រថយន្ត Lexus LX 600 ឆ្នាំ 2022 បង្ហាញខ្លួនជាផ្លូវការជាមួយរថយន្តស្ព័រ F-Sport និង Ultra-Luxury ដ៏ប្រណិត
នៅក្នុងប្រវត្តិសាស្រ្ត LX បានក្លាយជាផ្នែកមួយនៃរថយន្ត SUV ដ៏ប្រណិតរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុនតូយ៉ូតា។ សម្រាប់រថយន្ត LX600 ស៊េរីឆ្នាំ2022 ដែលទើបតែបង្ហាញកាលពីថ្ងៃទី13 ខែតុលា ឆ្នាំ2021 មានរូបរាងស្រដៀងគ្នាទៅនឹងរថយន្ត Toyota Land Cruiser ហាក់ដូចជាពុម្ពតែមួយ។
ដូចគ្នានឹងស៊េរី Toyota LX600 ត្រូវបានបំពាក់នូវម៉ាស៊ីនចំណុះ 3.4L V6 Twin-Turbo ដែលមានកម្លាំងសេះ 409Hp និងកម្លាំងរមួលកង់ 650Nm ។ ម៉ាស៊ីនទំនើបជាងមុន និងការបញ្ចូលប្រអប់លេខស្វ័យប្រវត្តិ 10 វគ្គអូតូថ្មីធ្វើឱ្យរថយន្តនេះកាន់តែប្រសើជាងស៊េរីមុនៗ ។ រថយន្តនេះដំណើរការដោយកង់ទាំង4។
AWD នឹងនៅតែមានលក្ខណៈស្តង់ដាហើយ LX អាចត្រូវបានបំពាក់ដោយគុណសម្បត្តិ Off-Road ជាច្រើនរួមទាំងប៉ុងដែលរចនាសមស្របជាមួយនឹងកម្ពស់រថយន្តនេះ។ Lexus បានបំពាក់នូវផ្នែកខាងក្នុងថ្មីរបស់ LX600 ដើម្បីប្រកួតប្រជែងជាមួយរថយន្តទំនើប SUV ដូចជា BMW X7, Range Rover និង Mercedes-Benz GLS-class ។
- ការរចនានៃផ្នែកខាងក្នុង
នៅខាងក្នុង LX ថ្មីទទួលបានការតុបតែងបែបទំនើប និងប្រណិតជាមួយនឹង Climate Console កណ្តាលធំទូលាយរវាងកៅអីខាងមុខទាំងពីរដែលបង្កើតបរិយាកាសដូចជាកាប៊ីនយន្តហោះប្រកបដោយផាសុកភាព។ តាប្លូត្រូវបានគ្របដណ្តប់ដោយក្រណាត់ស្បែក និងមានបិតបន្ទះដែលមានក្លិនក្រអូបផ្តល់ឱ្យ LX នូវរូបរាងដ៏ស៊ីវីល័យរួមជាមួយបរិយាកាសល្អប្រណិត។
សម្រាប់កៅអីដឹកអ្នកដំណើរ Premium Luxury និង F-sport វាបានផ្តល់នូវកៅអីអង្គុយចំនួន 3ជួរ ដែលធ្វើអោយវាបន្ថែមសមត្ថភាពដឹកអ្នកដំណើរបានរហូតដល់ទៅ 7នាក់ ។ រីឯម៉ូដែល Ultra-Luxury ដែលមានលក្ខណៈពិសេសជាងគេត្រូវបានផ្តល់ជូនជាប្លង់កៅអី4 ប៉ុណ្ណោះ ជួរកៅអីខាងមុខ និងខាងក្រោយសុទ្ធតែខណ្ឌដាច់ដោយ Climate Console ចំកណ្តាល។
ការរចនាបែប Business Class រួមទាំងអេក្រង់កំសាន្តខាងក្រោយកៅអី Wireless សាកថ្មទូរស័ព្ទឥតខ្សែរ និងកៅអីដែលរចនាឡើងយ៉ាងពិសេសដើម្បីផ្តល់ភាពងាយស្រួលបំផុត។ ផ្ទៃតាប្លូរបស់ LX ភ្ជាប់មកជាមួយអេក្រង់ស្តង់ដារចំនួនបី។ ទំហំ 8.0inch សម្រាប់ប្រអប់កុងទ័រ ទំហំ 12.3Inch សម្រាប់អេក្រង់ Touch Screen និងទំហំ 7.0Inch ដាច់ដោយឡែកសម្រាប់កន្លែងគ្រប់គ្រងអាកាសធាតុ និងយានយន្ត។
Apple CarPlay និង Android Auto ត្រូវបានគេរំពឹងថានឹងមានលក្ខណៈស្តង់ដារហើយថែមទាំងអាចផ្តល់ជូនការតភ្ជាប់ឥតខ្សែថែមទៀតផង។ ក្រុមហ៊ុន Lexus និយាយថាពួកគេបាន Upgrade ប្រព័ន្ធ Stereo ទៅជា Mark Levinson ដែលមាន 25 Speaker នៃប្រព័ន្ធសំឡេងនៅជុំវិញខាងក្នុងរថយន្ត។
- ការរចនាផ្នែកខាងក្រៅ
ដូចទៅនឹងម៉ូដែលមុនៗដែរ LX ថ្មីគឺជាគំរូរបស់រថយន្ត Land Cruiser LC300 ថ្មីដែលបានបង្ហាញខ្លួនកាលពីខែមិថុនា ឆ្នាំ2021 នេះ។ ប៉ាណារបស់វារាងធំជាងស៊េរីមុនជាមួយនឹងការបំពាក់ដោយចង្កៀងមុខរលោងទាំងសងខាង ។ កាងខាងមុខមានលក្ខណៈទំនប់ខ្យល់ហើយគម្របត្រូវបានឆ្លាក់យ៉ាងស្វាហាប់។ LX ក៏បំពាក់នូវយ៉ាន់កង់ស្ព័រទំហំ 22inch ធំជាងរាល់ដង ចំណែកឯផ្នែកខាងក្រោយត្រូវបានកំណត់ដោយអំពូល LED ដែលភ្ជាប់ដោយរបារពន្លឺមួយឈ្មោះថា “ Lexus” ត្រូវបានគេសរសេរនៅលើកញ្ចក់ឡានខាងក្រោយជំនួសឱ្យផ្លាកសញ្ញាធម្មតា និងកាងខាងក្រោយដែលមានរាងស្លីមពណ៌ប្រាក់។
បន្ថែមពីនោះ LX ថ្មីបានបំពាក់នូវគ្រោងឆ្អឹង GA-F ថ្មីរបស់Toyota ដែលធ្វើអោយវារឹងមាំជាងរថយន្តស៊េរីចាស់ 20% ខណៈទំងន់ស្រាលជាងមុនចំនួន 200Kg ។ គ្រោងឆ្អឹងថ្មីអាចទាក់ទាញដូចគ្នាទៅនឹង Land Cruiser ដែលប្រើប្រាស់គ្រោងឆ្អឹង TNGA ។
- លក្ខណៈសុវត្តិភាព និងប្រព័ន្ធជំនួយក្នុងការបើកបរ
LX បានរួមបញ្ចូលប្រព័ន្ធហ្វ្រាំងសង្គ្រោះបន្ទាន់ស្វ័យប្រវត្តិស្តង់ដារជាមួយការរកឃើញអ្នកថ្មើរជើង និងអ្នកជិះកង់ ការព្រមានអំពីការចាកចេញពីគន្លងផ្លូវដោយមានជំនួយរក្សាផ្លូវ និងប្រព័ន្ធត្រួតពិនិត្យការបើកបរ ៕
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ