ស្វែងយល់អំពីពណ៌នៃរថយន្ត
ជម្រើសពណ៌នៃរថយន្តដែលអ្នកបើកបរបានជ្រើសរើសអាចផ្តល់ការយល់ដឹងយ៉ាងខ្លាំងអំពីចំណង់ចំណូលចិត្ត និង បុគ្គលិកលក្ខណៈរបស់អ្នក។ ចំណង់ចំណូលចិត្តអាចផ្លាស់ប្តូរជាទូទៅអាស្រ័យទៅលើតំបន់ ឬប្រភេទនៃរថយន្តហើយពេលខ្លះក៏អាចបណ្តាលមកពីរចនាម៉ូតរថយន្ត និងផ្លាកយីហោររបស់វាផងដែរ។ ជម្រើសដ៏លំបាកក្នុងការទិញឡានថ្មី គឺការជ្រើសរើសពណ៌ដែលអាចមានអារម្មណ៍ដូចជាការលាប cream នៅលើនំ Cake អញ្ចឹងដែរ។
ពណ៌របស់រថយន្តមានអត្ថន័យច្រើនលើសពីអ្នកគិត ហើយថ្ងៃនេះយើងនឹងមកពន្យល់អំពីមូលហេតុរបស់វា។
១. ពណ៌រថយន្តដែលពេញនិយមបំផុតនៅទូទាំងពិភពលោក
ចាប់តាំងពីសតវត្សទី90 ពណ៌ស គឺជាពណ៌ដែលទទួលបានការចាប់អារម្មណ៍ខ្ពស់មិនថាជាប្រភេទរថយន្តប្រណិតប្រភេទ Sedan, SUV ឬក៏ប្រភេទរថយន្តស្ព័រនោះទេ។ តើអ្វីជាហេតុផលដែលនាំអោយមានការចាប់អារម្មណ៍ខ្លាំងបែបនេះ ? នោះក៏ព្រោះតែពណ៍ស ពន្លឺដ៏ភ្លឺចែងចាំងរបស់វាធ្វើអោយរថយន្តទាំងនោះកាន់តែមានភាពប្រណិត។ សម្រាប់រថយន្តដែលសាកសមជាមួយនឹងពណ៍នេះមាន រថយន្តតូចៗ ប្រភេទ Sedan ឬរថយន្តធំប្រភេទ SUV ។ លើសពីនេះទៅទៀតពណ៍ស ជួយធ្វើអោយអារម្មណ៍ស្រស់ថ្លា និងមើលទៅទាន់សម័យ។ ការកាន់កាប់ឡានពណ៌ស មានន័យថាអ្នកកំពុងតែបង្ហាញនូវភាពទាន់សម័យទៅកាន់ពិភពលោកខាងក្រៅ។ តាមស្ថិតិបានបង្ហាញថាពណ៌សគឺជាពណ៌ដែលពេញនិយមបំផុត ឯពណ៌ខ្មៅឈរនៅលេខរៀងទី 2 បន្ទាប់មកប្រាក់ និង ពណ៌ប្រផេះ។
២. តើពណ៌ឡានរបស់អ្នកមានផាសុខភាពប៉ុណ្ណា ?
យើងបានដឹងហើយថាពណ៌ងងឹតមានទំនោរស្រូបយកកម្តៅច្រើនជាងពណ៌ដែលភ្លឺ។ ដូច្នេះបើអ្នកកំពុងរស់ក្នុងប្រទេសដែលមានអាកាសធាតុក្តៅ នោះពណ៌ភ្លឺនឹងមានផាសុកភាពសម្រាប់អ្នក បើធៀបទៅនឹងពណ៌ងងឹត។ ការធ្វើពិសោធន៏ទៅលើរថយន្ត ពណ៌ខ្មៅ និងពណ៌ស ដោយដាក់នៅក្រោមកម្តៅថ្ងៃរយៈពេល 1 ម៉ោង។ នៅពេលដែលពួកគេពិនិត្យសីតុណ្ហភាពនៅផ្នែកខាងក្រៅ និងខាងក្នុងកាប៊ីនបន្ទាប់ពី1ម៉ោងក្រោយមកបានបង្ហាញថា សីតុណ្ហភាពក្នុងឡានពណ៌ខ្មៅគឺក្តៅខ្លាំងជាង ឡានពណ៌ស។ ដូច្នេះវាបង្ហាញថារថយន្តពណ៌ស្រអាប់វានឹងមិនមានផាសុកភាពនោះទេ។
៣. តើពណ៌ឡានណាដែលល្អបំផុតក្នុងការថែទាំ ?
វាជាសំនួរមួយដែលយើងតែងតែទទួលបានពីអ្នកបើកបរភាគច្រើន គឺតើពណ៌អ្វីល្អបំផុតហើយងាយស្រួលក្នុងការថែទាំ ? ហើយពណ៌មួយណាដែលមិនងាយនឹងបង្ហាញស្នាមកូត ឬស្នាមប្រឡាក់ ? យោងទៅតាមអ្នកជំនាញរថយន្ត ប្រសិនបើអ្នកមិនមែនជាអ្នកឧស្សាហ៍ក្នុងការថែទាំរថយន្តនោះទេ អ្នកគួនៅអោយឆ្ងាយពីពណ៌ងងឹតដូចជាពណ៌ខ្មៅ។ ឯយើងក្រឡេកមើលទៅពណ៌ស ប្រាក់ ពណ៌ប្រផេះ និងពណ៌ស្រាលផ្សេងៗទៀត វាងាយនឹងថែទាំ ហើយធូលីស្ទើតែមិនអាចមើលឃើញនៅលើពណ៌ទាំងនោះ។
មួយវិញទៀតប្រសិនបើអ្នករស់នៅកន្លែងដែលមានដីភក់កង្វក់ នោះវាជាការប្រសើរក្នុងការជ្រើសរើសពណ៌ដែលមិនត្រូវការលាងសម្អាតជារៀងរាល់ថ្ងៃ។ វាមិនត្រឹមតែមិនធ្វើអោយអ្នកចំណាយថវិការច្រើនប៉ុណ្ណោះទេ ថែមទាំងចំណេញពេលវេលាដ៏មានតម្លៃរបស់អ្នកផងដែរ។
៤. ទំនាក់ទំនងរវាងពណ៌រថយន្ត និងសុវត្ថិភាពនៅលើផ្លូវ
តើពណ៌នៃរថយន្តរបស់អ្នកទាក់ទងជាមួយនឹងសុវត្ថិភាពផ្លូវដែរឬទេ? ពិតណាស់វាអាចមានឥទ្ធិពលទៅលើស្ថិតិសុវត្តិភាព។ យោងទៅតាមតួរលេខនៃរថយន្តជួបគ្រោះថ្នាក់ រថយន្តដែលជាប់ពាក់ព័ន្ធច្រើនជាងគេគឺរថយន្តពណ៌ខ្មៅដែលមានចំនួនរហូតដល់ទៅ 43ភាគរយ។ ទន្ទឹមនឹងនេះរថយន្តពណ៌សគឺមានចំនួនតែ 10ភាគរយប៉ុណ្ណោះ។ ចំណែកឯពណ៌ផ្សេងទៀតដូចជាពណ៌ខៀវ ប្រផេះ និងពណ៌ប្រាក់។
ក្នុងនោះពណ៌ប្រាក់ហាក់មានការពេញនិយមខ្លាំង ដោយសារពណ៌របស់វាមានសុវិត្ថភាពហើយភ្លឺ និងលេចធ្លោនៅពេលវាស្ថិតក្នុងស្ថានភាពដែលមានពន្លឺតិច។ មួយវិញទៀតពណ៌មួយនេះក៏សាកសមក្នុងការការបើកបរនៅពេលភ្លៀងធ្លាក់ផងដែរ ព្រោះពណ៌របស់វាធ្វើអោយអ្នកបើកបរដទៃទៀតនៅតាមដងផ្លូវអាចមើលឃើញយ៉ាងច្បាស់។ មិនតែប៉ុណ្ណោះវាងាយស្រួលក្នុងការដាក់លក់បន្ត។
សរុបសេចក្តីមក ឥឡូវអ្នកអាចដឹងថាពណ៌ឡានរបស់អ្នមានសារៈសំខាន់ប៉ុណ្ណា ដូច្នេះវាចាំបាច់ត្រូវចំណាយពេលខ្លះដើម្បីពិចារណាទៅលើជម្រើសពណ៌សម្រាប់យានយន្តបន្ទាប់របស់អ្នកមុនពេលចុះហត្ថលេខានៅលើក្រដាស ៕
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ