Lexus LX 600 ឆ្នាំ ២០២២ ត្រូវពន្យាពេលក្នុងការបញ្ជាទិញរហូតដល់ទៅ ៤ ឆ្នាំ
ក្រុមហ៊ុន Toyota កំពុងតែប្រឈមមុខជាមួយនឹងការពន្យាពេលនៃម៉ូដែលរថយន្តស៊េរីថ្មីរបស់ខ្លួនគឺ Lexus LX 600 ឆ្នាំ ២០២២ ដែលរថយន្ត SUV ដ៏ប្រណិតមួយនេះមានតម្លៃរហូតទៅដល់ ៨៨,២៤៥ ដុល្លា ដោយវាបានបង្ហាញខ្លួនក្នុងទីផ្សារប្រទេសជប៉ុនកាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២ កន្លងទៅ។
ថ្មីៗនេះក្រុមហ៊ុន Lexus បានប្រកាសនៃការពន្យាពេលក្នុងការបញ្ជាទិញរបស់អតិថិជនដែលមានរយៈពេលរហូតទៅដល់ ៤ ឆ្នាំ។ ក្រុមហ៊ុន Toyota ក៏ធ្លាប់បានប្រកាសក្នុងការផ្អាកបញ្ជាទិញទៅលើរថយន្ត Land Cruiser ស៊េរីឆ្នាំ ២០២២ ម្តងរួចមកហើយ ដែលត្រូវរងចាំរហូតទៅដល់ ៤ ឆ្នាំដូចគ្នាទៅ Lexus ដែរ។
ការពន្យាពេលរបស់រថយន្ត Lexus មួយនេះគឺដោយសារតែកង្វះខាតនៃការផ្គត់ផ្គង់គ្រឿងបន្លាស់ជាមួយនឹងការរីករាលដាលនៃឥទ្ធិពលមេរោគ COVID-19 នៅអាស៊ីអាគ្នេយ៍ ដែលការពន្យាពេលនេះមិនមែនមានតែរថយន្ត Lexus និង Land Cruiser នោះទេគឺនៅមានម៉ូដែលជាច្រើនទៀតរបស់ក្រុមហ៊ុន Toyota ។
បើតាមគេហទំព័រទីផ្សារររបស់ប្រទេសជប៉ុនសម្រាប់ Lexus មួយនេះបាននិយាយថា "ពួកយើងនឹងពិចារណាលើកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយពេលវេលាចែកចាយដល់អតិថិជនរបស់ពួកយើងឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន "។
គូរបញ្ជាក់ថា Lexus LX 600 បានបំពាក់មកជាមួយនឹងម៉ាស៊ីនចំណុះ ៣.៥ លីត្រ Twin-turbo V6 ដែលអាចបង្កើតកម្លាំងបាន ៤០៩ សេះនិងកម្លាំងបង្វិល ៦៤៩ ញូតុនម៉ែត្រ ដោយមានប្រអប់លេខ ១០ វគ្គស្វ័យប្រវត្តិជាមួយនឹងប្រព័ន្ធ 4 Wheel Drive ។
អត្ថបទដោយ៖ សាល សក្កណា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ