សាកសពម៉ូដែលរថយន្ត Land Rover ៣៧ គ្រឿងមានតម្លៃរហូតដល់ ៥០០,០០០ ដុល្លារ
Land Rover ជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយរបស់អង់គ្លេសដែលត្រូវបានរកឃើញតាំងពីឆ្នាំ ១៩៧៨ មកម្លេះ។ ក្នុងពេលបច្ចុប្បន្នក្រុមហ៊ុន Land Rover កំពុងតែមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រជាច្រើននៅលើពិភពលោកដោយត្រូវបានគេស្គាល់ថាវាជាក្រុមហ៊ុនមួយដែលផលិតរថយន្តដ៏ប្រណិត។
ការប្រមូលផ្តុំនៃម៉ូដែលរថយន្ត Land Rover និងគ្រឿងបន្លាស់ចាស់ៗត្រូវបានដាក់លក់នៅលើគេហទំព័រ eBay ដែលមានតម្លៃរហូតទៅដល់ ៥០០,០០០ដុល្លារសហរដ្ឋអាមេរិក។
ថ្មីៗនេះគេបានប្រមូលនូវម៉ូដែលរថយន្ត Land Rover និងគ្រឿងបន្លាស់ចាស់ៗដែលត្រូវបានគេរក្សាទុកសរុបបានចំនួន ៣៧ ម៉ូដែលដូចជា Range Rover Soft Dash ស៊េរីឆ្នាំ ១៩៩៥ ចំនួន ១៩ គ្រឿង ដែលមានមួយចំនួនដំណើរការ និងខ្លះទៀតត្រូវការជួសជុលបន្តិបន្តួចហើយមួយចំនួនទៀតត្រូវបានផ្លាស់ប្តូដោយរគ្រឿងបន្លាស់។
ការប្រមូលផ្តុំនេះក៏មានម៉ូដែលបន្ថែមទៀតដូចជា Land Rover Discovery ២ គ្រឿង និង Range Rover Chop Top classic ដែលមកជាមួយនឹងម៉ាស៊ីន V8 ចំនួន ១ គ្រឿង និង Discovery 1s ចំនួន ៧ គ្រឿង LR3 ស៊េរីឆ្នាំ ២០០៥ ចំនួន ១ គ្រឿង និង Freelander SE34 ស៊េរីឆ្នាំ ២០០៥ ចំនួន ១ គ្រឿង។
ហើយវាក៏មាននូវម៉ូដែល Defender ដែរ ដោយរួមមានដូចជា Defender 90 ១ គ្រឿង Defender 110s ២ គ្រឿង និង Defend er 130 cabs ចំនួន ២ គ្រឿង។ បន្ថែមទៀតនេះរថយន្ត Range Rover ស៊េរីឆ្នាំ ២០០៨ មានតែ ១ គ្រឿងប៉ុណ្ណោះដោយរថយន្តទាំងអស់នេះត្រូវបានប្រមូលមកពីទីក្រុង Orlando រដ្ឋ Florida ។
ចំណែកឯគ្រឿងបន្លាស់ប្រមូលបានដូចជាក្បាលរថយន្ត Land Rover Defender ខាងឆ្វេងមួយចំនួន តួរថយន្ត LS និងម៉ាស៊ីន Coyote V8 មួយចំនួន និងតួរថយន្ត Defender 130 មួយចំហៀង។
អ្នកលក់បានបង្ហាញថាការលក់នូវបណ្តុំរថយន្ត និងគ្រឿងបន្លាស់ចាស់ៗទាំងអស់នេះដែលមានតម្លៃ ៥០០,០០០ ដុល្លារ ដោយអាចទទួលបានរហូតទៅដល់ ៣៧ គ្រឿង ប្រសើរជាងពួកគេទៅទិញរថយន្តថ្មីបានតែមួយ គ្រឿង៕
អត្ថបទដោយ៖ សក្កណា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ