកគេ។ ហើយបច្ចុប្បន្ននេះរថយន្តត្រូវបានបំពាក់មកជាមួយប្រព័ន្ធ Hybrid បណ្តើរៗលើម៉ូដែល Range Rover  រួចមកហើយនឹងកំណែ Plug-in Hybrid របស់ Defender ក៏កំពុងដំណើរការផងដែរ។ ទីបំផុត Range Rover សេ៊រីថ្មីត្រូវបានបង្ហាញហើយប្រហែលជាការទទួលយកដ៏ធំបំផុតគឺជាព័ត៌មានផ្លូវការដែលរថយន្ត SUV ជំនាន់ទី ៥ នឹងប្រើប្រាស់ជាមួយអគ្គិសនីពេញលេញនឹងធ្វើឱ្យការផ្លាស់ប្តូរទៅជាម៉ូដែលអគ្គិសនីទាំងអស់អោយកាន់តែងាយស្រួល។ រថយន្តអគ្គិសនីដែលមានទំហំធំមិនទាន់បានជ្រៀតចូលទៅក្នុងទីផ្សារខ្លាំងនៅឡើយដូច្នេះហើយ Land Rover មានឱកាសកំណត់ស្តង់ដារថ្មីជាមួយនឹង Range Rover EV។ សម្រាប់ក្រុមហ៊ុន Jaguar វិញវាក៏បានប្រកាសកាលពីឆ្នាំមុនថាខ្លួននឹងក្លាយជាក្រុមហ៊ុនផលិតរថយន្តសម្រាប់តែរថយន្ត EV នៅឆ្នាំ ២០២៥។ លោក Rossella Cardone ដែលជាប្រធានការិយាល័យនិរន្តរិ៍ភាពនៅ JLR បាននិយាយថា នៅពេលដែលយើងផ្លាស់ប្តូរពីមហិច្ឆតាទៅជាសកម្មភាពឥឡូវនេះយើងកំពុងបញ្ចូលវាទៅក្នុងហ្សែន Jaguar Land Rover ដើម្បីកាត់បន្ថយការបំភាយឧស្ម័ន។ រថយន្តម៉ូដែល Range Rover អគ្គិសនីថ្មីនេះត្រូវបានគេរំពឹងទុក្ខថានឹងអាចធ្វើដំណើរបានគ្រប់ស្ថានភាពផ្លូវលំបាកៗហើយក្រុមហ៊ុន  JLR នឹងបង្ហាញពេលវេលាច្បាស់លាស់នៅឆ្នាំ ២០៣០ ខាងមុខនេះ៕ អត្ថបទដោយ៖ សូនីតា

Range Rover Vogue ទទួលបានពណ៌សម្បុរថ្មី នឹងកម្លាំងកាន់តែខ្លាំងពីក្រុមហ៊ុន Manhart

  • News

Manhart Performance ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនរចនារថយន្តនិងទទួលបានបទពិសោធន៍ដ៏ច្រើនលើសលប់ដែលមិនអាចប្រៀបផ្ទឹមបាននៅក្នុងវិស័យឧស្សាហកម្មរថយន្តនេះ។ បុ៉ន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ Manhart កម្រនឹងប៉ះម៉ូដែលរថយន្ដផ្សេងក្រៅពីម៉ូដែល BMW, Mercedes-Benz, និង Audi ប៉ុន្តែគម្រោងកែសំរួលចុងក្រោយបំផុតមួយរបស់ក្រុមហ៊ុនគឺត្រូវបានជ្រើសរើសជាម៉ូដែល Range Rover។ សម្រាប់រថយន្ត Range Rover នាពេលបច្ចុប្បន្ននេះគឺជាម៉ូដែលដ៏ពេញនិយមបំផុតមួយនៅក្នុងចំណោមរថយន្ត SUV ដ៏ប្រណិតដែលគេហៅថា Vogue RV 650 ។ ការកែប្រែត្រូវបានធ្វើឡើងគឺជាការបន្សំពណ៌ខាងក្រៅថ្មី ដែលមានរូបរាងខ្មៅទាំងមូលរបស់ Manhart ជាមួយនឹងពណ៌មាស នឹងអក្សរ Manhart នៅលើកញ្ចក់ឡានខាងមុខ ហើយយ៉ានកង់ក៏ត្រូវបានបន្ថែមនូវពណ៌មាសដូចគ្នា ដែលអាចត្រូវបានគេមើលឃើញពណ៌មាសឆ្នូតមាននៅកាងខាងមុខ និងកាងខាងក្រោយជុំវិញប៉ាណាទាំងមូល។ ទោះជាយ៉ាងណាក៏ដោយ Manhart បញ្ជាក់ថានេះគឺជាសេចក្តីថ្លែងការណ៍យ៉ាងច្បាស់នៃអ្វីដែលក្រុមហ៊ុនអាចសម្រេចបាន ហើយផ្ទៃខាងក្នុងក៏បានធ្វើតាមរូបមន្តនៃមូលដ្ឋានដូចគ្នា។ ពណ៌ចម្បងនៅខាងក្នុងកាប៊ីនគឺដូចគ្នាបេះបិទទៅនឹងពណ៌ខាងក្រៅ ហើយអាចនិយាយបានថាវាស្ទើរតែគ្រប់ផ្នែកដែលត្រូវបានកំណែបន្ថែមដោយបានបំពាក់ជាមួយពូកស្បែកដ៏ប្រណិត។ រថយន្ដម៉ូដែល Vogue RV 650 នេះក្រុមហ៊ុនបាននិយាយថាកម្លាំងរបស់វាអាចកើនឡើងដល់ ៦៥០ សេះ ជាមួយនឹងការបំពាក់ម៉ាស៊ីន V8 ចំណុះ ៤.៤ លីត្រ twin-turbo ក៏ជាម៉ាស៊ីនផលិតដោយ BMW ផងដែរ។ ប៉ុន្តែការវិនិច្ឆ័យពី BMW X7 M50i ថាមពលបន្ថែមទំនងជាត្រូវបានសម្រេចដោយការអាប់ដេតជាមួយកម្មវិធី ECU ។ ក្រុមហ៊ុន Manhart មិនបានបង្ហាញពីតម្លៃសម្រាប់រថយន្ត Range Rover ផ្តាច់មុខនៅមជ្ឈិមបូព៌ានោះទេ ប៉ុន្តែអ្នកដែលចាប់អារម្មណ៍លើរថយន្ត Vogue RV 650 អាចទាក់ទងក្រុមលក់ ឬចូលទៅកាន់ហាងចែកចាយក្នុងស្រុកណាមួយ។ អត្ថបទដោយ៖ សូនីតា

សាកសពម៉ូដែលរថយន្ត​ Land Rover ៣៧ គ្រឿងមានតម្លៃរហូតដល់ ៥០០,០០០ ដុល្លារ​

  • News

Land Rover ជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយរបស់អង់គ្លេសដែលត្រូវបានរកឃើញតាំងពីឆ្នាំ ១៩៧៨ មកម្លេះ។ ក្នុងពេលបច្ចុប្បន្នក្រុមហ៊ុន Land Rover កំពុងតែមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រជាច្រើននៅលើពិភពលោកដោយត្រូវបានគេស្គាល់ថាវាជាក្រុមហ៊ុនមួយដែលផលិតរថយន្តដ៏ប្រណិត។ ការប្រមូលផ្តុំនៃម៉ូដែលរថយន្ត Land Rover និងគ្រឿងបន្លាស់ចាស់ៗត្រូវបានដាក់លក់នៅលើគេហទំព័រ eBay ដែលមានតម្លៃរហូតទៅដល់ ៥០០,០០០ដុល្លារសហរដ្ឋអាមេរិក។ ថ្មីៗនេះគេបានប្រមូលនូវម៉ូដែលរថយន្ត Land Rover និងគ្រឿងបន្លាស់ចាស់ៗដែលត្រូវបានគេរក្សាទុកសរុបបានចំនួន ៣៧ ម៉ូដែលដូចជា Range Rover Soft Dash ស៊េរីឆ្នាំ ១៩៩៥ ចំនួន ១៩ គ្រឿង ដែលមានមួយចំនួនដំណើរការ និងខ្លះទៀតត្រូវការជួសជុលបន្តិបន្តួចហើយមួយចំនួនទៀតត្រូវបានផ្លាស់ប្តូដោយរគ្រឿងបន្លាស់។ ការប្រមូលផ្តុំនេះក៏មានម៉ូដែលបន្ថែមទៀតដូចជា Land Rover Discovery ២ គ្រឿង និង Range Rover Chop Top classic ដែលមកជាមួយនឹងម៉ាស៊ីន V8 ចំនួន ១ គ្រឿង និង Discovery 1s ចំនួន ៧ គ្រឿង LR3 ស៊េរីឆ្នាំ ២០០៥ ចំនួន ១ គ្រឿង និង Freelander SE34 ស៊េរីឆ្នាំ ២០០៥ ចំនួន ១ គ្រឿង។ ហើយវាក៏មាននូវម៉ូដែល Defender ដែរ ដោយរួមមានដូចជា Defender 90 ១ គ្រឿង Defender 110s ២ គ្រឿង និង Defend er 130 cabs ចំនួន ២ គ្រឿង។ បន្ថែមទៀតនេះរថយន្ត Range Rover ស៊េរីឆ្នាំ ២០០៨ មានតែ ១ គ្រឿងប៉ុណ្ណោះដោយរថយន្តទាំងអស់នេះត្រូវបានប្រមូលមកពីទីក្រុង Orlando រដ្ឋ Florida ។ ចំណែកឯគ្រឿងបន្លាស់ប្រមូលបានដូចជាក្បាលរថយន្ត Land Rover Defender ខាងឆ្វេងមួយចំនួន តួរថយន្ត LS និងម៉ាស៊ីន Coyote V8 មួយចំនួន និងតួរថយន្ត Defender 130 មួយចំហៀង។ អ្នកលក់បានបង្ហាញថាការលក់នូវបណ្តុំរថយន្ត និងគ្រឿងបន្លាស់ចាស់ៗទាំងអស់នេះដែលមានតម្លៃ ៥០០,០០០ ដុល្លារ ដោយអាចទទួលបានរហូតទៅដល់ ៣៧ គ្រឿង ប្រសើរជាងពួកគេទៅទិញរថយន្តថ្មីបានតែមួយ គ្រឿង៕ អត្ថបទដោយ៖ សក្កណា  

Copy link Success.

×

ព័ត៌មានពេញនិយម

ស្លាក

ទាញយកកម្មវិធីដោយឥតគិតថ្លៃ