Lexus LX 600 ស៊េរីឆ្នាំ ២០២២ បង្ហាញតម្លៃជាក់លាក់ចេញពីរោងចក្រចាប់ពី ៨ម៉ឺនឡើងទៅ
ក្រុមហ៊ុន Lexus ទើបតែបានដាក់បង្ហាញនូវត្រកូល LX ស៊េរីថ្មីឆ្នាំ ២០២២ ប៉ុន្មានខែមុនជាមួយនឹងការរចនារូបរាងយ៉ាងពិសេស និងផ្តល់ជូនមកនូវ Option ដែលបំពាក់ដោយច្ចេកវិទ្យាទំនើបៗមិនធ្វើអតិថិរបស់ខ្លួនខកចិត្តនឹងការរងចាំនោះទេ។
ជាក់ស្តែងជាមួយនឹងការរចនាថ្មីប្រាកដណាស់វានឹងនាំមកនូវតម្លៃកាន់តែថ្លៃជាងមុនផងដែរ ដូច្នេះថ្មីៗក្រុមហ៊ុន Lexus ក៏បានបង្ហាញពីតម្លៃជាក់លាក់នៃតម្លៃរបស់ Option នីមួយៗ ដោយតម្លៃចេញពីរោងចក្រ LX600 ស៊េរីឆ្នាំ ២០២២ មានតម្លៃចាប់ផ្តើមពី ៨៨,២៤៥ ដុល្លារ ឡើងទៅដែលតម្លៃនេះគឺវាថ្លៃជាងតម្លៃ Option ស្តង់ដាររបស់ Land Cruiser ស៊េរីឆ្នាំ ២០២១ ។
ម៉ូដែល LX ដ៏ធំទូលាយនៃ Premium Trim និង Luxury Trim រួមជាមួយនឹងម៉ូដែល F Sport និងការរចនាម៉ូដ Ultra-Luxury ដ៏ទំនើបដែលបំពាក់នូវកៅអីបួនដ៏ពិសេស។
Classic LX600 ភ្ជាប់មកជាមួយកៅអីពីរជួរដែលអាចដឹកអ្នកដំណើរបាន ៥ នាក់ ខណៈដែល LX600 Premium តម្លៃ ៩៦,៣៤៥ ដុល្លារ បន្ថែមកៅអីជួរទីបី និងផ្ទុកមនុស្សបាន ៧ នាក់។
F-Sport មានតម្លៃចាប់ពី ១០២,៣៤៥ ដុល្លារ និងមានលក្ខណៈពិសេសប្លែកពីខាងមុខដែលមកជាមួយនឹង កង់ទំហំ ២២ អ៊ីង ប្រព័ន្ធប៉ុងឆ្លាតវៃ limited-slip differential, ប្រព័ន្ធ Adaptive Damper System និងលក្ខណៈពិសេសនៃផ្នែកខាងក្នុង។ ហើយម៉ូដែលLuxury វិញមានតម្លៃ ១០៤,៣៤៥ ដុល្លារ ដែររួមបញ្ចូលការកែប្រែ Interior ផ្នែកខាងក្នុងភាគច្រើនរួមទាំងស្បែកស្អាតជាងមុន និង កែប្រែ Audio System ផងដែរ ។
ជាចុងក្រោយគឺ Ultra-Luxury ដែរមានតម្លៃ ១២៧,៣៤៥ ដុល្លារ វាមានតម្លៃថ្លៃជាងគេដោយសារវាមានកៅអីជាមុខងារម៉ាស្សា និងមុខងារ Recliner សម្រាប់កៅអីចំហៀងអ្នកដំណើរជាមួយនឹង Sliding Ottoman ។
ម៉ូដែល LX600 ទាំងអស់មានម៉ាស៊ីន V-6 ចំណុះ ៣.៤ លីត្រ Twin-turbo ដែលមានកម្លាំង ៤០៩ សេះ និងកម្លាំងបង្វិល ៦៤៩ ញូតុនម៉ែត្រ ការបញ្ជូនដោយប្រអប់លេខ ១០ វគ្គអូតូ និង ដំណើរការដោយ កង់ទាំង ៤ ស្តង់ដារ (4WD) ៕
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ