VISION-S 02 រថយន្តអគ្គិសនីថ្មីរបស់ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចជប៉ុន SONY
មួយរយៈចុងក្រោយនេះមានក្រុមហ៊ុនដែលធ្លាប់តែផលិតគ្រឿងអេឡិចត្រូនិចមួយចំនួនបានងាកមកចាប់យកវិស័យឧស្សាហកម្មរថយន្តវិញដែលមានដូចជាក្រុមហ៊ុន Apple , Xioami , Huewai និងសូម្បីតែក្រុមហ៊ុន Sony ។
បើនិយាយអំពីក្រុមហ៊ុនSony ភាគច្រើនត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចដ៏ធំមួយរបស់ប្រទេសជប៉ុន ក៏ប៉ុន្តែថ្មីៗនេះក្រុមហ៊ុន កំពុងពិចារណាលើការបើកដំណើរការពាណិជ្ជកម្មថ្មីនៃយានយន្តអគ្គិសនី។
នាយកប្រតិបត្តិក្រុមហ៊ុន Sony លោក Kenichiro Yoshida បាននិយាយនៅឯពិព័រណ៍ពាណិជ្ជកម្មបច្ចេកវិទ្យា CES កាលពីថ្ងៃអង្គាថា " រូបភាព ការយល់ឃើញ ប្រព័ន្ធ 5G និងបច្ចេកវិទ្យាកម្សាន្តរបស់យើង រួមផ្សំជាមួយនឹងជំនាញ យើងជឿជាក់ថា Sony ក៏អាចនឹងមានទីតាំងដ៏ល្អមួយក្នុងការឈរជើងនៅក្នុងទីផ្សារថយន្តបាន ហើយក៏ជាក្រុមហ៊ុនកម្សាន្តប្រកបដោយភាពច្នៃប្រឌិតផងដែរ " ។
ក្រុមហ៊ុនដែលល្បីល្បាញសម្រាប់ឧបករណ៍អេឡិចត្រូនិក និងផលិតផលកម្សាន្តនេះ គ្រោងនឹងប្រើប្រាស់ប្រព័ន្ធ AI និងមនុស្សយន្តនៅក្នុងអាជីវកម្ម EV ថ្មីរបស់ខ្លួន។ គំនិត SUV ដែរអាចប្រើប្រាស់ឧបករណ៍ចាប់សញ្ញា Sony (SNE) ដើម្បីដំណើរការមុខងារបើកបរដោយខ្លួនឯង និងប្រើប្រាស់ជំនាញរបស់ក្រុមហ៊ុនមួយទៀត គឺអ្នកដំណើរ អាចលេងហ្គេមនឹងមើលវីដេអូបាននៅពេលធ្វើដំណើរ។
លោក Yoshida បានបង្ហាញរថយន្តប្រភេទ Crossover គំរូ VISION-S 02 ដោយប្រើ Platform រថយន្តអគ្គិសនីដូចគ្នាទៅនឹងរថយន្ត VISION-S 01 coupe ដែលបានប្រកាសកាលពីមុន និងបានចាប់ផ្តើមសាកល្បងនៅលើផ្លូវសាធារណៈ ក្នុងខែធ្នូ ឆ្នាំ ២០២០ កន្លងទៅនេះ។
ហើយម៉ូដែលទាំងនេះអាចនឹងមាននៅក្នុងប្រព័ន្ធ EV cloud ដែលជាប្រព័ន្ធមួយអាចអោយអតិថិជន ដឹងពីទីតាំងសាកថ្មបាននេះបើតាមការបញ្ជាក់របស់ Sony នៅក្នុងសេចក្តីប្រកាស ។
តួយ៉ាង Sony មិនបានបញ្ជាក់អំពីតម្លៃ ឬកាលបរិច្ឆេទដាក់លក់រថយន្តអគ្គិសនីរបស់ខ្លួននៅឡើយទេ។ ហើយក៏មិនទាន់ដឹងថាតើក្រុមហ៊ុននេះ នឹងផលិតរថយន្តក្រោមម៉ាកយីហោរបស់ខ្លួន ឬចាប់ដៃគូជាមួយក្រុមហ៊ុនផលិតរថយន្តដទៃទៀត។
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ