Mazda CX-60 ស៊េរីថ្មីឆ្នាំ ២០២៣ មកជាមួយនឹងប្រព័ន្ធ Plug-in Hybrid ដំបូងរបស់ក្រុមហ៊ុន Mazda
Mazda ដែលត្រូវបានគេស្គាល់ជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយរបស់ប្រទេសជប៉ុនដែលមានមូលដ្ឋាននៅឯទីក្រុង Hiroshima និងបង្កើតឡើងដំបូងនៅក្នុងឆ្នាំ ១៩២០ ។ ហើយ Mazda ក៏ជាក្រុមហ៊ុនដែលមានវ័យចំណាស់មួយបានផ្តល់ឱ្យអតិថិជនខ្លួននូវរថយន្តដែលមានភាពគុណភាព និងភាពជឿជាក់បំផុត។
ទន្ទឹមនឹងការផ្តល់នូវរថយន្តដែលប្រើសាំងសុទ្ធសម្រាប់ទីផ្សារ Mazda ក៏បានធ្វើនូវកំណែទម្រង់ថ្មីសម្រាប់ទីផ្សារបច្ចុប្បន្នដែលកំពុងតែមានភាពជ្រួលច្របល់នឹងបច្ចេកវិទ្យានោះគឺរថយន្តអគ្គិសនី។ Mazda បានផ្តល់នូវរថយន្តប្រភេទ PHEV ដំបូងរបស់ខ្លួនដែលចាប់ផ្តើមនៅក្នុងម៉ូដែល Mazda CX-60 ហើយវាក៏បានពឹងផ្អែកទៅលើម៉ូដែល MX-30 ប្រភេទ SUV ដែលជារថយន្តអគ្គិសនីដំបូងរបស់គេរបស់ Mazda ផងដែរ។
ការបង្ហាញនូវរថយន្តប្រភេទ PHEV របស់ខ្លួនគឺ CX-60 ស៊េរីឆ្នាំ ២០២៣ វាបានភ្ជាប់មកជាមួយនឹងប្រព័ន្ធ Plug-in-hybrid Powertrain ដែលមានម៉ាស៊ីន Skyactiv ៤ ស៊ីឡាំងចំណុះ ២.៥ លីត្រ និងម៉ូទ័រអេឡិចត្រូនិច ១០០ គីឡូវ៉ាត់ ដោយវាអាចបង្កើតកម្លាំងបានរហូតដល់ ៣២៣ សេះ និងកម្លាំងបង្វិល ៥០០ ញ៉ូតុនម៉ែត្រ។
ហើយវាក៏បានមកជាមួយនឹងប្រព័ន្ធដំណើរការដោយកង់ទាំងអស់ All Wheel Drive ភ្ជាប់ជាមួយនឹងប្រអប់លេខ ៨ វគ្គស្វ័យប្រវត្តិ។ សម្រាប់ល្បឿនស្ទុះនៃម៉ាស៊ីន CX-60 បានបង្កើនល្បឿនពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើរយៈពេលត្រឹមតែ ៥.៨ វិនាទីប៉ុណ្ណោះ។
ចំណែកឯផ្នែកខាងក្នុងនៃរថយន្ត CX-60 ស៊េរីថ្មីមួយនេះក៏បានភ្ជាប់មកជាមួយនឹងប្រព័ន្ធ Android Auto និង Apple CarPlay ដែលជាប្រភេទ Wireless ហើយក្រុមហ៊ុនក៏បានបន្ថែមទៅនឹងប្រព័ន្ធសុវត្ថិភាពកម្រិតផ្កាយ ៥ និងប្រព័ន្ធទប់លំនឹង Kinematic Posture Control ។
រីឯតម្លៃនៃរថយន្តមួយនេះ Mazda មិនទាន់បានបង្ហាញនៅឡើយទេប៉ុន្តែបើតាមការប៉ានស្មានរថយន្តមួយនេះនឹងអាចមានតម្លៃចាប់ពី ២៧,០០០ ដុល្លាឡើងទៅ៕
អត្ថបទដោយ៖ សាល សក្កណា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ