Lexus ប្រកាសពីម៉ាក CT200h របស់ខ្លួនថានឹងមានជីវិតត្រឹមឆ្នាំ ២០២២ នេះប៉ុណ្ណោះ
ក្រុមហ៊ុន Lexus បាននែនាំនូវរថយន្តប្រភេទ Hatchback ខ្នាតតូចដំបូងបង្អស់របស់ខ្លួននិងបានដាក់នៅក្នុងឆ្នាំ ២០១១ ហើយរថយន្តប្រមាណ ៣៨០,០០០ គ្រឿងត្រូវបានចែកចាយក្នុងទីផ្សារជាង ៦៥ នៅជុំវិញពិភពលោក។
ជាមួយភាពពេញនិយមរបស់វាជាពិសេសការប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងផ្លូវទីក្រុង CT200h ផ្តល់នូវការសន្សំសំចៃច្រើនដល់អ្នកបើកបរហើយវាតម្លៃគួរសមផងដែរ។ ក៏ប៉ុន្តែស្រាប់តែពេលថ្មីៗនេះតាមគេហទំព័រ Lexus Enthusiast យើងក៏ទទួលបានព័ត៌មានថាក្រុមហ៊ុននឹងបញ្ចប់ជិវិតរថយន្តធន់តូចរបស់ខ្លួននៅត្រឹមខែតុលា ឆ្នាំ ២០២២ នេះ។
គួរបញ្ជាក់ផងដែរថាបន្ទាប់ពីបាននែនាំ Lexus ក៏បានបញ្ឈប់ការលក់ CT200h នៅក្នុងទីផ្សារជាច្រើនដោយចាប់ពីសហរដ្ឋអាមេរិក រហូតដល់ឆ្នាំ ២០២០ ក៏បញ្ឈប់ការចែកចាយទាំងស្រុងនៅប៉ែកអ៊ឺរ៉ុបដោយធ្វើការផលិតតែនៅក្នុងប្រទេសជប៉ុនតែប៉ុណ្ណោះ។ CT200h បានបំពាក់មកជាមួយម៉ាស៊ីនចំណុះ ១.៨ លីត្រ មានស៊ីឡាំង ៤ និងម៉ូទ័រអេឡិចត្រិចដូចគ្នាទៅនឹង Toyota Pruis ។
ដើម្បីជាការលាគ្នា Lexus ក៏បានផ្តល់នូវការរចនាចុងក្រោយរបស់ខ្លួនសម្រាប់ CT200h ដែលជា Special Edition មានឈ្មោះថា Cherished Touring មាន ២ពណ៌ Graphite Black ដែលជាពណ៌ខ្មៅ នឹង ឬ Sonic Quartz ដែលជាពណ៌ស ហើយទាំងពីរនេះគឺវាភ្ជាប់មកជាមួយនឹងដំបូល Sonic Titanium ដូចគ្នា ។
ការឌីសាញថ្មី ប៉ាណា Spindale អំពូលកាត់អ័ក្ទ និងកាងខាងក្រោយបានផ្តល់នូវពណ៌ប្រាក់ដ៏ភ្លឺចែងចាំង។ Cherished Touring ក៏បានបំពាក់មកជាមួយនឹងម៉ាស៊ីនចំណុះ ១.៨ លីត្រ មានកម្លាំង ៩៨ សេះ និងកម្លាំងបង្វិល ១៤២ ញូតុនម៉ែត្រ តែដោយសារវាបានបំពេញបន្ថែមដោយម៉ូទ័រអេឡិចត្រិចដែលផលិតកម្លាំង ៦០ គីឡូវ៉ាត់ ដូច្នេះទិន្នផលសរុបវាមានកម្លាំងដល់ទៅ ១៣៤ សេះ និង កម្លាំងបង្វិល ២០៧ ញូតុនម៉ែត្រ។
សម្រាប់តម្លៃរបស់វាត្រូវបានដាក់លក់នៅក្នុងប្រទេសជប៉ុនក្នុងតម្លៃ ៤,២២៣,០០០ យ៉េន ដែលស្មើនឹង ៣៦,៩៥០ ដុល្លារក្នុងអត្រាប្តូរប្រាក់បច្ចុប្បន្ន៕
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ