រថយន្ត SUV ដែលផលិតឡើងសម្រាប់តែប៉ូលីសនៅឌូបៃមានបំពាក់បច្ចេកវិទ្យាទំនើបអស់ទាស់
W Motors គឺជាក្រុមហ៊ុនរថយន្តស្ព័រដែលត្រូវបានបង្កើតឡើងក្នុងប្រទេសលីបង់តាំងពីឆ្នាំ ២០១២ នឹងជាអ្នកបង្កើតរថយន្តស្ព័រប្រណិតដំបូងគេដែលមានប្រសិទ្ធភាពខ្ពស់នៅមជ្ឈិមបូព៌ា។ មានមូលដ្ឋាននៅទីក្រុងឌូបៃ សកម្មភាពរបស់ក្រុមហ៊ុនរួមមានការរចនារថយន្ត ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ ក៏ដូចជាវិស្វកម្មយានយន្ត និងការផលិត។
W Motors ត្រូវបានគេស្គាល់នៅម៉ូដែល Lykan HyperSport និង Fenyr SuperSport ហើយម៉ូដែលចុងក្រោយបង្អស់ដែលមានឈ្មោះថា Giath Smart Patrol គឺជារថយន្ត SUV ដែលត្រូវបានរចនាឡើងសម្រាប់ប៉ូលីសនៅទីក្រុងឌូបៃ ដោយបង្ហាញខ្លួនជាលើកដំបូងតាមរយៈវីដេអូខ្លីមួយដែលបានចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់ W Motor ។
ម៉ូដែលនេះគឺខុសពី Giath កាលពីឆ្នាំ ២០១៨ ហើយផ្អែកលើ Chevrolet Tahoe / Suburban ។ Ghiath ត្រូវបានគេពណ៌នាថាជារថយន្តដែលមានសុវត្ថិភាពទំនើបបំផុតក្នុងពិភពលោក ហើយក្រៅពីនោះ រថយន្ដនេះបានរចនាផ្ទាំងគំនូរពិសេសនៅលើតួពណ៌ស ហើយនៅខាងមុខប៉ាណា នឹងលើដំបូលរថយន្ដបានភ្ជាប់មកជាមួយភ្លើងស៊ីរ៉ែនរបស់ប៉ូលីសក្នុងតំបន់។
W Motors បានបន្ថែមអេក្រង់ឌីជីថល Touch Screen ដ៏ធំដែលគ្របដណ្តប់លើតាបឡូកណ្តាលទាំងមូល ឧបករណ៍ប្តូរតាមតម្រូវការមានវិទ្យុប៉ូលីសនិងអេក្រង់មួយទៀតនៅផ្នែកខាងអ្នកដំណើរដែលបង្ហាញពីកាមេរ៉ាសុវត្ថិភាព។
រថយន្ត SUV មួយនេះមានកាមេរ៉ាជាច្រើនជុំវិញតួខ្លួន និង កាមេរ៉ា ៣៦០ ដឺក្រេចេញពីលើដំបូល។ ហើយផ្នែកខាងក្រោយនៃកាប៊ីនត្រូវបានបំប្លែងសម្រាប់មុខងារប៉ូលីស មានគម្លាតយ៉ាងពេញលេញពីអ្នកបើកបរ និងមានកៅអីជ័រផ្ទាល់ខ្លួនដែលត្រូវបានរចនាឡើងដើម្បីផ្ទុកជនសង្ស័យ។
ក្រុមហ៊ុនអះអាងថា រថយន្ត Ghiath Smart Patrol នឹងត្រូវបានផលិតនៅក្នុងរោងចក្រ Dubai Silicon Oasis របស់ខ្លួន ជារថយន្តដំបូងគេក្នុងចំណោមរថយន្តជាច្រើនដែលត្រូវបានបង្កើតឡើងយា៉ងពិសេស ដែលផ្តោតលើសន្តិសុខ ការការពារ និងបច្ចេកវិទ្យាឆ្លាតវៃ។
ហើយក៏ត្រូវបានពង្រីកក្នុងពេលឆាប់ៗនេះជាមួយនឹងការបន្ថែមនៅកាមេរ៉ាប្រភេទ Ghiath Drone Edition រថយន្តសង្គ្រោះ និងរថយន្តអគ្គិសនីកង់អេឡិចត្រូនិច និងមានប្រភេទផ្សេងៗច្រើនទៀត៕
អត្ថបទដោយ៖ សូនីតា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ