Hongqi LS7 រថយន្តប្រណិតរបស់ចិនគ្រាន់តែតម្លៃចេញពីរោងចក្រជិត ២៥ ម៉ឺនដុល្លារ
ប្រសិនបើនិយាយអំពីទីផ្សារសម្រាប់រថយន្ត SUV ទំហំពេញប្រណិត អ្នកប្រើប្រាស់អាចមានជម្រើសម៉ូដែលយ៉ាងច្រើន មានទាំងរថយន្តអ៊ឺរ៉ុប និងជប៉ុនជាដើម។ ប៉ុន្តែនៅក្នុងនោះសម្រាប់ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនឯនេះវិញទីផ្សាររថយន្តទំហំពេញប្រណិតក៏មានភាពលេចធ្លោរគួរសមផងដែរ ជាមួយនឹងម៉ូដែល Hongqi LS7 ដែលប្រជាជនចិនហៅវាថា នាគក្រហម គឺជាកងទ័ពជួរមុខដ៏សំខាន់សម្រាប់ការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនផលិតរបស់ប្រទេសដទៃទៀត។
ខណៈដែលរថយន្តប្រណិតមួយនេះគឺម៉ាកដ៏មានកិត្យានុភាពនិងមានអាយុកាលយូបំផុតនៅក្នុងប្រទេសចិន វាបានបង្ហាញដងខ្លួនដែលមានប្រវែងដល់ទៅ ៥៦៨.៩៦ សង់ទីម៉ែត្រ ដែលប្រវែងនេះស្ទើរតែមានទំហំដូចគ្នាទៅនឹងរថយន្ត Escalade ESV។
ក្រឡេកទៅមើលរចនាប័ទ្មរបស់ LS7 វាមានវត្តមានជាមួយនឹងរូបរាងទំនើបស្រស់ស្អាតដែលមិនអាចប្រកែកបាន។ ផ្នែកខាងមុខការ៉េត្រូវបានគ្របដណ្តប់ដោយប៉ាណាធំ នឹងមានបន្ទះក្រូមបញ្ឈរនៅចំកណ្តាល ហើយនៅចំហៀងមានចង្កៀងមុខ LED និងចុងក្រោយមិនភ្លេចអត្តសញ្ញាណទង់ក្រហមនៅចំកណ្តាលអូសពីឃ្លប់រហូតដល់ប៉ាណាខាងមុខ។
សម្រាប់ភាពទាក់ទាញរបស់រថយន្តនាសតវត្សទី ២១ នេះការរួមបញ្ចូលនូវការតុបតែងបែបបុរាណប៉ុន្តែបំពាក់ជាមួយនឹងបច្ចេកវិទ្យាទំនើបគឺជាការពេញនិយមខ្លាំងបំផុត ហើយ Hongqi តែងតែជ្រើសយកវិធីនេះ។ ដូចជាកាប៊ីនយន្តហោះខាងក្នុងបុរាណតែមានភាពប្រណិតដោយទទួលបានឥទ្ធពលរបស់ Rolls-Royce យ៉ាងច្បាស់ជាពិសេសក្នុងការរចនាចង្កូត។
ផ្នែកខាងក្រោយមានលក្ខណៈឯកជនដោយកៅអីទាំងពីរត្រូវបានបំបែកដាច់ចេញពីគ្នាដោយជើងទម្រ និងផ្ទាំងបញ្ជា។ Hongqi LS7 ជារថយន្តប្រភេទ SUV ទំហំពេញមែនពិតតែវាអាចដាក់បានប៉ុន្តែផ្តល់កន្លែងបានតិច មិនដូច Escalade ESV ដែលអាចដាក់បានមនុស្សដល់ទៅ ៨ នាក់។
ក្រុមហ៊ុនមិនបានបង្ហាញពីទំងន់ខ្លួននៃ LS7 នោះទេ ប៉ុន្តែការវាបានបំពាក់ជាមួយនឹងម៉ាស៊ីនធំ V8 ចំណុះដល់ទៅ ៤.០ លីត្រ ប៉ុន្តែផ្តល់កម្លាំងបានត្រឹមតែ ៣៦០ សេះ និងកម្លាំងបង្វិលកង់ ៥៥០ ញ៉ូតុនម៉េត្រប៉ុណ្ណោះ។ យ៉ាងណាមិញ ការបើកបររថយន្តរបស់ប្រទេសចិនក៏មានល្បឿនគួរសមជាមួយនឹងល្បឿនកំពូល ២០០ គីឡូម៉ែត្រក្នុងមួយម៉ោង។
រថយន្តរបស់ប្រទេសចិនដាក់លក់នៅទីផ្សារបច្ចុប្បន្នសុទ្ធតែមានតម្លៃសមរម្យ ប៉ុន្តែម៉ាកយីហោរ Hongqi នេះមិនដូចគ្នាទេដោយរថយន្ត LS7 នេះមាតម្លៃរហូតដល់ទៅ ២៤0,000 ដុល្លារ ដោយតម្លៃនេះថ្លៃជាងរថយន្ត SUV ប្រណិតរបស់ក្រុមហ៊ុនជប៉ុន និងអ៊ឺរុបមួយចំនួនទៅ ហើយបើប្រៀបធៀបជាមួយនឹងម៉ូដែលអាឡឺម៉ង់ Rolls-Royce Cullinan ដែលអាចពិចារណាបាន៕
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ