Mazda CX-50 ២០២៣ បានបង្ហាញខ្លួនលើទីផ្សារអាមេរិកចាប់ផ្តើមក្នុងតម្លៃ ២៨,០២៥ ដុល្លា
ក្រុមហ៊ុន Mazda គឺជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយក្នុងចំណោមក្រុមហ៊ុនធំៗរបស់ប្រទេសជប៉ុនដែលមានមូលដ្ឋាននៅទីក្រុង Hiroshima ប្រទេសជប៉ុន។ ថ្មីៗនេះ Mazda បានបង្ហាញនូវរថយន្តស៊េរីថ្មីរបស់ខ្លួនគឺរថយន្ត Mazda CX-50 ឆ្នាំ ២០២៣ ដែលជារថយន្តដំបូងគេនៃប្រភេទរថយន្ត Crossover ។
ហើយ CX-50 មួយនេះជារថយន្តដំបូងគេ ដែលមានដំបូលកញ្ចក់បែប Panoramic Sunroof និងបច្ចេកវិទ្យា Intelligent Drive Select របស់ Mazda ។ ដោយវាក៏បានមកជាមួយមុខងារ Off-Road និង មុខងារនៃការអូសទាញផងដែរ។
CX-50 ស៊េរីឆ្នាំ ២០២៣ បានបំពាក់មកជាមួយម៉ាស៊ីនចំណុះ ២,៥ លីត្រ ៤ ស៊ីឡាំងដែលអាចបង្កើតកម្លាំងបាន ១៨៧ សេះ និងកម្លាំងបង្វិល ២៥២ ញ៉ូតុនម៉ែត្រ។
អតិថិជនក៏អាចជ្រើសរើសនូវម៉ាស៊ីនចំណុះ ២,៥ លីត្របំពាក់ជាមួយ Turbos ដែលបង្កើតកម្លាំងបាន ២២៧ សេះនិងកម្លាំងបង្វិល ៤២០ ញ៉ូតុនម៉ែត្រ ប្រសិនបើប្រើប្រាស់ប្រេងឥន្ធនៈប្រភេទ Regular រីឯការប្រើប្រាស់ជាមួយ ប្រេងឥន្ធនៈប្រភេទ Premium វាអាចបង្កើតកម្លាំងបានរហូតទៅដល់ ២៥៦ សេះនិងកម្លាំងបង្វិល ៤៣៤ ញ៉ូតុនម៉ែត្រ។
ហើយម៉ាស៊ីនទាំងពីរត្រូវបានផ្គូផ្គងតាមរយៈប្រអប់លេខ ៦ វគ្គស្វ័យប្រវត្តិ។ Mazda CX-50 ក៏បានភ្ជាប់មកជាមួយនឹងប្រព័ន្ធ All-wheel drive ហើយវាក៏មានមុខងារ Sport និង Off-Road ផងដែរ។
រីឯប្រព័ន្ធសុវត្ថិភាពមានដូចជា ប្រព័ន្ធចាប់អ្នកដំណើរថ្មើជើង ប្រព័ន្ធជំនួយប្រសិនបើមានរថយន្តដ៏ទៃចង់វ៉ាជែង ប្រព័ន្ធជំនួយខុសកន្លងផ្លូវ និងប្រព័ន្ធសេនស័រជូនដំណឹងខាងក្រោយ។
ចំណែកឯ Mazda CX-50 ស៊េរីឆ្នាំ ២០២៣ បានចាប់ផ្តើមក្នុងតម្លៃ ២៨,០២៥ ដុល្លាដែលជាតម្លៃចេញពីរោងចក្រ Mazda Toyota Manufacturing រដ្ឋ Alabama សហរដ្ឋអាមេរិក។
អត្ថបទដោយ៖ សាល សក្កណា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ