Mazda កំពុងព្យាយាមធ្វើឱ្យរថយន្តរបស់ខ្លួនក្លាយជារថយន្តដ៏ប្រណិតសម្រាប់ទីផ្សារអាមេរិក
Mazda គឺជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយក្នុងចំណោមក្រុមហ៊ុនធំៗរបស់ប្រទេសជប៉ុនដោយបានចាប់កំណើតតាំងពីឆ្នាំ ១៩២០ មកម្លេះដែលមានមូលដ្ឋាននៅឯទីក្រុង Hiroshima ។ ហើយ Mazda ក៏តែងតែផ្តល់ជូននូវរូបរាង្គដ៏ស្រស់ស្អាតសាមញ្ញជាមួយនឹងអធប្រយោជន៍ជាច្រើននៃរថយន្តរបស់ខ្លួនផងដែរ។
ថ្មីៗនេះ Mazda បានបង្ហាញនូវម៉ូដែលស៊េរីថ្មីរបស់ខ្លួនដែលជាប្រភេទរថយន្តផ្សងព្រេង Crossover ដ៏ប្រណិតមួយនោះគឺ Mazda CX-50 ឆ្នាំ ២០២៣ ខណៈពេលដែល Mazda ក៏កំពុងបានត្រៀមខ្លួនបង្ហាញនូវរថយន្តប្រភេទ SUV CX-60 ស៊េរីថ្មី។
ម៉ាកយីហោរបស់ជប៉ុនមួយនេះកំពុងតែព្យាយាមវាយលុកក្នុងទីផ្សារយ៉ាងខ្លាំងជាមួយនឹងម៉ូដែលនាពេលអនាគតរបស់ខ្លួន ដោយបានផ្តល់ជូននូវប្រព័ន្ធ Rear Wheel Drive ថ្មី ជាមួយម៉ាស៊ីន ៦ ស៊ីឡាំងផងដែរ។
លោក Jeremy Thomson ដែលជានាយកគ្រប់គ្រងក្រុមហ៊ុន Mazda UK បានកំពុងតែចង់ឱ្យម៉ាកយីហោរបស់ខ្លួនមានឈ្មោះជារថយន្តដ៏ប្រណិតមួយនៅក្នុងទីផ្សារអាមេរិក ដោយគាត់បានមើលឃើញនូវក្រុមហ៊ុន Lexus ដែលបានក្លាយជាក្រុមហ៊ុនដ៏ប្រណិតមួយរបស់ជប៉ុនក្នុងទីផ្សារអាមេរិក។
លោក Thomson បាននិយាយថាគាត់នឹងព្យាយាមស្វែងរកចំណុចខុសគ្នារវាង Lexus និង Mazda ដោយ Thomson បានបន្ថែមទៀតថាគាត់ និងបង្កើនគុណភាព រចនាប័ទ្ម បច្ចេកវិទ្យា និងលក្ខណៈពិសេសដែលផ្តល់ជូនទៅឱ្យអ្នកបើកបរ។
ទាំងនេះគឺជាអ្វីដែលក្រុមហ៊ុន Mazda កំពុងរៀបចំជាមួយនឹងរថយន្ត CX-60 ។ អ្វីដែលពិសេសជាងនេះទៅទៀតគឺ CX-90 ដែលនឹងមកដល់នាពេលខាងមុខនេះ ដោយក្រុមហ៊ុនបានសន្យាថាវានឹងក្លាយជារថយន្ត SUV ដ៏ប្រណិតបំផុតរបស់ខ្លួនដែលអាចនិងក្លាយជាទីពីរនៃរថយន្តដ៏ប្រណិតរបស់ប្រទេសជប៉ុនក្នុងទីផ្សារអាមេរិក៕
អត្ថបទដោយ៖ សាល សក្កណា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ