រថយន្តអគ្គិសនីដំបូងរបស់ក្រុមហ៊ុនផលិតរថយន្ត Subaru កំពុងបើកឱ្យអតិថិជនធ្វើការកក់បណ្ដើរៗហើយ
ក្រុមហ៊ុន Subaru បានបញ្ចេញរថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួន ដោយហៅថា Subaru Solterra ឆ្នាំ ២០២៣ ដែលនឹងមកដល់នៅរដូវក្តៅនេះ។ នៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ មុនពេល Solterra ទៅដល់អតិថិជន ក្រុមហ៊ុន Subaru បានបើកការបញ្ជាទិញជាមុន ជាមួយតម្លៃកក់ទុកដែលអាចដកវិញបានចំនួន ២៥០ ដុល្លារ។
ក្រុមហ៊ុនបានបញ្ជាក់ថាខ្លួនមិនដូចក្រុមហ៊ុន Tesla ទេដែលត្រូវពន្យាពេលការដឹកជញ្ជូនម៉ូដែល Cybertruck ពីមួយឆ្នាំទៅមួយឆ្នាំ ដោយ រថយន្ត Subaru ពិតជាត្រូវដឹកជញ្ជូនជូនអតិថិជននៅឆ្នាំនេះតាមការបរិច្ឆេទដែលបានកំណត់។ ហើយក៏មិនដូចរថយន្ត Hyundai Ioniq 5 ដែលមានលក់តែក្នុងតំបន់តូចៗតែប៉ុណ្ណោះ ចំពោះ Solterra នឹងមានលក់នៅក្នុងរដ្ឋចំនួន ៥០ ។
សម្រាប់អ្នកបានកក់ ២៥០ ដុល្លារជាមុននិងទទួលបានជម្រើសពណ៌របស់រថយន្តផងដែរ។ ព័ត៌មានលម្អិតបន្ថែមដូចជាការបញ្ជាទិញចុងក្រោយ និង តម្លៃសរុប នឹងត្រូវជូនដំណឹងនៅតាម Dealer របស់ក្រុមហ៊ុន នៅចន្លោះខែមេសា ដល់ ខែឧសភា ឆ្នាំ ២០២២។ Solterra មកដល់ជាមួយនឹង powertrain ដំឡើងដោយ dual-motor ដែលមកជាមួយ all-wheel drive ធ្វើអោយវាបង្កើតកម្លាំងបាន ២១៥ សេះ និង កម្លាំងបង្វិលជុំ ៣៣៦ ញូតុនម៉ែត្រ ។
Subaru នៅតែមិនទាន់ចែករំលែកថាតើ Solterra អាចសាកថ្មបានលឿនប៉ុណ្ណានោះទេ ដោយគ្រាន់តែផ្តល់ការសន្យាមិនច្បាស់លាស់ថាវាអាចយកមកវិញនូវ " significant charge " ក្នុងរយៈពេលតិចជាងមួយម៉ោងនៅលើឆ្នាំងសាកល្បឿនលឿន DC ជាជាងប្រើប្រាស់ Electrify America ។
ក្រុមហ៊ុន Subaru បានសម្រេចចិត្តចាប់ដៃគូជាមួយក្រុមហ៊ុន EVgo ដែលប្រតិបត្តិការទីតាំងសាកថ្មលឿនសាធារណៈ។ EVgo ក៏ជាបណ្តាញសាកថ្មលឿនដំបូងគេនៅសហរដ្ឋអាមេរិក ដែលត្រូវបានបំពាក់ដោយថាមពលកកើតឡើងវិញ ១០០%។ Subaru មិនបានប្រកាសថាតើម្ចាស់ Solterra នឹងទទួលបានការបញ្ចូលថ្មដោយឥតគិតថ្លៃពី EVgo ដែរឫយ៉ាងណានោះទេ ៕
អត្ថបទដោយ៖ ស្រីនុត
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ