Lexus NX ស៊េរីឆ្នាំ ២០២២ កំពុងមានបញ្ហាក្នុងការប្រមូលចូលឃ្លាំងវិញជាង ៤,០០០ គ្រឿង
រថយន្ត Lexus NX ស៊េរីឆ្នាំ ២០២២ ដែលជាប្រភេទរថយន្ត SUV ដោយវាត្រូវបានបង្កើតឡើងនូវចុងឆ្នាំ ២០១៤ ហើយរថយន្តរបស់ជប៉ុនមួយនេះក៏បានក្លាយជារថយន្តមួយដែរលក់ដាច់បំផុតនៅឯប្រទេសរុស្សីជាមួយនឹងការសាងសង់ដ៏រឹងមាំនិងរូបរាងដ៏ប្រណិតទៀតផង។
ជាអកុសលថ្មីៗនេះរថយន្ត NX ស៊េរីឆ្នាំ ២០២២ កំពុងតែមានការប្រមូលមកវិញរួមទាំងម៉ូដែល Hybrid និង PHEV ដោយសារតែមានបញ្ហាទៅលើប្រព័ន្ធសុវត្ថិភាព។ ក្រុមហ៊ុន Toyota បានចេញសេចក្តីថ្លែងការណ៍មួយដោយបង្ហាញអំពីព័ត៌មានដ៏លម្អិតទៅលើបញ្ហាប្រព័ន្ធជើងក្រោមបូមខាងមុខយ៉ាងធ្ងន់ធ្ងរ។
បើយោងតាមម៉ាកយីហោជប៉ុនបានឱ្យដឹងថារថយន្ត Lexus NX ជាង ៤,០០០ គ្រឿងត្រូវប្រឈមមុខជាមួយនឹងបញ្ហាការផ្សារភ្ជាប់មិនត្រឹមត្រូវបានធ្វើឱ្យបូមផ្នែកខាងមុខមានការរបូតចេញពីផ្នែក Strut Mount ដែលវាអាចបណ្តាលឱ្យបូមនិងរថយន្តមានការបែកចេញពីគ្នា។
រីឯការស្តារមុខមាត់ឡើងវិញ ក្រុមហ៊ុនមិនទាន់បានប្រកាសនូវឡើយទេ ប៉ុន្តែម្ចាស់រថយន្តដែលបានប្រមូលមកវិញ បានរំពឹងថា Toyota និង Lexus នឹងដោះស្រាយបញ្ហាក្នុងពេលឆាប់ៗនេះ។ ហើយម្ចាស់រថយន្តនឹងត្រូវបានជូនដំណឹងនៅពេលដែលដំណោះស្រាយរបស់ក្រុមហ៊ុមផលិតរថយន្តចាប់ផ្តើម។
នេះមិនមែនជាលើកទីមួយទេក្នុងការប្រមូលមកវិញក្នុងឆ្នាំ ២០១៨ រថយន្តចំនួន ៦៤៥,០០០ គ្រឿងនៅទូទាំងពិភពលោកដោយរងផលប៉ះពាល់ទៅលើពោងសុវត្ថិភាពនៃរថយន្ត។ នៅឯសហរដ្ឋអាមេរិករថយន្ត Lexus RX, NX ជំនាន់មុននិង Toyota Prius ជាង ៤៩,០០០ គ្រឿងត្រូវបានរងផលប៉ះជាខ្លាំងទៅលើពោងសុវត្ថិភាពផងដែរ។
ការមានបញ្ហាទៅលើពោងសុវត្ថិភាព Takata បានធ្វើឱ្យក្រុមហ៊ុន Toyota មានការប្រមូលយកមកវិញចំនួន ១.៧ លានគ្រឿងនៅទូទាំងពិភពលោក ដោយធ្វើឱ្យមនុស្សជាង ២០ ត្រូវបានបង់ជីវិតទៀតផង ៕
អត្ថបទដោយ៖ សាល សក្កណា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ