វីធីសាស្រ្ត ៥ ជំហានដើម្បីជួយជីវិតខ្លួនឯង ក្នុងករណីគ្រោះថ្នាក់រថយន្តធ្លាក់ចូលទឹក

មើល: 1015

គ្រោះថា្នក់ចរាចរណ៍អាចកើតឡើងគ្រប់ពេលវេលា គ្រប់ទីកន្លែង ហើយរឿងដែលអាក្រក់បំផុតគឺករណីគ្រោះថា្នក់នៃរថយន្តធ្លាក់ចូលទឹក។ ដូច្នេះតើធ្វើដូចម្តេចទើបអាចជួយជិវិតខ្លួនឯងបាន? នៅក្នុងអត្ថបទនេះ យើងនឹងប្រាប់ពីគន្លឹះទាំង ៥ ជំហានដែលអាចសង្គ្រោះជិវិតចេញពីក្នុងរថយន្ត ដោយការអនុវត្តន៍៖

ជំហានទី១ ស្ងប់អារម្មណ៍

តែឡានកំពុងចូលទឹកតើឱ្យស្ងប់បានដូចម្តេច? វាជាការពិតនៅពេលដែលឡានរបស់អ្នកលិចនៅក្នុងទឹក ការភ័យស្លន់ស្លោរ ការបញ្ចេញខ្យល់ខ្លាំង និងខ្ជះខ្ជាយថាមពលរបស់អ្នក ខ្ជះខ្ជាយអុកស៊ីហ្សែនដ៏មានតម្លៃ និងកាត់បន្ថយពេលវេលាដែលនឹងអាចទប់ដង្ហើមរបស់អ្នកបាននៅពេលគេចចេញពីក្នុងទឹក។ ផ្ទុយទៅវិញការរក្សារភាពស្ងៀមស្ងាត់តែបន្តិច ដើម្បីស្វែងរកគន្លឹះសម្រាប់ការរស់រានមានជិវិត។ អ្នកត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីរក្សាភាពស្ងប់ស្ងាត់ គិតឱ្យបានច្បាស់លាស់ និងធ្វើសកម្មភាពឱ្យបានលឿន។

តាមរយៈការស្រាវជ្រាវបានបង្ហាញថា ជាធម្មតារថយន្តនឹងអណ្តែតពី ៣០ ទៅ ១២០ វិនាទីមុនពេលវាលិចទាំងស្រុង។ នោះក៏មានន័យថាច្រកចេញរបស់អ្នកគឺអាស្រ័យលើសកម្មភាពដែលអ្នកធ្វើក្នុងរយៈពេលពីរនាទីដំបូងបន្ទាប់ពីឡានបានបុកនឹងទឹក។ ប្រសិនបើអ្នកចំណាយពេលនោះដោយភ័យស្លន់ស្លោគឺអ្នកបានបាត់បង់ឱកាសដ៏ល្អបំផុតរបស់អ្នកក្នុងការចេញដោយសុវត្ថិភាព។

ជំហានទី២ រំកិលកញ្ចក់ចុះក្រោមអោយអស់

ដរាបណារថយន្តរបស់យើងបានបុកចូលទឹក សូមក្រឡេកមើលទៅបង្អួចទ្វារកញ្ចក់ នេះគឺជាច្រកចេញនៅពេលដែលឡានបានលិចទាំងស្រុង សូមរំកិលបង្អួចកញ្ចក់ចុះមុនពេលដែលខ្សែរទឹកឡើងទៅដល់។ កុំព្យាមយាមបើកទ្វាឡានដើម្បីគេចចេញ ព្រោះវាអាចបណ្តាលទឹកចូលកាប៊ីនខាងក្នុងកាន់តែច្រើន ឡានលិចចូលទឹកកាន់តែលឿន។

ការរំកិលកញ្ចក់ចុះក្រោមគឺជំហានដ៏សំខាន់មួយ នៅពេលដែលរថយន្តលិច សម្ពាធនៃទឹកអាចរារាំងបង្អួចមិនឱ្យរមៀលចុះ បើទោះបីជាអ្នកមានបង្អួចស្វ័យប្រវត្តិក៏ដោយ ប្រសិនមិនអាចរំកិលបានចូរបំបែកកញ្ចក់ទាំងនោះជាមួយនឹងអ្វីមួយដែលអាចស្វែងរកនៅក្នុងឡានបាន។ សូមកុំព្យាយាមបំបែកកញ្ចក់ខាងមុខ ព្រោះកញ្ចក់មុខគឺកញ្ចក់ក្រាស់បំផុតនៅក្នុងរថយន្តដែលពិបាកបំបែកចេញពីខាងក្នុងខ្លាំងណាស់។

ជំហានទី៣ ដោះខ្សែរក្រវាត់សុវត្ថិភាពចេញ

រឿងបន្ទាប់នេះគឺនៅពេលដែលខាងក្នុងរថយន្តកំពុងជ្រៀបទឹកហើយ អ្នកត្រូវទប់ខ្លួនហើយព្យាយាមដោះខ្លួនអ្នកពីរថយន្ត។ ដោះខ្សែរក្រវាត់ចេញអោយបានលឿនដើម្បីអាចផ្លាស់ទីចេញពីក្នុងរថយន្ត ប្រសិនបើទំពក់ជាប់ សូមព្យាយាមកាត់ខ្សែរក្រវាត់របស់អ្នក ដូច្នេះហើយនៅក្នុងរថយន្តគួរតែមានឧកបរណ៍សម្រាប់កាត់ខ្សែរ ដើម្បីបង្ការគ្រោះថ្នាក់អាចកើតឡើងជាយថាហេតុ។ 

ជំហានទី៤ ជួយអ្នកដំណើរផ្សេងទៀត

នៅក្នុងជំហានមួយនេះបន្ទាប់ពីអ្នកអាចជួយសង្គ្រោះខ្លួនឯងបានហើយ ត្រូវគិតទៅដល់អ្នកដំណើរខាងក្រោយ បន្ទាប់ពីអាចផ្លាស់ទីនៅក្នុងរថយន្តបានហើយ សូមពិនិត្យមើលអ្នកដែលនៅជុំវិញអ្នក ជាពិសេសប្រសិនបើមានកុមារនៅក្នុងរថយន្ត។ ជួយដោះខ្សែរក្រវាត់អោយពួកគេ ចង្អុលបញ្ជាក់អោយពួកគេចេញពីឡានតាមបង្អួចដែលនៅជិតពួកគេបំផុត ឬនាំពួកគេទៅកៅអីខាងមុខ ដើម្បីចេញពីឡានជាមួយអ្នក។ 

ជំហានទី៥ ឡើងតាមបង្អួច ហើយហែលទៅកាន់សុវត្ថិភាព

បន្ទាប់រំកិលទ្វាចុះ ដោះខ្សែរក្រវាត់បានហើយអ្នកត្រូវព្យាយាមចេញពីក្នុងរត់រថយន្ត វាអាចនឹងពិបាកព្រោះទឹកកំពុងចូល ខណៈដែលអ្នកកំពុងតែចេញពីក្នុងឡាន។

សូមចងចាំថា កុំរងចាំការជួយសង្គ្រោះពីអ្នកដទៃ ពេលវេលារបស់់អ្នកគឺមានតែប៉ុន្មានទីប៉ុណ្ណោះ ដែលអាចឱ្យជិវិតអ្នករួចផុត ត្រូវតែស្ងប់អារម្មណ៍គ្រប់កាលៈទេសៈណាទាំងអស់ដើម្បីអាចរកវិធីចេញពីក្នុងរថយន្តបាន៕

ចែករំលែក:

Relate Post

Ford Mustang ម៉ូដែល 711 តែមួយគត់សម្រាប់ហាងលក់ទំនិញចម្រុះជាតិសាសន៍ដ៏ល្បី 7-Eleven

  • News

រថយន្ត Ford Mustang GT  ដែលជានិមិត្តរូបរថយន្តពីសហរដ្ឋអាមេរិក និងមានភាពពេញនិយមបំផុតនៅលើទីផ្សារពិភពលោកដោយសារតែភាពទាន់សម័យរបស់វា។ ក្រៅពីរថយន្តស្ព័រដ៏ទាក់ទាញអីឡូវនេះ Ford Mustang 711 កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងសម្រាប់ឆុតសម្លៀកបំពាក់ថ្មី និងបានក្លាយជាផ្ទាំងប៉ាណូផ្លាស់ទី ឬអ្នកដឹកភីផ្សារចល័តសម្រាប់ហាងលក់ទំនិញចម្រុះជាតិសាសន៍ 7-Eleven ។ វាត្រូវបានចូលរួមសហការជាមួយ Galpin Auto Sport ជាអ្នកមានបទពិសោធន៍ច្រើនបំផុតក្នុងការប្រែទម្រង់រូបរាង Mustang ។ តួររថយន្តទាំងមូលត្រូវបានកែសម្អដោយចាប់ផ្តើមពីឃ្លប់ខាងមុខដែលមានពណ៌ដូចគ្នាទៅនឹងម៉ាកយីហោ 7-Eleven ។ លើសពីនេះវាទទួលបានប្រព័ន្ធខាងក្រោមមានភ្លើងពណ៌ក្រហម ដែលជាការរំលឹកអំពីពន្លឺនៃសញ្ញា 7-Eleven នៅពេលយប់។ បំភ្លេចអំពីនិមិត្តសញ្ញាសត្វពស់របស់ Mustang ព្រោះវាត្រូវបានគេជំនួសដោយសត្វទីទុយពេលយប់នៅចំកណ្តាលនៃប៉ាណាខាងមុខ។ ការលាយបញ្ចូលនូវពណ៌ 7-Eleven ដែលមានក្រហម ខៀវ និង ទឹកក្រូច បន្ថែមពីលើរថយន្តពណ៌ស ចាត់ពីឃ្លប់ខាងមុខរហូតដល់គែមខាងក្រោយពណ៌បៃតង។  នៅខាងក្នុងរថយន្ត Ford Mustang ម៉ូដែល 711 ភ្ជាប់ជាមួយគ្រឿងបរិក្ខាស្បែក តុបតែងដោយឆ្នូតក្រហម ទឹកក្រូច នឹងបៃតង។ ប្រអប់លេខមានទម្រង់ជាភេសជ្ជៈ Slurpee និងផ្នែកដែលពិសេសបំផុត ការរចនាកន្លែងសម្រាប់ដាក់អាហារសម្រន់ដូចជាភីហ្សារផ្ទាល់ខ្លួននៅកន្លែងដាក់កែវ ឬ ភេសជ្ជៈ។  លោក Marissa Jarratt អនុប្រធានប្រតិបត្តិ 7-Eleven បាននិយាយថា "យើងដឹងថាអតិថិជនរបស់យើងមានភាពពេញនិយមចំពោះវប្បធម៌រថយន្ត ដូច្នេះហើយវាគឺជាការកសាងរថយន្តមួយប្រភេទដែលត្រូវបានបំផុសគំនិតដោយផលិតផលដ៏ល្បីបំផុតរបស់យើង"៕

ក្រុមហ៊ុនផលិតរថយន្តចំណូលថ្មី NAMX បានបញ្ចេញគំរូរថយន្ត SUV ដំបូងគេដែលប្រើថាមពលអ៊ីដ្រូសែន

  • News

ក្រុមហ៊ុនផលិតរថយន្ត Startup NAMX មួយទើបតែបានបង្ហាញគំរូរថយន្ត SUV ដំបូងបង្អស់ដែលដើរដោយថាមពលអ៊ីដ្រូសែន បន្ទាប់ពីក្រុមហ៊ុន Toyota ដែលបានចាប់ផ្តើមបច្ចេកវិទ្យានេះនឹងបានបំពាក់នៅលើរថយន្តប្រភេទ Hatchback Mirai ។ រថយន្តដែល SUV ថាមពលអ៊ីដ្រូសែនថ្មី កំពុងបង្ហាញលក្ខណៈពិសេសដែលនឹងស្មានមិនដល់ព្រោះវាអាចដកធុងថាមពលចេញមកខាងក្រៅ ហើយវាក៏បានពណ៌នាពី HUV បច្ចេកវិទ្យាថ្មីដែលបែងចែកជាពីរ Version នឹងទទួលបានការរចនារូបរាងពីក្រុមហ៊ុន Pininfarina។  សម្រាប់់ម៉ូដែលដំបូង entry-level របស់ក្រុមហ៊ុន NAMX បានបញ្ជាក់ថាវានឹងមកជាមួយនឹងប្រព័ន្ធបើកបរដោយកង់ខាងក្រោយ (RWD) ហើយអាចបង្កើតកម្លាំងបាន ២៩៦ សេះ ឬ ២២៤ kW ។ រថយន្តនេះគួរតែអាចឈានទៅដល់ល្បឿន ១០០ km/h ប្រើពេល ៦.៥ វិនាទី នឹងបន្តទៅដល់ល្បឿនកំពូលរបស់វាគឺ ២០០ km/h ។  ទន្ទឹមនឹងនេះ GTH version នឹងទទួលបានការបំពាក់ជាមួយនឹងប្រព័ន្ធបើកបរដោយកង់ទាំងបួន (4WD) ដែលមានកម្លាំង ៥៤២ សេះ ឬ ៤១០ kW ។ ចំណែកឯល្បឿនកំពូលរបស់វាគឺ ២៥០ km/h ជាមួយគ្នានេះល្បឿនសន្ទុះពី ០​ ទៅ ១០០ km/h វាចាយពេលតិចជាង ៤.៥ វិនាទី។ តម្លៃសម្រាប់ម៉ូដែលទាំងពីរនេះក្រុមហ៊ុនក៏បានបង្ហាញជាផ្លូវការផងដែរ ដោយតម្លៃរបស់វាចន្លោះពី ៦៥,៤១០ ដុល្លារ ទៅ ៩៩,៩៨៤ ដុល្លារ។ ប៉ុន្តែនៅក្នុងនោះក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរថា រថយន្តនេះនឹងបង្ហាញខ្លួននៅលើទីផ្សារត្រឹមឆ្នាំ ២០២៥ ដូច្នេះយើងនឹងរងចាំមើលថាតើនៅប៉ុន្មានឆ្នាំខាងមុខទៀតនេះ ឧស្សាហកម្មរថយន្តនឹងមានភាពរីកចម្រើនអ្វីខ្លះជាពិសេសសម្រាប់រថយន្តដែលប្រើថាមពលអ៊ីដ្រូសែនទាំងនេះ៕ 

ក្រុមហ៊ុន Geely របស់ចិនចរចារបានសម្រេចក្នុងការទិញភាគហ៊ុន 34.02% ពីក្រុមហ៊ុនល្បីឈ្មោះមួយ

  • News

ក្រុមហ៊ុនបារាំង Renualt បានសម្រេចចិត្តលក់ភាគហ៊ុនមួយភាគបីរបស់ខ្លួនក្នុងប្រទេសកូរ៉េខាងត្បូងក្នុងតម្លៃ $207 លានដុល្លារអោយទៅក្រុមហ៊ុនប្រទេសចិន Geely Automobile ដែលជាយុទ្ធសាស្រ្តជួយជម្រុញការផលិតរថយន្តនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ហើយកិច្ចព្រមព្រៀងរបស់ Reanult នៅកូរ៉េខាងត្បូងក៏មានការរួមចំណែកនៅក្នុងទីផ្សារអគ្គីសនីរួមមាន Samsung SDI, SK Innovation Unit, and LG Energy Solution។ តាមការបញ្ជាក់របស់សារព័ត៌មាន Reutor ទៅលើកិច្ចព្រមព្រៀងរវាងភាគីទាំងពីរគឺផ្ដោតលើការផលិតរថយន្តនៅក្នុងប្រទេសកូរ៉េខាងត្បូង លើសពីនេះក៏ជាយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនចង់នាំចេញរថយន្តអគ្គីសនីពីកូរ៉េខាងត្បូងទៅកាន់ទីផ្សារសហរដ្ឋអាមេរិកផងដែរ។ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដូច្នេះក្រុមហ៊ុន Renault និង Geely នឹងត្រូវបានលើកលែងពីបន្ទុកពន្ធលើការនាំចេញរថយន្តដែលផលិតនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ប៉ុន្តែបញ្ហាដែលក្រុមហ៊ុននឹងជួបប្រទះទៅលើការធ្លាក់ចុះតែមួយគត់សម្រាប់ភាពជាដៃគូគឺវានឹងប្រឈមមុខជាមួយតម្លៃពលកម្មខ្ពស់និងការប្រកួតប្រជែងដ៏ស្វិតស្វាញពីក្រុមហ៊ុន Hyundai និង Kia ដែលបច្ចុប្បន្នកំពុងគ្រប់គ្រងទីផ្សារ។ យ៉ាងណាមិញ ការសម្រេចចិត្តលក់ភាគហ៊ុនមួយចំណែករបស់ខ្លួននៅកូរ៉េខាងត្បូងបានកើតឡើងពីរបីសប្តាហ៍ទៅហើយបន្ទាប់ពីសារព័ត៌មាន Bloomberg បានរាយការណ៍ថាក្រុមហ៊ុននឹងកាត់បន្ថយភាគហ៊ុនរបស់ខ្លួននៅក្នុងក្រុមហ៊ុន Nissan ដែលជាកន្លែងកាន់កាប់ភាគហ៊ុននាំមុខគេ៕ អត្ថបទដោយ ៖​ យី.នរ៉ាវុធ 

Land Cruiser ស៊េរីឆ្នាំ ២០២២ អាចឱ្យអ្នកដកលុយ ២៥,០០០ ដុល្លារទៀតដើម្បីទទួលបានឆុតកាបូនមួយនេះ

  • News

រថយន្ត SUV ដ៏ពេញនិយមបំផុតរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota បន្ទាប់ពីបានចាប់ផ្តើមដំណើរការតាំងពី ៧០ ឆ្នាំមុន មកទល់ពេលនេះ Toyota Land Cruiser ជំនាន់ថ្មីស៊េរីឆ្នាំ ២០២២ ទើបតែបាននែនាំកាលពីឆ្នាំមុនជាមួយនឹងការកែប្រែរូបរាងជាច្រើនដែលប្លែកដាច់ពីជំនាន់មុនៗ។ ហើយដោយសារតែរូបរាងដ៏ទាក់ទងទាំងនេះទើបក្រុមហ៊ុនកែប្រែរថយន្តដ៏ល្បីលំដាប់ពិភពលោក Khann International សម្រេចធ្វើការរចនាបន្ថែមដើម្បីធ្វើឱ្យ Land Cruiser មានរូបរាងកាន់តែអង់អាច។  ក្រុមហ៊ុន Khann តែងផ្តោតលើការធ្វើឱ្យរថយន្ត SUV មានលក្ខណៈស្ព័រ ហើយ Land Cruiser ទទួលបានប៉ាណាថ្មី និងបំពង់ខ្យល់ដែលផលិតពីសរសៃកាបូន បូករួមទាំងការបន្ថែមកាងខាងមុខដែលបង្ហាញពីការបញ្ចូលភ្លើងក្លែងក្លាយ និងអំពូល LED ជាដើម។ មិនតែប៉ុណ្ណោះពួកគេក៏បានពង្រីកបន្ថែមគម្របកង់ឱ្យធំទូលាយតាមទម្រង់ថ្មី ដែលមានយ៉ាន់កង់ទំហំ ២២ អ៊ីង និងសំបកកង់ដែលមានទ្រង់ទ្រាយទាប។ សមាសធាតុផ្សេងទៀតរួមមានមួកកញ្ចក់កាបូន ព្រមទាំង Spoiler ខាងក្រោយក៏រំលេចដោយសរសៃកាបូនផងដែរ។  សម្រាប់តម្លៃដែលបានចំណាយលើការកែប្រែមួយនេះ ក្រុមហ៊ុន Khann បានកំណត់តម្លៃដូចតទៅ៖ តម្លៃ ៥,២១០ ដុល្លារ សម្រាប់ខ្លប់ខាងមុខកាបូនហ្វាយប័រ តម្លៃ ១,៤៤០ ដុល្លារសម្រាប់មួកកញ្ចក់ទាំងសងខាង តម្លៃ ១,៣៥០ ដុល្លារសម្រាប់ Spoiler ខាងក្រោយ តម្លៃ  ២,០៦០ ដុល្លារសម្រាប់ប៉ាណាខាងមុខ តម្លៃ ២,៥១០ ដុល្លារសម្រាប់ bodykit តម្លៃ ២,២៤០ ដុល្លារសម្រាប់កាបូនហ្វាយប័រ ៨ ផ្នែក  តម្លៃ ៨,៦០០ ដុល្លារសម្រាប់សំណុំកង់ទាំង៤ មានយ៉ាន់កង់ និងរបាំងការពារកង់ អ្វីដែលលើសពីនេះតម្លៃដែលបានចំណាយនេះមិនរាប់បញ្ចូលការដឹកជញ្ជូន ថ្នាំលាប ពន្ធ និងថ្លៃប្រតិបត្តិការទេ។  គួរបញ្ជាក់ផងដែរជាមួយនឹងរូបរាងដ៏កាចមួយនេះត្រូវបានផ្សំជាមួយនឹងការបង្កើតថាមពលរបស់ម៉ាស៊ីន V6 ចំណុះ ៣.៥ លីត្រ ដែលមានសមត្ថភាពអាចផលិតកម្លាំងបាន ៤០៩ សេះ ។  ដូច្នេះប្រសិនបើអ្នកចង់ធ្វើការកែប្រែ Land Cruiser ថ្មីរបស់ អ្នកមិនចាំបាច់ចំណាយទៅលើការកែប្រែម៉ាស៊ីនថ្មីនោះទេ តែអ្នកអាចចំណាយទឹកប្រាក់ប្រហែល ២៤,០០០ ដុល្លារ ទៅ ២៥,០០០ ដុល្លារពីលើតម្លៃរថយន្តចេញពីរោងចក្រ ៨០,៨៧៣ ដុល្លារ៕

គួអោយសោកស្ដាយ ! BMW ប្រកាសផ្ដាច់ Android Auto និង CarPlay ដែលជាជនរងគ្រោះចុងក្រោយនៃការខ្វះខាតបន្ទះឈីប

  • News

ក្រុមហ៊ុនផលិតរថយន្ត BMW សម្រេចិត្ដដកប្រព័ន្ធមិនសំខាន់មួយចំនួនចេញពីរថយន្តរបស់ពួកគេក្នុងគោលបំណងដើម្បីដោះស្រាយជាមួយសារពើភ័ណ្ឌបន្ទះឈីបដែលជាប់គាំងគន្លងមក ។ វិបត្តិគ្រឿងអេឡិចត្រូនិកបានកំពុងបន្តដែលធ្វើឱ្យមានការបំផ្លិចបំផ្លាញនៅក្នុងឧស្សាហកម្មទាំងអស់ចាប់តាំងពីឆ្នាំ ២០២២ មកម្លេះនិងបានបង្ខំឱ្យក្រុមហ៊ុននានាងាកទៅរកវិធានការគ្រប់ប្រភេទដើម្បីរក្សាខ្សែសង្វាក់ផលិតកម្មរបស់ពួកគេឱ្យដំណើរការតាមដែលអាចធ្វើទៅបាន ។ ទើបជាមូលហេតុដកចេញនូវប្រព័ន្ធមួយចំនួនដែលមិនចាត់ទុកថាជាការសំខាន់ តែក៏ជាការសោកស្ដាយធំផងដែលក្នុងការកាត់បន្ថយចំនួនបន្ទះសៀគ្វីដែលប្រើប្រាស់គ្រប់រថយន្តសេរីថ្មី ។ ដូច្នេះ Android Auto និង CarPlay ហាក់បីដូចជាជនរងគ្រោះចុងក្រោយនៃការខ្វះខាតបន្ទះឈីប ដោយសារ BMW បានសម្រេចចិត្តទម្លាក់ប្រព័ន្ធកម្សាន្តចេញពីម៉ូដែលថ្មី ។ ក្រុមហ៊ុនផលិតរថយន្តអាឡឺម៉ង់បានផ្លាស់ប្តូរអ្នកផ្គត់ផ្គង់បន្ទះឈីបរបស់ខ្លួនក្នុងការដោះស្រាយជាមួយនឹងសារពើភ័ណ្ឌ semiconductor ។ បន្ទះឈីបថ្មីដែលត្រូវបានដំឡើងឥឡូវនេះ និងជាផ្នែកមួយនៃកិច្ចព្រមព្រៀងផ្គត់ផ្គង់ចុងក្រោយបំផុតមិនបានភ្ជាប់មកជាមួយប្រព័ន្ធកម្សាន្ត Android Auto និង CarPlay នោះទេ ។ យោងតាមរបាយការណ៍ពី ANE បន្ទះឈីបថ្មីក៏មកដោយមិនមានប្រព័ន្ធ Wi-Fi ដែរ ប៉ុន្តែនៅពេលនេះ វាមិនច្បាស់ថា តើម៉ូដែលណាខ្លះដែលគ្មាន ហើយចំនួនប៉ុន្មានគ្រឿងអាចរងផលប៉ះពាល់ជាយថាហេតុ។ ម៉្យាងវិញទៀត វាហាក់បីដូចជារថយន្ត BMW ដែលខ្វះប្រព័ន្ធនានាគឺត្រូវដំឡើងទៅកាន់អតិថិជននៅក្នុងសហរដ្ឋអាមេរិក និងទីផ្សារអឺរ៉ុបមួយចំនួនរួចទៅហើយ ។ ក្រុមហ៊ុន BMW គ្រោងនឹងចេញផ្សាយការអាប់ដេតនៅចុងខែមិថុនា អំពីការខ្វះខាតនៃបច្ចេកវិទ្យាមួយចំនួនដែលចាំបាច់ជាពិសេសសម្រាប់មុខងារទាំងពីរនេះ ៕អត្ថបទដោយ៖ យី​.នរ៉ាវុធ

Copy link Success.

×

ព័ត៌មានពេញនិយម

ស្លាក

ទាញយកកម្មវិធីដោយឥតគិតថ្លៃ