ប្រទះឃើញប៉ាតង់ថ្មីនៃ Honda CR-V ឆ្នាំ ២០២៣ មានអ្វីខ្លះដែលត្រូវបានផ្លាស់ប្តូរសម្រាប់ជំនាន់ថ្មី
ថ្មីៗនេះក្រុមហ៊ុន Honda កំពុងធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំងបន្ទាប់ពីពួកគេបានបញ្ចេញនូវការរចនាសម្រាប់រថយន្ត Civic ថ្មីដែលបានបន្ថែមភាពស្រស់ឆើតឆាយ ព្រមទាំងមានភាពស្វាហាប់ជាមួយនឹងការបំពាក់នូវបច្ចេកវិទ្យាថ្មីដ៏អស្ចារ្យ។
យ៉ាងណាមិចសម្រាប់ម៉ូដែលឆ្នាំ ២០២៣ នៃរថយន្ត Honda CR-V យើងរំពឹងថាវានឹងអាចមានការផ្លាស់ប្តូរជាច្រើនផងដែរក្រោយពីលេចធ្លាយនូវរូបភាពប៉ាតង់សម្រាប់ CR-V ស៊េរីឆ្នាំ ២០២៣។
ជាមួយនឹងការផ្លាស់ប្តូរដ៏ធំបំផុត យើងរំពឹងថាវានឹងកាន់តែផ្តល់ភាពលេចធ្លោរនៃផ្នែកខាងក្រៅ CR-V ដែលជាការកែប្រែរចនាបថមានលក្ខណៈមេកានិចស្រដៀងទៅនឹងរថយន្តជំនាន់មុន។
ខណៈដែលរថយន្ត HR-V ថ្មីដែលមានរូបរាងតូចជាងមើលទៅមានសភាពទ្រុឌទ្រោមបន្តិច នោះប្រហែលជា CR-V អាចនឹងបោះបង់ចោលភាពសកម្មរបស់រថយន្ត SUV ដើម្បីមានរូបរាងកាន់តែទំនើប។ រថយន្តប្រហែលជានឹងទទួលបានការរចនានូវចង្កៀងមុខរាងស្តើងជាងមុន និងមានបន្ថែមនូវប៉ាណាភ្លើងដ៏ស្រស់ឆើតឆាយ។
ត្រឡប់ទៅមើលរូបរាងកាន់តែមានការវិវត្តន៍ទៅមុខ ប៉ុន្តែប្រវែងបន្ថែមធ្វើឱ្យផ្នែកខាងក្រោយមើលទៅដូចជាតូចជាងបន្តិច និង រាងកោងជាម៉ូដែលមុនបន្តិច។ រីឯផ្នែកខាងក្នុងគឺវាផ្តោតសំខាន់ទៅលើធាតុសាមញ្ញ ផ្តេក និងសំណាញ់នៃផ្ទាំងគ្រប់គ្រងពេញទទឹង ហើយវាក៏រំពឹងថានិងមានប្រព័ន្ធព័ត៌មានកម្សាន្តដូចអ្វីដែលបានរកឃើញនៅក្នុង Honda Civic ។ ជាមួយនឹងប្រវែងបន្ថែមនេះគឺដើម្បីប្រកួតប្រជែងជាមួយនឹង Volkswagen Tiguan និង Kia Sorento ។
ចំពោះម៉ាស៊ីនវាត្រូវបានគេរំពឹងថា សម្រាប់ជំនាន់ថ្មីឆ្នាំ ២០២៣ CR-V ទទួលយកថាមពលរបស់ម៉ូដែលមុនៗ ដែមានម៉ាស៊ីន Turbocharged I-4 ចំណុះ ១.៥ លីត្រនឹងត្រឡប់មកវិញសម្រាប់ការសិក្សារនៅក្នុងកំណែភាគច្រើន ហើយ I-4 ចំណុះ ២.០ លីត្រគួរតែត្រឡប់មកវិញនៅក្នុងទម្រង់ Hybrid ។
យើងបានដឹងរួចមកហើយថា CR-V PHEV ឬ Plug-in Hybrid បច្ចុប្បន្ននេះកំពុងដាក់នៅក្នុងប្រទេសចិនដោយក្រុមហ៊ុន Dongfeng Honda ប្រសិនបើវាលេចមុខនៅលើទីផ្សារមួយចំនួនដូចជាទីផ្សារអាមេរិកវាប្រហែលជាអាចស្រដៀងទៅនឹងម៉ាស៊ីន ២.០ លីត្រនៃទីផ្សារប្រទេសចិន ហើយវាក៏អាចបើកបរបានប្រមាណ ៦០ ទៅ ៨០ គីឡូម៉ែត្រដោយប្រើប្រាស់ថាមពលម៉ូទ័រអគ្គិសនីសុទ្ធរបស់វា៕
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ